EP49:នាង​ស្លាប់​ហើយ​...

3K 256 4
                                    

     «អូន​ជា​អូន​ ម៉ូ​ជា​ម៉ូ​ មិនអាចប្រ​ដូច​គ្នា​បាន​ឡើយ​ បងស្រឡាញ់​អូនជាអូន​​ អូន​ជា​គ្រប់​យ៉ាង​នៃបង​ ចំណែក​ម៉ូ​នាង​គ្រាន់​តែជា​មនុស្ស​អតីត​»
     «ទៅ​រកនាង​ចុះ...កុំ​ភ័យ​ កុំបារម្ភថាអូន​ខឹងពូ​ ពូ​ចង់​ធ្វើអ្វី​
ក៏​ធ្វើ​ទៅ​ ចង់​ត្រឡប់​ទៅរស់នៅ​ជាមួយ​នាង​ក៏​សូម​អញ្ជើញ​​!កូន​បួននាក់​អូន​អាចមេីល​ថែ​ពួកគេ​បាន!​ ទៅៗ​ ទៅ​សោយសុខ​ជាមួយ​នាងទៅ​!ទៅ​ហើយ​ កុំ​ត្រឡប់​មក​វិញ​ឲ្យ​សោះ!​អ្ហឹក​ៗ​»មាត់​ដេញ​ ទឹក​ភ្នែក​ហូរ​ វា​ហូរ​បញ្ជាក់​ថា​ក្មេង​
ប្រុស​ម្នាក់នេះ​និយាយ​ខុស​ពី​ចិត្ត​។ស្រឡាញ់​គេ​ស្ទេីរ​លេប
ប្រសិន​បេី​គេ​ឈាន​ជេីង​ទៅ​មែន​ ច្បាស់​ណាស់​ដាច់​ដង្ហើម​
ស្លាប់​ទាំង​កំពុង​ឈរ​មិនខាន។

«ឲ្យ​បង​ទៅណា?ទីនេះ​ជា​ភូមិ​គ្រឹះ​បង​ ជា​កន្លែង​ដែល
បង​ផ្ញើ​ពោះ​ផ្ញើ​ប្រាណ​រៀង​រាល់យប់ថ្ងៃ​!​ មាន​អូន​ មាន​កូន​ជា​ថ្នាំ​ដ៏ពិសេស​សម្រាប់​ជួយ​ឲ្យ​បង​បាត់​ហត់​ បាត់​នឿយ​
ក្រោយ​ពេល​ចេញ​ពី​ធ្វើ​ការ​ មក​វិញ​ឃើញ​កូន​ប្រពន្ធ​ចាំ
ទទួល​ ចាំ​ញុំា​បាយ​ជុំ​គ្នា​ ទាំងអស់​នេះ​គឺ​ជា​សេចក្ដី​សុខ​
ដែល​បង​តែង​តែ​ប្រាថ្នា​ចង់​បាន​ តេី​អូន​ចង់​ឲ្យ​បង​ទៅទី
ណា?ប្រាប់​បង​មក​ទីណា​ដែល​រស់​នៅ​ហេីយ​មាន​ក្ដីសុខ​
ជាង​ផ្ទះ​ពួក​យើង​?»គេ​សួរ​ប្រពន្ធ​ដោយ​ចិត្ត​ត្រជាក់​ ដោយ​
សម្ដី​ស្មេីៗ​ធម្មតា​ក្នុង​នាម​ជា​មេ​គ្រួសារ​ និង​ ជា​មនុស្ស​ប្រុស​
ដែល​មាន​អាយុ​ច្រើន​។គេ​មិន​ខឹង​កម្រោល​ រឹតតែ​មិន​ប្រេី
សម្ដី​ធ្ងន់​ទោះបី​ជា​ទេីប​តែ​ទទួលបាន​មួយ​កំផ្លៀង​ពីដៃដែល
ធ្លាប់​ថ្នម​ថែ​ក៏​ដោយ​។ ក៏ព្រោះតែ​ពាក្យ​ថា​ក្មេង​នេះហើយ​
ទេីបគេ​ព្យាយាម​ទ្រាំ​ ឧស្សាហ៍​តឿន​រំឮក​ខ្លួន​ឯង​ថា​ កុំខឹង
កុំ​អន់ចិត្ត​ កុំ​ចាកចេញ​ កុំ​ចុះចាញ់​នឹង​សម្ដី​កូន​ក្មេង​របស់​
ប្រពន្ធ​។

«បេី​អូន​ និង​ កូន​ជា​សេចក្ដី​សុខ​របស់​ពូ​ ហេតុអី្វ​ក៏ពូ
នៅ​នឹក​នាង?»ថេយ៉ុង​ បោះ​សំណួរ​សួរ​ទៅ​កាន់​អ្នក​ឈរ
ចំពោះ​មុខ​ ដោយ​មិន​ភ្លេច​បន្ថយ​សំឡេង​មក​ស្មេី​ធម្មតា​
និង​ មិន​ស្រែក​យំ​ដូច​ជា​មនុស្ស​គ្មាន​សតិ​ទៀត​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now