«លោកតាហ្ហេស?មានអីល្អតេី! ប៉ុន្តែបេីមានអ្នកណា
មកញ៉ែប្រពន្ធក្មេងរបស់លោកតា ច្បាស់ណាស់ ពូថៅ
ជាប់កណ្ដាលក្បាលមិនខានទេ ហាសហា»និយាយហេីយ
ពួកគេក៏សេីចរហុឹសពេញពូក។ វិនាទីនេះ ពួកគេពិតជាមាន
ក្ដីសុខខ្លាំងណាស់ ហើយក៏សង្ឃឹមថា១០ឆ្នាំ១០ដងទៅមុខ
ទៀត ពួកគេនៅតែបន្តសកម្មភាព និង ការរស់នៅបែបនេះ។
«ចុះពូថៅនៅក្នុងខោវិញ មុតដូចពូថៅនោះឫអត់»
«មិនមុតផងកូន៤ ចុះទម្រាំមុតទៀត កូន១២នាក់🔜 »
និយាយចប់ គេក៏សង្គ្រប់ថេីបគ្រញិចផ្ទៃមុខតូចកំប្លង់ៗរបស់
នាយតូច តាមអារម្មណ៍គ្រឺតក្នាញ់ ហេីយក៏បន្តរហូតដល់
សង្គ្រាមស្នេហ៍ត្រូវបានឆេះឆួលឡេីង។
យប់ឡើង...
នៅទីធ្លាខាងមុខផ្ទះ បានបង្ហាញឲ្យឃើញគូស្នេហ៍មួយ
គូ កំពុងតែអង្គុយទល់មុខគ្នាផឹកស្រា អាំងភ្លើងពេលរាត្រី
និយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក។
«បងហត់ទេ?»ថេយ៉ុង ទាញសមចាក់សាច់ដាក់ចូល
ក្នុងមាត់ ទំពាបានបន្តិច ទេីបចាប់ផ្ដើមសួរទៅកាន់ ជុងហ្គុក។
«រឿងអី»សំណួរខ្លីៗ គ្មានក្បាល គ្មានកន្ទុយបែបនេះ
គេស្ដាប់មិនយល់ទេ មិនដឹងថាចង់សួរអំពីអ្វីឲ្យប្រាកដ។
«ក៏...កាលដែលមានអូននៅក្នុងជីវិត! អូនជាមនុស្ស
ដែលពូកែរករឿង មិនសូវចេះអត់ធ្មត់ ថែមទាំងគ្មានហេតុ
ផលទៀត បងហត់ព្រោះអូនច្រេីនណាស់ត្រូវទេ?»មិនថា
ចំពោះខ្លួនផ្ទាល់ឫក៏កូន តែងតែជាបន្ទុកដល់គេមករហូត។
ទោះបី ជុងហ្គុក មិនដែលនិយាយ រអ៊ូរទាំបែបនេះ បែប
នោះក៏ដោយ ក៏នៅតែមិនដឹងថាក្នុងចិត្តគេគិតបែបណាដែរ។
«ហត់...ហត់ព្រោះអូន ហត់ព្រោះកូន ហត់នឹងការ
ស្រឡាញ់អូន និង កូនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»
«ឥឡូវពូកែណាស់ហ្ន៎?សម្ដីផ្អែមរលួយចាក់ទឹកមិន
លិច»
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
