ភាគទី39:អ្វីទៅជាការដោះលែង...?

854 83 7
                                        

«អោយខ្ញុំស្លាប់ទៅកុំអោយខ្ញុំរស់នៅវេតនាជាងនេះទៀតអី..អ្ហឹកៗ»ចុងក្រោយគេនៅតែជាអ្នកនិយាយពាក្យនេះ។គេគិតថាខ្លួនឯងរស់នៅវេតនាចុះត្រង់ថេហ្យុងវិញមិនគិតថាគេវេតនាខ្លះទេឬយ៉ាងមិច?
ពេលខ្លះឈឺចាប់រាងខ្លួនចង់ស្លាប់រាងខ្លួនតែមិនដឹងពីសុខទុក្ខគ្នាទៅវិញទៅមកគិតថាឈឺតែម្ខាងៗទៀតសើចសប្បាយតែ....នេះហើយជាធាតុពិត។នៅពីមុខអ្នកគេរឹងមាំល្អណាស់មិនបញ្ចេញពីអារម្មណ៍ឈឺចាប់ការខកចិត្តអោយអ្នកណាបានឃើញទេតែពេលគេនៅម្នាក់ឯងគេរស់ដូចជាមនុស្សឆ្កួតឡប់សើចផងយំផងពេលខ្លះក៏ចង់គិតខ្លីចង់ទៅអោយផុតចង់រត់គេចពីបញ្ហារនឹងការឈឺចាប់មួយនេះខ្លាំងណាស់។
«តើខ្ញុំគួរធ្វើបែបណាទើបអាចគ្រប់គ្រោងខ្លួនឯងបាន?»មានសំនួរតែគ្មានចម្លើយ។ឆ្លើយយ៉ាងមិចបើគេផ្ទាល់មិនដឹងផងគេក៏តាមចិត្តខ្លួនឯងមិនទាន់ម្តងបែបនេះម្តងបែបនោះត្រូវការចេះត្រូវការចុះសតិអារម្មណ៍ពេលខ្លះបូករួមចូលគ្នាមានគ្រប់រសជាតិលេងសើចអីចង់កើតឆ្កួតម្តងម្កាលដែរ។
«កូន!!ហ្ហឹសៗ..ហេតុអ្វីមិនមែនជាកូនរបស់ខ្ញុំហេតុអ្វីទៅទេវតាលេងសើចណាស់..ហ្ហាសៗ..លេងសើចជាមួយអារម្មណ៍ខ្ញុំណាស់»អង្គុយៗនឹកឃើញរឿងកូនស្រាប់តែយំនឹងសើចលាយឡំគ្នាម្តងទៀត។មួយជីវិតរបស់គេធ្លាប់ខ្លាចថានឹងជួបរឿងឈឺចាប់តែកាន់តែខ្លាចវាកាន់តែចូលមករកនាយមិនខុសពីពេលនេះទេស្នេហាធ្លាប់តែផ្អែមល្ហែមសុខៗក៏ដាច់ចំណងបែកបាក់ដោយមិនដឹងខ្លួន។តើមកនាយឬក៏មកពីថេហ៍?ឬក៏មកពីអ្នកផ្សេង?ឬក៏ព្រហ្មលិខិត?..ហា..ហា..នឹកមិនចេញមិនដឹងថាគួរបន្ទោសអ្នកណា។
«កូន?ថេហ្យុងមានកូនមែនទេ?»រ៉ូសដែលបានលួចលបស្តាំជុងហ្គុកនៅមាត់ទ្វារបន្ទប់ចាប់ឆ្ងល់ឡើងសញ្ញាសួរផុសពេញខួរក្បាលដើមទ្រូងលោតញាប់ភាពភ័យខ្លាចបុកកំសួលពីពោះចេញមកក្រៅមុខស្រស់ស្អាតប្រែជាក្រហមព្រោះកម្តៅកំហឹងក្នុងខ្លួន។
«ខ្ញុំប្រហែលមិនអាចរង់ចាំទៀតបានទេ?»នាងនិយាយទាំងចោលក្រសែភ្នែកកំណាចសម្លឹងមើលទៅទីឆ្ងាយ។កាន់តែរង់ចាំកាន់តែគិតថាវាអាចនឹងធ្វើអោយមានភាពវិនាសដល់នាងដូច្នេះអ្វីដែលគួរធ្វើនាងនឹងធ្វើវាពីពេលនេះវិនាទីនេះដោយគ្មានពាក្យថាចាំអ្វីទាំងអស់។
...........
