ភាគទី18:ឈប់ខឹងទៀតទៅពូហត់នឹងលួងណាស់

625 50 2
                                        

«ពូកាន់តែប្លែកហើយជុងហ្គុក..អ្ហឹក...ពូសន្យាថាមិនធ្វើអោយខ្ញុំយំដោយសារពូប៉ុន្តែពេលនេះពូក្បត់សន្យាហើយ..អ្ហឹកៗ...ត្រង់នេះឈឺខ្លាំងណាស់ពូអើយពូមានដឹងទេ..អ្ហឹក..អ្ហុឺៗ...ខ្ញុំប្រេះទ្រូងស្លាប់ឥឡូវហើយពូដឹងទេខ្ញុំពិបាកណាស់ពេលដែលពូទុកខ្ញុំចោលបែបនេះ»ដៃតូចសន្សឹមលើកឡើងមកគក់ទ្រូងខាងឆ្វេហឌឹបៗផ្ទួនៗគ្នាចង់បញ្ជាក់អោយបុរសម្នាក់ដែលនៅទីឆ្ងាយបុរសម្នាក់ដែលទុកគេចោលអោយនៅឯកាកន្តោចកន្តែងដូចក្បូនរសាត់កណ្តាលទន្លេគ្មានទិសដៅប្រាប់ថាគេឈឺគេពិបាកខ្លាំងណាស់មានដឹងទេពេលនេះនាទីនេះគេស្ទើតែប្រេះប្រហែងទ្រូងស្លាប់ទៅហើយ។
«អ្ហឹកៗ...ឬខ្ញុំអស់តម្លៃសម្រាប់ពូហើយ?»ទុកគេចោលមិនខ្វល់ពីគេមកពីគេអស់តម្លៃមែនទេ?បើបែបនោះមែនជួយប្រាប់ផងគេស្រួលធ្វើចិត្តទុកសម្រាប់ចាកចេញនៅថ្ងៃណាមួយ។
........
JK-GROUP
អ្នកនៅខាងនោះអង្គុយយំទួញសោកនឹកគិតថាខ្លួនគ្មានតម្លៃទើបគេលេងអើពើជាមួយតែបើងាកមកមើលអ្នកខាងនេះវិញមេឃបាក់រសៀលជិតយប់ទៅហើយការងារនៅមាន.គដូចភ្នំស៊ីញេដកដៃមិនរួចមកពីមូលហេតុនេះហើយទើបគេមិនបានត្រឡប់ទៅភូមិគ្រឹះទៅរកថេហ្យុង។បើសួរថាគេនឹកក្មួយទេ?ចង់អោបចង់ថើបគេទេ?ចម្លើយច្បាស់ជានឹកចង់អោបចង់ថើបចង់ក្បែរមិនខុសពីថេហ្យុងទេប៉ុន្តែការងារច្រើនណាស់គេត្រូវធ្វើវាអោយរួចរាល់អស់ក្នុងយប់នេះដើម្បីស្អែកឡើងបានទៅជួបនឹងម្ចាស់ចិត្តម្ចាស់បេះដូងរបស់គេ។
«ចៅហ្វាយសម្រាកសិនទៅ»ឃីយូអង្គុយលេងសុខចេះតែងើបពីកន្លែងខ្លួនដើរមកតឿនអោយចៅហ្វាយសម្រាករហូត។គេបារម្ភណាស់ដឹងទេនាយធ្វើការងារបីយប់បីថ្ងៃជាប់គ្នាហើយបាយទឹកក៏មិនទៀងទាត់បើធ្លាក់ខ្លួនឈឺទៅគិតយ៉ាងមិច?
«អត់ទេយើងចង់បង្ហើយការងារនៅសល់មិនច្រើនទេ»មាត់និយាយដៃទាញឯកសារមកពិនិត្យមើលស៊ីញេខ្វាច់ៗព្រោះចង់អោយឆាប់ហើយលឿនបំផុត។
«ចៅហ្វាយគិតពីការងារតែសុខភាពខ្លួនឯងចៅមិនគិតខ្លះទេឬ?»ឃីយូនិយាយទាំងដំឡើងសម្លេងបន្តិចដាក់ជុងហ្គុក។មិនមែនគេប្រហើនតែគេបារម្ភមិនចង់ឃើញចៅហ្វាយរបស់គេធ្វើបាបខ្លួនឯងចឹងទេចេះគិតពីការងារចុះសុខភាពមិនចេះគិតពីវាខ្លះទេ?ឬចាំពេលដល់ធ្លាក់ខ្លួនដេកលើគ្រែពេទ្យទើបភ្ញាក់រលឹកនឹកគិតដល់វា?
