បំពេរបេះដូង​Omega EP27:ចាញ់​ប្ដី​ខ្ញុំ​ទេ!

3.8K 304 1
                                    

«ទៅៗ​ក្មួយ​ ស្ដាប់​បង្គាប់​ម្ចាស់​កម្មវិធី​ទៅ​ ក្រែងលោ
លោកចន​ ឲ្យ​ខ្សែ​កពេជ្យពាក់មួយ​ខ្សែ​ណា»
«សម្រាប់​ក្មេង​ម្នាក់​នេះ​ ទោះបី​មិនយក​ចិត្ត​ ក៏​ខ្ញុំ​ឲ្យ​ស្រាប់​
ហេីយ​»

«លោកចន​ ពិត​ជា​ចិត្ត​ល្អ​មែន​ សូម្បី​តែ​ចុងភៅ​តូច​ម្នាក់​
ក៏​ឲ្យ​ខ្សែ​ក​ពេជ្រពាក់​ដែរ​ គួរឲ្យ​ស្ងេីច​សរសើរ​ណាស់​»
«​មិនបាច់​សរសើរ​ទេ​ ប្រពន្ធ​ខ្ញុំ​ៗ​ឲ្យ​បែបនេះ​ហើយ​ គិតថា
អ្នក​ដទៃ​ដូច​លោក​ស្រី​ ខ្ញុំ​ចំណាយ​របស់​ខ្ទង់​លាន​ដុល្លារ​ឲ្យ​
ឫ?»ផាំងងងង​!!​ស្ងាត់​មាត់​ដូច​គេចុក​។ មួយ​ប្រយោគ​នេះ





មួយ​ប្រយោគ​នេះចំៗពេកហេីយ​ ធ្វើ​ឲ្យ​លោកស្រី​និយាយ​ ប៉ប៉ាច់ប៉ប៉ោច​ ច្រើន​ឥត​ប្រយោជន៍​ និង​ ​អ្នក​រួម​តុ​ បេីក​ភ្នែក​
ធំៗ​គាំង​ធ្មឹង​នៅនឹង​កន្លែង​។ អ្នក​ណាក៏ដឹងថាលោកចន​ គឺជា
អ្នក​ជំនួញ​ដ៏សង្ហា និង​ មាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​ចាយ​មួយ​ជាតិ​មិនអស់​ ដែល​នៅ​លីវ​ ពុំទាន់មានគ្រួសារ​ តែ​អ្នក​ណាទៅដឹងថា​នៅសុខៗ​ ក៏បានឮគេ​និយាយ​ប្រាប់​ផ្ទាល់​មាត់​ថា​ ក្មេង​តូច​ជាចុងភៅ​ គឺជា​ប្រពន្ធ​ អ្វី​ដែលកាន់​តែ​ភ្ញាក់
ផ្អើល​ ក្មេង​ម្នាក់​នេះ​ ជា​មនុស្ស​ប្រុស​។

«ពូ!!!»កំលោះតូច​ បង្អូស​សំឡេង​ហៅ​សព្វនាម​មនុស្ស​ជា
ទី​ស្រឡាញ់​ ទាំង​អារម្មណ៍​អៀន​ខ្មាស​ ហួស​ចិត្ត​នៅ​ក្នុង​នឹង
សម្ដី​ធ្ងន់ៗ​របស់​គេ​ទៅកាន់​អ៊ំ​ស្រី​។

«ប្ដី​!ត្រូវ​ហៅ​ថា​ប្ដី​!​ដេីម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹងថាអូនជា​មនុស្ស​របស់​បង​ មិនមែន​ជា​ចុងភៅ​ អ្នក​បម្រើ​ភ្ញៀវ​ ឫ​ក៏
ជា​ក្មេង​រសាត់​អណ្ដែត​មកពីណាឡេីយ!»





«ប្ដី​!ត្រូវ​ហៅ​ថា​ប្ដី​!​ដេីម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹងថាអូនជា​មនុស្ស​របស់​បង​ មិនមែន​ជា​ចុងភៅ​ អ្នក​បម្រើ​ភ្ញៀវ​ ឫ​ក៏
ជា​ក្មេង​រសាត់​អណ្ដែត​មកពីណាឡេីយ!»អាចថាគេជា
មនុស្ស​ ហួសហេតុ​ បារម្ភ​ច្រើន​ក៏បាន​ តែគេពិតជា​ស្អប់​
បំផុត​នៅពេល​មាន​នរណា​ម្នាក់​មេីល​មក​មនុស្ស​របស់​គេ
ដោយ​ក្រសែ​ភ្នែក​មាក់ងាយ​ និង​ ការនិយាយ​បន្ទាប​តម្លៃ​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now