បំពេរបេះដូង​omega​ EP19:អូនឃ្លា​ន

4K 297 0
                                    

ឡាន​ទំនើប​ម៉ាក​BMWពណ៌ខ្មៅរលោងស្រិល​ស៊េរី​ចុង​
ក្រោយ​គេ​បង្អស់​ឈប់​ចត​ខាងមុខ​សណ្ឋាគារ​ភ្លាម​ មនុស្ស​
ស្រី​ស្លៀក​ឈុត​ពណ៌​សវាល​ក្លៀក​ ចោមពុង​​ បេីកបង្ហាញ​ដេីមទ្រូង​ធំទ្រលុកទ្រលន់​រត់ហេសម្ដៅ​ទៅរក​អ្នក​ដែល​
បីក្មេងចេញពីឡានភ្លែត​។
«ជុងហ្គុក​!!!ខ្ញុំ​នឹក​លោកណាស់»
«កុំ​ស្រែក​ឭពេក​! កូនចាប​តូច​របស់​ខ្ញុំ​កំពុង​តែគេង​ នាងមិន
ឃេីញ​ទេហេ៎ស!?»ជុងហ្គុក​ ស្ដី​បន្ទោស​ឲ្យ​នាង​ទាំង​មុខ​
ក្រញូវ​​ មាន​អារម្មណ៍​មិនល្អ​ទាល់​តែ​សោះ​ ពេលដែលនៅ
សុខ​ៗក៏មាន​មនុស្ស​មក​រំខាន​ដំណេក​មនុស្ស​របស់​គេបែប
នេះ​។





ស្រីស្អាត​ វ៉ាយូរ៉ា​ ជាកូនកាត់​កូរ៉េ-ជប៉ុន​ ប៉ុន្តែ​សព្វ​ថ្ងៃ​នាង
មករស់​នៅ​ទីក្រុង​ហុងកុង​ជាមួយ​ឪពុក​របស់​នាងដែលជា
អ្នក​ជំនួញ​គ្រឿង​ពេជ្រ​ដ៏ធំ​នៅទីនេះ​ ចំណែក​នាង​ និង​ ជុង
ហ្គុក​ ស្គាល់​គ្នា​ក៏ដោយសារតែគេជាដៃ​គូ​សហការ​របស់​
លោកប៉ា​នាង​ប៉ុណ្ណោះ​ មិនមែន​ជា​អ្នក​ជិតស្និទ្ធ​គ្នា​ណាស់​
ណានោះទេ​ ប៉ុន្ដែ​ក្មេង​ស្រី​វ័យ​២៤ឆ្នាំ​រូប​នេះ​ ព្យាយាម​
ចូលជិត​ និង​ បង្ហាញ​គ្រប់​គ្នា​ថា​ ជុងហ្គុក​ ជារបស់នាង​ ទាំង​
ដែល​គេមិនសូម្បី​ធ្លាប់​សម្លឹង​មុខ​នាង​ចំផង។

កែវភ្នែក​មុត​ស្រួច​បង្កប់​ដោយ​ភាព​ច្រណែន​ឈ្នានីស​បាញ់
តម្រង់​ទៅ​ក្មេង​ដែល​ស្ថិត​ក្នុង​ប្រអប់​ដៃ​មនុស្ស​ប្រុស​ដែលនាងតែងតែប្រាថ្នា​ចង់​ឲ្យ​ម្ចាស់​វា​ថ្នាក់ថ្នម​ ទាំង​ក្នុង​ទ្រូង​ក្ដៅ​ដូច​ភ្លេីង​ឆេះរាប់ពាន់​អង្សា​។ នាងទាំង​សម្លក់​សម្លឹង​ ទាំង​ស្អប់​ ទាំង​ពេបមាត់​ជ្រេញ​ដាក់​អ្នក​ដែល​គេងលក់មិ​នដឹងខ្យល់អ្វី​រហូត​ទាល់តែ​ ជុងហ្គុក​ ដេីរចូល​ក្នុង​ជណ្ដើរ​យន្ត​ប្រអប់​ចុច​ប៊ូតុង​ទៅជាន់ខាងលេីផុតបាត់។






«អាក្មេង​ចង្រៃ​!!!»អ្នក​ណាមិនខឹង?មនុស្ស​បែកគ្នា​រាប់​ឆ្នាំ​
ខំមកចាំ​ទទួល​តាំង​ពីព្រឹក​ព្រហាម​ តែបែរជាមិនអាចសូម្បី
តែឱបឫចូលក្បែរ​។ គ្រប់​យ៉ាង​ ព្រោះ​តែអាក្មេង​មុខស្លេកៗ
នោះទាំងអស់!។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now