EP45:ពូ​កុហក​អូន​ធ្វើ​អី

3.1K 268 1
                                    

     បញ្ចុះបញ្ចូល​ ដាក់​មនោគម​ឲ្យ​មនុស្ស​ស្រីវង្វេង​
ទិស​មិន​ទាន់​ចប់​ស្រួលបួល​ផង​ សំឡេង​ស្រែក​ដង្ហេីយ​ហៅ​រក​ជំនួយ​ក៏បន្លឺឡេីង​ ប៉ុន្តែ​មនុស្ស​ប្រុស​ស្រីពីរនាក់​ដែល​ជា​សង្សារ​នឹងគ្នា​ ហាក់​គ្មាន​បេះដូង​ គ្មាន​ចិត្ត​ជាមនុស្ស​ទាល់​តែ​សោះ​ បណ្ដោយ​ឲ្យ​មនុស្ស​ដែល​កំពុង​តែ​ជិតមាន​គ្រោះ
ថ្នាក់​ ឲ្យ​គ្រោះថ្នាក់​នៅនឹងចំពោះមុខទាល់តែបាន។

«បង​ធីងអឺ​ ជួយ​ផង!!!​ខ្ញុំ​មិនមែន​ខ្លួន​តែ​មួយ​ដូច​មុន-អ្ហាយយយយ​....ដឹបបបបបបប​ ពូ...ជួយ​កូន​យើង​ផង
អឹក៎​»

    ត្របកភ្នែក​ក្រាស់​ឃ្មឹក​ បិទ​សន្សឹមៗ​ ស្រប​បបូរ​មាត់
​បេីកម្ហបៗដង្ហេីយ​ហៅ​ម្ចាស់​បេះដូង​ ឲ្យ​មក​ជួយ​ជា​បន្ទាន់​ ព្រោះ​មាន​អារម្មណ៍​ដឹង​ដល់វត្ថុ​រាវ​ម្យ៉ាង​ដែលមាន​ពណ៌
​ក្រហម​ឆ្អិនឆ្អៅ​កំពុង​តែ​ជ្រាប​ចេញ​ពី​ប្រឡោះ​ជេីង​។

     «ថេយ៉ុង​ៗ​ ថេយ៉ុង​!!!»មនុស្ស​ស្រី​រាង​តូច​ស្ដើង​ដែល
កំពុង​តែ​ស្ថិត​នៅ​ពី​ក្រោម​​រាងកាយ​កំលោះ​តូច​ ព្យាយាម​
ងេីប​អង្គុយ​ ក្រសោប​ស្មា​ស្ដេីង​ល្ហៃ​ជាប់​ ស្រែក​ហៅ​ម្ចាស់​
ឈ្មោះ​ឲ្យ​ឆ្លេីយតប​នឹង​នាង​។

     «ម៉ា-ថេយ៉ុង​?»កំលោះ​សង្ហា​មេ​ចុងភៅ​ គីម​ ថេអូ
ទម្លាក់​របស់​របរ​ប្រើប្រាស់​ចោល​ ស្ទុះ​រត់​ទៅ​ទ្រ​កង​រាងកាយ​
សន្លប់​ស្ដូកស្ដឹង​ ក្រោយ​ដេីរ​តាម​ភរិយា​ពី​ក្រោយ​ក៏​ឃេីញ​
ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​បែប​នេះ​។



     «បង...ឈាម»ស្រី​តូច​ ម៉ាយូមិ​ បន្លឺ​ប្រាប់​ស្វាមី​ទាំង​
លេីក​ដៃ​រញីរញ័រ​ដែល​ប្រឡាក់​សុទ្ធ​តែ​ឈាម​បង្ហាញ​ឲ្យ​
គេ​បាន​ឃើញ​ ស្រប​ទឹក​ភ្នែក​ហូរ​ធ្លាក់​តក់ៗ​ប្រឡាក់​លាយ
ឡំ​នឹង​ឈាម​ស្រស់​។

     សំណាង​ហើយ​ ដែល​នាង​ដេីរមក​រក​របស់​របរ​ប្រេីប្រាស់នៅ​ក្បែរ​ៗនេះ​ ហេីយ​ប្រទះឃើញ​ ថេយ៉ុង​ កំពុង​
តែ​ធ្លាក់​ចុះ​មក​ ទេីប​ប្រញាប់​រត់​ទៅ​ជួយ​ទ្រ​។ ប៉ុន្តែ​ នាងជា
មនុស្ស​ស្រី​ កម្លាំង​ខ្សោយ​ មិនអាច​ទ្រ​រាងកាយ​មនុស្ស​ម្នាក់​
បាន​ទាំង​ស្រុង​នោះ​ទេ​ ទេីប​ជា​ហេតុ​បណ្ដាល​ឲ្យ​ភ្លាត់​
ស្នៀត​ដួល​ទាំង​ពីរ​នាក់​ តែ​ក៏សំណាង​ល្អ​ដែលនាង​នៅ
ពី​ក្រោម​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now