បំពេរបេះដូង​omega​ EP21:អូន​សុំទោស​

4.2K 289 0
                                    

«ម៉ោះ​!បងនាំ​ទៅគេង​ បេីឃ្លាន​ត្រូវ​ប្រាប់​បង​ ហាមរត់
ចេញមក​ផ្ដេសផ្ដាស​ទៀត​»ប្រអប់​ដៃមាំ​ក្រៀក​ចង្កេះ​
អង្ក្រង​ជាប់​ បម្រុង​នឹងនាំឡេីងទៅខាងលេីវិញទៅហេីយ
តែត្រូវ​ម្ចាស់​រាងកាយ​បដិសេធ​។

«ឈប់​សិន!»
«ហឹម?»
«អូន​ភ្លេច​នំ​ ហិហិ​»និយាយ​រួច​ កំលោះ​តូច​ រត់បកក្រោយ
លេីក​នំ​ខេក​ចេញពីលេីតុ​ កាន់ជាប់ដៃ​រត់សម្ដៅទៅរក
ជុងហ្គុក​ វិញ​យ៉ាង​លឿន​ រកតែមេីលមិនទាន់។
«ញុំា​ណាស់​ដែរ​ តែនៅតែតូច​ដូច​កូន​ចាប​!»





ព្រះ​អាទិត្យ​លិច​ផុត​បាត់​ទៅ​ ជំនួស​មកវិញនូវ​ព្រះ​សូរិយា​
បញ្ចេញ​រស្មី​ភ្លឺ​ត្រចះត្រចង់​មក​កាន់​ភព​ផែន​ដី​។ ពន្លឺ​ភ្លឺ​ល្មម​
មិនសូវ​ច្បាស់​ដូច​ពេល​ថ្ងៃ​ កាន់​តែមេីល​ កាន់​តែស្រស់
ស្អាត​ កាន់​តែមាន​អារម្មណ៍​ស្រងេះស្រងោច​ពេលនឹក
ដល់​រឿង​រ៉ាវ​កន្លង​ដែល​ធ្លាប់​បាន​ឆ្លង​កាត់។ វានៅ​ដក់​ជាប់​
ក្នុង​ខួរក្បាល​រហូត​ គ្មាន​ថ្ងៃ​រលុប​ឡេីយ​ វាជា​ការ​ចងចាំដ៏
សែន​ឈឺផ្សា​ និង​ ការ​រំភើប​ញាប់ញ័រ​ក្នុង​ពេលតែមួយ។

«ថេយ៍​...ថេយ៍​...ចុងភៅតូច​!»សំឡេង​គ្រលរមាំ​រសាត់​
កាត់​ចូល​ត្រចៀក​ ស្របរាងកាយ​ខ្ពស់​ស្រឡះ​មាន​ត្រឹម​អាវ
ឃ្លុំ​នៅលេី​ខ្លួន​បោះ​ជំហាន​ទៅរក​អ្នក​ដែល​ឈរ​សម្លឹង​មេីល
ព្រះចន្ទ​ រហូត​ភ្លឹក​ស្មារតី​ មិន​ដឹងថាមាន​មនុស្ស​កំពុង​តែ
ហៅ​ រឹតតែមិនដឹងថា​ប្រអប់​ដៃ​មាំ​ហ៊ុមព័ទ្ធ​ចង្កេះ​អង្ក្រង​តាំង
ពីពេលណា។

«អ្ហុស៎...ពូ»





កែវភ្នែក​មុត​ថ្លា​រេសម្លឹង​មេីល​ម្ចាស់​ដៃ​ ហើយ​ក៏លាន់មាត់
ហៅ​សព្វនាម​របស់​គេ​ បន្ទាប់​ពី​ដឹង​ច្បាស់​ថា​ជា​អ្នក​ណា។

«មេីល​ទៅ​អូន​ដូច​មិន​សប្បាយចិត្ត​សោះ»ជុងហ្គុក​ សួរទៅ
កានក្មេង​ឈរ​ចំពោះ​មុខ​ទាំង​សេចក្ដី​បារម្ភ​ពេញ​ដេីមទ្រូង​។
ថេយ៉ុង​ ជា​មនុស្ស​ស្រស់ស្រាយ​ រីករាយ​ រួសរាយ​រាក់ទាក់​
ពេលនៅជាមួយ​ មានតែភាព​សប្បាយ​ ប៉ុន្តែ​មេីលទៅនេះ
ទៅ​ចុះ​ ស្រងូតស្រងាត់​ មិនសូវ​មាត់​ មិន​សូវ​ក​ តែងតែ​
រកលេស​គេចសំណួរ​រហូត​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now