ផ្តើមរឿង:
នាពេលរាត្រីស្ងប់ស្ងាត់មានតែសម្លេងសត្វយំនឹងសម្លេងខ្យល់បក់រវិចៗបក់បោកផើយផាត់ពាំនាំយកក្លិនផ្កាសាគូរ៉ាដែលរីកស្កុះស្កាយនៅលើដើមមកដល់ច្រមុះស្រួចស្លេបនៃបុរសមាឌមាំម្នាក់ដែលកំពុងតែឈរក្រព័ទ្ធដៃមកក្រោយក្រោមដើមសាគូរ៉ាដែលខ្លួនបានដាំ នាយកម្លោះងើយក្បាលសម្លឹងមើលស្រទាប់ផ្កាដែលដាច់ចាកទងធ្លាក់មកជាច្រើនស្រទាប់ព្រោះកម្លាំងខ្យល់។បន្តិចក្រោយមកនាយបិទភ្នែកសំងំស្ងៀមដើម្បីស្រង់ក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ពីផ្កា....
«ចៅហ្វាយ!!!»កំពុងតែអន្លង់អន្លោចជាមួយនឹងបរិយាកាសដែលល្អក្រៃលែងស្រាប់តែមានសម្លេងរំខានពីសំណាក់កូនចៅជំនិតរបស់ខ្លួនហុចផលអោយអ្នកដែលឈរបិទភ្នែកស្ងៀមៗអម្បាញ់មិញត្រូវបើកភ្នែកវិញទាំងអារម្មណ៍ហេងហាងមិននៅក្នុងខ្លួនព្រោះមុននេះគេបានដាក់អារម្មណ៍អោយអណ្តែតអណ្តូងទៅតាមខ្យល់ភ្លាមៗក៏ស្រាប់តែផ្តាច់មកវិញច្បាស់ជាងេមងាមបែបនឹងហើយ។
«មានការអីមែនទេ?»សម្លេងមាំសួរទៅកូនចៅជំនិតដែលទុកចិត្តបំផុតស្រាលតែក៏ល្មមនឹងអោយនាមជាកូនចៅទទួលដឹងលឺបានដូចគ្នា។
«ខ្ញុំបានរៀបចំឡានរួចហើយតើចៅហ្វាយចង់ទៅនៅពេលនេះទេ?»ឃីយូនិយាយទាំងអោនគំនាមនឹងសម្តីមាំអង់អាចសាកសមបំផុតក្នុងនាមជាជំនិតឯងដៃស្តាំរបស់លោកអគ្គនាយកនៃត្រកូលអាន់ព្រីទុនញូខានេស។
«ហ្ហឹម!!»ជុងហ្គុកអាន់ព្រីទុនញូខានេសជាកូនប្រុសទោលក្នុងត្រកូលអាន់ព្រីទុនញូខានេសដែលគេគ្រប់គ្នាដឹងថានេះជាត្រកូលមហារសេដ្ឋីលេខមួយក្នុងប្រទេសកូរ៉េខាងត្បូងនេះ។គេមានអត្តចរឹកស្ងៀមស្ងាត់មុខងាប់ហើយអាយុរបស់គេឆ្នាំនេះគឺ38ឆ្នាំជិតចូល40ឆ្នាំហើយន៎ែកុំឃើញគេអាយុច្រើនតិចថារូបសម្បត្តិរបស់អន់អោយសោះណាគេសង្ហារខ្លាំងណាស់ក្មេង18ឆ្នាំខ្លះសុំខ្មាស់នឹងសម្រស់របស់គេហើយ។ប៉ុន្តែគេរកគូអនាគតរួមដំណើរជីវិតជាមួយគ្នាមិនទាន់មានទេមិនមែនគ្មានអ្នកស្រលាញ់គ្មានអ្នកចាប់អារម្មណ៍មកលើនាយកម្លោះចាស់ម្នាក់នេះឡើយប៉ុន្តែខ្លួនគេផ្ទាល់ទៅវិញទេដែលមិនយកភ្នែកមើលមនុស្សស្រីទាំងអស់នោះព្រោះគេចូលចិត្តសំងំនៅជាមួយនឹងការងាររបស់គេច្រើនជាង។នាយកម្លោះបែក្រោយនឹងក្រហ្ហឹមបន្តិចតបទៅឃីយូសឹមពាំនាំយករាងកាយហាប់ណែនរបស់ខ្លួនតម្រង់ទៅទីវាលខាងមុខភូមិគ្រឹះដើម្បីត្រៀមខ្លួនចេញដំណើរទៅចូលរួមកម្មវិធីរៀបអាពារហ៍ពិពារហ៍បងស្រីជីដូនមួយរបស់គេ។
.....
