«៣៧ឆ្នាំហើយ បងមិនដែលមានអារម្មណ៍ជាមួយស្រីណា
ដូចអូនទេ ៣៧ឆ្នាំទៅមុខទៀត បងក៏នៅតែប៉ុណ្ណឹង!នៅ
តែស្រឡាញ់អូន ព្រោះអូនតែម្នាក់គតជាមនុស្សដែលបង
រង់ចាំរហូតមកស្ទេីរតែពាក់កណ្ដាលជីវិត!ទៅហុងកុងជា
មួយបងណា៎»ជុងហ្គុក ក្រសោបដៃស្រឡូនរលាក់តិចៗ បបួលទៅកន្លែងឆ្ងាយសែនឆ្ងាយជាមួយ ចំណែកអ្នកដែល
ត្រូវគេបបួល មិនបង្អង់យូរ ឆ្លើយយល់ព្រមយ៉ាងលឿន។
«អូនអូខេស្រាប់ហេីយប្ដី!»កំលោះតូច ឆ្លេីយយល់ព្រមរួច
ទេីបស្ងាត់មាត់បន្តិច សញ្ជឹងគិតដល់ណាក៏មិនដឹង ពេល
ទាញស្មារតីបានមកវិញក៏ចាប់ផ្ដើមនិយាយ៖
«អូនទៅចុះ...យ៉ុងគី គេទៅជាមួយពួកយើងដែរទេ?»ត្រ
បកភ្នែកកម្រាស់ពីរជាន់បេីកបិទព្រិចៗដាក់ចំពោះមុខប្រុស
សង្ហា យ៉ាងគួរឲ្យស្រឡាញ់។
«ក្រែង យ៉ុងគី ជាកូនអ្នកជិតខាងរបស់អូន គេមិនចាំបាច់
ទៅជាមួយពួកយើងទេ»ជុងហ្គុក ដេញជេីងក្មេងដោយធ្វើជានិយាយថា យ៉ុងគី ជាកូនអ្នកជិតខាង ធ្វើបែបនេះ ព្រោះ
ចង់ឲ្យក្មេងព្រមខ្ជាក់ការពិតចេញមកដោយខ្លួនឯង គ្មាន
ការបង្ខិតបង្ខំពីគេឫអ្នកណាផ្សេងទៀត។
«អឹ...គឺ...គឺគេកូនអ្នកជិតខាងក៏ពិតមែន តែគេស្និតស្នាល
ជាមួយអូនណាស់ ពូក៏ដឹង សូម្បីតែពេលគេងក៏គេរត់មក
គេងជាមួយអូនដែរ គេទម្លាប់ទៅហេីយ បេីអត់អូន គេ
គេងមិនលក់ទេ»ថេយ៉ុង ព្យាយាមកុហកទាំងភ្នែករេសម្លឹង
មេីលអ្វីផ្សេងគេចវេសពីក្រសែភ្នែកពិឃាដដែលបាញ់មក
រកខ្លួនគួរយ៉ាងឲ្យខ្លាច មេីលទៅលេីកនេះ ពិបាកកុហក និង នាំយ៉ុងគី ទៅហុងកុងជាមួយណាស់។
«កូនអ្នកជិតខាងម្នាក់នេះដូចជាសុីជម្រៅជាមួយអូនហួស
ពីសាច់ឈាមដទៃទៅទៀត»ត្រឹមជាកូនអ្នកជិតខាង តែអាចយកមកគេងនៅភូមិគ្រឹះស្ទេីរតែមួយខែទល់មួយខែ ឥឡូវចង់យកទៅហុងកុងតាមទៀត ជាកូនអ្នកជិតខាងពិតឫអត់?និយាយចេញមកដូចមិនទំនងសោះ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
