EP33: ត្រឡប់​ទៅកាន់​ប្រាំ​ឆ្នាំ​មុន​...

3.5K 293 0
                                    

«ស្អប់​ទៅ!ស្អប់​ឲ្យ​សមនឹង​ចិត្ត​ពូទៅ​ យេីង​នឹងមិនបាច់​
ស្រឡាញ់​គ្នា​ទៀត​ ធ្វើ​ជា​អ្នក​ដទៃ​ល្អ​ស្រាប់​ហើយ​!!»
«បេី​ល្អ​ ចាំបាច់​យំ​ធ្វើ​អ្វី​?»
«អូន​យំ​ ព្រោះ​អូន​កំពុង​តែ​ចាប់​ផ្ដើម​ស្អប់​ពូ​ហើយ​!»
«អ្ហឹម​...»បបូរមាត់​តូចច្រមិច​ និយាយ​ឌឺដង​ផ្លែផ្កា​មុន
នេះ​ ត្រូវ​បិតភ្ជាប់​ដោយ​បបូរមាត់​មាត់​សិចស៊ី​របស់​មនុស្ស​
ចិត្ត​ក្ដៅ​។ គេ​ក្ដៅ​ ក្ដៅ​ខ្លាំង​ណាស់​ ក្ដៅ​ហើយ​ក៏​ខឹង​ ខឹង​ដែល​ក្មេង​បោះ​ពាក្យ​សម្ដី​ស្អប់​ខ្ពើម​មកកាន់គេ​ ទាំង​ដែល​គេ
មិន​ដែល​សូម្បី​តែ​គិត​ថាស្អប់​។
     «អ្ហឹស​...!!​ គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត​!»
     «អ្ហឹម...ផ្អែម​»



     ជុងហ្គុក​ ជញ្ជក់​មាត់​ សរសើរ​ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​
ចេញ​ពី​ក្រអូប​មាត់​ មនុស្ស​ដែល​ពោល​ថាស្អប់​ខ្លួន​ពេញៗ
មាត់​ ជាហេតុធ្វេីឲ្យ​អ្នក​ម្ខាងទៀត​កាន់​តែខឹង​ ញ័រ​អស់​មួយ​
តួខ្លួន​។

     «........»កែវភ្នែក​មុត​ស្រួច​ សម្លឹង​មេីល​មនុស្ស​ប្រុស​ចំពោះ​មុខ​ដោយ​ក្រសែ​ភ្នែក​មួយ​ពិបាក​ស្មាន​បំផុត​។ ទោះបី​
ជុងហ្គុក​ ជា​មនុស្ស​ប្រុ​ស​មាន​អាយុ​ច្រើន​ មាន​បទពិសោធន៍​ក្រាស់​ក្រែល​ ក៏​នៅតែមិនអាចវាស់​ជម្រៅ​ចិត្ត​បាន។

     «ខឹង​បងឫ?»ជុងហ្គុក​ បន្ទន់​សំឡេង​ សួរ​សំណួរ​ដ៏​សែន​ល្ងង់​ខ្លៅ​ទៅ​កាន់​នាយ​តូច​។ គេដឹងថា​ ថេយ៉ុង​ កំពុង​ខឹង​ តែក៏នៅតែ​សួរ​ សួរ​ឲ្យ​កាន់តែ​ខឹង​ខ្លាំង​ទ្វេដង​ រហូត​លេីកដៃវាត់​ម្ចាស់​សំណួរ​មួយ​ទំហឹង​ តាម​អារម្មណ៍​ខឹង​ស្អប់​នាពេលនេះ៖



     ផ្លាច់​....!!!
     «អូន​កេីត​អ្វី​?»ផ្ទៃមុខ​សង្ហា​ ប្រែ​ជា​ក្រហម​ងាំង​ដោយ​
ស្នាដៃ​មនុស្ស​ជា​ទី​ស្រឡាញ់​ បែរ​ប្រសព្វ​នឹង​ផ្ទៃ​មុខ​តូច​ច្រមិច​ បន្លឺ​សំណួរ​ទៅកាន់នាយ​តូច​ទាំង​មិនយល់។ កេីត​អ្វី​?​ហេតុអ្វី​និយាយ​លេង​សេីច​តិច​តួច​ ខឹង​ខ្លាំង​យ៉ាង​នេះ?​ធម្មតា​គេ​ញ៉ោះញ៉ង​ខ្លាំង​ជាង​នេះទៅទៀត​ តែមិនជាថ្វី​ផង​។ ហេតុ​អ្វី​ ពេល​នេះ​ ហ៊ាន​លេីក​ដៃ​ទះ​កំផ្លៀង​គេ?

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now