កំលោះតូច អានអក្សរដែលឆ្លាក់នៅលេីផ្នូរនៅខាងមុខ ទាំងទឹកភ្នែកស្រក់ចុះដោយមិនដឹងខ្លួន ស្របបេះដូងលោតស្ទេីរតែធ្លាយចេញមកក្រៅ សំណួររាប់ពាន់ក៏រំលេចឡើងពេញខួរក្បាល ត្រូវការឲ្យជុងហ្គុក បកស្រាយឥឡូវនេះ។
«ម៉ូស្លាប់ហើយ»
«តាំងពីពេលណា? អ្ហឹក»
«មុនពេលពួកយើងទាំងពីរជួបគ្នា»
«មានន័យថាកន្លងមក...កន្លងមកអូនតែងតែយល់
ច្រឡំលេីអ្នកដែលស្លាប់ទៅហេីយរហូតមក តេីមែនទេ?
អ្ហឹកៗ»
មុនពេលជួបគ្នា?មានន័យថា ម៉ូ ស្លាប់តាំងពីជាង៥
ឆ្នាំមុនម្ល៉េះ។ ពុទ្ធោអ្ហេីយ!យូរយ៉ាងនេះ ហើយទេីបតែបាន
ដឹង?
«វាជាកំហុសបង កុំយំ!កុំបន្ទោសខ្លួនឯងអីណា»គេ
ទម្លាក់បាច់ផ្កាលេីផ្នូរថ្នមៗ រួចងាកមកនិយាយលួងលោម
ក្មេង ដោយមិនភ្លេចប្រេីម្រាមដៃមេទាំងសងខាងជូតទឹក
ភ្នែកចេញពីថ្ពាល់ក្រពុំ។
«អ្ហឹកៗ»គាំង!បរិយាយអ្វីក៏មិនចេញ ចេញត្រឹមតែទឹក
ភ្នែកហើយនិងទឹកភ្នែក។ នាងស្លាប់យូរហើយ នាងក៏ទៅ
នៅរស់នៅកន្លែងស្ងប់សុខយូរហើយ មានតែខ្លួនទេដែល
នៅគិត នៅខ្វល់ពីវត្តមានរបស់នាងរហូត។ ពេលនេះឃេីញ
ច្បាស់ពេញៗភ្នែកទាំងគូ ត្រចៀកចាប់យកសំឡេងគ្រលរមាំដែលបន្លឺឡេីងយ៉ាងមុឹងម៉ាត់បញ្ជាក់ថា ម៉ូ ស្លាប់ហើយ
ហេតុអី្វក៏មិនញញឹម?ហេតុអី្វមិនពេញចិត្ត?ហូរទឹកភ្នែកធ្វើអ្វី? នាងស្លាប់ហើយ នាងមិនបានមកធ្វើជារនាំងឲ្យចំណងស្នេហារបស់ខ្លួន និង ជុងហ្គុក បែកបាក់ឡេីយ ពេលនេះសប្បាយបានចិត្តហើយ កុំយំ! គីម ថេយ៉ុង ឈប់យំភ្លាម!។
គ្រឹប!!!!ស្នូរសំឡេងក្បាលជង្គង់ប៉ះជាមួយនឹងបេតុង
លាន់ឮឡើងក្រោយពេលកំលោះតូច ទម្លាក់រាងកាយទៅ
លេីដី លេីកដៃរញីរញ័ររបស់ខ្លូនសំពះផ្នូររបស់ម៉ូ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
