«ស្ងាត់មាត់ទៅ!ហ៊ាននិយាយតែមួយម៉ាត់ទៀត បងនឹង
ទៅចោលភ្លាម ហើយកុំស្រម៉ៃថាបងត្រឡប់មកវិញឲ្យសោះ!»
«ពូទៅ អូននឹងរត់ទៅដេកហាលភ្លៀងទៀត មិនត្រឹមតែដេកតែម្នាក់ឯងទេ អូនយកកូនពូទៅដេកជាមួយអូនដែរ ទាំង យ៉ុងគី ទាំងកូនភ្លោះបីរបស់ពូ!ចាំមេីលចុះ ឆឺស!»
«កូនភ្លោះបី?»ជុងហ្គុក ឧទានឡើងទាំងរំភើបចង់
ស្រក់ទឹកភ្នែក។ នេះគេមិនបានស្ដាប់ច្រឡំទេហ្ហេស?កូនចាបមេម៉ាយ កំពុងតែពរពោះកូនភ្លោះបីឲ្យគេមែនឫ?
«ហិហិ»កំលោះតូច សេីចលែងសមពេលឃេីញប្រតិកម្មរបស់មនុស្សមាឌធំ។ គេចង់បានកូនដល់ថ្នាក់នេះឫ?
ឃេីញហើយ មានអារម្មណ៍រំជើបរំជួលណាស់។
«ថេយ៍...អូនកំពុងតែពរពោះកូនបងមែនទេ?»នាយ
កំលោះចាស់ងេីយក្បាលសម្លឹងមេីលទៅក្មេងច្រឡឺម ខណៈដៃដែលកាន់កន្សែងជូតជេីងស្រឡូនមុននេះ ក៏
នៅនឹងថ្កល់ រង់ចាំស្ដាប់ចម្លើយចេញពីបបូរមាត់ក្រពុំ
យ៉ាងអន្ទះសា។
«អូន...អូន»
«អូនអី?ឆាប់និយាយចេញមក បងស្ទះខ្យល់ស្លាប់ឥឡូវ
ហើយ!»
«អូនកុហកលេងទេ ហិហិ»
កំលោះតូច សេីចលិចភ្នែក ពេលញ៉ោះគេបានសម្រេច។ ពេលនេះយល់ហើយ អារម្មណ៍មួយពេលដែល
បានញ៉ោះមនុស្សដែលខ្លួនឯងស្រឡាញ់ វាសប្បាយខ្លាំង
ប៉ុណ្ណា អ៊ីចឹងតើ បានជា ជុងហ្គុក ចូលចិត្តញ៉ោះខ្លួនម្ល៉េះ។
«ថេយ៍!!!»គេហៅប្រពន្ធក្មេងក្រៅអេតាសុីវិល ដោយសំឡេងស្រាលតាមរបៀបមនុស្សអស់សង្ឃឹម។
គេខំអរ ខំសប្បាយ គិតថា ថេយ៉ុង នឹងពរពោះកូនភ្លោះបី
ឲ្យគេបានដូចបំណង ប៉ុន្តែចុងបញ្ចប់ នាយតូច បែរជាយក
អារម្មណ៍គេមកលេងសេីច។
«អូន...អូនសុំទោស»ឃើញទឹកមុខមិនអំណោយផល
របស់គេហេីយ ធ្វើឲ្យចិត្តអ្នកជាដេីមហេតុនៅមិនស្ងប់ ទេីប
ដាក់បង្គុយចុះផ្ទាល់លេីសាច់ការ៉ូរៀបស្មេី លូកដៃស្រឡូន
ទាំងគូ ទៅក្រសោបមុខសង្ហា ប្រេីប្រេីចុងមេដៃអង្អែល
ថ្នមៗ តែក៏ត្រូវគេគ្រវាសចេញ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