យប់រំលងអាទ្រាធខ្យល់បក់ផើយផាត់រសាត់ពពកហោះហើរប្តូរចលនាពីកន្លែងមួយនាំទៅកន្លែងមួយ។ព្រះច័ន្ទរះមួយចំណិតបង្ហាញខ្លួនក្បែរហ្វូងតារាជាច្រើនរយពាន់ផ្កាយមិនអាចរាប់អស់មានពន្លឺស្រស់ស្អាតឆក់យកអារម្មណ៍អោយរាងល្អិតកំពុងសោកសៅអង្គុយលើលើគ្រែពេទ្យផ្អែកខ្នងនឹងក្បាលគ្រែចោលនេត្រាស្រគត់ស្រគំសម្លឹងមើលទាំងរវើរវាយនឹកឃើញរាល់រូបភាពអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់សាងជាមួយលោកពូរបស់ជាទីស្រលាញ់របស់គេ.....
(បើគាត់ធ្វើបាបថេហ៍ប្រាប់ពូៗនឹងការពារអូន)
(នឹកណាស់ម្ចាស់ចិត្តម្ចាស់បេះដូង)
(ប្តូរពីងើបមកជាអ្វីផ្សេងបានទេ?)
(បងស្រលាញ់អូនស្រលាញ់តែអូនម្នាក់គត់.....)
សម្តីរបស់ជុងហ្គុកទាំងប៉ុន្មានវាផុសឡើងពេញខួរក្បាលរបស់ថេហ្យុងអោយនឹកចងចាំហើយក៏អួលណែនថប់ទ្រូងដកដង្ហើមម្តងៗចេះតែឈឺចុងច្រមុះឆួលៗក្រហមតិចៗសុខៗទឹកភ្នែកក៏ស្រក់ចុះមកម៉ាត់ៗរកតែគេលើកដៃមកជូតវាសកុំអោយហូរមិនទាន់។
«ហ្ហឹសៗ~អ្ហឹកៗៗៗ»ថេហ្យុងទម្លាក់មុខចុះយំទាំងសើចខ្លាំងៗហួសចិត្តជាមួយខ្លួនឯងដែលនៅនឹកគិតដល់មនុស្សអាក្រក់ម្នាក់នោះមិនឈប់។គេធ្វើបាបក្បែរស្លាប់ទៅហើយនៅនឹកស្រណោះចិត្តមិនដាច់ស្អប់គេទៀតបើនៅតែអុីចឹងគ្រាំទ្រូងស្លាប់ថ្ងៃណាមួយមិនខានទេ។
«នៅមិនទាន់សម្រាកទៀតមែនទេ?»
«លោកគ្រូពេទ្យ??»
ថេហ្យុងរហ័សលើកដៃជូតទឹកភ្នែកងើបមុខភ្លែតសម្លឹងមើលមីនជីយ៉ាងចម្លែកចិត្ត។ចូលមកដល់តាំងពីពេលណា?ហេតុអ្វីក៏គេមិនដឹងអញ្ចឹង?
«សុំទោសខ្ញុំបានគោះទ្វារបន្ទប់ដែរតែថេហ៍មិនលឺទើបចូលមកដោយចិត្តឯងថេហ៍មិនប្រកាន់ទេណា?»នាយកម្លោះសង្ហារមាននាមជាគ្រូពេទ្យលើកដៃអេសក្បាលសើចញឹមៗនិយាយទាំងខ្មាស់ប្រាប់អ្នកកំពុងធ្វើមុខឆ្ងល់នៅលើគ្រែ។មុននេះគេបានគោះទ្វារនឹងហៅថេហ្យុងដែរតែមិនបានទទួលការឆ្លើយតបពីអ្នកខាងក្នុងក៏សម្រេចចិត្តចូលមកហើយក៏បានឃើញថេហ្យុងកំពុងតែអង្គុយសោកសៅតែម្នាក់ឯងមិនព្រមសម្រាក។
«មិនអីទេមកពីខ្ញុំទេមិនបានចាប់អារម្មណ៍នឹងការហៅលោកគ្រូពេទ្យ»ថេហ្យុងញញឹមស្រាលតបបកទៅវិញ។និយាយលែងសើចអីមុននេះអារម្មណ៍នឹករវើរវាយស្តាប់លឺតែសម្លេងជុងហ្គុកពេកទើបមិនដឹងថាមានអ្នកហៅខ្លួនសោះថែមទាំងមិនបានដឹងទៀតថាវត្តមានរបស់លោកគ្រូពេទ្យកម្លោះនេះមកដល់តាំងពីស្មើណាផង។
