ងាកទៅមើលថេហ្យុងវិញមកដល់ក៏ឡើងទៅលើគ្រែរួចប្រាសខ្លួនគេងយំអណ្តឺតអណ្តកអោបតុក្តាដែលជុងហ្គុកបានទិញអោយខ្លួន....
«ពូជុងហ្គុកមិនស្រលាញ់យើងទេអាតូណូ!!»តូណូជាឈ្មោះតុក្តាដែលថេហ្យុងដាក់អោយ។គេអោបអាតូណូជាប់យំសស្រាក់សស្រាំតូចចិត្តគិតថាជុងហ្គុកមិនស្រឡាញ់ខ្លួនទើបមិនព្រមយកទៅក្រុមហ៊ុនជាមួយ។
«អ្នកប្រុសតូច!!»ស្របនឹងពេលនោះម៉ែដោះក៏បើកទ្វារចូលមកខាងក្នុងនឹងបានហៅរាងតូចដោយសម្តីផ្អែមល្ហែមពីរោះ។ថេហ្យុងបានលឺហើយក៏ប្រញាប់ជូតទឹកភ្នែកចេញពីថ្ពាល់អោយស្ងួតអស់ទើបងាកទៅរកមែ៉ដោះដោយទឹកមុខស្រគមស្រគាំជាពន់ពេក ឃើញដូច្នេះម៉ែដោះក៏សសៀលខ្លួនចូលទៅជិតរួចចាប់ក្រអប់ដៃតូចមកអង្អែលថ្នមៗនឹងសួរនាំ÷
«អ្នកប្រុសកើតអ្វី?មិចក៏សុខៗស្រាប់តែយំហើយរត់ចេញមកបន្ទប់បែបនេះ?»ម៉ែដោះ
«ខ្ញុំអន់ចិត្ត!!»ថេហ្យុងតបទាំងពេបមាត់រកយំ និយាយតាមត្រង់គេអន់ចិត្តខ្លាំងៗជាមួយនឹងជុងហ្គុកណាស់ចាំមើលពេលមកវិញគេនឹងមិននិយាយរកជាដាច់ខាត។
«កុំអន់ចិត្តអីអ្នកប្រុសជុងហ្គុកមានកិច្ចការសំខាន់ណាស់ថ្ងៃនេះបើយកអ្នកប្រុសទៅតាមមុខជាគ្មានពេលវេលាតាមមើលថែអ្នកប្រុសទេទើបគាត់ចង់អោយអ្នកប្រុសនៅភូមិគ្រឹះវិញមានក្តីសុខជាជាងទៅតាមគាត់»ម៉ែដោះនិយាយពន្យល់ទៅថេហ្យុងគាត់ដឹងថាជុងហ្គុកក៏ចង់នាំថេហ្យុងទៅជាមួយប៉ុន្តែថ្ងៃនេះគេមមាញឹកជាមួយការងារបើយកទៅទុកអោយគេនៅតែម្នាក់ឯងម៉ង់ៗដដែលដូច្នេះមិនយកទៅជាមួយគឺល្អបំផុត។
«!!!!»មិនតបតែក៏ប្រាសខ្លួនគេងខ្លំភួយសំងំកើតទុក្ខតែឯងៗ។គេខឹងគេងរមិនចាំបាច់មកជួយនិយាយអោយប្រុសចាស់ដាច់ដាបនោះទេគេនឹងមិនបាត់ខឹងហើយខឹងអោយខ្លាំងៗទៀតផងចាំមើលទៅ។
«អ្នកប្រុសក្រោកទៅញ៊ាំអាហារពេលព្រឹកសិនទៅល្អទេ»
«អត់ទេ មិនឃ្លានមិនចង់ញ៊ាំ»
«មិនឃ្លានក៏ត្រូវតែញ៊ាំដែរប្រយ័ត្នខូចក្រពះណាម៉ែដោះគ្រាន់តែប្រាប់ទេ»
«ក្រពះខ្ញុំរឹងមាំណាស់ស្វិតដូចកៅស៊ូកងឡានចឹងមិនងាយខូចទេម៉ែដោះកុំបារម្ភអី»បបូមាត់មួយនេះចំជានិយាយអត់បានការច្រើនមែនស៊ុទ្ធតែក្រពះរឹងមាំស្វិតដូចកៅស៊ូកង់ឡានទាំងដែលកាពិតពោះកំពុងតែយំស្រែករកចំណីសោះក្មេងអើយក្មេង។
«ពិតមែនហ្ហ៌?»គាត់ធ្វើជាសួរទាំងដឹងច្បាស់ថាពាក្យដែលថេហ្យុងនិយាយមុននេះសុទ្ធតែពាក្យកុហកបោកប្រាសតែប៉ុណ្ណោះ។គ្មានក្រពះឯណាស្វិតតាន់មិនចេះឈឺមិនចេះឃ្លានទេតែមកពីមនុស្សខ្លះមានចរឹកមានៈរឹងរូសយល់តែចិត្តខ្លួនឯងចង់អោយគេតាមទ្រតែប៉ុណ្ណោះ។
«គឺពិតមែ-គ្រូកៗ»រាងល្អិតបើកភួយចេញពីក្បាលបម្រុងនឹងតបថាពិតតែអាពោះចង្រៃនេះមិនសហការសោះមកកូរគ្រូកៗធ្វើអោយម្ចាស់វាអាម៉ាស់មុខជាខ្លាំង។
«អូរ!សត្វអ្វីយំនឹងអ្នកប្រុស?»គាត់និយាយញោះថេហ្យុង ហុចផលអោយគេខាំមាត់យកដៃអង្អែលពោះរួចក៏សើចញឹមៗទាំងមិនសម ខ្មាស់គេណាស់ខំនិយាយឡើងហំហានតែឥឡូវស្ពៃ។
.....
