បំពេរបេះដូង​omega​ EP25:អូមេហ្គា​!

4.5K 310 1
                                    

«សុំទោស​ អូន​ទៅលែង​រួច​ហើយ​ អឹក៎»និយាយ​ចប់​ ម្ចាស់​
រាងកាយ​ក៏​សន្លប់​ស្ដូកស្ដឹង​ លែងដឹង​អ្វី​ទាំងអស់​តែម្ដង
ជាហេតុធ្វេីឲ្យ​អ្នក​ដែល​សសៀរ​បម្រុងនឹង​ប្រកាស​សង្រ្គាម​
តណ្ហា​បន្ត​ទៀត​ ត្រូវ​បង្ខំចិត្ត​ដក​នាគរាជ​ចេញ​មកវិញទាំង
មិន​ដាច់​អាល័យ​។

«បងនឹក​រាងកាយ​អូន​ណាស់​»រាងកាយ​ដែល​ធ្លាប់​ប៉ះពាល់​
កាល​ពី៥ឆ្នាំ​មុន​ ឥឡូវ​នេះ​ ពេល​នេះ​ វិនាទី​នេះ​ គេបាន
ថ្នាក់ថ្នម​ម្ដង​ទៀត​ហេីយ​ ជា​ការ​ថ្នាក់ថ្នម​ចេញ​ពី​ចិត្ត​នឹងចិត្ត។
«តេីអូន​នឹង​ស្អប់​បងទេ?»




បេីថ្ងៃ​ណាមួយ​ ថេយ៉ុង​ ដឹងថា​មនុស្ស​ប្រុស​ដេក​ជាមួយ​ខ្លួន​
នៅ​ថ្ងៃ​កេីត​ហេតុ​នោះ​គឺជាគេ តេីនឹង​ស្អប់​គេទេ?​ នឹងទៅ
ចោល​គេ​ដូច​បន្ទាប់​ពី​យប់​នោះទៀតទេ?​ គេខ្លាច​ណាស់​
ខ្លាច​ថ្ងៃ​ណាមួយ​ការពិត​ត្រូវបាន​បង្ហាញ​ ក្មេង​ម្នាក់​នេះ​ នឹងទៅចោល​គេដូច​កាល​ពី៥ឆ្នាំ​មុន​ទៀត​ មូលហេតុ​នេះ​ហើយ​
ទេីប​តាំង​ពីបាន​ជួប​គ្នា​វិញ​ គេព្យាយាម​លាក់បាំង​គ្រប់​យ៉ាង​
សម្ដែង​ធ្វើ​ជា​មនុស្ស​គថ្លង់​តាម​ ថេយ៉ុង​ ទាំង​អស់​ ទោះបី​
ជាដឹង​ថា​កន្លង​មក​ចុងភៅ​តូច​ កុហក​គេនូវរឿងជាច្រេីន
ក៏ដោយ​។

រយៈ​ពេល​៥ឆ្នាំ​មកនេះ​ គេនឹក​ស្ទេីរ​ដាច់​ខ្យល់​ស្លាប់​ទៅហេីយ​ ដេក​ទន្ទឹង​មើល​ផ្លូវ​រាល់​យប់​ ចងចាំ​ នឹកដល់ការ
ប៉ះពាល់​ និង​ ជា​ការ​ជួប​គ្នា​ដំបូង​រវាង​ពួកគេ​ទាំង​ពីរ​។ ប៉ុន្តែ​
គួរឲ្យ​អស់​សំណើច​ខ្លាំង​ណាស់​ដែល​ ចុងភៅតូច​ មិនចាំគេ​








តែក៏ល្អ​ម្យ៉ាង​ដែរ​ព្រោះ​ ថេយ៉ុង​ នឹងមិន​ទៅ​ណា​ចោល​គេ
​បន្ទាប់​ពី​ឡេីងគ្រែ​ជាមួយគ្នា​រួច​ដូច​កាល​ពីយប់​កាលពី៥ឆ្នាំ​
មុន​ទៀត​។

«សង្ឃឹម​ថា​រយៈ​ពេល​៥ឆ្នាំ​កន្លងទៅ​នេះ​អូន​មិនមាន​អ្នក​ណា
ដូច​ជាបងដែរ​ ហេីយ​សង្ឃឹម​ថា​ យ៉ុងគី​ ជាឈាម​ជ័រ​របស់​
បងតែ​ម្នាក់​គត់​ទៅចុះ omegaតូច​ របស់​បង»និយាយ​ចប់​
គេក៏ទម្លាក់​បបូរមាត់​លេី​ថ្ងាស​សរលោង​ពោរពេញ​ទៅ​ដោយ​តំណក់​ទឹក​សេីម​ល្ហាច​ ព្រោះ​ទេីប​តែ​បង្កាត់​ភ្លើង​ស្នេហ៍​រួច​ មុននឹង​ទម្រេត​ខ្លួន​ដេក​ឱប​កំលោះ​តូច​រហូត​
ដល់​លង់លក់​ទាំង​ពីរ​នាក់​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now