EP54:កំពូល​ឪ​កំពូល​កូន

3.1K 283 3
                                    


«ឧទាហរណ៍​ថា​បង​ឲ្យ​អូន​ត្រឡប់​ទៅ​រក​គ្រួសារ​អូន​វិញ​ ហេីយ​ប៉ាម៉ាក់​អូន​ក៏​ឃុំ​ខ្លួន​អូន​ទុក មិន​ឲ្យ​មករក​បង​ និង​ កូន​វិញ​ ពួក​គាត់​ចាប់​អូន​រៀបការ​ជាមួយ​នឹង​អ្នក​ផ្សេង​ ហើយ​ឲ្យ​អូន​បំភ្លេច​បង​ និង​ កូន​ចោល​ ថែមទាំង​ឲ្យ​អូន​រំលូត​កូន​ចាប​ទាំង​បី​ក្បាល​របស់​បងចោលទៀត!​ ទេ!បង​មិន​ដោះលែង​ឲ្យ​អូន​ទៅវិញ​ជា​ដាច់​ខាត​!»
«ពូគិតដល់ណាហេីយ?ប៉ាម៉ាក់​អូន​មិនមែន​ជា​យាយ​
ផាន់​ ឫក៏មុឺនងួន​ នៅ​ស្រុក​ខ្មែរ​ទេ!»ថេយ៉ុង​ ងាក​សម្លក់​មុខ



ប្រុស​កំលោះ​ ហើយ​ពោល​ឡើង​ទាំង​ហួស​ចិត្ត​។ ទោះបី​
ប៉ាម៉ាក់​របស់​ខ្លួន​​កាច​ពិតមែន​ ប៉ុន្តែ​ក៏មិនមែន​មាន​សន្ដាន​ចិត្ត​
អាក្រក់​ដល់​ថ្នាក់​នោះដែរ​។

«សម្រាល​កូន​រួច​ បងនឹង​នាំ​អូន​ទៅ​ជួប​ពួក​គាត់​»អង្គុយ​
សម្លឹង​មេីល​មុខ​តូច​ច្រមិច​មួយ​សន្ទុះ​ ទេីប​ដាច់​ចិត្ត​ទម្លាយ​ពី
អ្វី​ដែលគេ​ចង់​និយាយ​ចេញ​មក។

លោកប៉ា​ អ្នក​ម៉ាក់​គឺជា​អ្នក​មាន​គុណ​ដ៏​ធំក្រៃ​របស់​កូន។
ពួក​គាត់​បង្កើត​កូន​មកដោយ​ក្ដី​ស្រឡាញ់​ ចិញ្ចឹម​បីបាច់​ដោយ​ចិត្ត​និង​បេះដូង​បរិសុទ្ធ​ មិនថា​កូនទៅជា​យ៉ាង​ណាក៏
នៅតែ​ជា​កូន​ល្អ​របស់​គាត់​។ ថេយ៉ុង​ សម្រាល​កូន​រួច​រាល់​
ពេលណា​ គេនឹងនាំ​ប្រពន្ធ​ និង​ កូនៗទៅ​ដោះស្រាយ​បញ្ហា​
ជាមួយ​លោកប៉ា​អ្នក​ម៉ាក់​ក្មេក​ គេមិន​អាច​យកកូន​របស់​អ្នក​
ផ្សេង​មក​លាក់​បំពួន​នៅ​ក្នុង​ភូមិគ្រឹះ​រហូត​បានទេ។




១ឆ្នាំ​ក្រោយ​មក

«យ៉ុងគី​ យក​ប្រេងខ្យល់​ឲ្យ​ប៉ាបន្តិច​កូន»រាងកាយ​ធំឌាំង​ផ្ដួល​លេី​សាឡុង​ លេីកដៃ​ឃ្លី​ចិញ្ចើម​ប្រដេញ​ភាព​នឿយហត់​ និង​ ភាព​តប់​ប្រមល់​ដែល​កំពុង​តែកេីតមាន​ឡើង​តំណាល​គ្នា​ ស្រប​កូន​ប្រុស​រូប​សង្ហា​ ក៏​ប្រញាប់ប្រញាល់​យក​ប្រេងខ្យល់​មក​ឲ្យ​លោក​ប៉ា​យ៉ាង​លឿន​ទាន់​ចិត្ត​។

«ពូ!!!»មិន​ទាន់​នឹងបាន​ឈោង​ដៃយក​ប្រេងខ្យល់​ពីកូនប្រុស​ផង​ សំឡេង​ស្រួយ​ស្រេះ​របស់​ភរិយា​វ័យ​ក្មេង​ក៏បន្លឺឡើង​ ជា​ហេតុ​ធ្វើ​ឲ្យ​ ជុងហ្គុក​ ត្រូវ​ងាក​.មុខ​ទៅ​រក​ប្រភព​
សំឡេង​វិញ​ម្ដង៖
«បាទ?»
«មកលាង​គូទឲ្យ​ ម៉ូហ្សា​ ​​បន្តិច​ ហើយ​កុំ​ភ្លេច​នាំ​ វែននី​ និង​វែននេស​ ​ទៅ​ងូត​ទឹក​ផង​!»



បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now