បំពេរ​បេះដូង​omega​ Ep8:កាត់​ដៃពួកនាង​ចោលទៅ

4.6K 326 1
                                    

«អ្ហា៎​យយ​ លែងដៃយេីង​អាក្មេង​ចង្រៃ​!!!»ពេល​ យ៉ុងគី​
ព្រមដកមាត់ចេញ​ នាងក៏ចាប់កាច់ដៃតូចៗទៅខាងក្រោយ
មួយ​អស់​កម្លាំង​មនុស្ស​ធំ​ ជាហេតុ​នាំឲ្យ​អាល្អិត​ឈឺ​ចាប់​
យំភ្លាមៗ។

«អ្ហឹក​ៗ​ ឈឺ​ អ្ហឹក​ៗ​ អ្នក​មីង​ចិត្ត​អាក្រក់​ធ្វើ​បាបក្មេង»
«ឯង!!!អា-»នាង​បម្រុងនឹងកាច់ដៃអាល្អិត​ យ៉ុងគី​ ថែម
ទៀត​ទៅហេីយ​ តែក៏ត្រូវ​លែងដៃចេញយ៉ាងរហ័ស​ បន្ទាប់​
ពីឭសំឡេង​ស្រែក​ដោយ​ភាព​ក្រេវក្រោធ​របស់​ម្ចាស់​ហាង៖
«លែងដៃកូន​ខ្ញុំ​ភ្លាម​!!!!»








ជុងហ្គុក​ ស្ទុះ​វឹង​ទៅ​លេីក​កំលោះ​តូច​ចេញ​ពី​ឥដ្ឋ​ការ៉ូ​ រួច​យក
អាវក្រៅដែល​ខ្លួន​ទេីបតែទៅយកមកពីខាង​ក្នុង​មកគ្របលេី
ស្មា​ស្ដេីង​ល្ហៃ​ មុននឹង​ដេីរ​ទៅ​រក​ស្រី​ស្អាត​ម្នាក់​ដែល​មុននេះ
ហំហួន​ ក្រអេីត​ក្រទម​ ហ៊ាន​ធ្វើ​បាប​សូម្បី​តែកូន​ក្មេង​អាយុ​
៤ឆ្នាំ​ ប៉ុន្តែ​ពេលនេះ​ នាទី​នេះ​ វិនាទី​នេះ​ បែរ​ជា​ស្លន់ស្លោ​
ភ័យ​រញីរញ័រ​ទៅ​វិញ​។

ពេលនាង​ព្រលែងដៃ​ យ៉ុងគី​ ថេយ៉ុង​ ក៏រត់ទៅរកកូនទាំង​ទឹកភ្នែក​ហូរ​តក់​ៗ​ ហើយ​ក៏កាន់តែហូរមិនអាច​បញ្ឈប់​បាន
ពេល​ក្រសោប​មេីល​ម្រាមដៃ​​របស់​កូន​ប្រុស​ ឃេីញ​ថា​
ក្រហម​ជាំ​ ទន់ល្អូក​ ស្ទេីរ​តែ​បាក់​ឆ្អឹង​។

«ភ័យ​?»ជំហាន​វែងៗ​ បោះម្ដង​មួយ​ជំហាន​ ម្ដងមួយ​ជំហាន​
ទៅរក​ស្រីស្រស់​ចរិត​ឆ្កែ​ទាំង​ពីរ​នាក់​ ហើយ​ក៏មិនភ្លេច​
ក្រឡេក​បាញ់​ក្រសែ​ភ្នែក​ពិឃាដ​ទៅរក​បុគ្គលិក​ស្រី​ដែល
កំពុង​តែអង្គុយ​ញ័រ​នៅ​ពីក្រោយ​ទូរ​គ្រឿង​ពេជ្រ​។







«ភ័យ​?»ជំហាន​វែងៗ​ បោះម្ដង​មួយ​ជំហាន​ ម្ដងមួយ​ជំហាន​
ទៅរក​ស្រីស្រស់​ចរិត​ឆ្កែ​ទាំង​ពីរ​នាក់​ ហើយ​ក៏មិនភ្លេច​
ក្រឡេក​បាញ់​ក្រសែ​ភ្នែក​ពិឃាដ​ទៅរក​បុគ្គលិក​ស្រី​ដែល
កំពុង​តែអង្គុយ​ញ័រ​នៅ​ពីក្រោយ​ទូរ​គ្រឿង​ពេជ្រ​។

«ពេលកាច់​ដៃកូន​ខ្ញុំ​ហេតុ​អី​មិនភ័យផង?ហឹម?»ជុងហ្គុក​ ពេលនេះ​ខុស​ពី​ ជុងហ្គុក​ រស់នៅឯភូមិគ្រឹះ​ខុស​ស្រឡះ​តែម្ដង​ ហាក់ដូចមនុស្ស​ពីរ​នាក់​ផ្សេង​គ្នា​អ៊ីចឹង​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now