សកម្មភាពរបស់ពួកគេ អត់មិនបាននឹងឲ្យអ្នកដែលមក
រៀបចំកម្មវិធីទាំងអស់ រួមទាំងចុងភៅ បេីកភ្នែកធំៗ ចំហ
មាត់ធ្លុង ព្រោះមិននឹកស្មានថាមនុស្សដែលមករញ៉េរញ៉ៃ
ឲ្យក្រុមចុងភៅឈឺក្បាលជាមនុស្សរបស់លោកចន ជុងហ្គុក
ម្ចាស់កម្មវិធី។
«ថេយ៍...ម៉េចក៏អូននៅទីនេះបាន?ហេីយយំធ្វើអី?អ្នកណា
ធ្វើស្អីដាក់អូនមែនទេ?ឆ្លើយប្រាប់បងមក កុំស្ងាត់អី!»
«អូនឃ្លានណាស់ អ្ហឹក ឃ្លានខ្លាំងបំផុតហើយ អ្ហឺ...»កំលោះ
តូច ផ្ទប់មុខយំនឹងដេីមទ្រូងធំទូលាយរៀបរាប់គេទាំងទឹក
ភ្នែក។ ហើយគ្រប់យ៉ាង វាគឺជាការពិត បេីមិនឃ្លានខ្លាំង
រហូតដល់ទ្រាំមិនបានទេ មិនស្ទុះមកញុំានំខេកនេះដែរ
នាំតែគេចោទថាចោរ ថែមទាំងមេីលងាយបន្ទាបបន្ថោក
តម្លៃ។ វាពិតជាឈឺចាប់ណាស់ អ្នកណាខ្លះយល់អារម្មណ៍
មួយនេះ?
«កុំយំ បងនាំអូនទៅញុំាអាហារនៅខាងក្រៅ»និយាយរួច
គេក៏ក្រសោបប្រអប់ដៃស្រឡូនយកមកកាន់បម្រុងចាក
ចេញទៅ ប៉ុន្តែកំលោះតូចមិនយល់ស្របដោយការក្រាញ
នៅមួយកន្លែង។
«អត់ទេ អូនឃ្លាន»ថេយ៉ុង គ្រវីក្បាលសម្រក់ទឹកភ្នែកពោលឡេីងថាឃ្លានពេញៗមាត់ស្របក្រសែភ្នែកបាញ់
តម្រង់ទៅរកនំខេកដែលក្រុមចុងភៅដាក់តាំងនៅលេី
តុមូលឥតព្រិច។
«ឃ្លានវា?»កែវភ្នែកខ្មៅងិលតាមសម្លឹងមេីលក្រសែភ្នែក
ក្មេង ហើយក៏យល់ថា ថេយ៉ុង យំឃ្លានអ្វី ទេីបសួរបញ្ជាក់។
«អឹម...យកវាឲ្យអូនបានទេ?»កំលោះតូច ស្រាក់ដៃតោងក.មាំ ចំទើតជេីងទាំងប្រផុតប្រផើយ ងេីយខ្សឹបដាក់
ត្រចៀកមនុស្សប្រុសបណ្ដូលចិត្ត មិនហ៊ាននិយាយឭទេ
ខ្លាចពួកគេស្ដីឲ្យ និង ព្រួតធ្វើបាបទៀត។
«ប្រាកដហើយ មានអ្វីដែលអូនចង់បានហើយបងរកមក
ឲ្យមិនបាននោះ សឺត»ជុងហ្គុក ឱនខ្សឹបឆ្លេីយតបដាក់
អាល្អិតវិញ ទាល់តែម្ចាស់រាងកាយញញឹមបិទមាត់មិន
ជិត ពេលត្រូវគេយកចិត្តយកថ្លេីម មេីលថែថ្នាក់ថ្នមគ្មាន
ខ្វះចន្លោះបែបនេះ ចង់តែស្រែកប្រាប់ពិភពលោកថា គីម
ថេយ៉ុង សំណាងជាងគេលេីលោកនេះ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
