បំពេរបេះដូង​omega​ EP22:អូខេ​ទេប្ដី​?

3.9K 285 0
                                    

«អ្ហឹក​ អូន​ជា​អ្នក​ខុស​ ព្រោះ​អូនទៅទះ​នាងមុខ​ ប៉ុន្តែ​...អ្ហឹក​
គឺនាង...នាង​ជេរអូនថាប្រុសលក់​ខ្លួន​ អ្ហឹក​ នាងថាអូនលក់
ខ្លួន​ឲ្យ​បង​ អ្ហឹក​ អូន​ទប់​អារម្មណ៍​មិនបាន​ ក៏ទះនាងទៅ​ អ្ហឹក​
អូន​សុំទោស​ណា៎»

«ឈប់​យំទៅ​ ឈប់​យក​សម្ដី​មិន​ពិត​មក​ទុក​ក្នុង​ចិត្ត​ ដឹងត្រឹម
ថាបងស្រឡាញ់អូនទៅបានហេីយ»ឭសម្ដី​ ជុងហ្គុក​ ហើយ​
កំលោះ​តូច​ ក្បាល​ខូច​ ក៏ងេីបមុខ​ឡើង​ លួចលាន​អណ្ដាត​
ឌឺដង​ វ៉ាយូរ៉ា​ តាម​ប្រឡោះ​ក្លៀក​មនុស្ស​មាឌធំ​។

«អូន​សុំទោស​ពិត​មែន​ណា៎​ អ្ហឹក​»មាត់ជាប់​និយាយ​សុំទោស​






ជុងហ្គុក​ ស្រប​ចិញ្ចើម​ញាក់​ទ្រេីតៗ​ដាក់​ វ៉ាយូរ៉ា​ ក្នុង​នាម
ជា​អ្នក​ឈ្នះ​។ ទោះ​ជា​យ៉ាងណា​ មនុស្ស​ប្រុស​ម្នាក់​នេះ​ក៏នៅ
ខាង​ កូនចាប​មេម៉ាយ​ របស់​គេស្រាប់ហេីយ។

«មិនអីទេ​ បងមិនបានខឹង​អូន​ តែ...»មកដល់​ត្រឹម​នេះ​ គេក៏
ព្រលែង​រាងកាយ​តូច​ស្ដើង​ចេញ​ពី​ការ​ឱប​ក្រសោប​ រួច​បែរ
ទៅ​មេីល​មនុស្ស​ស្រី​កំពុង​តែ​លេីក​ដៃ​ខ្ទប់​ថ្ពាល់​ទាំងសង
ខាង​។ ឃើញ​ ជុងហ្គុក​ ងាកមកចាប់​អារម្មណ៍​នាង​ វ៉ាយូរ៉ា​ កាន់តែបាន​ចិត្ត​ ប្រឹង​ទួញសោក​កាន់​តែខ្លាំង​ ធ្វើ​ដូច​នាង
ជា​ជន​រងគ្រោះ​អ៊ីចឹង​។

«លោកចន​ ត្រូវ​តែរក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ណា៎​ អ្ហឹក​ ខ្ញុំឈឺសាច់
ខ្ញុំ​ខូច​ខាត​ផ្ទៃមុខ​ ខ្ញុំ​មិនព្រម​ទេបេីលោក​ឈរមេីល​ស្ងៀមៗ
មិនធ្វេី​អ្វី​សោះ!»






លេីក​នេះ​នាង​ខាត់​បង់ធំណាស់​ ចំណាយ​ទាំង​សាច់​ ទាំង​ឈាម​ បេីមិនទទួលបាន​លទ្ធផល​ល្អ​ទេ​នាងមិនសុខ​ចិត្ត​ជាដាច់ខាត​!។

«អ្នក​ណាថា​ខ្ញុំ​មិន​ធ្វើ​អ្វី​សោះ?»នាងទះ​មនុស្ស​របស់​គេជាប់
ស្នាម​ម្រាម​ដៃ​ពេញ​ផ្ទៃ​មុខ​ នាង​មាក់ងាយ​ និយាយ​បន្ទាប​
បន្ថោក​តម្លៃ​របស់​មនុស្ស​ដែលគេកំពុងតែលេីក​តម្លេីង​
ពាក្យ​សម្ដី​ដែលនាង​និយាយ​ថា​ ថេយ៉ុង​ ជា​ប្រុស​លក់​ខ្លួន​ ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ គេទទួល​យក​មិនបាន!​ គេមិនអាច
ឈរមេីល​!​នាងត្រូវ​តែសង!។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now