កម្មវិធីអាពាហ៍ពិពាហ៍
សម្លេងមនុស្សអ៊ូអរចេកចាយលាន់លឺកងរំពងចេញពីខាងក្នុងមកធ្វើអោយជុងហ្គុកចាប់ផ្តើមទទួលបានអារម្មណ៍មួយថាធុញថប់តប់ប្រម៉ល់ជាខ្លាំង។និយាយអោយត្រង់ចុះគេមិនចូលចិត្តទីកន្លែងណាដែលមានមនុស្សច្រើនអ៊ូអរទេបើអាចគេក៏មិនចង់មកចូលរួមកម្មវិធីនៅក្នុងថ្ងៃនេះដែរប៉ុន្តែដោយសារតែពាក្យបណ្តាំផ្តាំហើយផ្តាំទៀតរបស់ម៉ាក់ប៉ាគេទើបបានជាគេត្រូវបង្ខំចិត្តមកទាំងមិនចង់សូម្បីតែបន្តិច។
«ចៅហ្វាយសូមអញ្ជើញ»ឃីយូបើកទ្វារឡានអញ្ជើញចៅហ្វាយអោយចុះចេញពីក្នុងឡាន។ជុងហ្គុកងាកសម្លឹងមើលមុខជំនិតរួចក៏ដកដង្ហើមធំមួយដង្ហើមទើបទម្លាក់ជើងចេញពីក្នុងឡានបង្ហាញនូវរូបរាងខ្ពស់សង្ហារអោយភ្ញៀវក្នុងកម្មវិធីជាពិសេសស្រីៗនាំគ្នាជ្រួលជ្រើមស្រែកហ៊ូកញ្រ្ជៀវអឹងកងធ្វើដូចជាបានឃើញតារាល្បីសំណព្វចិត្តរបស់ខ្លួនអញ្ចឹង។
«ហាច់!!»មុននឹងចូលទៅក្នុងកម្មវិធីជុងហ្គុកក៏មិនភ្លេចឆ្លៀតដៀលដល់ពួកស្រីៗដែលអាលេមឃើញប្រុសមិនបាន។មិនបាច់ឆ្ងល់ទេថាហេតុអ្វីក៏នាយនៅកម្លោះចាស់ចម្លើយគឺមកពីគេមិនចូលចិត្តស្រីឃើញហើយចេះតែឆ្អើមជាពិសេសប្រភេទស្រីឃើញប្រុសស្អាតមិនបាននឹងម៉ង។
«ជុងហ្គុកមកដល់ហើយក៏ឆាប់ចូលមកខាងក្នុងមកប្អូន»ជីងជីងដែលជាបងស្រីជីដូនមួយរបស់គេចេញមកទទួលរាក់ទាក់ញញឹមស្ញេញស្ញាញនឹងអូសដៃនាំគេចូលទៅក្នុងកម្មវិធីដើម្បីណែនាំអោយភ្ញៀវទាំងអស់បានស្គាល់។
«លេងដៃខ្ញុំ»ជុងហ្គុកដកដង្ហើមធំបង្ហាញទឹកមុខមិនពេញចិត្តចំពោះអាកប្បកិរិយារបស់បងស្រីជីដូនមួយខ្លួនរួចក៏បង្គាប់ទៅនាងដោយសម្តីមាំអមជាមួយទឹកមុខកាចៗ។ហេតុអ្វីក៏មកចាប់អូសដៃរបស់គេដោយគ្មានការអនុញ្ញាតិ?ទោះជាបងតែត្រឹមជាបងជីដូនមួយគ្មានសិទ្ធអ្វីមកត្រូវប៉ះពាល់ខ្លួនប្រាណរបស់គេទេដឹងទេថាគេកំណាញ់ខ្លួនខ្លាំងណាស់មិនចូលចិត្តអោយអ្នកណាមកប៉ះផ្តេសផ្តាសឡើយសូម្បីតែជាសាច់ញាតិរបស់ខ្លួនឯងផ្ទាល់។
«សុំទោសផង»នាងដកដៃតាមអ្វីដែលជុងហ្គុកប្រាប់នឹងរហ័សអោនសុំទោសដោយការដឹងកំហុសបន្ទាប់ពីបានឃើញនូវទឹកមុខដែលជុងហ្គុកមិនពេញចិត្តអម្បាញ់មិញនេះ។
