ភាគ45:ជនអាថ៍កំបាំង

591 78 6
                                        

គិតថានឹងមិនយំមិនព្រមទន់ខ្សោយអោយអ្នកដ៏ទៃឃើញក្រៅពីជុងហ្គុកតែចុងក្រោយនាយនៅតែទន់ខ្សោយដដែលគ្រាន់តែគេដេញអោយទៅវិញសោះអាទឹកភ្នែកចោលម្សៀតនេះក៏ហូរមកដែរខុសទំនងពេកទេដឹង?
«កុំយកទឹកភ្នែកមកបន្ទន់ចិត្តខ្ញុំអត់ប្រយោជន៍ទេ»ខ្វាងយ៉ុងងាកមុខចេញលួចខ្ទប់មាត់អស់សំណើចមិនអោយឃីយ៉ូបានដឹងមុននឹងងាកមកវិញធ្វើមុខមាំនិយាយធ្វើដូចចិត្តដាច់ជាមួយមនុស្សចំពោះមុខណាស់ទាំងក្នុងចិត្តកំពុងទន្ទិញពាក្យលួងលោមកុំអោយគេយំ។
«អា្ហៗៗ»កាលបើបានឮសម្តីរាងក្រាសអត់នឹងអោយឃីយ៉ូយំកាន់តែខ្លាំងមិនបាន។គេស្រែកយំរហូតផ្អើលដល់លោកម្ចាស់នៅខាងក្នុងកំពុងអានការសែតយ៉ាងជក់ចិត្តបែជាត្រូវដាច់អារម្មណ៍អស់នឹងបង្ខំចិត្តដើរចេញមករកពួកគេទាំងពីរសួរនាំតែម្តង÷
«ហើយមានរឿងអីហ្ហា៎?»លោកម្ចាស់គ្រោងឈុតអាវគេងយប់នៅឡើយដើរមកក៏ឈប់ងក់ចន្លោះកណ្តាលពួកគេទាំងពីរទើបចាប់ផ្តើមសួរ។
«គឺ....!!»
.........
«ហ្ហឹម-ឯងនេះពូកែញោះគេណាស់»ក្រោយបានស្តាប់រឿងរ៉ាវមហារញ៉ែរញ៉ៃរបស់កូនប្រុសហើយលោកម្ចាស់ក៏ឧទានឡើងដឹងថាមនុស្សនោះប៉ះមិនបានហើយគិតតែខំញោះៗទាល់តែមានរឿងអោយបានបង្កជាបញ្ហាឈឺក្បាលមកអោយគាត់ជួយដោះស្រាយទៀត។
«គាត់ខឹងខ្ញុំៗសុំទោសតែគាត់អត់ព្រមទទួលទេថែមទាំងដេញខ្ញុំចេញទៀតលោកម្ចាស់គិតទៅសមហេតុផលទេទាំងដែលគាត់ជាអ្នកនាំខ្ញុំមក»ឃីយ៉ូខាំមាត់និយាយប្រឹងបន្ទន់សម្លេងអោយកំសត់តាមទឹកមុខកាន់តែធ្វើអោយខ្វាងយ៉ុងអំពល់ចិត្ត។មិនមែនអំពល់ចិត្តរឿងឃីយ៉ូទឹកភ្នែកសម្បោទេគឺច្បាស់ណាស់គេចមិនផុតពីត្រូវមាត់របស់ម្ចាស់នេះទើបជារឿងគេខ្វល់។
«គេសុំទោសហើយព្រោះគេដឹងខុសឯងគួរតែទទួល»ថាអីចេះខុសត្រូវមាត់លោកម្ចាស់ទាល់តែបានមែន។ខ្វាងយ៉ុងអង្គុយធ្វើមុខមាំសម្លក់ឃីយ៉ូថ្លែចាំមើលពេលឡើងទៅបន្ទប់ដឹងតែត្រូវធ្ងន់មិនខាន។
.......
+សហរដ្ឋអាមេរិក
✨វិមានអេហ្វិន
ទីវាលស្មៅខៀវស្រងាត់ខាងក្រោយវិមាន ក្រោមសភាពស្ងៀមស្ងាត់មានតែមនុស្សពីរនាក់ប៉ុណ្ណោះកំពុងតែឈរជជែកគ្នាពីរឿងអ្វីម្យ៉ាង...
