«កុំគិតចង់ធ្វើបាបAppa របស់ខ្ញុំឲ្យសោះ អាយក្សកំណាច
មុខអាក្រក់ ដេីរចាប់កូនក្មេងសុីឥតរបៀប!»
«ហឺ?ទៅដឹងថាយេីងចាប់ក្មេងសុីពីណា?ហេីយអ្នកណាប្រាប់ថាយេីងជាយក្សកំណាចមុខអាក្រក់?»
«គឺAppa!»
«យ៉ុងគី!»
«បាទAppa?»
«តោះ!ទៅបន្ទប់ជួលយេីងវិញ ត្រៀមខ្លួនសុីអំបិលមួយខែ
ពេញឲ្យហេីយទៅ ទម្រាំរកការងារថ្មីបានធ្វេី»
ថេយ៉ុង សម្រេចចិត្តបបួលកូនទៅបន្ទប់ជួលវិញ ដោយគ្មាន
អាលោះអាល័យឫស្ដាយការងារសូម្បីតែបន្តិច ព្រោះរឿងឈានដល់ដំណាក់កាលនេះហេីយ ការចាកចេញ គឺជាជម្រេីសដ៏ល្អបំផុត វាប្រសេីរជាងចាំគេចាប់បោះទាំងAppa ទាំងកូនចេញពីភូមិគ្រឹះដែរ។
«អ៎ាវវ ម៉េចចឹងAppa?»យ៉ុងគី ធ្វើមុខឆ្ងល់តាមបែបកូន
ក្មេងមិនយល់ពីសម្ដីមនុស្សចាស់ រឹតតែមិនដឹងពីកំហុសដែលខ្លួនបានបង្កើតឡើងមុននេះ។
«ម៉ោះកូន!កុំចាំគេដេញ»កំលោះតូច លេីកកូនដាក់លេី
ចង្កេះពរបម្រុងនឹងដេីរចេញពីភូមិគ្រឹចនទៅហេីយ ប៉ុន្តែ
មិនទាន់ឈានជេីងចាកចេញបានពីរជំហានផង ក៏មាន
សំឡេងគ្រល័រមាំដ៏កំណាចរបស់ម្ចាស់ភូមិគ្រឹះបន្លឺឡើង
ឃាត់ដំណើរ៖
«ចង់នាំគ្នាទៅណា?»
«ទៅកន្លែងស្នាក់នៅវិញ»
«ម្ហូបសម្រាប់អាហារពេលថ្ងៃត្រង់មិនទាន់ធ្វើហើយទេ ចង់ទៅទាំងបែបនេះហេស?ឫក៏ចង់ឲ្យខ្ញុំលិឍអំបិល?»
«លោកអត់ដេញខ្ញុំចេញទេហ៎?»ក្ដីសង្ឃឹមចាប់ផ្ដើមមាន
ពេញបឹបនៅក្នុងខ្លួនឡើងវិញ កែវភ្នែកស្រទន់ ទឹកមុខម៉ក់ៗ
ដូចកូនឆ្មាក៏ចាប់ផ្ដើមបង្ហាញសារថ្មី ជាហេតុធ្វើឲ្យប្រុសចាស់ខ្លះឃេីញហើយ លេីកដៃអេះកញ្ចឹងក បែរមុខចេញ
យ៉ាងលឿន។
«ខ្ញុំមិនដេញចុងភៅតូចចេញព្រោះតែសម្ដីប៉ុន្មានម៉ាត់របស់កូនក្មេងនោះទេ ប៉ុន្តែ-»ដល់ត្រឹមនេះ គេក៏ស្ងាត់មាត់បន្តិច លេីកអាល្អិត យ៉ុងគី ពរលេីចង្កេះ ជាហេតុនាំឲ្យ អ្នកបម្រេី
អង្គរក្ស និង អ្នកផ្សេងទៀតដែលបានឃេីញទិដ្ឋភាពនេះ
ហើយ ភ្ញាក់ផ្អើល នឹកស្មានមិនដល់។ អ្នកខ្លះកំពុងកាន់
របស់ក្នុងដៃក៏ធ្លាក់លេីជេីង ខ្លះទៀតភ្ញាក់ដួលលេីគ្នា ចំណែកខ្លះទៀតក៏គាំងធ្មឹងដូចរូបចម្លាក់។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
