«មិនបាច់!»សម្ដីច្បាស់ៗ អមដោយទឹកមុខស្មេីធេង
ត្រជាក់ស្រេងដូចទឹកកក ធ្វើឲ្យកំលោះតូច អត់នឹងភ័យមិន
បាន ទេីបលេីកដៃសំពះអង្វរគេ ស្របទឹកភ្នែកហូររហាម។
«អ្ហឹក អូនសុំទីតែមួយភ្លែតតេី! អ្ហឹកៗ»
«ឈប់យំភ្លាម!»
«អ្ហឹក»
«បងប្រាប់ថាឲ្យឈប់យំ!!!ស្ដាប់បានទេ?!!»
«ពូគំហកដាក់អូនទៀតហើយ អ្ហឹកៗ គំហកដាក់អូនធ្វើអី? អ្ហឹកៗ កូនពូភ័យហ្ហាស៎!»
កំលោះតូច បន្លឺសំឡេងសួរគេទាំងទឹកភ្នែកហូររហាម។
នឹកអន់ចិត្ត ហេីយក៏ខឹងដែលគេគំហកដាក់ខ្លួនម្ដងហើយ ម្ដងទៀត។ មនុស្សណា មិនមែនសត្វទេ និយាយធម្មតាក៏
អាចស្ដាប់គ្នាយល់ដែរ។
«សុំទោស...បងគ្រាន់តែមិនចង់ឲ្យអូនយំច្រេីនជាង
នេះប៉ុណ្ណោះ!»ទទួលស្គាល់ថាមុននេះគេបានគំហកដាក់
ប្រពន្ធពិតមែន ប៉ុន្ដែមិនមែនការគំហកទាំងអស់សុទ្ធសឹងតែ
ចេញមកពីសេចក្ដីខឹងនោះទេ ជួលកាលសេចក្ដីបារម្ភទេ
ដែលរុញច្រានវាឲ្យចេញមក។
«អ្ហឹក»ថេយ៉ុង បែរមុខទៅមេីលអ្វីផ្សេងជំនួសមុខសង្ហា
ព្រោះមិនចង់ទោរទន់នឹងពាក្យសុំទោសរបស់គេ ស្របការ
ពិតអភ័យទោសឲ្យគេតាំងពីឮពាក្យនោះរបូតចេញពីមាត់
ម្ល៉េះ។
ជុងហ្គុក មិនមាត់ តែក៏ទម្លាក់ដៃលូកក្រសោបកាយ
តូចស្ដើង លេីកបីដេីរចូលទៅខាងក្នុងផ្ទះតូច ចំណែកអ្នក
ដែលត្រូវគេបីភ្លាមៗមិនផ្ដល់ដំណឹងជាមុន ក៏រហ័សស្រវេស្រវាតោងកញ្ចឹងកមាំជាប់។
ក្រាកកក....ក្រឹកកកក....ដៃម្ខាងឱបខ្លួនប្រពន្ធជាប់ ស្របដៃម្ខាងទៀតលូកយកសោរនៅក្នុងហោប៉ៅខោ ទាញយកចេញក្រៅ ហើយចាក់បេីកទ្វារដេីរចូល
ទៅខាងក្នុង រួចទម្លាក់រាងកាយអាល្អិតទៅលេីសាឡុង
ថ្នមៗ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!
