បំពេរ​បេះដូង​omega​ EP9:ថេយ៍​ ខ្លាច​

4.8K 351 2
                                    

៣០នាទី​ក្រោយ​...

រំលង​ប្រហែល​ជា៣០នាទី​ កំលោះ​តូច​ ក៏ភ្ញាក់​ ព្រោះ​មិន
សូវ​ទម្លាប់​ជាមួយ​ការ​គេង​ម៉ោង​៧-៨យប់នោះទេ​ ទេីប
ទម្លាក់​ជេីង​ស្រឡូន​ទាំង​គូ​ចុះលេីឥដ្ឋ​ការ៉ូ​ ដេីម្បី​ដេីរទៅបន្ទប់ទឹក​ តែក៏ឈប់ង៉ក់​ក្រោយ​ឭសំឡេង​សារចេញពី​តុ​ធ្វើការ​របស់​ ជុងហ្គុក​ ទេីបដេីរលបៗទៅលួចមេីលចង់ដឹងថា​អ្នក​ណាផ្ញេីរស្អីមក​ទាំងយប់ តែពេលមេីលបានបន្តិចក៏៖

«អ្ហា៎​យយយយយយយ»






«ប្រាវវវវវ​...»ទូរស័ព្ទ​ទំនើប​ស៊េរី​ចុង​ក្រោយ​គេ​បង្អស់​ របូត​
ចេញ​ពីប្រអប់ដៃ​ស្រឡូន​ ធ្លាក់​ចុះ​ ប៉ះ​ទង្គិច​នឹង​ឥដ្ឋ​ការ៉ូ​ ជា
ហេតុនាំឲ្យ​ បែក​ខ្ទេចខ្ទី​រាយប៉ាយ​ ខុសពី​សភាព​ដេីម​ទាំង​
ស្រុង​។

«អ្ហឹ...អ្ហឹក​ មិនអាចទេ...មិនមែនជា​ការ​ពិត​ទេ​ ហុឺ...»កំលោះ​
តូច​ លេីកដៃខ្ទប់ក្បាលនឹកដល់​វីដេអូ​កាត់​ម្រាមដៃ​នៅ​ក្នុង​
ទូរស័ព្ទ​របស់​ ជុងហ្គុក​ ទាំង​ញ័រ​សព្វ​អស់​មួយ​តួ​ខ្លួន​។ រន្ធ​ត់
មានអារម្មណ៍​ថាខុស​ ភ័យ​ ហើយ​ក៏ខ្លាច​ ថែម​ទាំង​ខ្លាច​ខ្លាំង​ទៀត​ផង​ ខ្លាច​ថាថ្ងៃ​ណាមួយ​ធ្វើ​ខុស​ នឹង​ទទួល​បានដូចជា​ពួកនាង​។

«ថេយ៍​ៗ​ »ជុងហ្គុក​ ស្រែក​ហៅ​ឈ្មោះ​ ថេយ៉ុង​ តាំង​ពីកាំ
ជណ្ដើរ​រហូត​ចូលមកដល់​ក្នុង​បន្ទប់​។







គេភ័យ​ខ្លាំង​ណាស់​ពេលឭសម្រែកស្រែក​រួច​បាត់​ស្ងាត់​សំឡេង​របស់​ ថេយ៉ុង ​ទេីប​ទម្លាក់​របស់​របរនៅនឹងដៃចោល​ ប្រញាប់​ស្ទុះឡេីងមកជាន់ខាងលេី។

«ចុងភៅតូច​...»កំលោះ​សង្ហារ​វ័យ​៣៧ឆ្នាំ​ បន្លឺ​សព្វនាម​
កំលោះ​តូច​ស្រាល​ៗដែល​ខ្លួន​បានដាក់ឲ្យកាលជួបគ្នាដំបូង។
កាយ​មាំ​ដាក់​បង្គុយ​ចុះ​ចោងហោង​​ជាន់​លេី​កែង​ជើង​ លេីក
ដៃលូក​ក្រសោប​ថ្ពាល់​ក្រពុំ​ថ្នមៗ​ លួងលោម​កុំឲ្យភ័យ​ខ្លាច​។

«អ្ហឹ...អ្ហឺ​...ថេយ៍​ ខ្លាច​»កែវភ្នែក​ភ្លឺថ្លា​ ដក់ដោយទឹក​សន្សេីម
បាញ់​តម្រង់​ទៅរក​ទូរស័ព្ទ​ដែលបែក​ខ្ទេចខ្ទី​អស់​ខុសពី​សភាព​ដេីម​ រួច​បន្លឺប្រាប់​មនុស្ស​ប្រុស​ចំពោះ​មុខ​ទាំង​សំឡេង​ញ័រ​ៗថា​ខ្លួន​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​។











បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now