បំពេរបេះដូង​omega EP12:កុំមក​ឆ្លេីយ​ចាស​!

4.3K 337 0
                                    

«សុំបេីកប្រាក់ខែមុន​ យកលុយ​មកចូល​ក្លឹប​ដេីម្បី​មករកមិត្ត!
ចុះឯណាមិត្ត?ហឹម?​ មិត្ត​អាម្នាក់កៀកកេីយ​គ្នា​នៅលេី
សាឡុងនោះមែនទេ!!!?»
«គឺ..»
«គឺស្អី​?គឺដូរឈុត​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ស្លៀកពាក់​ ហេីយ​មក
ស្លៀកពាក់​អាឈុត​បញ្ចេញ​សាច់​ស្ទេីរ​តែអស់​មួយ​តួនេះ
ព្រោះ​ហេតុផល​មករកមិត្ត​ទៀត​មែនទេ!!!?​បង្វិល​ខួរខ្ញុំ
ឆ្អែត​ហើយ​នៅ?»សម្ដី​មួយ​ម៉ាត់​ៗ​របស់​គេ​ ដូច​ម្ជុល​ពិស
មកចាក់​ក្នុង​បេះដូង​នាយកំលោះតូច​យ៉ាង​អ៊ីចឹង​។ ទាំង​ឈឺ​ ទាំង​ផ្សារ​ ហើយ​ក៏អួលណែន​រកប្រាប់មិនត្រូវ​ ពេលគេខឹង
កម្រោល​ដាក់​ មិន​ព្រម​ស្ដាប់​ហេតុផល​សោះបែបនេះ។






«លោកស្ដាប់ខ្ញុំសិនបានទេ!!!?»ថេយ៉ុង​ តម្លេីង​សំឡេង​ស្រែក​ដាក់​មនុស្ស​ប្រុស​ចំពោះ​មុខ​ជាលេីកដំបូង​ ព្រោះ​តែ
ទប់​លែងជាប់​។ ចំណែក​អ្នក​ម្ខាងទៀត​វិញ​ ពេលត្រូវ​ក្មេង​
ស្រែក​គំហក​ដាក់​ ក៏រឹតតែក្ដៅ​ ភ្លេីងនៅ​ក្នុង​ដេីម​ទ្រូង​កាន់
តែ​ឆេះ​ខ្លាំង​សន្ធោសន្ធៅ​ គ្មាន​អ្នកណា​អាច​ពន្លត់​បាន​ក្រៅ
ពី​​ម្ចាស់​ដេីម​ហេតុ​ដែលធ្វេីឲ្យវាឆេះ។

«ប្រញាប់​ទៅ​មើល​ យ៉ុងគី​ ទៅ!»គេមិនបានតបតនឹងសំណួរ​របចុងភៅតូច​ ថែមទាំងលេីករឿង​ អាល្អិត​ នៅ
ឯភូមិគ្រឹះមកដាក់មុខ​ទៀត។ ហាក់​ចង់​បញ្ជាក់​ឲ្យ​ ថេយ៉ុង​
ដឹង​ថា​ គេគ្មាន​អ្វី​ត្រូវ​ស្ដាប់​ការ​បកស្រាយ​របស់​មនុស្ស​កុហក
បោកប្រាស់​ឡេីយ​។

«លោក​ទៅណា?ហេីយ​ចុះ​ខ្ញុំ​?​ លោកៗ!!»







និយាយ​រួច​ គេក៏ជ្រែង​ហោប៉ៅ​ខោ​នាំរាងកាយ​សង្ហា​ដេីរ
ចូលឡាន​បេីក​ចេញ​ទៅបាត់​ មិនព្រមងាកក្រោយមេីល
កំលោះ​តូច​ដែលឈរមេីលការចាកចេញរបស់គេទាំង
ដេីម​ទ្រូង​ហេងហាង​ឡេីយ​។

កំលោះ​តូច​ ខាំមាត់​ ឱនមុខចុះ​ លាក់បាំង​ភាព​អន់ចិត្ត​ ទេីប
ដេីរទៅមាត់​ផ្លូវ​ហៅតាក់សុី​ជិះ​ទៅ​ភូមិ​គ្រឹះ​វិញ​។ នៅតាម​ផ្លូវ​
បន់ឲ្យ​តែឆាប់​ដល់​ ចង់​ដឹងពី​សុខ​ទុក្ខ​កូន​ រឹតតែចង់ដោះ
ស្រាយ​គ្នា​ជាមួយ​ ជុងហ្គុក​ ឲ្យ​ដាច់​ស្រេច​។ គេនៅមិនសុខ
ឡើយ​ បេីប្រុសម្នាក់នោះនៅតែយល់​ច្រឡំ​មកលេីខ្លួន។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now