EP32:​អូន​កំពុង​តែ​ចាប់​ផ្ដើម​ស្អប់​ពូ​ហើយ​!

4K 309 3
                                    

    «គាត់​បែប​ណា​ ក៏ខ្ញុំ​នៅ​តែ​ស្រឡាញ់​!ស្រឡាញ់​គាត់​
ជាគាត់​ មិនបាន​ស្រឡាញ់​តែពេល​គាត់​-»រកតែ​ ថេយ៉ុង​
និយាយ​អ្វី​ខ្លះ​មិន​បាន​ ធីងអឺ​ ក៏ហាកាត់​ផ្ដាច់​សំឡេង​នាយ
តូច​ ឲ្យ​ស្ងាត់​បាត់​មាត់​ឈឹង៖

     «លុយ​បានមកពី​ការ​ធ្វើ​ជំនួញ​គ្រឿង​ពេជ្រ​ ដែលឯង
ចាយវាយ​រាល់ថ្ងៃ​ វា​គ្រាន់​តែជា​លុយ​មួយ​ចំនួន​តូច​ បិទបាំង​លុយ​កង្វក់​ដែល​គេបានមក​ពី​ការ​រកស៊ី​ខុស​ច្បាប់​ប៉ុណ្ណោះ​!»
សំណួរ​ជា​ច្រើន​ផុស​ឡើង​ជា​ច្រើន​តំណាលគ្នា​។ តេី​ ធីងអឺ​
ដឹង​រឿង​ទាំងអស់​នេះ​មកពីណា?​ នាង​ធ្លាប់​ទទួល​រង​សម្ពាធ​






អ្វី​ខ្លះ​ពីមុនមក?ហេតុអ្វី​ក៏នាង​គិត​អគតិ​ចំពោះ​ ជុងហ្គុក​?​ តេីនាង​ធ្លាប់​ស្គាល់​ ជុងហ្គុក​ ពីមុន​មកឫ?តេី​ពាក្យ​សម្ដី​ទាំង​
អម្បាល​ម៉ាន​ដែល​នាង​បាន​និយាយ​ចេញ​មកក្រៅ​ ត្រឹម​ជា
ពាក្យ​ប្រឌិត​ ឫ​ ពាក្យ​ពិត​ចេញ​ពី​ក្នុង​ចិត្ត​?
     SKIP...

     ពីតៗ ពីតៗ...
​     «គ្មាន​ភ្នែក​ទេហ្ហេស​?​បានជាដេីរ​គ្មាន​មេីល​ផ្លូវ​ម៉ូតូ​ឡាន​?​ តិច​បុក​បំបាក់​ជេីង​ចោល​!!​ មនុស្ស​កំពុង​តែ​ប្រញាប់​ផង!»
អ្នក​ដឹក​ជញ្ជូន​ វ័យ​ប្រហែល​ជា​ម្ភៃ​ឆ្នាំ​ស្ដើង​ ជិះ​បញ្ឆិត​ជេីង​
មនុស្ស​ដេីរ​ដោយ​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ រួច​ងាក​ក្រោយ​ស្ដី​ឲ្យ​
បន្ទាប់​ពី​ជិះ​ផុត​ជាង​មួយ​ម៉ែត្រ​ការ៉េ​។

     «សុំ...សុំទោស​ៗ»កំលោះ​តូច​ ឱន​ក្បាល​សុំ​ការ​អភ័យ
ទោស​ពី​ មនុស្ស​គ្មាន​ការ​អធ្យាស្រ័យ​គ្នា​ទាំង​ញញឹម​បង្កប់​





ភាព​ជូរចត់​ មុននឹង​បែរ​ខ្នង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ នៅលេី​ដង​ផ្លូវ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ ម៉ូតូ​ ឡាន​ គ្រប់​ប្រភេទ​ ប៉ុន្ដែ​ ហេតុអ្វី​?​ ហេតុអ្វី​មាន​អារម្មណ៍​ថា​កំពុង​តែដេីរ​នៅលេីផ្លូវ​ដ៏សែន​ស្ងប់ស្ងាត់​ គ្មាន​កោះ​ត្រើយ​តែម្នាក់​ឯងទៅ​វិញ​?ហេតុអ្វី​មនុស្ស​ទាំងអស់​នេះ​ មិន​អាច​ដាស់​សតិ​ ឫ​ធ្វើ​ចិត្ត​នាយតូច​ល្អ​ប្រសើរ​បាន​សូម្បី​តែមួយ​ភាគរយ​សោះ​អ៊ីចឹង​?
     «អ្ហឹក​ៗ​ ខ្ញុំ​កំពុង​តែ​ឆ្កួត​ហើយ​»ថេយ៉ុង​ ផ្ទប់​មុខ​យំ​ ពិត​ទ្រូង​នឹង​បង្កាន់​ដៃ​ស្ពាន​ រេ​ភ្នែក​សម្លឹង​មេីលផ្ទៃ​សាគរ​ដ៏វែង
សន្ធឹង​ មុននឹង​៖

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now