«ខ្ញុំមកនេះដើម្បីយកចំណងដៃមកជូនតែប៉ុណ្ណោះមិនបាននៅយូរទេ»និយាយស្រមនឹងដៃបានហុចសំបុត្រពណ៍ក្រហមមួយដែលមានក្បាច់រចនារូបផ្កាពណ៍មាសដែលនៅក្នុងនោះមានលុយចំនួន20មុឺនដុល្លាជាចំណងដៃតិចតួចដែលប៉ាម៉ាក់របស់គេផ្ញើយកមកចងដៃនាងនៅថ្ងៃនេះ។
«ផ្ញើអរគុណអ្នកមីងផងណា»នាងញញឹមពព្រាយទទួលយកលុយចំណងដៃពីជុងហ្គុកក៏មិនភ្លេចផ្តែផ្តាំផ្ញើអោយអគុណដល់អ្នកម៉ាក់របស់នាយជំនួសនាងដូចគ្នា។
ជុងហ្គុកងក់ក្បាលផ្ងក់ៗរួចក៏ត្រឡប់ដើរចូលទៅក្នុងឡានវិញបញ្ជាអោយកូនចៅបើកចេញពីកម្មវិធីនេះអោយលឿនបំផុតតាមដែលអាចធ្វើបានព្រោះគេមិនចង់នៅយូរនាំតែខូចអារម្មណ៍ធ្វើអោយស្អុះស្អាប់ក្នុងខ្លួនកាន់តែខ្លាំងជាងនេះទេគ្រាន់តែនៅមិនដល់20នាទីផងគេមួម៉ៅតប់ប្រម៉ល់ដល់ថ្នាក់អាចសម្លាប់មនុស្សបានចុះបើនៅបន្តុចអាចនឹងកន្លែងរៀបការប្តូរទៅជាវាលថ្លុកឈាមក៏ថាបាន។
«ចៅហ្វាយគិតចង់ទៅណាបន្តទៀតបាទ»ឃីយូបើកឡានបណ្តើនឹងសួរទៅជុងហ្គុកបណ្តើក្រែងថានាយមិនចង់ត្រឡប់ទៅភូមិគ្រឹះវិញភ្លាមៗចង់ទៅណាទៀតគេងាយនឹងបើកជូនទៅ។
«ត្រឡប់ទៅភូមិគ្រឹះ»ទទួលបានការឆ្លើយតបពីសំណាក់អ្នកជាចៅហ្វាយឃីយូក៏មិនបង្អន់យូរបើកឡានសម្តៅទៅភូមិគ្រឹះវិញ។
........
នៅតាមផ្លូវដំណើរមានសភាពស្ងប់ស្ងាត់គ្មានពន្លឺភ្លើងចេញពីអំពូលដែលគេដាក់តាមដងវិថីមានតែពន្លឺភ្លើងចេញពីឡានសេរីទំនើបមាកចុងក្រោយដែលកំពុងបើកតម្រង់ទៅកាន់ភូមិគ្រឹះវិញ។ផ្លូវមួយនេះមានតែដើមឈើធំៗនឹងព្រៃដុះសុបទ្រុបមិនងាយនឹងមានមនុស្សឆ្លងកាត់ទេហើយក៏ជាផ្លូវដែលជុងហ្គុកតែងតែធ្វើដំណើរញឹកញាប់ជាងគេបំផុតព្រោះវាស្ងាត់ល្អចង់បើកដល់កុងទ័រប៉ុន្មានក៏មិនថ្វី។
ឡានបានបើកមកដល់មុខភូមិគ្រឹះអ្នកបម្រើក៏ប្រញាប់ចេញមកបើកទ្វាររបងអោយឡានរបស់ចៅហ្វាយបើកចូលមកក្នុង។
«សូមអញ្ជើញចៅហ្វាយ»ដូចតែរាល់ដង។ឃីយូចុះពីឡានចេញមកបើកទ្វារអោយជុងហ្គុករាងកាយមាំទាំក៏ចុះចេញពីឡានបម្រុងនឹងឈានជំហ៊ានជើងចូលទៅខាងក្នុងភូមិគ្រឹះរបស់ខ្លួនក៏ស្រាប់តែបានលឺសម្លេងមួយដែលចេញពីខាងមុខរបងភូមិគ្រឹះរបស់ខ្លួន...
+មុខរបង
ក្មេងប្រុសមានរូបរាងតូចសម្បុរ.សភ្នែកមូលៗថ្ពាល់ប៉ោងៗមានសាច់ក្រហៀចៗត្រូវបានពពួកក្មេងពាលមួយក្រុមចោមរោមវាយធ្វើបាបដើម្បីដណ្តើមយកលុយ÷
ឌឹបៗ!!