«ឯងហត់ហើយទៅសម្រាកទៅ»មិនខ្វល់ពីសម្តីកូនចៅនាយបែជាដេញអោយគេទៅសម្រាកវិញកាន់តែធ្វើអោយឃីយូកើតការឃ្នាស់ចិត្តមិនសុខចិត្តទេ÷
«អត់ទៅទេចៅហ្វាយធ្វើការខ្ញុំក៏ធ្វើដែរ»កូនចៅស្រលាញ់ម្ចាស់ៗធ្វើអ្វីកូនចៅធ្វើនឹង។ឃីយូដើរតាំងៗទៅអូសកៅអីធ្វើការរបស់គេមកដាក់អង្គុយទល់ពីមុខនាមជាចៅហ្វាយរួចក៏ចាប់ទាញឯកសារមកមើលរួចហុចអោយជុងហ្គុកជាអ្នកស៊ីញេ។ការងារទាំងអស់នេះគេសុទ្ធតែធ្លាប់ធ្វើវាដូច្នេះហើយទើបគេអាចធ្វើបានគ្រាន់តែពិនិត្យមើលថាខុសឬត្រូវគួរកែចេញឬក៏មិនគួរតែប៉ុណ្ណឹងឯងហើយជុងហ្គុកជាអ្នកស៊ីយល់ព្រម។
«ឆ្កួតមែនហើយ»ជុងហ្គុកសើចបន្តិច។ឆ្កួតបំផុតហើយដែលមានកូនចៅក្បាលរឹងដូចដែកថែបដូចជាឃីយូនោះ។ធម្មតាឆ្នាំងណាគ្របនឹងហើយបើចៅហ្វាយក្បាលរឹងដែរមិនអោយកូនចៅកាត់ដូចបានយ៉ាងមិច.ហិហិ..។
+ម៉ោងបីទាបភ្លឺ
ការងារបានបញ្ចប់នៅម៉ោងបីទាបភ្លឺខ្វះតែប៉ុន្មាននាទីទៀតគឺម៉ោងបួនហើយ។ទាំងកូនចៅនឹងចៅហ្វាយម្នាក់ៗមុខស្លក់ភ្នែកខ្មៅស្បែកឡើងស្លេកដូចខ្មោចងាប់សភាពដល់.កហើយពិបាកភ្នែកមើលខ្លាំងណាស់។មិនអោយមានសភាពបែបនឹងបានយ៉ាងមិចបើបីថ្ងៃនេះគិតតែពីសម្រុកធ្វើការងារបាយទឹកមិននឹកដល់ទឹកក៏មិនងូតគិតតែពីអង្គុយជាប់នៅកន្លែងធ្វើការមិនងើបទៅណាសោះសូម្បីពេលខ្លះថេហ្យុងខលមកឬផ្ញើសារមកសួរក៏គេមិនបានតបមិនបានលើកអ៊ីចឹងហើយកុំឆ្ងល់អីមិចបានអ្នកខាងនោះយំរហាមគិតថានាយមិនខ្វល់ជាមួយ។
«ចៅហ្វាយចង់ទៅភូមិគ្រឹះវិញឥឡូវឬចាំស្អែក»រៀបចំឯកសារទុកដាក់ត្រឹមត្រូវអស់ក៏ងាកមកសួរចៅហ្វាយ។
«ទៅពេលនេះយើងនឹកថេហ៍ចង់ជួបមុខគេ»ត្រឹមមួយនាទីនាយមិនបានឃើញមុខថេហ្យុងនឹកចង់ដាច់ខ្យល់ហើយចុះទម្រាំបីថ្ងៃតើនឹកខ្លាំងដល់ថ្នាក់ណាទៅគេមិនអាចរង់ចាំអោយដល់ព្រឹកស្អែកទេត្រូវទៅឥឡូវនេះពេលនេះបើគេមានវេតមន្តអាចហោះហើរបានគេហោះទៅរកថេហ្យុងតាំងពីហើយការងារភ្លាមម្លេះ។
.....
