បំពេរ​បេះដូង​omega​ Ep3:យក្សកំណាច

5K 383 2
                                    

«ខ្ញុំ​ចង់​ស្លាប់​!»ជុងហ្គុក​ បន្លឺ​សំឡេង​តិច​ៗសឹងតែអស់ខ្យល់
ព្រោះ​ហត់នឹង​ចរិត​ក្មេង​ម្នាក់​នេះ​ខ្លាំងពេក​ មុននឹង​ទាញ
ចង្កឹះ​មក​ចាប់​គីមឈី​ញុំា​ តែក៏ត្រូវ​ព្រួស​ចេញមកវិញអស់
បន្ទាប់​ពី​ឭប្រយោគ​របស់​ចុងភៅតូច​៖

«មិនអាច​ស្លាប់​បានទេលោក​! ព្រោះ​មានតែលោកទេ​
ដែលស័ក្ដិសម​ធ្វើ​ជា sugar daddy របស់​ខ្ញុំ​!»មិនមែន
ចេះតែ​និយាយ​ឲ្យ​រួច​ពីមាត់​នោះទេ ព្រោះ​ស្ដាប់​សម្ដី​របស់​ យ៉ុងគី​ ហេីយ​ សម្លឹង​ឃើញ​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល​






មានគុណ​សម្បត្តិ​ស័ក្ដិសម​ធ្វើ​ជា surga daddy របស់​
ខ្លួន​​ ព្រោះ​ ជុងហ្គុក​ មាន​លក្ខណៈ​សម្បត្តិ​គ្រប់​យ៉ាង​ មិន
ថាវ័យ​ចំណាស់​បន្តិច​តែ​សង្ហា​ខាប​ព្រលឹង​ មានលុយ​ច្រើន​
មាន​អង្គរក្ស​ អ្នក​បម្រើ​ ច្រើន​មិនខ្វះ​។  ចរិត​មុឹងម៉ាត់​ ផ្ដាច់​ការ​ កាច​បន្តិច​តែក៏មាន​ហេតុផល​ គួរ​ឲ្យ​ចាប់អារម្មណ៍​
ណាស់​។

«មុខ​ដូច​ខ្លាឃ្មុំ​ផែនដា​ ចរិត​សស្លាក់​សស្លេីត​ចាប់​មិន​ឈ្នះ​ សម្ដី​ចាក់​ទឹក​មិន​លិច​ កេីតគ្រប់ខែផងក៏មិនដឹង​ ហេីយ​មកចង់​បាន​ខ្ញុំ​ធ្វើ​ជា​ surga daddy ?»លូកទាញក្រដាសមក
ជូត​មាត់​បន្តិច​ កំលោះ​ចាស់​វ័យ​៣៧ឆ្នាំ​ ក៏​ចាប់​ផ្តើម​បាញ់​ ថេយ៉ុង​ ឲ្យ​ស្ពឹកមុខព្រោះតែ​ពាក្យ​សម្ដី​ឥត​គម្រប​របស់​គេ។

«ផាំងងងង!!!»








«គិត​ថា​ខ្ញុំ​ចង់​បាន​មនុស្ស​ដូច​លោក​មក​ធ្វើជា​ surga daddy ហេ្អស?​ ច្រឡំ​ធំហេីយលោក​ មុននេះ​ ខ្ញុំ​គ្រាន់​តែ
និយាយ​យក​ចិត្ត​ដេីម្បី​កុំឲ្យ​លោក​ចង់​ស្លាប់​ប៉ុណ្ណោះ​ ព្រោះ​
បេីលោក​ស្លាប់​បាត់​ បាន​អ្នក​ណាបេីកប្រាក់ខែពាន់ៗឲ្យខ្ញុំ?»កំលោះ​តូច​ ទះតុ​មួយ​ដៃផាំង​ រួច​ព្យាយាម​កែ​ប្រែ​
ស្ថានការណ៏​ឲ្យ​ល្អ​ប្រសើរ​ជាងមុន​ ប្រសិន​បេីមិន​និយាយ​
បែបនេះទេ​ គ្មាន​មុខ​ឯណា​សម្លឹង​តទល់ជាមួយ​មនុស្ស​
ប្រុស​ម្នាក់​នេះ​ទៀត​ទេ​ អាម៉ាស់​មុខ​ណាស់​លោកអេីយ
គេដៀលស្រស់ៗតែម្ដង។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now