បំពេរបេះដូង​Omega EP28:ជប់កូនទារក

3.9K 288 0
                                    

«ចុះ​​គ្រឿង​ពេជ្រមួយឈុត​នោះវិញ​ ពេញ​ចិត្ត​ទេ?»​តារា​
ម៉ូដែល​បន្ទាប់​ទៀត​ក៏​ ដេីរចេញ​មក​អួត​រាង​ ចាយ​សម្រស់​ បង្ហាញ​របស់​មាន​តម្លៃ​នៅ​លេី​ខ្លួន​ដោយ​មាន​ ខ្សែ​ក​ ចិញ្ចៀន​ ក្រវិល​ រួម​ទាំង​កងដៃមួយគូ។

«របស់​ស្អាត​ តែតម្លៃ​ថោកពេក​ ប្រៀប​មិនបាននឹង​ខ្សែ​
អង្កាំ​មួយ​ខ្សែ​នៅលេី​ចង្កេះ​ដែល​ប្ដី​ខ្ញុំ​ផ្ដល់​ឲ្យ​បន្តិច​បន្តួច​ផង»
«ប្ដី??»
«ហ្អឹម​...ប្ដី​!​ស្គាល់​លោក​ចន​ ម្ចាស់​កម្មវិធី​នេះទេ​? គាត់​ជា
ប្ដី​ខ្ញុំ​»





កំលោះ​តូច​ សំនួន​ពាក្យ​ប្ដី​ លេីក​ចិញ្ចេីម​ វ៉ៃ​ក្រសែ​ភ្នែក​
អួត​អាង​ទៅ​កាន់​មនុស្ស​ប្រុស​ចំពោះ​មុខ​។ មនុស្ស​អំណួត​
ដូច​កំពូល​ព្រាននារី​ តណ្ហា​ក្រាស់​ ម្នាក់​នេះ​ ទាល់​តែ​ប៉ះ
ក្មេង​ច្រឡឺម​ សម្ដី​ចាក់​ទឹក​មិន​លិច​ដូច​ គីម​ ថេយ៉ុង​ ទេីប
អាច​និយាយ​បង្ក្រាប​ឲ្យ​បាក់​មុខ​បាន។

«ហឺយ​...ពេល​ប្រពន្ធក្មេង​ដេីរអួត​ប្រាប់​គេថា​ខ្លួន​ជាប្ដី
បែបនេះ​ មាន​អារម្មណ៍​ក្ដុកក្ដួល​ណាស់​!»កំពុង​តែ​អួត​ពី​
ប្ដី​សុខៗ​ មិនដឹង​ជា​ប្រុស​ចាស់​មកឈរ​ពីក្រោយ​ខ្នងតាំង
ពីពេលណា​ ជាហេតុ​នាំឲ្យ​ កំលោះ​តូច​ ភ្ញាក់​ព្រើត​ លេីក
ដៃខ្ទប់​មុខ​ អៀន​មិន​ស្ទេីរ​។ លោក​អ្ហេីយ​...!​ មិនអៀន​ មាន
តែចម្លែក​ ព្រោះ​សុខៗក៏ដេីរ​អួត​ប្រាប់​អ្នក​ដទៃ​ថា​ ជុងហ្គុក​
ជាប្ដី​ អ្វី​ដែល​កាន់តែ​អាម៉ាស់​ គឺម្ចាស់​ឈ្មោះ​តាមទាន់!។






«លោ...លោកចន​?»ម៉ាយ៍​ ប្រុស​សង្ហា​ សម្ដី​ផ្អែម​ កំពូល​
ព្រាន​នារី​ បន្លឺ​ហៅឈ្មោះ​ អ្នក​ជំនួញ​គ្រឿង​ពេជ្រ​ដ៏​ល្បី​
ល្បាញ​ ទាំង​ស្រឡាំងកាំង​បែប​មិន​គួរ​ឲ្យ​ជឿ។ សម្ដី​ក្មេង​
ប្រុស​ដែល​ខ្លួន​អូស​ក្រឡា​រកញ៉ែ​ ចង់​យក​មក​ចិញ្ចឹម​ធ្វើ​ជា
ប្រុស​កំណាន់​ គឺជា​ការ​ពិត​ឫ?​

«ខាន​ជួប​គ្នា​យូរ​ហេីយ​ លោក​ម៉ាយ៍​»ជុងហ្គុក​ ធ្វើ​ជា​និយាយ​រាក់ទាក់​ទៅ​កាន់​សត្រូវ​បេះដូង​ ក្នុង​នាម​ជា​ម្ចាស់​កម្មវិធី​។ ទោះបី​ មិនពេញចិត្ត​នូវ​វត្តមាន​របស់​គេ​ ក៏មិនត្រូវ​ខ្វះការ​គួរ​សម​ចំពោះ​ភ្ញៀវ​ដែរ។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now