មកដល់ភូមិគ្រឹះអ្វីដែលនឹកឃើញមុនគេគឺថេហ្យុង។មិនចាំអោយឃីយូមកទ្វារឡានទេនាយកម្លោះសង្ហារបើកទ្វារខ្លួនឯងរួចដើរដោយដំណើរញាប់ៗចូលទៅខាងក្នុងបង្ហួសឡើងទៅដល់បន្ទប់ត្រឹមតែប៉ុន្មាននាទីសោះ។
*ក្រាក!!!
សភាពក្នុងបន្ទប់រញេ៉រញ៉ៃមើលមិនយល់ថូរផ្កាធ្លាក់បែកខ្ចាត់ខ្ចាយពេញបន្ទប់សម្លៀកបំពាក់ក្នុងទូរក៏រប៉ាត់រប៉ាយអស់គ្មានសល់នេះមិនដឹងថាកាលពីក្បាលល្ងាចបន្ទាប់ពីយំសោកបោកខ្លួនខូចចិត្តរឿងលោកពូមិនចាប់អារម្មណ៍នឹងខ្លួនហើយថេហ្យុងគេបនធ្វើអ្វីខ្លះទេ។
«ពុទ្ធោថេហ៍...!!»សភាពបន្ទប់មិនមែនជារឿងដែលគួរភ្ញាក់ផ្អើលអ្វីដែលភ្ញាក់ផ្អើលគឺម្ចាស់កាយតូចដែលខ្លួនកំពុងរលឹកដល់ឥតបាត់មួយនាទីគេងអង្គុញខ្លួននៅក្នុងទូរសម្លៀកបំពាក់តូចចង្អៀតសក់ក្បាលកន្រ្ទីងកន្រ្ទើងមើលមិនយល់ឯ.កដៃវិញក៏មានស្នាមឆូតជាច្រើនប៉ុន្តែវាគ្រាន់តែលេចចេញមកនូវស្នាមក្រហមមិនបង្កអោយមានការដាច់រលាត់ឬចេញឈាមទេ។ឃើញបែបនេះហើយនាយឈរច្រត់ចង្កេះខ្វាច់ដកដង្ហើមខ្សាកៗយកដៃរឹតទ្រូងស្រែករកពុទ្ធោភ្លាមមិនដឹងថាគួរសើចឬក៏អាណិតអោយប្រាកដទេនេះបើយ៉ាងនឹងអី។
កាយក្រាសចំកោងខ្នងស៊ូកដៃបីត្រកងរាងតូចល្អិតស្រាលខ្ញើកទៅដាក់លើពូកអោយគេងស្រួលបួលរួចទាញភួយមកដណ្តប់អោយគេយ៉ាងរៀបរយ...
«សឺត-មិនដឹងថាខឹងអន់ចិត្តជាមួយពូដល់ថ្នាក់ណាទេទើបធ្វើដល់ថ្នាក់នេះ?»ឃើញស្នាមឆូតលើដៃថេហ្យុងហើយអត់នឹងអោយបេះដូងរបស់នាយញ័រកន្រ្តាក់ភ័យបុកពោះភឹបៗមិនបាន។គេថើបដៃត្រង់ស្នាមនោះមួយខ្សឺតនឹងអង្អែលថ្នមៗហាក់មានអារម្មណ៍ថាខ្លួនឯងអាត្មានិយមហួសគិតពីការងារពេកឡើងភ្លេចគិតពីក្មេងម្នាក់ដែលនៅតែលតោលក្នុងភូមិគ្រឹះធំល្វឹងល្វើយតែម្នាក់ឯងបណ្តោយអោយគេធ្វើបាបខ្លួនឯងចេះសំណាងដែលគេមិនកើតអី។
បន្ទាប់ពីឈរសម្លឹងមុខតូចអស់មួយសន្ទុះទើបគេងាកមកសម្លឹងមើលបន្ទប់ដ៏សែនរញ៉េរញ៉ៃម្តង។ឃើញហើយឈឺក្បាលណាស់តែមិនខឹងក៏មិនបន្ទោសអ្នកបង្កមានតែដើរទៅប្រមូលរបស់របរខូចខាតទាំងអស់ចោលក្នុងធុងសម្រាមបោសសម្អាតបន្ទប់អោយមានរបៀបវិញរួចទើបចូលទៅងូតទឹកអោយស្រឡះកាយព្រោះខានងូតទឹកបីថ្ងៃហើយមិនដឹងស្អុយខ្លួនប៉ុណ្ណាទេ។ពេលងូតទឹករួចក៏ឡើងមកគេងអោបសំពណ្វចិត្តដែលខានជួបមុខប៉ុន្មានថ្ងៃមកនេះនឹកអើយសែននឹកចង់តែចាប់អោបក្រញិចអោយបែកអាចម៍ទេលោកអើយ។
«គេងលក់អោយឆ្អែតស្អែកក្រោកមកដឹងតែមានសង្គ្រាមកើតឡើងហើយ»និយាយហើយបិទភ្នែកគេង។ហត់ហើយគេងអោយឆ្អែតយកកម្លាំងទុកសង្រ្គោះខ្លួនឯងនៅថ្ងៃស្អែកព្រោះដឹងយ៉ាងច្បាស់ថានឹងមានរឿងអីកើតឡើង។
.......