«អាការៈរបស់គេយ៉ាងមិចហើយ?»អេហ្វិនឈរបែរខ្នងព័ទ្ធដៃមកក្រោយសួរនាំអារការៈអ្នកជំងឺពីលោកគ្រូពេទ្យប្រចាំការក្នុងវិមាន។
«នៅមិនទាន់ធូរស្រាលទេ»គាត់ទម្លាក់ទឹកមុខចុះ។តាមការតាមដានសុខភាពនឹងអាការៈអ្នកជំងឺរយៈពេលមួយអាទិត្យមកនេះនៅមិនទាន់មានការធូរស្រាលស្រាកស្រាន្តសោះឡើយជាហេតុធ្វើអោយគាត់ពិបាកចិត្តខ្លាចថាជួយមិនបានព្រោះស្ថានភាពពិបាកទាយដឹងពោលគឺពាក់កណ្តាលស្លាប់ពាក់កណ្តាលរស់វាមិនទៀតស្ថិតស្ថេរទេ។
«ចុះទារក?»
«គេលូតលាស់ល្អណាស់អ្នកប្រុសកុំបារម្ភអី»
«អឹម!!អស់កិច្ចការរបស់លោកហើយអាចត្រឡប់ទៅវិញបាន»
«បាទអ្នកប្រុស»
លោកគ្រូពេទ្យត្រឡប់ទៅវិញតាមបញ្ជារបស់អេហ្វិនចំណែកនាយក៏ត្រឡប់ចូលក្នុងវិមានធំវិញនឹងបន្តហួសទៅដល់បន្ទប់សំងាត់មួយនៅជាន់ខាងលើគេបង្អស់។
ក្រាក!!
ទ្វារបើកសន្សឹមៗនាយកម្លោះដើរចូលយឺតដោយមិនភ្លេចបិទ្វារវិញផងដែរ។គេឈរដកដង្ហើមធំបន្តិចសម្លឹងមើលមនុស្សម្នាក់ដេកនៅលើគ្រែពេទ្យខ្លួនប្រាណមានតែស្នាមរបួសជាពិសេសគឺផ្នែកក្បាលខាងឆ្វេង។ទ្រូងតូចមានស្នាមជាំក្រហមៗបំពាក់ជាមួយឧបករណ៍ពេទ្យវាស់ពីជីបចរនៅច្រើនកន្លែងទៀតដែលបំពាក់ឧបករណ៍ពេទ្យដើម្បីជួយទ្រទ្រង់ជីវិតអោយរស់។
«ខ្ញុំមិនសង្ឃឹមទេថាលោកនឹងមានជីវិតបន្តតែលោកត្រូវតែស៊ូដើម្បីកូនរបស់លោក»អេហ្វិនញញឹមថើៗនិយាយជាមួយមនុស្សដេកលើគ្រែ។ស្ថានភាពគេនោះធ្ងន់យ៉ាងនេះពិបាកនឹងជួយណាស់ក៏ពិបាកនឹងស្មានដឹងថារស់ឬស្លាប់បើរាល់ថ្ងៃអ្នកជំងឺម្នាក់នេះរសើពឹងទៅលើខ្យល់អុកស៊ីសែនដែលបំពាក់ជាប់នឹងច្រមុះប៉ុណ្ណោះ។
........
+ប្រទេសកូរ៉េខាងត្បូង
✨ភូមិគ្រឹះអាន់ព្រីតន់
ជុងហ្គុកអង្គុយក្នុងបន្ទប់ងងុតស្លប់ងើយដៃកាន់ដបស្រាអក់យកៗគដបរាយពេញបន្ទប់។តាំងពីឃីយ៉ូចាកចេញទៅនាយក៏មកអង្គុយផឹងស្មុគស្មាញពេកគិតអីមិនចេញមានតែផឹកកាត់សញខ្លះ។
រុឺងៗ!!!
អង្គុយផឹកសុខៗទូរស័ព្ទក៏រោទ៍។ជុងហ្គុកមនុស្សប្រមឹកផឹកទាល់តែធ្លាក់ភ្នែកបើកលែងរួចប្រកក្រោកដរទ្រេតទ្រោតទប់គ្រែផងដើម្បីជាជំនួយដើរទៅយកទូរស័ព្ទនៅលើតុក្បែរក្បាលគ្រែ។ដៃមាំញញីញញ័រចំប្រប់ចាប់កាន់ទូរស័ព្ទខំបើកភ្នែកមើលលេងកំពុងលោតលើអេក្រង់តែហេតុថាបើកភ្នែកមិនរួចមើលមិនឃើញក៏ចុចទទួលយកតែម្តង÷
«ហាឡូខ្ញុំជុងហ្គុក»និយាយក្រងួរៗខ្លួនទប់លំនឹងមិនជាប់រកតែដួលបើដៃវិញកុំមើលនៅកាន់ដបស្រាជាប់ដដែលអត់ពន្លែងចោលសោះ។
(ស្អែកនេះមកចួបខ្ញុំនៅមន្ទីបាក់បែកខាងក្រោយកាស៊ីណូចាស់ខ្ញុំាមានរឿងសំខាន់ចង់ប្រាប់លោក)សម្លេងមនុស្សស្រីបន្លឺពីខ្សែម្ខាងទៀតបបួលអោយជុងហ្គុកចាប់ជ្រួញចិញ្ចើមឆ្ងល់មួយរំពេច។មនុស្សស្រីនេះមកពីណា?ជាអ្នកណា?គេមិនធ្លាប់ស្គាល់ឬបានជួបពីមុនមកទេសូម្បីសម្លេងក៏មិនធ្លាបលឮហើយសុខៗខលមកណាត់អោយទៅចួបចម្លែកពេកទេដឹង?