«សុខភាពនៅខ្សោយខ្លួនមិនទាន់ចុះកម្តៅហេតុអ្វីមិនឆាប់ចូលសម្រាក?»ចិត្តបារម្មណ៍ជ្រុលហួសហេតុបណ្តាលអោយនាយក្រាសប្រហើនហ៊ានដាក់ដៃស្ទាបថ្ងាសរបស់រាងតូចបបួលអោយម្ចាស់ខ្លួនភ្ញាក់ព្រើតរកប្រកែកក៏មិនទាន់បានត្រឹមអង្គុយបើកភ្នែកភ្លឹះៗដូចកូនឆ្កែសម្លឹងមើលមុខលោកគ្រូពេទ្យចិត្តសឿងម្នាក់នេះទាំងក្នក់ក្នាញ់ក្នុងចិត្តមនុស្សស្អីមិនដឹងរហ័សនោះរហ័ស។
«ខ្ញុំគេងមិនលក់»អាល្អិតឆ្លើយទាំងធ្វើមុខកំសត់ឯលោកគ្រូពេទ្យឃើញហើយសែនគ្រឺតចង់តែចាប់ទាញថ្ពាល់ប៉ោងៗនោះលេងអោយណាណីទេតែដឹងខ្លួនឯងច្បាស់ថាគ្មានសិទ្ធឡើយបានត្រឹមបន្លំប៉ះតិចៗចាត់ទុកថាបុណ្យពេកផង។
មិនលាក់លៀមទេមីនជីគេមានអារម្មណ៍ល្អមកលើថេហ្យុងបើសួរថាពីពេលណា?នាយឆ្លើយមិនចេញទេព្រោះអីក៏មិនដឹងដូចគ្នាដឹងត្រឹមថានឹកចង់ឃើញមុខរាល់ថ្ងៃចង់នៅក្បែរការពារគេអោយមានសុវត្ថិភាពពីជុងហ្គុក។គេលះបង់ណាស់កាលពីថេហ្យុងសន្លប់មិនមានវត្តមានជុងហ្គុកមកអើតមើលថេហ្យុងនោះគឺមាននាយដែលនៅចាំជាភ្នែកជាច្រមុះអោយម៉ែដោះពេលគាត់ចេញទៅណាមកណា។គេមើលថែទាំថេហ្យុងជាពិសេសជាងអ្នកជំងឺណាទាំងអស់ថ្នាំលេបថ្នាំចាក់គ្រប់យ៉ាងគឺនាយល្អិតល្អន់ណាស់ដូច្នេះទើបអាការៈរបស់ថេហ្យុងឆាប់បានជាសៈស្បើយលឿនមុនការកំណត់ទៅទៀត។
«គួរតែឆាប់ចូលគេងត្រូវចាំថាពេលនេះថេហ៍មិនមែនខ្លួនមួយទេថេហ៍នៅមានកូនក្នុងពោះម្នាក់ទៀត»
«ហ្ហឹម!!!»
និយាយដល់រឿងកូនថេហ្យុងដកសង្ហើមធំមួយខ្សឺតយ៉ាងវែងមុននឹងសម្លឹងមើលពោះខ្លួនឯងអង្អែលវាថ្នមៗរួចនិយាយ÷
«ហេតុអ្វីមកចាប់កំណើតពេលនេះកូន?mommyនឹងdaddyរបស់កូនកំពុងតែទាស់ទែងគ្នាហេតុអ្វីមិនចាំអោយរឿងរ៉ាវអាក្រក់ទាំងអស់នេះចប់សិន?»ដឹងដំណឹងថាខ្លួនមានកូនគេក៏សប្បាយចិត្តប៉ុន្តែ.....វាមិនសមហេតុផលទាល់តែសោះដែលអោយកូនមកចាប់កំណើតក្នុងផ្ទៃរបស់គេពេលនេះព្រោះមិនដឹងថាថ្ងៃទៅមុខទៀតគេត្រូវជួបអ្វីខ្លះត្រឹមខ្លួនឯងការពារខ្លួនឯងមិនបានផងស្ទើតែមិនរួចជីវិតចុះទម្រាំមានកូនមកម្នាក់ទៀតតើគេការពារបានយ៉ាងមិចបើសត្រូវមានជុំទិសសូម្បីតែឪរបស់គេផ្ទាល់ក៏ចង់សម្លាប់គេដែរ។
«ថេហ៍កុំថាខ្ញុំចេះដឹងខុសរឿងអីហេតុអ្វីមិនរត់គេចទៅអោយឆ្ងាយនៅទ្រាំដល់ពេលណា?»
