បំពេរ​បេះដូង​omega​EP11:ឆ្អែត​ចិត្ត​

4.7K 307 1
                                    

«មនុស្ស​ចាស់​ចិត្ត​អាក្រក់​ លេងតែពីរនាក់​ អត់ឲ្យ​អូន
លេង​ដែរ»ជំហាន​ខ្លី​ៗ​បោះសម្ដៅ​ទៅក្បែរគ្រែ​ រួច​ឡេីង​
ទៅលេីពូក​សម្ដែង​ធ្វើ​ជា​អន់​ចិត្ត​ដែល​ លោកអ៊ំ​ និង​ ប៉ា
តូច​ លួចលេងតែពីរនាក់​ ទេីប​និយាយ​បន្ត​៖

«នេះរឺ?ការងារ​សំខាន់​ដែល​លោកអ៊ំ​ និង​ Appa​និយាយ
​គ្នា​?»
«ក្បាល​ខូច​ពិត​មែន​ អាល្អិត​នេះ!»គ្រឺត​ពេក​ ទ្រាំ​មិនបាន ជុងហ្គុក​ ក៏លូកដៃ​បូត​ច្រមុះ​ យ៉ុងគី លេង​តិចៗ​រហូតដល់
អស់​ចិត្ត​ ទេីប​ចាប់​លើក​រាងកាយ​តូចល្អិតដាក់លេីពូក​ ឱប








ជាប់​ បិទ​ភ្នែក​សំងំ​គេងទាំងពីរនាក់។ កំលោះ​តូច​ ឃេីញ​
ដូច្នេះ​ ក៏មាន​អារម្មណ៍​ច្រណែន​កូន​តិចតួចដែរ​ ទេីបឡេីង
ទៅ​លេីពូក​ ចូលប្រជ្រៀត​ចូល​ប្រឡោះ​កណ្តាល​រហូត​ដល់ជោគជ័យ​ ហើយ​ចុង​បញ្ចប់​យ៉ុងគី​ ក៏ជា​អ្នក​ចាញ់​ ត្រូវ​គេង
ខាងAppa។

ស្អែក​ឡើង​...

«មុខ​របស់​បងទៅត្រូវនឹង​ស្អី​ហ្នឹង​?»នេះជាលេីកទី៥ហើយ​
ដែល​ ថេយ៉ុង​ សួរសំណួរ​ដដែល​ទៅកាន់​ ធីងអឺ​ ហើយ​ក៏
ទទួលបាន​ចម្លើយ​ដដែល​ៗពីនាងដូចគ្នា។

«ប្រាប់​ហើយ​ថាយប់មិញ​បងស្រវឹងខ្លាំងទេីប​ជ្រុលដេីរទៅបុក​ជញ្ជាំង​ គ្មាន​អីទេ​ ឯង​កុំគិត​ច្រើន​អី​»ចម្លើយ​របស់​
នាង​ គឺជា​ចម្លើយ​មិន​សម​ហេតុផល​ មិនសូម្បីតែ​ស្រដៀង​









នឹងរបួសរបស់នាងដែលមាននៅលេីថ្ពាល់ទាំងសងខាង។ វាបង្ហាញ​ពីម្រាមដៃ​ទាំង​ប្រាំយ៉ាង​ច្បាស់​ បញ្ជាក់​ថានាងត្រូវ
បានមនុស្ស​ចិត្ត​ប្រិយផ្សៃ​ណាម្នាក់​ធ្វើ​បាប​ជាមិនខាន​ មិន
មែន​ស្រវឹង​ដេីរទៅបុក​ជញ្ជាំង​ដូចនាងកុហកនោះទេ។

«ជញ្ជាំង​ឯណាបុកហេីយចេញស្នាមម្រាមដៃទាំងផ្ទាំងៗនៅ
លេីថ្ពាល់?»
«គឺ...គឺ​...បេីឯងមិនជឿចាំខ្ញុំ​ធ្វើ​គម្រូឲ្យមេីលក៏បាន»នាង​ធ្វើ​ជាងេីប​ដេីរទៅរក​ជញ្ជាំង​ហើយ​បម្រុង​នឹងដេីរ​បំបុក​ស្រាលៗ​ តែក៏ត្រូវ​បាន​ ថេយ៉ុង​ ឃាត់​។

«មិនបាច់​ទេ​ ខ្ញុំ​ដល់​ម៉ោង​ត្រូវ​ទៅ​ធ្វើ​ម្ហូប​ហេីយ​ តោះ!យ៉ុងគី​
ទៅជាមួយ​Appa»កំលោះ​តូច​ ដឹកដៃ​កូនប្រុស​ដេីរចេញ
ផុត​ពី​បន្ទប់​បានប្រហែល​ជា២នាទី​ ក៏ទទួលបាន​សំណួរ​
ចេញ​ពី​មាត់​ ធីងអឺ​។









បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now