«នាងជាអ្នកណា?»ជុងហ្គុកពោលសួរហាក់មានអារម្មណ៍មិនស្រួល។ទោះផឹកស្រវឹងជោកជាំខ្លួនតែសតិអារម្មណ៍គេនៅល្អមិនទាន់វង្វេងល្មមអាចដឹងថារឿងណាល្អអាក្រក់បាន។
(ហៅខ្ញុំថាជនអាថ៍កំបាំង)នាងនិយាយឡើងស្របពេលជុងហ្គុកស្វាងចេសពេលបានឮសព្វនាមនោះ។ជនអាថ៍កំបាំង?តើអ្នកណាទៅ?ឬជាមនុស្សដែលចាប់ថេហ្យុងទៅមែនទេ?
«នាងថាមារឿងប្រាប់ខ្ញុំជារឿងអ្វី?»គេខំសម្រួលអារម្មណ៍កុំអោយគិតអ្វីផ្តេសផ្តាសប្រឹងប្រមូលអារម្មណ៍អោយនឹងនរសួរទៅជនមិនស្គាល់មុខនៅខ្សែម្ខាងទៀត។
(ស្អែកនេះពេលព្រឹកមកចួបខ្ញុំលោកនឹងបានដឹងគ្រប់យ៉ាងតែបើលោកមិនមកអ្វីក៏លោកមិនបានដឹងដែរ)ចប់សម្តីនាងភ្លាមប្រព័ន្ធទូរស័ព្ទតាំងសងខាងក៏កាត់ផ្តាច់លេងមានការជជែកគ្នាបន្តទៀត។
ជុងហ្គុកសន្សឹមទម្លាក់ដៃកាន់ទូរស័ព្ទចុះយឺតៗខណៈពេលខួរក្បាលពោពេញទៅដោយសញ្ញាសួរច្រើនសន្ធឹកសន្ធាប់។ជាតិស្រាក្នុងខ្លួនរសាយចេញអស់កាយក្រាសធ្លាប់តែទ្រេតទ្រោតប្រែជាឈរត្រង់ភ្លឹងសញ្ចឹងគិតអំពីសម្តីមនុស្សស្រីចម្លែកដែលខ្លួនជជែកជាមួយតាមរយៈទូរស័ព្ទដៃ។
«នាងជាអ្នកណាទៅ?»ចិត្តអំពុលវិលវក់ដូចផែនដីក្រឡាប់ចាក់នឹកគិតមិនយល់កាន់តែគិតរឹតតែចង់ដឹងហើយកាន់តែចង់ដឹងកាន់តែគ្មានចម្លើយសម្រាប់ផ្តល់អោយ។
........
ថ្ងៃស្អែកបានចូលមកដល់។ជុងហ្គុកបើកឡានសេរីទំនើបចាកចេញពីភូមិគ្រឹះទាំងប្រលឹមអុលសម្តៅទិសទៅរកមន្ទីពេទ្យបាក់បែកដែលគេបោះបង់ចោលនៅខាងក្រោយកាស៊ីណូចាស់មួយកន្លែងតាមការណាត់ជួបរបស់មនុស្សចម្លែកកាលពីយប់មិញ។
ងុឺត!!