«អូយ..អ្ហឹកៗ..កុំវៃខ្ញុំអីខ្ញុំខ្លាចហើយ..អ្ហឹកៗសូមអង្វរកុំវៃខ្ញុំទៀតអី»ក្មេងប្រុសលើកដៃសំពះយំសស្រាក់សស្រាំអង្វរ.កសុំកុំអោយពួកក្មេងទាំងនោះវាយដំមកលើរាងកាយរបស់ខ្លួនទៀតប៉ុន្តែកាន់តែអង្វរគេកាន់វាយមិនត្រឹមតែប៉ុណ្ណោះទេនៅមានយកឈើជ្រុងមកវាយក្បាលរបស់ក្មេងប្រុសម្នាក់នេះរហូតបែកក្បាលចេញឈាមហូរមកតក់ៗដាបឡើងពេញក្បាលពេញមុខនេះមិនដឹងថាគេឈឺប៉ុណ្ណាទេ។
«អោយលុយមកនេះហើយចាំទុកកុំអោយយើងឃើញមុខឯងទៀតបើមិនចឹងទេយើងនឹងវាយឯងរហូតដល់ស្លាប់មិនខាន»ក្មេងប្រុសជំទង់វ័យប្រហែលជា19ទៅ20ឆ្នាំបានកញ្ឆក់យកលុយពីដៃក្មេងប្រុសកម្សត់ម្នាក់នោះក៏មិនភ្លេចនិយាយប្រើពាក្យគម្រាមកំហែងអោយគេខ្លាចដូចគ្នា។
«អ្នកណាមកឡូឡាស្អីនៅមុខផ្ទះរបស់យើង»ជុងហ្គុកស្រែកមួយវាសធ្វើអោយពួកក្មេងទាំងនោះរត់បាតជើងសព្រាតខុសពីអាល្អិតដែលត្រូវបានពួកនោះវាយដំច្រំធាក់ធ្វើបាបរហូតមានរបួសពេញខ្លួនមិនបានរត់គិតតែពីអង្គុយសំគុកជ្រប់មុខអោបក្បាលជង្គង់យំយកៗហុចផលអោយអ្នកដែលស្រែកដេញពួកក្មេងៗមុននេះត្រូវបន្ទាបខ្លួនចុះអោយស្មើនឹងក្មេងមានរូបរាងល្អិតដែលកំពុងយំរួចក៏បានលើកដៃទៅអង្អែលខ្នងរបស់គេថ្នមៗដោយការលួងលោម÷
«កុំយំអី»ជុងហ្គុកលួងលោមដោយសម្តីផ្អែមមិនកំហកមិនសម្លុតព្រោះខ្លាចគេភ័យហើយកាន់តែយំខ្លាំងលើសដើមច្បាស់ជាពិបាកលួងហើយ។
«ពូខ្ញុំឈឺ..ហុឺៗ..ឈឺខ្លាំងណាស់»គេងើបមុខឡើងនិយាយទាំងទឹកភ្នែកហូររហាម។គេឈឺគេពិបាកទ្រាំណាស់ស្ទើតែសន្លប់ម្តងៗទៅហើយដៃជើងក្បាលនៅលើខ្លួនរបស់គេគ្មានកន្លែងមួយណាដែលថាមិនឈឺនឹងគ្មានស្លាបស្នាមរបួសទេហើយអ្វីដែលឈឺជាងនោះគឺចិត្តគេឈឺចិត្តដែលខ្លួនឯងកើតមកជាប្រុសនឹងគេដែលប៉ុន្តែបែជាគ្មានសម្ថភាពនឹងការពារខ្លួនឯងទៅវិញពិតជាគួរអោយអស់សំណើចបំផុតហើយ។
«ចៅហ្វាយនិយាយជាមួយអ្នកណានឹងបាទ?»ឃីយូសុខៗក៏លេចវត្តមានចេញមក។ព្រោះតែរង់ចៅហ្វាយខ្លួនយូរពេកមិនអាចទ្រាំតទៀតក៏ចេញមកតាមមើលខ្លាចថានាយកើតអីមិនល្អប៉ុន្តែពេលមកដល់ក៏ឃើញនាយកំពុងតែអង្គុយសន្ទនាជាមួយនឹងមនុស្សប្លែកមុខមកពីណាក៏មិនដឹងទើបចេះតែសួរទៅព្រោះខ្លាចថាជាពួកបោកប្រាសជនខិលខូចដែលបន្លំខ្លួនមកព្រោះចង់ធ្វើបាបចៅហ្វាយខ្លួន។