ភ្លេចៗមួយថ្ងៃក៏បានកន្លងផុតទៅទៀតបាត់ពិតជាលឿនមែន។មនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកនាំគ្នាធ្វើការអ្នកស្រែសង្វាតទៅចម្ការកាប់គាស់រានមើលដីស្រែអ្នកជំនួញរកស៊ីរហ័សរៀបចំខ្លួនចេញដំណើរទៅក្រុមហ៊ុនខុសអីតែពូក្មួយមួយគូនេះបើកភ្នែកឡើងកាលណាចាប់សង្វាតរឿងឈ្លោះគ្នាមុនគេ.....
«កុំប៉ះអូន!!»ថេហ្យុងប្រព័ទ្ធដៃអោបទ្រូងដើរចុះមកខាងក្រោមដោយមានលោកពូរបស់គេដើរតាមពីក្រោយ។រាងក្រាសព្យាយាមស្រវាកាយតូចមកអោបតែអ្នកម្ខាងទៀតរហ័សគេចមិនអោយអោបបានថែមទាំងសម្លក់ដាក់បម្រាមមិនអោយប៉ះទៀតផង។
«សុំអោបតែតិចទេអោបអោយបាត់នឹក»ជុងហ្គុកនៅតែដើរតាមពីក្រោយទន្ទិញពាក្យដដែលៗជាប់មាត់មិនឈប់។នឹកណាស់ចង់អោបខំសម្រុកធ្វើអោយលឿនហើយមុនកំណត់ដើម្បីមកអោបគេថើបគេតែគេបែជាមិនព្រមទៅវិញខកចិត្តស្លាប់ហើយ។
«មិនបាច់ទៅអោបការងាររបស់ពូទៅក្រែងសំខាន់ណាស់ហី?»កុំមកចង់អោបមិនអោយប៉ះដាច់ខាតចង់អោបទៅអោបការងារទៅព្រោះវាសំខាន់ជាងមនុស្សម្នាក់នេះៗគ្មានអ្វីអោយអ្នកនឹករលឹកដល់ទេ។
«ថេហ៍!!»នាយបង្អូសសម្លេងយ៉ាងវែងអន្លាយដូចថ្នល់ជាតិដើម្បីបង្អាក់ដំណើរថេហ្យុងអោយឈប់ហើយក៏បានផលមែនរាងតូចទុចដំណើរងក់ងាកបែរទៅរកនាយព្រមជាមួយនឹងការលើកចិញ្ចើមម្ខាងដោយទឹកមុខឆ្ងល់÷
«ពូហៅធ្វើអី?»
«ឈប់ខឹងទៀតទៅពូហត់នឹងលួងណាស់»
«អូនមិនបានអោយពូលួងទេ»មាត់និយាយថាមិនចង់តែក្នុងចិត្តកំពុងបន់ស្រន់អោយគេតាមអង្វរតាមទ្ររហូតខ្លួនបាត់ខឹង។ដឹងទេយប់មិញនេះគេប៊ីសតែគិតខ្លីដោយសារតែនាយរឿងអីគេចិត្តទន់អត់ទោសអោយងាយៗនោះ?
