«សឺត...ជុប៎»កាយសង្ហារឡើងលេីពូកថ្នមៗ លោទៅថេីប
ថ្ពាល់អាល្អិតយ៉ុងគីមួយខ្សឺត ទេីបបែរទៅទម្លាក់បបូរមាត់
សិចស៊ីលេីបបូរមាត់ស្រទន់ផ្អែមរបស់ចុងភៅតូចបន្តិច មុន
នឹងទម្លាក់ខ្លួនគេងក្បែរ ដោយមិនភ្លេចលូកដៃក្រសោបកាយតូចទាំងពីរជាប់ដេីមទ្រូងកក់ក្ដៅ។
ស្អែកឡើង
ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ សំឡេងសត្វចាបយំជីបៗនៅមាត់បង្អួចបានរសាត់ប៉ះត្រចៀកទាំងគូរបស់នាយកំលោះ
តូចឲ្យភ្ញាក់ពីដំណេកដោយខានមិនបាន។ ស្នាមញញឹមដ៏ស្រស់ផូរផង់បង្ហាញឡេីងយ៉ាងច្បាស់ៗលេីផ្ទៃមុខសរលោងស្រិលស្រមោចវារជ្រុះ ពេលបែរទៅឆ្វេងដៃក៏ឃេីញកូនប្រុសបណ្ដូលចិត្ត គេងលង់លក់យ៉ាងគួរឲ្យ
ស្រឡាញ់។
ចិត្តជាប៉ាតូច ឃើញបែបនេះហើយ ទ្រាំមិនបានក៏លោទៅថេីបថ្ពាល់កូនប្រុសមួយខ្សឺត មុននឹងបែរទៅម្ខាងស្ដាំម្ដងដេីម្បីចុះពីលេីគ្រែ ទៅងូតទឹក រៀបចំខ្លួននឹងបានប្រញាប់ទៅធ្វើអាហារឲ្យប្រុសចាស់មុខគួរឲ្យស្អប់តាមទម្លាប់ តែ
ពេលបែរទៅភ្លាម ក៏ភ្ញាក់ព្រេីត ព្រលឹងរត់ទៅនៅឯជេីង
សក់ ឯគ្រាប់ភ្នែករត់ទៅនៅឯកែងជេីង មុននឹង៖
«អ្ហា៎យយយ អាប្រុសចាស់ឆ្កួតតតត ព្រូសសសស...!!!»
មិនភ្ញាក់ស្រែកតែមាត់ ជេីងក៏ភ្ញាក់ទៅជាមួយដែរទេីបលេីក
ជេីងស្រឡូនធាក់ចង្កេះមាំមួយជេីងយ៉ាងដំណំ ជាហេតុធ្វើ
ឲ្យរាងកាយសង្ហា មានត្រឹមតែកន្សែងជាប់ចង្កេះ ធ្លាក់ពីលេី
ពូករមៀលលេីឥដ្ឋការ៉ូជាច្រើនត្រឡប់ ដាច់យប់សប្តិល្អអស់រលីង ថែមទាំងឈឺខ្លួនទៀតផង។
«អ្ហក៎...ចង្កេះខ្ញុំ?»កាយសង្ហារងេីបឈរយឺតៗ ថ្នមៗ លូកដៃ
ស្ទាបចង្កេះទាំងធ្វើមុខជូរហួញព្រោះតែឈឺ មិនដឹងថាបាក់ចង្កេះផងក៏មិនដឹង ចង្កេះល្អផង ប៊ិសនឹងបាក់ឆ្អឹងអស់។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
