«ថេយ៍...»ជំហានវែងៗស្ទុះទៅរកអ្នកដែលសន្លប់ស្ដូកស្ដឹង
ប្រេីប្រអប់ដៃក្រាស់ឃ្មឹកលូកក្រសោបរាងកាយទន់ល្អូក
មកឱបជាប់ដេីមទ្រូងស្រែកគំហកដាក់មនុស្សជុំវិញទាំង
ភ្នែកក្រហមអ៊ុល។
«នៅឈរភ្លឹកដល់ណា!!?ម្ដេចមិនខលហៅពេទ្យមក!!!
ឫចង់ឲ្យយេីងដេញក្បាលចោលទាំងអស់!!!»សម្រែកស្រែករបស់គេ ធ្វើឲ្យអ្នកដែលសន្លប់ដឹងខ្លួន និយាយបាន
បន្តិចក៏សន្លប់ទៅវិញ៖
«កុំអាលយកទៅពេទ្យ តថ្លៃរូបចម្លាក់មាសសិនតេីកូន
ចាបមេម៉ាយដ៏គួរឲ្យស្រឡាញ់ដូចខ្ញុំត្រូវសងប៉ុណ្ណា?អ្ហក៎»
និយាយចប់ក៏សន្លប់ល្មម ស្របអ្នកដែលស្ដាប់ឭហេីយចង់
តែវ៉ៃថែម។ បែកក្បាល ហូរឈាមដូចទឹកប៉ុណ្ណឹងហើយនៅ
ឆ្លៀតតថ្លៃតម្លៃរូបចម្លាក់ធ្វើពីមាសសុទ្ធបានទៀត។
រង់ចាំឡានពេទ្យយូរពេក ជុងហ្គុក ក៏បីរាងកាយសន្លប់ស្ដូកស្ដឹងដាក់ក្នុងឡាន ហើយបញ្ជាឲ្យ ដ្រាកឃិន បេីកទៅ
មន្ទីរពេទ្យ។
«មិនបាច់សងអ្វីទេ ត្រឹមតែរស់នៅជាមួយខ្ញុំជារៀងរហូតគ្រប់គ្រាន់ហើយ»ដៃម្ខាងក្រសោបរាងកាយទន់ល្អូក ដៃ
ដែលទំនេរក៏យកក្រណាត់ខ្ទប់ឈាមកុំឲ្យហូរ ស្របបបូរ
មាត់បេីកបន្លឺសំឡេងស្ដាប់ឭតែម្នាក់ឯង។
មន្ទីរពេទ្យក្រុងសេអ៊ូល...
2ម៉ោងក្រោយ
«អ្នកជំងឺមានរបួសធ្ងន់ត្រង់ក្បាល ដូច្នេះសូមព្យាយាមកុំធ្វេី
អ្វីដែលប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺឲ្យសោះ យល់ល្អ
លោកគួរតែយកចិត្តយកថ្លេីមគេបន្តិច នោះអ្នកជំងឺនឹងប្រសេីរឡេីងឆាប់»ប្រាប់ការណែនាំដល់ ជុងហ្គុក ចប់
លោកដុកទ័រ ក៏ឱនគោរពនាយកំលោះបន្តិច មុននឹងដេីរ
ចេញទៅ។
«ឆាប់ជាណា»រាងកាយមាំមួនដាក់បង្គុយចុះលេីកៅអី រំកិល
កាន់តែកៀកនឹងគ្រែអ្នកជំងឺ ទេីបលេីកដៃអង្អែលក្បាល
ត្រង់កន្លែងរុំបង់ថ្នមៗ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
