បំពេរបេះដូង​omega​ EP15:ចាប​មេម៉ាយ​

4.4K 293 1
                                    

«Appa មិនមែន​សត្វ​ទេ​ កុំ​ញុំា​របស់​សត្វ​អី»មួយ​ប្រយោគ​
នេះ​ ទប់​កំហឹង​នាយ​តូច​លែងបានហេីយ​ ទេីបងេីបឈរ
ទះតុមួយដៃផាំង​។

«ផាំងងងង​!!!បេីសិនជា​អាច​ខ្ញុំ​នឹង​ចាប់​ចាប​ឈ្មោល​យកមក
បោច​រោមចេញឲ្យស្អាត​ ហើយ​ប្រឡាក់​អំបិល​ម្ទេស​ រួច​
យក​ទៅ​អាំង​ឲ្យ​ក្រៀម​ ទុក​ញុំា​តកូនតចៅតែម្ដង​ ហុឹស!»

«ដាច់ចិត្ត​ដែររឺ?​ មិនខ្លាចត្រូវគេ​និយាយ​ដេីមថាជាកូនចាប
មេម៉ាយ​ សុីសាច់ប្ដី​ខ្លួន​ឯងទេហេ៎ស?»អ្នក​ដែល​អង្គុយ​









ស្ងៀមស្ងាត់​ចាំស្ដាប់​ ថេយ៉ុង​ និង​ យ៉ុងគី​ និយាយ​គ្នា​មួយ
សន្ទុះ​ ក៏ចាប់​ផ្ដើម​បន្លឺ​សំឡេង​មាំ​យ៉ាង​មាន​អំណាច​ ប៉ុន្តែ​មិនមែនប្រកបដោយ​ភាព​មុឹងម៉ាត់​ ផ្ដាច់​ការ​នោះទេ​ តែជាសម្ដីដែលស្ដាប់ឮហេីយ​ ហួសចិត្ត​ ចង់​តែរត់ចូលឡានឲ្យងាប់បាត់ៗ។

«សុខចិត្ត​ម៉េម៉ាយ​ឲ្យ​តែបាន​សុី​សាច់​អាចាប​ឈ្មោល​អង្គុយ​
ក្បែរ​ៗនេះ»អ្នក​ណាល្ងង់​ចង់​កូនចាប​មេម៉ាយ​លោកអេី្ហយ
បេីចាប​ឈ្មោល​ សង្ហា​ក៏សង្ហា​ មានក៏មាន​ ថែមទាំងពូកែ
មេីលថែ​ថ្នាក់ថ្នម​ទៀត​ ដែលមានហារឡេីងថា​សុខចិត្ត​ម៉េម៉ាយ​ គ្រាន់​តែពាក្យ​និយាយ​ដេីម្បី​ឈ្នះ​មួយគ្រា​ប៉ុណ្ណោះ​។

«យ៉ា!ចុងភៅតូច​ លេងសុទ្ធតែអាផង​ហេ៎ស?»
«មាន​បាន​ហៅ​លោក​អាឯណា?ខ្ញុំ​ថាឲ្យ​ចាប​ឈ្មោល​របស់​ខ្ញុំ​តេី ចាំបាច់​រេីស​ដាក់​ខ្លួន​ ហើយ​ខឹងធ្វេី​អ្វី​ ហឹម?»






ថេយ៉ុង​ និយាយ​ស្ទើរ​តែដូច​អ្វី​ដែល​ ជុងហ្គុក​ បាន​និយាយ​
នៅក្នុង​បន្ទប់​ ជាហេតុ​ធ្វើ​ឲ្យ​គេស្ដាប់ឭហេីយ​ សង្គ្រឺត​ធ្មេញ​
ក្នាញ់​ពេកក្រៃ​ ចង់​តែចាប់វ៉ៃឲ្យបែកគូទ។

«យ៉ុងគី​ ដែលស្ដាប់​រឿង​និទាន​ កូនចាប​ពូកែ​ង៉ក់​ងរទេ?»
គេងាក​មុខ​ចេញ​ ឈប់​ជ្រលក់​មាត់​ឈ្លោះប្រកែក​ជាមួយ​
ក្មេង​ ទេីបបែរទៅ​និយាយ​ជាមួយ​ អាល្អិត​ អង្គុយ​ក្បែរ​ដែល​
កំពុង​តែ​ញាត់​បាយ​ឆា​ ញុំា​ឡេីងលិច​ភ្នែក​ម្ដង​។

បំពេរ​បេះដូង​omega (ចប់)Unde poveștirile trăiesc. Descoperă acum