«រឿងគ្រប់យ៉ាងដោះស្រាយរួចរាល់ហើយ នៅឡើយតែ
រឿងយេីង អូនចង់ដោះស្រាយឥឡូវនេះ ឫ ចាំយប់?»
«អូន...អូននិយាយលេងទេ ជុប៎ ហិហិ»កំលោះតូច លួច
ឆ្មក់ថ្ពាល់សរលោងមួយខ្សឺត មុននឹងរត់ត្រុយ ឥតងាក
ក្រោយ។ លោកអ្ហេីយ ឲ្យបកក្រោយយ៉ាងម៉េចបាន បេី
សន្យានឹងដេកជាមួយ ជុងហ្គុក បេីគេព្រមប្រគល់ភាគហ៊ុន
ឲ្យ វ៉ាយូរ៉ា វិញ។
«ហ៊ានបោកប្រាស់ប្ដីខ្លួនឯងផងហេស?»ជុងហ្គុក ជ្រែងចង្កេះឈរខាំធ្មេញ គ្រឺតនឹងកំលោះតូចជាពន់ពេក ហេីយ
ក៏រឹតតែខឹងខ្លួនឯង នៅមិននៅ ឲ្យក្មេងបោកលេង។ ក្មេង
ម្នាក់នេះទាល់តែប្រដៅខ្លះហើយទេីបបាន។
«គិតថារត់រួចហេ្អស៎?»កែវភ្នែកមុតស្រួច សម្លឹងមេីលខ្នង
ស្ដេីងល្ហៃដែលម្ចាស់រាងកាយកំពុងតែរត់បុកនេះ បុកនោះ
ព្រោះរត់លឿនពេក ខ្លាចគេចាប់បាន។ តែគិតឫ ថាដៃពីរ
ជេីងពីរ ខ្លួនតូចប៉ុនកូនសត្វមួយ អាចរត់ផុតពីកណ្ដាប់ដៃ
ពិឃាដរបស់គេ?
ក្រាកកក ក្រឹកកកក
ស្នូរសំឡេងបេីក បិទទ្វារដោយស្នាដៃអ្នកជំនួញវ័យ៣៧ឆ្នាំ
ក៏បន្លឺឡេីង ខណៈជេីងមាំទាំងគូបោះជំហានចូលក្នុងបន្ទប់
យ៉ាងញាប់ស្មេ សម្ដៅទៅរកគ្រែគេង ហួសដល់បន្ទប់ទឹក
រួចបកក្រោយដេីរទៅរកតាមបន្ទប់ទទួលភ្ញៀវម្ដង នៅតែរក
មិនឃើញ ទេីបបង្វែរទិសដៅទៅរកនៅផ្ទះបាយម្ដង តែ
លទ្ធផលទទួលបានគឺដដែល។
«ពួនឯណាអញ្ចេះ?ឫមួយ...?»ឈរគិតមួយស្របក់ ទេីប
នឹកឃើញដល់កន្លែងមួយដែលគេដេីរហួសទៅហួសមក
មិនបានចាប់អារម្មណ៍មេីល ហើយកន្លែងនោះ គ្មាននៅ
ឯណាក្រៅទូរសម្លៀកបំពាក់នោះទេ។
«អូននៅតែដដែល ហុឹស!»គេសេីចក្នុងដេីមកបន្តិចក្រោយ
ឃើញជាយអាវស្បៃប្រវែងផុតជង្គង់របស់កំលោះតូច លាន
ចេញមកខាងក្រៅ ទេីបលូកដៃទាញទ្វារទូ ចាប់បីក្មេងក្បាលខូចយកទៅបោះលេីពូកមួយទំហឹង។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
