«ឈប់សិនថេយ៉ុង!ឯងសុំទោសអ្នកណា?»
«កូន...សុំទោសដែលមេីលថែពួកគេមិនបានល្អ សុំ
ទោសចំពោះការធ្វេសប្រហែសមួយនេះ»
«សុំទោសធ្វើអី?កូនរបស់ឯងមានបានកេីតអ្វីឯណា?
គ្នានៅធម្មតាតេី!»ស្ដាប់ពាក្យបកស្រាយរបស់ ម៉ាយូមិ
ចប់ កែវភ្នែកមុតស្រួចដក់ដោយទឹកនេត្រាមុននេះ ស្រាប់
តែចោលសម្លឹងទៅរកអ្នកដែលឈរក្រព័ទ្ធដៃឱបដេីមទ្រូង
មេីលមកខ្លួនវិញទាំងស្នាមញញឹមសមចិត្ត។
«ពូកុហកអូនធ្វេីអី?»កំលោះតូច ដាក់សំណួរសួរទៅ
កាន់មនុស្សមាឌធំទាំងកែវភ្នែករលីងរលោងលាយឡំ
អារម្មណ៍រំភើបចិត្តដែលកូនៗមិនបានកេីតអ្វីឡេីង និង អារម្មណ៍ខូចចិត្តដែលត្រូវបានប្ដីកុហក។ គិតថា សប្បាយ
លេងណាស់មែនទេ?ដឹងថាក្មេងម្នាក់នេះមានអារម្មណ៍
បែបណាទេមុននេះ? វាសឹងតែយកកាំបិតចាក់សម្លាប់ខ្លួន
ដេីម្បីទៅតាមរស់កំដរកូនៗភ្លោះទាំងបីទៅហេីយ។
«មនុស្សក្បាលរឹងដូចអូនកុហកឲ្យដេកយំប្រាំពីរយប់
ប្រាំពីរថ្ងៃទេីបសម!»ស្ដាប់ចម្លើយគេចុះ ស្ដាប់ចុះ ស្ដាប់
ឮហើយចង់តែយកអង្កត់អុសជាប់ភ្លេីងចោលរំលងក្បាល!។
«ជឿថាអូនវ៉ៃពូទាំងដៃជាប់សេរ៉ូមទេ?»សំណួរ
របស់ ថេយ៉ុង ធ្វេីឲ្យអ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់ខ្ទប់
មាត់សេីចដោយហាមមិនបាន ប៉ុន្តែក៏នៅតែឈរខាងនាយ
តូច ដោយជួយចូកជួយចែវឲ្យដល់ត្រេីយ។
«ពួកយើងទៅសិនហើយ ខ្លាចខ្ទាតឈាមចំ»មិននិយាយតែមាត់ ដ្រាកឃិន ក៏បោះជំហានដេីរចេញទៅបាត់
ដោយមាន ណានី និងប្ដីប្រពន្ធចុងភៅដែលទេីបតែរៀប
ការថ្មីថ្មោងបន្ទប់ពីមានរឿងល្អក់កករកាលពីប៉ុន្មានខែមុន នៅក្នុងកម្មវិធីសម្ភោធគ្រឿងពេជ្រដាក់ឲ្យបេីកដំណើរការ
របស់អ្នកជំនួញវ័យ៣៧ឆ្នាំ ចន ជុងហ្គុក នៅឯទីក្រុងហុងកុង ដេីរតាមពីក្រោយ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
