EP48:ទៅរកនាង​ចុះ...

3.4K 286 7
                                    

     លោកពូ​ដឹក​ជញ្ជូន​និយាយ​មិនទាន់​ចប់​ស្រួលបួល​ អាល្អិត​ ស្ទុះ​វឹង​រត់​ចូល​ទៅ​ខាង​ក្នុង​សំដៅ​ទៅរក​លោក​ប៉ាដែលកំពុង​តែ​អង្គុយ​គង​អន្ទាក់​ខ្លា​ញញឹម​យ៉ាង​សម​ចិត្ត​ បន្ទាប់​ពី​ដឹង​ច្បាស់​ថា​ ជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​រវាងប៉ា​កូនគេ​គឺ​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​៖

«ប៉ាៗ​យេីង​ត្រូវ​គ្នា​វិញ​ទៅ​ អូន​សុំទោស​»ប៉ា​ៗ​ និង
Mommy​ងាកមេីល​មុខ​គ្នា​ហើយ​សេីច​ហាស​ៗយកតែម្ដង។
ល្បិច​នេះ​ពិត​ជា​ប្រេីបាន​ផល​រហ័ស​លឿន​ទាន់​ចិត្ត​មែន​ តែ
ក៏​ហួស​ចិត្ត​នឹង​កូន​ប្រុស​មិនតិចដែរ​ គ្រាន់​តែ​ឈ្លោះ​គ្នា​ជា​


មួយ​លោកប៉ា​សោះ​ សុទ្ធ​តែ​ចាកចេញ​ពី​ភូមិ​គ្រឹះ​ ទៅ​រស់​នៅ​រងទុក្ខ​ រង​សុខ​តែ​ម្នាក់ឯង​នៅ​ខាង​ក្រៅ​ សុខ​ចិត្ត​ដេីរ​រេីស​អេតចាយ​ ឫ​ ឈាន​ដល់​ថ្នាក់​ដាច់​ពោះ​ស្លាប់​ក៏មិន​ខ្ចី​
ត្រឡប់​មក​ភូមិគ្រឹះ​វិញ​ជា​ដាច់​ខាត​។ ចុះនេះ​ជា​ស្អី​វិញ​?​ ដេីរ​ចេញ​មិនទាន់​បាន​ប្រាំ​នាទី​ស្រួល​បួល​ផង​ គ្រាន់​តែ​ឃើញ​អ្នក​ដឹក​ជញ្ជូន​យក​របស់​មក​ឲ្យ​ ក៏​រត់​មក​សុំ​លោកប៉ា​ត្រូវ​គ្នា​វិញ​ អាក្បាល​ខូច​នេះ​!ដឹង​កាត់​ទៅ​រក​អ្នក​ណាទេ!។

     «កូន​ច្បាស់​ហើយ​ថា​ចង់​ត្រូវ​គ្នា​ជាមួយ​ប៉ា​វិញ​?»ជុងហ្គុក​ លេីក​ចិញ្ចេីម​សួរ​កូន​ប្រុស​ ចង់​ឲ្យ​កូន​ក្បាល​ខូច​គិត​ឲ្យ​ជាក់​​សិន​ថា​សម្រេច​ចិត្ត​ច្បាស់​ហើយ​ឫនៅ​ទេីប​មក​សុំគេ​ត្រូវ​គ្នា​វិញ​។

     «ច្បាស់​ហើយ​!ព្រោះ​មានតែ​ប៉ាៗ​ទេ​ដែល​ល្អ​ជាង​គេ
នៅលេី​លោក​នេះ»


     ទឹក​មុខ​អង្វរករ​បូករួម​នឹង​ពាក្យ​សម្តី​ផ្អែម​រលួយ​ចាក់​ទឹក
មិន​លិច​របស់​អាល្អិត​ ធ្វើ​ឲ្យ​ ជុងហ្គុក​ អត់​មិ​នបាន​នឹង​ញញឹម​
បក់ដៃ​ហៅ​កូន​ប្រុស​ឲ្យ​មក​ជិត​ រួច​លេីក​ដាក់​ឲ្យ​អង្គុយ​លេី
ដេីម​ភ្លៅ​មាំ​ ទេីប​និយាយ​៖

     «អូខេ​!ត្រូវ​គ្នា​ក៏​បាន!​ ម៉ោះ!ថ្ពក់​ដៃ​សន្យា​មួយ​ ដេីម្បី​​បញ្ជាក់​ថាយេីង​ទាំង​ពីរ​ឈប់​ឈ្លោះ​គ្នា​ទៀត​»យ៉ុងគី​ ដាក់​ម្រាម​ដៃ​កូន​ដែល​នៅ​ចុង​គេ​បង្អស់​ថ្ពក់​សន្យា​នឹង​ម្រាមដៃ​ធំ​វែង​របស់​លោក​ប៉ា​ បញ្ជាក់​ថា​លេីក​នេះ​ឈប់​ឈ្លោះ​គ្នា​មែនទែន​ហើយ​ៗក៏​លែង​មាន​គំនិត​ចង់​ចាកចេញ​ពី​ផ្ទះ​ដែរ។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now