«អ៊ីចឹងពូទៅសម្រាកហើយ»បើគេនិយាយបែបនឹងទៅហើយនាយក៏មិនចង់ធ្វើជាតួរំខានសម្រាប់ថេហ្យុងទៀតដែរសុខចិត្តថយមួយជំហានយកពេលនេះទៅគេងសម្រាកអោយមានកម្លាំងវិញល្អជាងព្រោះហត់នឿយនឹងការងារច្រើនពេកហើយគ្មានកម្លាំងអីមកឈ្លោះមកតាមលួងទេ។
«.......»មិនហាមមិនឃាត់បណ្តោយអោយរាងក្រាសបែរខ្នងចេញទៅបាត់រហូតគេចូលដល់ក្នុងបន្ទប់រួចអាងសំងំលួចលាក់បង្ហូរទឹកភ្នែកតែម្នាក់ឯងទៅវិញ។
«ពូមិនលួងថេហ៍ទេឬ?ពូឆាប់ចុះចាញ់ម្លេះ?»ហេតុអ្វីក៏ឆាប់ចុះចាញ់ម្លេះ?លួងគេតែបន្តិចទៀតគេក៏អត់ទោសអោយហើយម្តេចមិនយល់ពីគេខ្លះអញ្ចឹង?ព្រោះចង់នៅក្បែរអ្នកចង់អោយគេគ្រប់គ្នាមើលឃើញថាគេសំខាន់សម្រាប់អ្នកទើបបានជាប្រឹងសម្តែងរឹកធំអោយនាយតាមលួងតាមអង្វរបែបនឹង។
«អ្ហឹក~ហ្ហឹស»ថេហ្យុងងើយក្បាលឡើងលើសម្លឹងមើលពិដានភូមិគ្រឹះលើកដៃជូតវាសឃាត់ទឹកភ្នែកមិនអោយហូរកាន់ផែនថ្ពាល់ក្រពុំរួចក៏សើចដើម.កបន្តិច។វាគួរអោយអស់សំណើចណាស់ដឹងទេរវាងពួកគេទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាខ្លាំងទៅៗហើយអារម្មណ៍ដែលធ្លាប់ភ័យខ្លាចក៏ផុសឡើងមកម្តងទៀតបបួលអោយចិត្តនៅមិនស្ងប់ភ័យបុកពោះមកក្រៅខ្លាចអ្វីដែលគិតទុកវាក្លាយជាការពិតណាស់។
«បងឃីយូជូនខ្ញុំទៅខាងក្រៅបន្តិចបានទេ?»ជូតទឹកភ្នែកស្អាតហើយក៏ញញឹមឡើងដើម្បីបន្លំភាពឈឺចាប់រួចក៏បោះជំហានដើរទៅរកឃីយូអោយគេជូនទៅខាងក្រៅដ្បិតអីអារម្មណ៍មិនល្អចង់ចេញក្រៅដើរលេងអោយស្រឡះមុខមាត់ខ្លះ។
«អ្នកប្រុសតូចចង់ទៅទីណាដែលបាទ?»
«គឺ....»
...........
ចំណាយពេលជិតមួយម៉ោងឃីយូក៏បានជូនថេហ្យុងមកដល់កន្លែងដែលគេចង់មក។ថេហ្យុងពេលចុះចេញពីឡានរួចក៏បានប្រាប់អោយឃីយូត្រឡប់ទៅភូមិគ្រឹះមុនចាំរសៀលចាំមកទទួលគេឃីយូមិនបានប្រកែកក៏ធ្វើតាមបញ្ជាថេហ្យុងដែលបានប្រាប់។
«ទីនេះនៅតែដដែលមិនផ្លាស់ប្តូរសោះឡើយ»កែវភ្នែកពណ៍ត្នោតស្រាលសម្លឹងមើលប្រភពជុំវិញកន្លែងដែលខ្លួនកំពុងឈរ។វានៅតែដដែលមិនប្រែទៅណាឡើយក៏មិនខុសពីចិត្តរបស់គេដែលនៅតែនឹករលឹកដល់ទីនេះគ្មានថ្ងៃបំភ្លេចបានពេញមួយជីវិត។
