«ពុទ្ធោ!ប្រពន្ធដ៏កំសត់របស់បង»មិនគួរណាប្រពន្ធរបស់គេធ្លាក់ដល់ដំណាក់កាលនេះសោះ។ អាណិតប្រពន្ធ
ឡេីងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៅហេីយ។
«អួ៎យ!!!ចាញ់កូនឃ្លានទ្រូងប្ដី»អាល្អិតក្បាលខូចធ្វើ
ជាលេីកដៃឈ្លីក្បាលព្រោះតែវិលមុខចង់ក្អួត ហើយខណៈនោះក៏ផ្ដេកក្បាលននៀលលេីដេីមទ្រូងហាប់ណែន ហើយថេីបសឺតៗហាក់ដូចជាចាញ់កូនឃ្លានទ្រូងប្ដីពិតមែន។
«ឃ្លានទ្រូងប្ដីខ្លួនឯងសោះទៅបន្ទោសកូន!ក្មេងក្បាល
ខូច!»
ជុងហ្គុក ចាប់គ្រញិចថ្ពាល់ប្រពន្ធតូចតាមអារម្មណ៍
គ្រឺតក្នាញ់ គ្រញិចហេីយក៏ថេីប ថេីបហេីយក៏គ្រញិចទាល់
តែអ្នកដែលត្រូវគេថេីបញិច ថប់ដង្ហើមស្ទេីរស្ទះ។
«អ្ហ៎យ...លែងអូនប្រយ័ត្នដាច់ដង្ហើមកូនចាបតូចៗរបស់
ពូនៅក្នុងពោះអូនណា៎!»សម្ដីរបស់នាយល្អិត ធ្វើឲ្យអ្នកដែលវក់វីជាមួយនឹងការថេីបញិចប្រពន្ធមុននេះ ស្រាប់តែនៅស្ងៀមទ្រឹង រួចដកមុខចេញពីកញ្ចឹងកសខ្ចីហេីយ
ងាកទៅមេីលដុំកំពកនៅក្នុងពោះប្រពន្ធទាំងភ្នែកឡេុមឡាម។
«ជំងឺអូនខ្លាំងក្លាណាស់ថេយ៍ បងត្រូវតែយកអូនទៅ
ឲ្យគេស្ដោះផ្លុំឥឡូវនេះទេីបបាន!»គេពោលឡេីងម៉ាត់ៗ
ច្បាស់ៗ បញ្ជាក់ថាបន្តិចទៀតនេះ គេនឹងយកប្រពន្ធក្មេងទៅឲ្យគ្រូបុរាណកូរ៉េមេីល និង ផ្ដោះផ្លុំបណ្ដេញគ្រោះ
ចង្រៃចេញពិតមែន ពុំបានលេងសេីចឡេីយ។
«ពុទ្ធោអើយប្ដីសម្លាញ់!ដេញចេញពីភូមិគ្រឹះមិនទាន់
បានមួយថ្ងៃផង ក្លាយជាមនុស្សឡប់សតិបាត់ទៅហេីយ!
វាជាកំហុសអូន បេីអូនមិនដេញពូចេញ ពូក៏មិនក្លាយជា
បែបនេះ»កែវភ្នែកភ្លឺថ្លាគួរជាទីគាប់ចិន្ដារបស់មនុស្សគ្រប់គ្នា
ស្រាប់តែរលីងរលោងហៀបនឹងហូរទឹកនេត្រាក៏ព្រោះ
តែអាណិតប្ដីចាស់ពន់ពេក។ ដេញចេញពីភូមិគ្រឹះមិនដល់
មួយថ្ងៃផង ពេលមកវិញក៏ខុសប្លែកទាំងកាយវិការ និង
ពាក្យសម្ដី ថែមទាំងជឿលេីគ្រូបុរាណកូរ៉េទៀតផង
ទាំងដែលពីមុនគេជាមនុស្សម្នាក់ដែលមិនជឿលេីអបិយជំនឿទាល់តែសោះ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
