«ពូ!!!»ថ្ពាល់សស្លេកព្រោះតែឥទ្ធិពលនៃការគ្រុនក្ដៅ
មុននេះ ប្រែជាក្រហមប៉ែសដូចផ្លែម្ទេសទុំ បន្ទាប់ពីឮសំណួរចេញពីមាត់ម្ចាស់ជេីងដែលខ្លួនកំពុងតែអង្គុយលេី។
សួរត្រង់ៗពេកហេីយលោកអ្ហេីយ អ្នកណាទៅឆ្លើយចេញ?
«កូនបួនស្អែកខានស្អែកនេះហើយ នៅអៀនប្ដីដល់
ណាទៀតហាសចុងភៅតូច?»ជុងហ្គុក ឱនមុខសង្ហាដាក់
កៀកប្រកិតនឹងផ្ទៃមុខក្រហមទុំគួរឲ្យចង់ថែលថេីប ហេីយ
និយាយញ៉ោះញ៉ងឲ្យកំលោះតូចកាន់តែអៀនគុណនឹងមួយ
ពាន់ដង។
២ថ្ងៃក្រោយមក...
ជាសះស្បើយពីគ្រុនក្ដៅមិនទាន់បានស្រួលបួលផង
ក៏សុំប្ដីដេីរផ្សារ ចំណែកអ្នកដែលត្រូវគេរំអុកសុំវិញ នៅ
តែប្រកែកយ៉ាងដាច់អហង្ការមិនព្រមឲ្យចេញទៅណាឆ្ងាយ
ពីបរិវេណភូមិគ្រឹះជាដាច់ខាត។
«ណា៎ៗពូណា៎...អូនសុំទៅតែមួយភ្លែតទេ!»ដៃធ្វើកាយវិការឃ្ជីឃ្យូតដាក់មុខគេដេីម្បីឲ្យគេទន់ចិត្ត រីឯមាត់
ក៏មិនទុកឲ្យនៅឥតប្រយោជន៍មួយវិនាទីណាឡេីយ គឺ
និយាយនេះ និយាយនោះមិនព្រមឈប់។
«បងមិនឲ្យទៅ!អូនត្រូវនៅមួយកន្លែង ញុំាហើយក៏គេង នេះជាបញ្ជា!»
«បញ្ជា?ពូនៅទុកអូនជាចុងភៅសុីប្រាក់ខែពីពូទៀត
ឫ? អូនខកចិត្តណាស់»
ជុងហ្គុក និយាយចំចំណុចឲ្យកំលោះតូចក្បាលខូច
កូនបួនទាំងនៅក្នុងផ្ទៃចាប់បាន បានដៃក៏សម្ដែងទឹកមុខ
កាយវិការអន់ចិត្តបង្ហាញចេញមកច្បាស់ៗ ហុចផល
ឲ្យអ្នកដែលភ្លាត់មាត់មុននេះ ព្យាយាមបកស្រាយយ៉ាង
លឿន។
«វាមិនដូចអ្វីដែលអូនគិតទេ!រាល់ថ្ងៃអូនជាប្រពន្ធបង
ទោះបីយេីងមិនទាន់រៀបការជាមួយគ្នាក៏ដោយ ក៏សម្រាប់
បងអូនគឺជាម្ចាស់នៅទីនេះ អូនមានសិទ្ធិ គ្រប់យ៉ាងជារបស់
បងក៏ជារបស់អូន»ជុងហ្គុក ខំរៀបរាប់បែកអូរហូរស្ទឹង ភ្លេច
ខ្លួនតែមួយភ្លែត អាល្អិតលួចមូលគំរបដបចាក់ទឹកបន្តក់ដាក់
ក្នុងកែវភ្នែក ហើយងាកទៅពេបមាត់ដាក់នាយធំ ហាក់ដូចជាយំពិតៗ ជាហេតុធ្វើឲ្យមេការ និង អ្នកបម្រើផ្សេងទៀតដែលបានឃេីញសកម្មភាពនេះហើយ ចំហមាត់គ្រប់ៗគ្នា។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
