EP39:ពូចង់បាន​កូន​ភ្លោះ​ប៉ុន្មាន​ក៏អូនឲ្យបានដែរ

4.3K 333 2
                                    

«អ្ហឹក​ៗ​ រងា​ស្លាប់​ក៏ល្អ​ កុំឲ្យ​ថ្ងៃ​ក្រោយ​សាង​កំហុស​ដ៏
ធំដូច​យប់​នេះ​ទៀ​ត​ អ្ហឹក​»ពេល​នេះ​យល់​ហើយ​ យល់
អារម្មណ៍​មនុស្ស​ដែល​ដឹង​កំហុស​ហើយ​ វាឈឺ​ខ្លាំង​ណាស់​
ឈឺណាស់នៅពេល​ដែល​ដឹងថា​ កំហុស​ដែល​យេីង​បាន
សាង​ បាន​ធ្វើ​ឲ្យ​បាត់​បង់​​មនុស្ស​ប្រុស​ដ៏ល្អ​ម្នាក់​។ តេីយប់
កាលពីប្រាំ​ឆ្នាំ​មុន​ ជុងហ្គុក​ មាន​អារម្មណ៍​បែបណា?តេីគេ
មាន​អារម្មណ៍​ដូច​ជា​ខ្លួន​កំពុង​តែមាន​នៅពេលនេះឫ?

«ក្មេង​ល្ងង់​!បេីអូនស្លាប់បាត់​ បាន​អ្នក​ណា​បង្កេីតកូន​ភ្លោះបី​ឲ្យ​បង?»

     សំឡេង​គ្រលរមាំ​ បន្លឺ​ចេញ​ពី​ខាង​ក្រោយ​របង​ភូមិគ្រឹះ​ រសាត់​ចូល​ត្រចៀក​អ្នក​ដែល​ដេក​បង្ហូរទឹក​ភ្នែក​ក្រោម​តំណក់​ទឹក​ភ្លៀង​ ឲ្យ​មិងមាំង​ វិលវល់​ ហាក់​ដូចជា​កំពុង​តែ​ស្ថិត​នៅ
ក្នុង​ក្ដី​សុបិន។

     «អ្ហឹក​ នឹកពូ​ឡើង​វង្វេង​ហេីយ​ អ្ហឺៗ»មិន​ងាក​រក​ប្រភព​
សំឡេង​ ដេីម្បី​ស្វែងរក​ការ​ពិត​ បែរជា​យំ​លេីស​ដេីម​ ហើយ​ស្ដីឲ្យ​ខ្លួន​ឯង​ថែម​ ថា​ឮសំឡេង​ ជុងហ្គុក​ និយាយ​ ព្រោះ​តែមក​ពី​នឹក​គេ​ខ្លាំង​ពេក​ ទេីប​ហឹង​ត្រចៀក​ ឮ​សំឡេង​មិនពិត​ដូច្នេះ​។ 

     «អាណិត​ណាស់​​»
«មិនបាច់​អាណិត​ទេ​ អ្ហឹក​ៗ»
«យំ​នឹក​ប្ដី​ឫ?»
«អឺ!អ្ហឹក​»

ជុងហ្គុក​ ខ្ទប់​មាត់​អស់​សំណើច​ ពេលឮ​ពាក្យ​អឺចេញ
ពី​មាត់​ប្រពន្ធ​។ មុន​នេះ​គេអន់ចិត្ត​ ហេីយ​ក៏ខឹង​ដែលដេញគេ
ចេញ​ពី​ភូមិគ្រឹះ​ គិតថា​នឹង​មិន​ត្រឡប់​វិលវិញ​ឡេីយ​ បេីរក​លុយ​មកដណ្ដឹង​ក្មេង​មិនបាន​ ប៉ុន្តែ​ពេលឃេីញ​នាយ​តូច​ ធ្លាក់​ក្នុង​សភាព​ទ្រុឌទ្រោម​គួរ​ឲ្យ​សង្វេគ​បែបនេះ​ ដាច់ចិត្ត​ឈានជេីង​ទៅចោល​មិន​រួច​ឡើយ​។

«អ្ហឹក​ៗ​ មក​រក​អូន​វិញ​មកពូ​ អ្ហឹក​»រាងកាយ​ទន់ល្អូក​
គ្រប់​ដណ្ដប់​ដោយ​ទឹក​ភ្លៀង​ទទឹក​ជោក​ ដេក​ននៀល​លេី
ស្មៅ​ ធ្វើ​ឲ្យ​ក្មេង​ប្រុស​ធ្លាប់​តែ​ស្រស់​ស្អាត​ ត្រូវ​ធ្លាក់​ក្នុង​
សភាព​មួយដែល​ពិបាក​ទទួល​យក​បំផុត​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now