«ម៉ែខ្ញុំមកហើយតើម៉ែទៅណាហើយ??»ថេហ្យុងញញឹមថើៗពោលហៅម្តាយខ្លាំងៗតាមសេចក្តីនឹករលឹកជាពន់ពេកប៉ុន្តែអ្វីដែលទទួលបានមានតែសម្លេងខ្យល់នឹងសម្លេងសត្វយំព្រោះអីម្ចាស់ផ្ទះគេលេងនៅទីនេះយូរណាស់មកហើយ។
«អ្ហឹកៗ...ខ្ញុំនឹកម៉ែណាស់ដឹងទេ?ម៉ែចិត្តដាច់ខ្លាំងណាស់យកខ្ញុំទៅលក់បានលុយហើយក៏រត់ទៅបាត់ទុកអោយខ្ញុំនៅកំព្រារងារឯកា»ជង្គង់ទាំងពីរលត់ដល់ដីស្របនឹងទឹកភ្នែកស្រក់ចុះមកតក់ៗធ្លាក់ចុះដល់ដីខាងមុខផ្ទះតូចមួយដែលគេធ្លាប់រស់នៅជាមួយនឹងម្តាយប៉ុន្តែពេលនេះវាបានបន្សល់ទុកនូវអានុស្សាវរីយ៍ចាស់ៗតែប៉ុណ្ណោះព្រោះតែម្តាយរបស់គេបានរត់ទៅបាត់ហើយតាំងពីថ្ងៃដែលយកគេទៅលក់ម្លេះមិនដឹងថាពេលនេះគាត់ទៅដល់ទីណាឡើយ។
«អ្ហឹក..ខ្ញុំព្យាយាមរឹងមាំហើយខ្ញុំរឹងមាំអស់ពីសម្ថភាពហើយ»ថេហ្យុងសន្សឹមខ្លួនក្រោកឡើងវិញរៀបរឹកពារអោយល្អមុននឹងនិយាយឡើងតែម្នាក់ឯង។ជើងស្រឡូនទាំងគូរប្រញាប់ដើរចូលទៅក្នុងផ្ទះយឺតៗសម្លឹងមើលគ្រប់យ៉ាងនៅទីនោះម្តងមួយៗទឹកភ្នែកក៏នៅតែបន្តស្រក់គ្មានសម្លេងដូចដើម។
«ម៉ែញញឹមស្អាតណាស់»ដៃតូចៗលើកទៅស្ទាបអង្អែលលើកញ្ចក់រូបថតចាស់មួយដែលរុំទៅដោយសំបុកពីងពាង។ស្នាមញញឹមមួយនោះពិតជាស្រស់ស្អាតណាស់ស្នាមញញឹមមនុស្សស្រីចំណាស់ម្នាក់ដែលបានចេញទៅឆ្ងាយទុកគេអោយរស់នៅតែលតោលតែយ៉ាងណាក៏គេនៅតែស្រលាញ់នៅតែនឹកដល់គាត់ជានិច្ចព្រោះតែពាក្យមួយម៉ាត់គឺ‹ម៉ែ›បើគ្មានម៉ែក៏គ្មានរូបគេនៅក្នុងថ្ងៃនេះទោះម៉ែលោភលន់ស្រលាញ់លុយធ្វើអាក្រក់ដាក់គេយ៉ាងណាក៏គេមិនខ្វល់អ្វីដែលខ្វល់នៅពេលនេះគឺចង់ជួបគាត់ហើយប្រាប់ថា‹កូននឹកម៉ែណាស់›។
.......
ងាកមកមើលអ្នកនៅភូមិគ្រឹះវិញពេលដឹងថាក្មួយចេញទៅណាបាត់ដោយមិនប្រាប់មួយម៉ាត់ក៏កើតការមិនពេញចិត្តភ្លាម។ទៅណា?ទៅធ្វើអី?គួរតែនិយាយប្រាប់អោយគេបានដឹងដើម្បីកុំអោយគេបារម្ភតែក្មេងដូចជាថេហ្យុងបែជាមិនខ្វល់នឹងការប្រាប់នាយឡើយចេញទៅឆ្កុយៗធ្វើដូចនាយជាខ្យល់អាកាសគ្មានរូបគ្មានរាងសម្រាប់គេអញ្ចឹង។
«ក្មេងស្អីប្រដៅមិនចេះតាមហាមមិនចេះស្តាប់និយាយទៅក្បាលរឹងដូចដែកយូរៗទៅវាធ្វើដូចឯ
ងជាមនុស្សគ្មានរូបរាងចង់ទៅណាមកណាស្រេចចិត្តលេងប្រាប់អស់ហើយគួរអោយខឹងណាស់»

The Cuntine 💕

By: JINNA

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now