«លោកយល់ពាក្យថាស្រលាញ់ទេ?»
«.....»គេស្ងាត់។
«ព្រោះតែស្រលាញ់ទើបទ្រាំទាំងដឹងថាវាឈឺ»
(មែនហើយទោះដឹងថាឈឺក៏នៅតែទ្រាំហើយបន្តស្រលាញ់នៅតែបន្តចង់បានទាំងដឹងថាគេមានម្ចាស់រឹតតែហាមខ្លួនឯងមិនបានអោយឈប់ស្រលាញ់លោកថេហ្យុង)នាយសម្លឹងមុខថេហ្យុងលួចនិយាយក្នុងចិត្តតែម្នាក់ឯងលឺតែម្នាក់ឯងថេហ្យុងគ្មានថ្ងៃស្តាប់លឺទេហើយគេក៏យល់ពីជម្រៅចិត្តរបស់ថេហ្យុងព្រោះវាមិនខុសគ្នាពីនាយដែលទៅលង់ស្រលាញ់ប្រពន្ធរបស់គេថែមទាំងមានគំនិតចង់បានគេមកក្បែរប្រាណនេបនិតមិនអៀនខ្មាស់អីបន្តិច។
ស្រលាញ់មនុស្សម្នាក់តើខុសដែលទេបើគេនោះមានម្ចាស់!!?
«លោកដឹងទេខ្ញុំស្រលាញ់គាត់ណាស់ស្រលាញ់ខ្លាំងរហូតមិនអាចបង្ខំចិត្តនឹងបេះដូងនេះអោយស្អប់គាត់បានទាល់តែសោះ»ចិត្តស្អប់វាមិនមានឡើយវាមានតែចិត្តស្រលាញ់គេក៏មិនយល់ថាហេតុអ្វីក៏បែបនឹងចង់ស្អប់គេចង់ទៅអោយឆ្ងាយពីគេជារាងរហូតតែធ្វើមិនបានចិត្តមិនដាច់ទ្រាំបៀមទុក្ខអោយប្រេះបែកទ្រូងស្លាប់ក៏ស៊ូនៅបន្តមិនរារែក។
«គួរតែរៀនដោះលែងម្តងបន្តិចៗជាជម្រើសល្អបំផុត»
«ខ្ញុំធ្វើមិនបានទេ»សារភាពតាមត្រង់គេធ្វើមិនបានទេ។អ្វីទៅហៅថាការដោះលែង?គេមិនស្គាល់ទេគេស្គាល់តែពាក្យថាអោបក្រសោបទោះបីជារបស់កំពុងតែអោបវាមានបន្លានឹងពិសយ៉ាងណាក៏ជ្រើសរើសអោបវាបន្តហើយដើរទៅមុខរហូតមិនងាកក្រោយឡើយ។
«សម្រាកទៅ»ទៀតហើយនិយាយចប់ក៏ដើរចេញម្តងទៀត។នៅធ្វើអីនៅនាំតែឈឺដដែលៗស្តាប់លឺអត់គេមិនអាចបោះបង់មនុស្សដែលគេស្រលាញ់បានទេដូច្នេះយើងគ្មានសង្ឃឹមនឹងបានបេះដូងគេមកថែឡើយអាល្ងង់អើយ។
.........
ចូលមកដល់ថ្ងៃថ្មីៗមែនតែគ្រប់យ៉ាងនៅតែដដែលសម្រាប់ថេហ្យុង។គេអង្គុយស្ងៀមៗស្ងាត់មិនសូវនិយាយអីដូចពីមុនទេហើយចង់ប្រាប់ថាយប់មិញគេមិនបានគេងគឺអង្គុយយំដល់ព្រឹកប្រលឹមឡើងហើមភ្នែកអស់។
តុកៗ!!!
