បំពេរបេះដូង​omega ​EP14:កូនចាបតូច

4.6K 324 2
                                    

រាងកាយ​មាំមួន​ ខ្ពស់​ស្រឡះ​ស័ក្ដិសម​នឹង​ទម្រង់​មុខ​ស្អាត​ពី
ធម្មជាតិ​ ទម្លាក់​ជេីង​ចុះជាន់លេី​ឥដ្ឋ​ការ៉ូ​ ត្រដាង​ដៃរង់ចាំ
ក្មេង​ខ្លះ​មករក។

កំលោះ​តូច​ ញញឹម​ខ្ជឹប​ ហក់ឡេីង​លេីចង្កេះមាំ​ ស្រវា​តោង​
ក​.កំលោះ​ចាស់​ជាប់​ ផ្ដេកក្បាល​លេីដេីម​ទ្រូង​ធំ​ទូលាយ​
យោល​ជេីង​ខ្លីៗទៅមកៗ​ លោទៅថេីប​ថ្ពាល់​សរលោង​មាន
មន្ត​ស្នេហ៍​ យ៉ាង​ច្រឡឺម​។
«ថ្ពាល់​ប្រុស​ចាស់​ក្រអូប​អ៊ីចឹង​រឺ?»
«ក្រអូប​ពិត​មែន​ហេ្អស?»
«អឹម»




«កុហក​!មិនជឿ​ទេ»ជុងហ្គុក​ គ្រវី​ក្បាល​អស់​សំណើច​ធ្វើ​ជា
មិនជឿនូវអ្វីដែល​ក្មេង​បាន​និយាយ​ ជាហេតុ​ធ្វើ​ឲ្យ​កំលោះ​
តូច​ មិន​សុខ​ចិត្ត​ សម្រូត​ខ្លួន​ចុះពី​ចង្កេះ​មាំភ្លាមៗ។

នាយ​តូច​ ហក់ឡេីង​ទៅលេីពូក​ បក់ដៃហៅ​កំលោះ​ចាស់​
ឲ្យ​មកឈរ​ក្បែរ​ ទេីបឱន​ថេីប​ថ្ពាល់​របស់​គេមួយខ្សឺត​ បន្តិច​
ក្រោយ​មកក៏យកបាតដៃ​តប់លេីបបូរមាត់តិចៗ​ វិនាទី​បន្ទាប់​
ក៏យក​ទៅតប់លេីថ្ពាល់​ខ្លួន​ឯង​។

«ហក៎!ថេីបមេីល៍​ ក្រអូប​អត់»ថ្ពាល់​ហុចឲ្យគេថេីប​ ស្របមាត់និយាយ​ប៉ប៉ាច់ប៉ប៉ោច​ឌឺដង​ឲ្យ​អ្នក​ម្ខាងទៀត​មិនឈប់។

«សុទ្ធ​តែទឹកមាត់​ មិនថេីបទេ»នាយ​សង្ហា​ប្រេីម្រាមដៃ





ចង្អុលរុញថ្ពាល់​ក្រពុំ​ឲ្យ​ដកថយទៅ​ក្រោយ​ប្រមាណ​ជាពីរ
ចំអាម​ ដោយ​មិន​ភ្លេច​និយាយ​ញ៉ោះញ៉ង​ឲ្យ​កំលោះ​តូច​
ពេបមាត់​រកយំ។

«កុហក​!!!»មាត់​ស្រែក​ឡើង​ថាគេនិយាយកុហក​ ប៉ុន្តែ​ដៃ
ប្រឹង​ត្រដុស​ ជូត​ ថ្ពាល់​ឡើង​ក្រហម​ងាំង​ ខណៈ​ប្រឡង់​
ភ្នែក​ទាំង​គូ​ចាប់​ផ្តើម​ជ្រាប​ទឹក​សន្សើម​តិចៗ​។

«កុំមកជិត​ ស្អុយ​ខ្លួន​ណាស់​»ពេលកំលោះតូច​ លោតចុះ
ពីលេីពូក​បម្រុង​នឹងដេីរមករក​ គេក៏ធ្វេីជា​ខ្ទប់​ច្រមុះ​ពោល​
ឡើង​ថាស្អុយពេញៗមាត់​ ហុចផលឲ្យ​អ្នក​ដែល​ត្រូវ​គេ
ធ្វើ​ជា​ខ្ពើម​រអេីម​ ហូរ​ទឹក​ភ្នែក​តក់​ៗដោយ​ហាមមិនបាន​ ព្រោះ​ទប់​លែងជាប់​ហេីយ​។




បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now