បំពេរ​បេះដូង​omega​EP10:សុំ​ចាប់​បន្តិច​!

4.7K 339 2
                                    

«អូនទៅគេងនៅលេីសាឡុង»សម្ដី​របស់​ យ៉ុងគី​ ធ្វើ​ឲ្យ​
ជុងហ្គុក​ ភ្ញាក់ផ្អើល​ជាង​ ថេយ៉ុង​ ទៀត។ ហេតុអ្វី​ក៏នៅ
សុខៗចង់ទៅគេនៅលេីសាឡុងវិញ?​ គេធ្វេីអ្វីឲ្យទាស់
ចិត្ត​មែនទេ?​ ប៉ុន្តែ​មុននេះនៅ​ល្អនឹងគ្នាសោះ។

«ម៉េច​សុខ​ៗ​ក៏ចង់ទៅគេងនៅលេីសាឡុង​ ខឹងអ៊ំមែនទេ?»
«រឺមួយក៏កូនខឹងនឹង​Appa?»
«អូន​មិនបានខឹង​នឹង​អ្នក​ណាទេ​ អូន​ទៅគេងនៅលេីសាឡុងចឹងទៅ​ស្រួល​លោកអ៊ំ​ធ្វើ​អី​ដាក់​Appa តាមចិត្ត​ មិនបាច់​ភ័យ​ខ្លាច​អូន​ឃើញ​ដូច​លេីកមុន!»




ដឹប!!!​ ដូចគេវាយមួយ​ដៃ​ចំកណ្ដាល​មុខ​ មានអារម្មណ៍​ថាស្ពឹក​ ហើយ​ក៏ខ្មាស​ ​មហាសែន​ខ្មាស​ និង​ ហួស​ចិត្ត​នៅ​ក្នុង​ពេលតែមួយ។ រឿង​បែប​នេះ​ គេមិនដែល​បង្គាប់​ រឺ​ ធ្លាប់​បង្ហាត់​បង្រៀន​កូនប្រុស​ពីមុនមកទេ។ ចុះហេតុអ្វី​ក៏ចេះអីចេះ​យ៉ាង​នេះ?ចេះហួសហេតុពេកហេីយលោកកូន!។

«អ្នក​ណា​បង្គាប់​ឲ្យ​និយាយ​បែប​ហ្នឹង​ហាស?»ប្រអប់​ដៃ
ក្រាស់​ឃ្មឹក​លូកក្រសោប​ខ្លួន​អាល្អិត​ជាប់​ លេីកដាក់លី
លេីស្មា​ យកទៅ​បោះនៅលេីពូកមួយទំហឹង​ រួច​ទម្លាក់​
រាងកាយ​ធំឌាំង​សង្កត់​ពី​លេី​ ថេីប​ឈ្មុសឈ្មុល​ពេញថ្ពាល់
ប៉ោងៗហួស​ដល់​កញ្ចឹងក​ ហើយ​ចុងក្រោយ​ក៏ត្រសុលថេីប​ក្បាល​ពោះធំ​ត្រលុកត្រលន់​ ជាហេតុ​នាំឲ្យ​ម្ចាស់​រាងកាយ​រសេីប​រេី​កញ្រ្ជោល​ពេញពូក។

«អ្ហា៎​ៗ​ រសេីប​ណាស់​លោក​អ៊ំ​ ឈប់​ថេីបទៅ​ Appa ជួយ​
អូន​ផង​ ហាសៗ​ អ្ហា៎...»






ចិត្ត​ជា​ប៉ា​តូច​ ពេលឃេីញ​កូន​ប្រុស​ស្រែក​ហៅ​ជំនួយ​ ចិត្ត​
មិនដាច់​ ក៏រត់ឡេីងទៅលេីពូក​ហក់ជិះពីលេី​ខ្នងមាំ​របស់​
ប្រុស​ចាស់​ធ្វើ​បាប​ក្មេង​ មុននឹងឱនខាំស្លឹកត្រជាក់ជាប់។

«អឹម...អឹម...»
«អ្ហុយ​..!!​លែងភ្លាម​ណា​ចុងភៅតូច​»ខណៈ​ពេលដែល​
ជុងហ្គុក​ កំពុង​តែព្យាយាម​ទាញ​ក្បាល​ ថេយ៉ុង​ ​ឲ្យ​ឃ្លាត​ចេញ​ពីត្រចៀក​ អាល្អិត​ យ៉ុងគី​ ក្បាល​ខូច​ទទួលបាន​
សេរី​ភាព​ ក៏ស្ទុះងេីប​ចេញពីក្រោមទ្រូង​លោកអ៊ំ​ ស្រវា
យក​ខ្នេីយ​ឱប​ មកវាយគូទ​មាំផាច់ៗ។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now