«ពេលMommyឡេីងទៅទប់(បន្ទប់)បាត់ ប៉ាៗក៏
នាំអូនទៅញុំាបាយ ពេលញុំាបាយរួច ក៏នាំអូនបាញ់
ហ្គេម ហិហិ សប្បាយខ្លាំងណាស់ Mommy អេី្ហយ..!!»
ពេលស្ដាប់សម្ដីកូនប្រុសនិយាយចប់ កំលោះតូច ខឹងស្ទេីរ
តែចេញផ្សែងតាមត្រចៀកទៅហេីយ ទេីបហ៊ានស្រែកហៅប្ដីទាំងត្រកូលបែបនេះ៖
     «ចន ជុងហ្គុក!!!»
     «បាទកូនចាបមេម៉ាយ»
     «យប់នេះគេងក្រៅបន្ទប់!!»
     បញ្ចេញកំហឹងដាក់ប្ដីរួច នាយល្អិត ក៏ដឹកដៃកូន
ប្រុសទៅគេងបន្ទប់ខ្លួនបាត់ ទុកឲ្យអ្នកដែលត្រូវគេទុកចោលធ្វើមុខឡេឡឺៗមិនដឹងថាគួរលួងប្រពន្ធបែបណាឲ្យ
ស្ងប់ចិត្ត ព្រោះកំហុសនេះខ្លួនជាអ្នកសាងខ្លួនឯង ដូច្នេះក៏សុខចិត្តទទួលទោសតែម្នាក់ឯង ទាំងដែលកូនប្រុសក៏ចូលរួមចំណែកដែរ។ 
     «ប្រពន្ធកាន់តែកាច ប្ដីកាន់តែស្រឡាញ់»ជុងហ្គុក បន្លឺ
សំឡេងតិចៗតែម្នាក់ឯង ស្របក្បាលទម្លាក់ដេកលេីឥដ្ឋ
ការ៉ូនៅពីមុខបន្ទប់របស់ប្រពន្ធដែលកាលពីមុនគឺជាកម្មសិទ្ធផ្ដាច់មុខរបស់គេ  ព្រោះមិនហ៊ានចូលខាងក្នុងទេ មានតែទ្រាំដេកហាលមូសនៅខាងក្រៅ ថែមទាំងដេកសរសើរថាប្រពន្ធកាន់តែកាច កាន់តែគួរឲ្យស្រឡាញ់សម្រាប់គេខ្លាំងទៀតផង។ 
     
     ព្រឹកឡើង
     មាន់រងាវមិនទាន់ អ្នកដែលដេកហាលមូសកាលពី
យប់មិញក៏ក្រោកម្នីម្នា រួសរាន់ចូលផ្ទះបាយដេីម្បីធ្វើអាហារ
ពេលព្រឹកឲ្យកូនចាប និង កូនប្រុសក្បាលខូច មហាសែន
ត្រង់ និយាយមិនចេះលាក់លៀមរបស់ខ្លួន។ 
     «យូរម្ល៉េះ?»ជុងហ្គុក អង្គុយច្រត់ដៃនឹងចង្កាសម្លឹងមេីល
នាឡិកានៅលេីកដៃ សញ្ជឹងគិតថាហេតុអ្វីក៏ប្រពន្ធតូចក្រ
ចុះមកម្ល៉េះ បេីតាមទម្លាប់ ក្មេងម្នាក់នេះជាមនុស្សរហ័ស
រហួនណាស់ មិនមែនគេងទ្រមក់បែបនេះទេ។ 
                                      
                                   
                                              STAI LEGGENDO
បំពេរបេះដូងomega (ចប់)
Storie d'amoreចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
 
                                           
                                               
                                                  