បំពេរ​បេះដូង​Omega Ep30:អូន​សុំទោស​

3.8K 291 3
                                    

   «អ្ហឹម​...អ្ហឹក​ៗ»នាយ​តូច​ ចាក់​បណ្ដោយ​តាម​សម្ដី​កូន​ ព្រោះ​មិន​ចង់​ឲ្យ​កូន​ដឹងថា​ ខ្លួន​យំ​ ព្រោះ​តែ​អន់​ចិត្ត​នឹង​អ្នក​ខ្លះទេខណៈ​នោះ​ អ្នក​ខ្លះ​ដែល​គេ​កំពុង​តែ​ អន់​ចិត្ត​ ខកចិត្ត​ ជា
មួយ​ស្រាប់​តែចេញ​មក​ ហើយ​បោះ​មួយប្រយោគ​ ឲ្យ​
នាយ​តូច​ យំផង​ អៀន​ផង​ សម្លក់​សម្លឹង​ដាក់​ប្រុស​ចាស់​
ទាំង​ទឹក​ភ្នែក​រហាម​៖

​   «យំ​ ព្រោះ​តែ​ប្រច័ណ្ឌ​បង​ ក៏ប្រាប់​កូន​តាមត្រង់ទៅ​ កុំកុហក​ក្មេង​ប្រយ័ត្ន​បាប...កេីតជាតិណាៗ​ ស្រឡាញ់​តែបង​ ក្លាយជា​ប្រពន្ធ​បង​គ្រប់​ៗជាតិ!»



​   ស្ដាប់​សម្ដី​ ជុងហ្គុក​ និយាយ​ចប់​ កំលោះ​តូច​ ងេីយ​ក្បាល​សម្លក់​សម្លឹង​ដាក់​នាយ​ទាំង​ក្ដាប់​ដៃ​ ខាំមាត់​ ទប់​ភាព​ក្ដៅ​
ក្រហាយ​ មុននឹង​ចាប់​លេីក​ពរ​កូន​ប្រុស​ដាក់​លេី​ចង្កេះ​នាំ
ឡេីង​ទៅ​ជាន់​ខាង​លើបាត់។ ​ មួយ​សន្ទុះ​ទេីប​ចុះមក​វិញ​ ក្នុង​នាមជា​ចុងភៅ​ផ្ទាល់ខ្លួន​របស់​របស់​អ្នក​ជំនួញ​គ្រឿង​ពេជ្រ​
ដ៏​ល្បី​ឈ្មោះ​ ចន​ ជុនហ្គុក​។

​​  «ហេតុអ្វី​អូន​ស្លៀកពាក់​បែបនេះ?»ជុនហ្គុក​ ឧទាន​សួរ
ទៅ​កាន់​ក្មេង​ ព្រម​ទាំង​សម្លឹង​មេីល​រាងកាយ​ស្រឡូន​ស្រឡៅ​តាំង​ពី​ចុង​ជេីង​ រហូត​ដល់ចុងសក់​ ហេីយ​ក៏អត់នឹង
ឆ្ងល់​មិន​បានថា​ ហេតុអ្វី​នៅសុខៗ​ក៏មក​ស្លៀក​ឈុត​ចុងភៅ​
ទាំង​ដែល​ធម្មតា​មិន​ស្លៀក​ពាក់​បែប​នេះ​ទេ​ ចាប់​តាំង​ពី​
ឈាន​ជើង​ចូល​មក​ធ្វើ​ជា​ចុងភៅ​ផ្ទាល់ខ្លួន​ របស់​គេជាលេីក
ដំបូង​ម្ល៉េះ​។





​   «ថយ​ឲ្យ​ឆ្ងាយ​!កុំមក​ជិត​អូន!»ថេយ៉ុង​ រាដៃ​ហាមប្រាម
មិន​ឲ្យ​ ជុងហ្គុក​ មកជិត​ ព្រម​ទាំង​មេីល​ទៅ​គេ​ដោយ​ក្រសែ​
ភ្នែក​ពិឃាដ។ ​ នេះ​កំពុង​តែ​ចង់​បង្ហាញ​ហើយ​ថា​ នៅខឹង​ អន់
ចិត្ត​ នឹងប្រុសចាស់​ខ្លាំង​ណាស់​ ខឹងៗៗៗ​ ខឹងដែល​គេនិយាយ​ពី​មនុស្ស​ពិសេស​ស្អីគេនោះ!កាន់​តែឮ​ កាន់តែស្អប់​ ហើយ​ក៏កាន់តែ​ប្រច័ណ្ឌ​​ខ្លាំង​ទ្វេដង​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now