សម្លេងគោះទ្វារបន្លឺឡើងខណៈពេលនេះថេហ្យុងនៅតែអង្គុយស្ងៀមស្រែកតបទៅអ្នកគោះទ្វារអនុញាតិអោយចូលក៏មិនស្រែក។
«ស្មានតែស្លាប់បាត់ហើយតាមពិតនៅរស់ធម្មតាសោះ»ស្តាប់តែសម្តីក៏ទាញដឹងដែលមែនទេថាជាអ្នកណា?មនុស្សស្រីនេះនៅតែគ្មានសណ្តាប់ធ្លាប់គេមិនទាន់អោយចូលផងក៏ហ៊ានចូលមកដែរអីដែលសំខាន់សម្តីនៅស្អុយដូចសម្រាមមិនប្តូរ។
«.....»ថេហ្យុងដៀងភ្នែកសម្លក់នាងថ្លែចង់តែស្ទុះចូលទៅច្របាច់.កអោយស្លាប់បាត់ទេតែចង្រៃអីសុខភាពមិនអំណោយផលទើបបានតែសម្លក់ស្រីពិសពុលម្នាក់នេះទាំងក្នាញ់ទាំងគ្រឺត។
«សម្លក់យើងធ្វើអី?»រ៉ូសឈរអោបដៃនិយាយដាក់ថេហ្យុង។
«មើលឆ្កែដែលពូកែបានតែព្រូសតែមិនហ៊ានខាំ»រាងតូចខាំមាត់និយាយសង្កត់សម្លេងច្បាស់ៗតបទៅនាងវិញ។
«ជុ..ជុ..មិនហ៊ានខាំអាចអោយឯងវេតនាប៉ុណ្ណឹងហើយចុះទម្រាំបានខាំទៀតតើឯងទៅជាយ៉ាងណា?»នាងមិនខឹងនឹងសម្តីថេហ្យុងបែជាញញឹមឌឺជញ្ជក់មាត់ផ្លែផ្កាពាក្យសម្តីទៅកាន់រាងតូចវិញមួយឆ្ងាញ់ដៃ។ថ្ងៃនេះអាចជាថ្ងៃចុងក្រោយដែលថេហ្យុងបានឈ្លោះគ្នាជាមួយនាងក៏ថាបានព្រោះអីបន្តិទៀតនេះនឹងមានរឿងសប្បាយមើលកើតឡើងមិនខាន។
«.....»ថេហ្យុងមិននិយាយអ្វីទាំងអស់បានត្រឹមងាកមុខចេញទាំងឈឺចិត្តស្អិតពេញទ្រូង។
«យើងមកនេះគ្រាន់តែចង់មកលាហើយចង់ឃើញមុខមនុស្សជិតស្លាប់ដូចជាឯងជាលើកចុងក្រោយប៉ុណ្ណោះ»
«នាងនិយាយស្អី?អ្នកណាជិតស្លាប់?»
«ឯងនឹងហើយ»នាងដើរយឺតៗចូលមកជិតថេហ្យុងអោនអោយជិតកាន់តែគៀកនឹងត្រចៀករបស់គេហើយក៏និយាយខ្សឹបៗដាសអារម្មណ៍ថេហ្យុងអោយព្រឺសម្បូរខ្ញាកចាប់ផ្តើមរាងភ័យខ្លួនព្រោះអីដឹងច្បាស់ថាស្រីម្នាក់នេះមុខជាបញ្ជូនមនុស្សអោយមកធ្វើបាបខ្លួនទៀតមិនខានម្យ៉ាងទៀតគេមិនមែនភ័យខ្លាចខ្លួនឯងឈឺតែគេភ័យនឹងបារម្ភពីកូនក្នុងពោះទៅវិញទេ។
«ត្រៀមខ្លួនទៅយ៉ាងណាឯងនឹងកូនរបស់ឯងគ្មានថ្ងៃបានរស់នៅជុំគ្នាជាមួយបងហ្គុកទេព្រោះមានយើងជាអ្នកចាំបំបែកជានិច្ច»និយាយចប់នាងក៏ញញឹមផ្កាត្រកួនដាក់ថេហ្យុងហើយចាកចេញទៅវិញបាត់បន្សល់ទុកតែថេហ្យុងអង្គុយលើគ្រែលេងសុខដៃតូចៗស្រវាមកអោបពោះទឹកភ្នែកដែលទើបនឹងស្ងួតក៏ច្រាលហូរចេញមកម្តងទៀតខ្លួនចាប់ផ្តើមញ័រទទ្រើងព្រោះខឹងនឹងខ្លួនឯងដែលមិនអាចធ្វើអ្វីបានក្រៅពីសម្រក់ទឹកភ្នែក។
.......