«!!!!»ជុងហ្គុកមិនស្រដីតប។នាយបានបីកាយតូចស្រាលខ្ញើកដើរចូលទៅក្នុងភូមិគ្រឹះយ៉ាងតក់ក្រហល់ចំណែកអាល្អិតដែលត្រូវបានគេបីនេះក៏ស្រវាតោង.កគេជាប់ស្អិតមិនរបេះសោះព្រោះខ្លាចធ្លាក់។
+បន្ទប់
នាយដាក់អោយកាយតូចល្អិតអង្គុយនៅលើពូកថ្នមៗហើយក៏ដើរចូលទៅបន្ទប់ទឹកដើម្បីលាយទឹកក្តៅឧន្តៗដាក់ក្នុងអាងសម្រាប់អោយអាល្អិតដែលអង្គុយលើពូកងូតសម្អាតជម្រះកាយចេញសិនចាំលាងរបួសអោយគេតាមក្រោយ។
«ដើរមកនេះ»លាយទឹករួចនាយក៏ដើរចេញពីបន្ទប់ស្រប់នឹងដៃបក់រវិចៗហៅអ្នកនៅអង្គុយលើពូកអោយដើរទៅរកខ្លួន។ថេហ្យុងងក់ក្បាលតិចៗសឹមដាក់យើងចុះរួចក៏ដើរយឺតៗទាំងអោនមុខចុះទៅរកជុងហ្គុក។
«ឆាប់ចូលទៅងូតទៅនឹងអាងលាងរបួសចេញ»ថេហ្យុងងក់ក្បាលផ្ងក់ៗរួចដើរចូលក្នុងបន្ទប់ដើមុបីងូតទឹកតាមការបង្គាប់របស់រាងក្រាស។
.....
30នាទីក្រោយរាងតូចល្អិតក៏ចេញពីបន្ទប់ដោយមានតែកន្សែងពោះគោពណ៍.សចងពង់ដូចមនុស្សដើម្បីបិទបាំងរាងកាយរបស់ខ្លួនប៉ុណ្ណោះ។
«យកទៅស្លៀកពាក់ទៅ»ឃើញក្មេងមិនដឹងខ្យល់នេះដើរចងពង់ដូចមនុស្សស្រីនាយទើសភ្នែកពេកក៏បើកទូរយកអាវ.សដៃវែងនឹងខោខ្លីតូចមួយទៅអោយគេ។
«បាទ!!»ដៃតូចៗស្រឡូនដូចបន្លាក្រូចទទួលយកអាវពីដៃរាងក្រាសដើរចូលទៅក្នុងបន្ទប់ម្តងទៀតដើម្បីប្តូរសម្លៀកបំពាក់ចេញ។ប្រាំនាទីក្រោយគេក៏ចេញមកវិញជាមួយនឹងអាវ.សរលុងធំជាងខ្លួនហៀដល់ជង្គង់ដៃអាវវែងហួសសឹងដល់ការ៉ូទៅហើយ។
«មកអង្គុយត្រង់នេះមក»នាយទះភ្លៅរបស់ខ្លួនតិចៗហៅអោយនាយតូចមកអង្គុយ ចំណែកអ្នកដែលគេបង្គាប់អោយមកអង្គុយលើភ្លៅស្រាប់តែធ្វើមុខងេងង៉ាមគិតមិនយល់ពីបំណងដែលនាយម្នាក់នោះហៅខ្លួនអោយទៅអង្គុយលើភ្លៅបែបនឹង។
«ឆាប់ឡើង»ឃើញក្មេងមិនស្តាប់សម្តីគិតតែពីឈរសម្លឹងមុខខ្លួនធ្វើអោយនាយកើតការមិនពេញចិត្តទើបសម្លុតទាំងមុខកាចហៅអោយគេមកតាមសម្តី។
«!!!»គេងក់ក្បាលផ្ងក់ៗព្រមទៅអង្គុយតាមការដែលនាយចង់បាន។
«ឯងឈ្មោះអី?»
«ថេ-ថេហ្យុង»
«ពីរោះ»
«ពូថាមិច?»
«គ្មានអីទេ»ពេលត្រូវក្មេងចាប់ជម្រិតសួរនាយក៏និយាយថា“គ្មានអី”ទាំងដែលមុននេះបាននិយាយសរសើពីឈ្មោះរបស់គេសោះគិតទៅមនុស្សចាស់ពិតជាល្បិចច្រើនពិបាកចាប់កំហុសមែន។
«ចុះពូវិញឈ្មោះអីដែរ?»
«ជុងហ្គុកអាន់ព្រីតន់ញូខានេស»សរសេរដោយ ជីនណា ♡

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....