ឡានទំនើបឈប់ងក់នៅខាងមុខអគាមន្ទីពេទ្យចាស់ទ្រុឌទ្រោមដែលគេបោះបង់ចោលរាប់ឆ្នាំមកហើយ។ជំហ៊ានជើងវែងមាំទាំឈានចុះពីលើឡានអមជាមួយនឹងក្រសែភ្នែករេចុះឡើងដើម្បីសម្លឹងរកមើលគោលដៅដែលចង់ចួប។
រុឺងៗ!!!ទូរស័ព្ទរោទ៍ភ្លាមជុងហ្គុកចុចទទួលភ្លែតមិនរារែកចិត្ត÷
«ខ្ញុំមកដល់ហើយនាងនៅឯណា?»ចិត្តចង់ដឹងចង់ចួបអោយបានឆាប់គ្រាន់តែដឹងថាមនុស្សចម្លែកខលមកក៏ទទួកសួរភ្លាម។
(ដើរចូលមកខាងក្នុងឡើងមកកាន់ជាន់ទីបីលោកនឹងបានឃើញខ្ញុំ)ស្តាប់នាងនិយាយចប់គេក៏ចុចបិទរហ័សដើរចូលទៅក្នុងរត់ឡើងតាមជណ្តើឆ្ពោះទៅជាន់ទីបីតាមអ្វីដែលនាងបានប្រាប់មុនបន្តិចនេះ។ពេលទៅដល់នាយអាក់ដំណើរហាក់មានអារម្មណ៍ថាស្ងាត់ខុសពីធម្មតាមកដល់មិនឃើញមានមនុស្សដូចអ្វីដែលបានគិតទេ។ជុងហ្គុកដើរយឺតៗងាកឆ្វេងបន្តិចងាកទៅស្តាំបន្តិចរកមើលមនុស្សស្រីម្នាក់នោះតែខំសម្លឹងរកយ៉ាងណាក៏មិនឃើញ។
រុឺងៗ!!សម្លេងទូរស័ព្ទរោទ៍ម្តងទៀតហើយជុងហ្គុកក៏ចុចទទួលដូចលើកមុនតែលើកនេះគេសួរទាំងសម្តីកាចៗមិនផ្អែមដូចមុនទេ÷
«នាងនៅឯណា?កុំលេងសើចជាមួយខ្ញុំច្រើនពេក»នាយកំហគសួរខ្លាំងពេញទៅដោយកំហឹង។
(ចិត្តត្រជាក់ៗសិនទៅឆាប់ខឹងម្លេះ?រឿងសំខាន់ដឹងងាយៗមិនរំភើបទេ)សម្លេងចុងខ្សែម្ខាងទៀតបន្លឺតិចៗបែបផ្អែមស្រទន់។នាងគង់តែបង្ហាញខ្លួនទេប៉ុន្តែចង់លេងល្បែងបិទពួនជាមួយជុងហ្គុកបន្តិចសិន។
«នាងឆាប់និយាយមកថានាងនៅឯណា?»
(ងាកមកខាងស្តាំឃើញបន្ទប់មួយលោកដើរចូលមក)
«.....»មិនតបតែក៏បោះជំហ៊ានយ៉ាងលឿនឆ្ពោះទៅកាន់បន្ទប់ដែលកំពុងឈរនៅទល់មុខស្រាប់។នាយបើកទ្វារចូលយឺតៗសន្សឹមៗដៃម្ខាងកាន់ទូរស័ព្ទបញ្ចាំងពិលអោយមានពន្លឺព្រោះក្នុងបន្ទប់នេះងងឹតខ្លាំងមើលអ្វីមិនឃើញទេ។
«ខ្ញុំមកហើយនាងឆាប់បង្ហាញខ្លួនមក»នាយស្រែកក្តែងៗហៅនាងអោយចេញមក។គេមិនចង់ខាតពេលអត់ប្រយោជន៍ជាមួយស្រីឆ្កួតឡប់ដូចជានាងទៀតទេដឹងអត់ថានាយនេះខាតពេលប៉ុណ្ណាដែលត្រូវមកចួបនាងហើយត្រូវនាងលេងសើចបង្វិលក្បាលជុំទិសអីបែបនឹង។គ្រប់យ៉ាងគឺស្ងាត់គ្មានការឆ្លើយតបជាមួយនឹងនាយវិញទេបែបនេះធ្វើអោយបេះដូងរបស់គេលោតដុកដាក់ៗកែវភ្នែកប្រែជាក្រហមងាំងព្រោះខឹងៗដែលស្រីម្នាក់នោះហ៊ានលេងសើចជាមួយគេម្តងហើយម្តងទៀយបែបនេះ។
«បើនាងមិនចេញមកខ្ញុំត្រឡប់ទៅវិញហើយ»ជុងហ្គុកបង្វែរខ្លួនបម្រុងដើរចេញពីបន្ទប់ស្រាប់តែ÷
«បើលោកមិនចង់ដឹងរឿវរ៉ាងទាក់ទងនឹងប្រពន្ធរបស់លោកទេក៏ហីទៅចុះ»

នាងជាអ្នកណា?ហើយដឹងរឿងរ៉ាងអ្វីខ្លះទាក់ទងនឹងថេហ្យុង?ប្រការដែលសំខាន់នាងដឹងមកពីណា?

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now