ថ្ងៃត្រង់បានឈានចូលមកដល់ក្រោយពីបញ្ចុកបាយទឹកនឹងអោយថ្នាំថេហ្យុងលេបរួចមីនជីក៏បានបបួលថេហ្យុងចេញមកអង្គុយលេងនៅខាងក្រៅមើលទេសភាពស្រូបយកខ្យល់បរិសុទ្ធខ្លះដើម្បីអោយបាត់ស្រេស្ត។នាយនាំថេហ្យុងមកអង្គុយលេងនៅសួនផ្កាខាងក្រោយមន្ទីពេទ្យព្រោះនៅទីនេះស្ងប់ស្ងាត់ល្អគ្មានអ្នកណាមករំខានថេហ្យុងអោយតានតឹងចិត្តទេ។
«ស្រស់ស្រាយដែលទេ»នាយបន្ទាបខ្លួនអង្គុយចុះចោលសំនួរសួរទៅរាងតូចដែលធ្វើមុខស្មើថេងហាក់គ្មានប្រតិកម្មឬអារម្មណ៍ថាល្អអីបន្តិចសោះ។
«....»ថេហ្យុងក្រវីក្បាលបដិសេធ។គេមិនស្រស់ស្រាយទេគេកំពុងតែស្មុគស្មាញគិតពីសម្តីរបស់រ៉ូសកាលពីព្រឹកមិញគ្មានអារម្មណ៍អីគិតដល់រឿងផ្សេងទេសូម្បីតែបរិយាកាសដ៏ល្អស្រស់ស្រាយនៅចំពោះមុខគេពេលនេះក៏វាគ្មានប្រយោជន៍ដែរ។
«ហ្ហឹម!!!»នាយដកដង្ហើមធំហត់ចិត្តពេកហើយខំនាំគេមកលំហែខួរក្បាលគេបែជាមិនទទួលបានអារម្មណ៍ល្អនៅតែសោះកក្រោះកើតទុក្ខដដែល។
«នៅចាំទីនេះហើយខ្ញុំទៅនោះមួយភ្លែត»ភ្លាមនោះនាយក៏ស្រាប់តែនឹកឃើញវិធីមួយហើយក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនដោយមិនដឹងថាទៅណាទេចំណែកឯថេហ្យុងពេលត្រូវទុកអោយនៅម្នាក់ឯងបែបនេះគេកាន់តែខ្លាចលើសដើម។កែវភ្នែកភ្លឺថ្លាតាមសម្លឹងមើលផែនខ្នងរបស់មីនជីរត់ចេញទៅទាំងចង់រកយំតែហារមាត់ឃាត់មិនកើតព្រោះអណ្តាតវារឹងអស់ទៅហើយតាំងពីរ៉ូសនិយាយប្រយោគនោះម្លេះ។
មួយសន្ទុះក្រោយមកនៅតែមិនទាន់ឃើញមីនជីត្រឡប់មកវិញទៀតថេហ្យុងឯនេះគិតចង់បង្វិលកង់រទេះទៅតាមក៏មិនកើតព្រោះដៃនៅឈឺហើយជាប់បន្តោងសារ៉ូមរញេរញ៉ៃទៀតគួរអោយធុញទ្រាន់ណាស់។
តឹប..តឹប..!!!
សម្លេងសម្រឹមជើងធ្ងន់កណ្តុកបានដើរយឺតៗនៅពីក្រោយខ្នងថេហ្យុង។កាលបើបានស្តាប់លឺសម្លេងសម្រឹបជើងហើយថេហ្យុងក៏ញញឹមឡើងព្រោះនឹកគិតថាជាមីនជីប៉ុន្តែពេលដែលសម្រឹបជើងកាន់តែចូលមកកៀគគេកាន់តែគិតថាម្នាក់ដែលនៅពីក្រោយគេមិនមែនជីទេព្រោះក្លិនទឹកអប់ដែលសាយភាយតាមរយៈខ្យល់មកប៉ះនឹងច្រមុះរបស់គេបានប្រាប់អោយដឹងថានេះមិនមែនជាក្លិនទឹកអប់របស់មីនជីតែជាក្លិនទឹកអប់របស់មនុស្សម្នាក់ដែលគេដូចជាប្រហែលៗទៅវិញ....
«លោក!!»
«សួរស្តី!!ជួបគ្នាម្តងទៀតហើយ..»

The Cuntine 💕
By:jinna

ដោយសារតែមួយរយៈនេះខ្ញុំរវល់ខ្លាំងទើបមិនអាចសរសេររឿងផុសជាប់លាប់ដូចជាពេលមុនបាន។សុំអាធ្យាស្រ័យដល់អ្នកអានទាំងអស់គ្នាផងសម្រាប់ការផុសយឺតយ៉ាវមួយនេះ🙏💐...។

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now