EP36:ប្រគល់​គ្រប់យ៉ាង​ដែល​ពូមានមកឲ្យ​អូន​!

3.9K 319 0
                                    

«លុតជង្គង់​សំពះ​បាតជេីង​អូន​ទៅ!​ពូហ៊ាន​ទេ?អូន​ដឹង​
ថា​ពូ​មិន​ធ្វើ​វាទេ-អ្ហុ៎ស​»ថេយ៉ុង​ ភ្ញាក់​ព្រើត​ លេីកដៃ​ខ្ទប់​មាត់​
លេប​ពាក្យ​សម្ដី​ចូល​ទៅ​ក្នុង​ពោះ​វិញ​ នៅពេល​ដែល​ ជុងហ្គុក​ លុតជង្គង់​លេីកដៃ​សំពះ​ខ្លួន​ពិតមែន។
ក្រឹប​...
     ស្នូរ​សំឡេង​មនុស្ស​មាឌធំ​ ទម្លាក់​ខ្លួន​លុតជង្គង់​មួយ​អស់​
កម្លាំង​ទៅលេីឥដ្ឋ​ការ៉ូ​ឮសូរ​តែក្រឹប​។ ខណៈ​បាតដៃ​ទាំង​គូ​លា​ ហើយ​ផ្គុំ​ចូល​គ្នា​ ក្រាប​សំពះ​បាតជេីង​ក្មេង​នៅ​ចំពោះ​ដោយ​គ្មាន​អារម្មណ៍​រារែក​ឫ​ស្ដាយ​ក្រោយ​សូម្បីតែ​បន្តិច​។ ដេីម្បី​ឃាត់​ដំណើរ​ថេយ៉ុង​ និង​ កូន​បាន​ សម្បត្តិ​ត្រឹម​ឲ្យ​​

​លុតជង្គង់លេីកដៃ​សំពះ​បាត​ជើង​គិត​ថាគេ​មិន​ហ៊ាន​ឫ?លេីសនេះរាប់​រយដងក៏គេ​ហ៊ាន​ដែរ​។

     កំលោះ​តូច​ ឈាន​ជើង​ទៅ​ម្ខាង​ពីរ​ជំហាន​គេច​ចេញ​ពី​
ការ​សំពះ​អង្វរ​របស់​មនុស្ស​ដែល​ខ្លួន​ធ្លាប់​គិត​ថា​នឹងឲ្យ​សង
ការ​ឈឺចាប់​គ្រប់យ៉ាង​នូវ​ពេលដែលបាន​ជួប​គ្នា​សាជាថ្មី​។
ថ្ងៃ​នេះ​ ក៏ឈានមកដល់​ គេព្រម​លុតជង្គង់​លេីកដៃ​សំពះ​បាត​ជើង​ តាម​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​ ប៉ុន្តែ​សួរ​ថា​ហេតុអ្វី​?
ហេតុអ្វី​មាន​អារម្មណ៍​ថប់​ដង្ហើម​ម្ល៉េះ​?​ ហេតុអ្វី​គេច​ចេញ​?
ហេតុអ្វី​បិទភ្នែក​មិន​ហ៊ាន​មេីល​រូប​ភាព​គួរ​ឲ្យ​សង្វេគ​របស់​គេ?​ ឯង​គួរ​តែ​សប្បាយ​ចិត្ត​ណា​ គីម​ ថេយ៉ុង​ ។

     «អ្ហឹក​...»ទឹក​ភ្នែក​អេីយ​ទឹក​ភ្នែក​!​ស្រក់​មិន​ព្រម​ឈប់​សោះ​ ទោះ​បីម្រាមដៃ​ស្រឡូន​ប្រឹង​ជូត​យ៉ាង​ណា​ក៏ជូត​មិន​ជ្រះ។

    ជំហាន​ខ្លីៗ​បោះ​ចេញ​សំដៅ​ទៅ​រក​ទូ​សម្លៀកបំពាក់​ ហើយ​ទាញ​យក​ខោអាវ​ ជា​ច្រើន​ដែល​ចាំបាច់​ត្រូវ​ការ​ប្រេី
ប្រាស់​ យកដាក់​ចូល​ក្នុង​វ៉ាលិស​ រួច​ស្ទុះ​ទៅ​រេីរក​គ្រឿង​អលង្ការ​ និង​ របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ទៀត​យកមក​ញាត់​
ឡើង​ណែន​។

     កាយ​ខ្ពស់​សង្ហា​ ងេីប​ឈរ​អស់​កម្ពស់​ សម្លឹង​មេីល​សកម្មភាព​របស់​ក្មេង​ទាំង​ក្ដាប់​ដៃ​ចូល​គ្នា​ បញ្ជាក់​ពី​អារម្មណ៍​
ខឹង​នាពេលនេះ​។ ប៉ុន្ដែ​គេ​មិនឃាត់​ បែរជា​នៅ​ស្ងៀម​រង់ចាំ​
មេីល​ទៅ​វិញ​ ចង់​ដឹងថាក្មេង​ដូច​ជា​ ថេយ៉ុង​ នឹង​ធ្វើ​អ្វី​បន្ត​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now