អាហាររៀបត្រៀបត្រាពេញតុសុទ្ធតែរបស់ឆ្ងាញ់ៗនឹងទំនងញ៊ាំទាំងអស់ ថេហ្យុងចាប់ដួសម្ហូបម្តងមួយមុខៗមកញ៊ាំលេងយ៉ាងមានក្តីសុខ។បន្ទាប់ពីញ៊ាំឆ្អែតថេហ្យុងក៏មិនបានឡើងទៅបន្ទប់គេសុំម៉ែដោះចេញទៅដើរលេងនៅទីធ្លាមុខភូមិគ្រឹះ ម៉ែដោះក៏ព្រមព្រោះធ្វើបញ្ជាជុងហ្គុកដែលបានផ្តាំថាមិនអោយជំទាស់នឹងអ្វីដែលថេហ្យុងចង់បានទេ។
នៅខាងមុខភូមិគ្រឹះថេហ្យុងដើរតាំងសម្តៅទៅរកកូនក្មេងអាយុប្រហែលជា4ទៅ5ឆ្នាំដែលជាកូនរបស់អ្នកបម្រើស្រីម្នាក់កំបុងតែអង្គុយលេងដីពូនធ្វើជាភ្នំធ្វើជាផ្ទះនៅក្រោមដើមឈើធំមួយ។ឃើញដូច្នេះគេក៏ញញឹមខ្ចឹបហើយបន្ថែមលុបឿនដើរកាន់តែលឿនរហូតបានមកដល់កន្លែងក្មេងស្រីនោះលេង។រាងល្អិតថេហ្យុងដាក់គូទអង្គុយប៉ុកនឹងដីទល់មុខនឹងក្មេងស្រីនោះ គេដាក់ដៃច្រត់ជាមួយចង្កាសម្លឹងមើលមុខម៉ាប់ៗដ៏គួរអោយស្តលាញ់របស់ក្មេងស្រីនោះទាំងញញឹមបិទមាត់មិនជិត។
«អូនតូចបងសុំលេងដែរបានអត់?»មិននិយាយតែមាត់ដៃក៏បម្រុងនឹងលូកខ្វាមដៃមកពូនលេងដែរ តែក្មេងតូចម្នាក់នោះក៏និយាយកាត់÷
«បងស្រីស្អាត បងធំហើយនៅមកចង់លេងដីជាមួយអូនទៀត?»
«ហ្ហឹស-ហ្ហាសៗ..ហ្ហាសៗ»បានលឺក្មេងហៅខ្លួនថាបងស្រីស្អាតថេហ្យុងស្រាប់តែងើយក្បាលឡើងលើសើច*ហាសៗ.អស់សំណើចខ្លាំងណាស់នេះគេស្អាតពេកដល់ថ្នាក់ក្មេងមើលឃើញជាស្រីហើយឬ។
«បងស្រីស្អាតសើចអី?»នាងតូចសួរទាំងទឹកមានចម្ងល់។តើគេនិយាយអីខុសឬទើបបានជាបងស្រីស្អាតម្នាក់នេះសើច?
«អឹប~សើចនាងតូចឯងនឹងហើយ»ថេហ្យុងចាប់ក្រសោបនាងល្អិតមកដាក់អោយអង្គុយលើដើមភ្លៅតូចស្រលូនរបស់ខ្លួនដៃក៏អង្អែលក្បាលក្មេងស្រីថ្នមៗមើលទៅដូចជាស្រលាញ់ចូលចិត្តនាងតូចនេះខ្លាំងណាស់។
«បងស្រីស្អាតសើចអូន?»ក្មេងតូចម្នាក់នេះមិនយល់ទេ?ហេតុអ្វីក៏សើចគេចឹងមានហេតុផលអីត្រូវសើចគេ?
«ហ្ហឹម~មើស៎អោយបងសួរបន្តិចមើលឃើញត្រង់ថាបានជាហៅបងថា បងស្រីស្អាត?»ថេហ្យុងចាប់ទាញថ្ពាល់ប៉ោងមានសាច់ម៉ាប់ៗរបស់ក្មេងនឹងសួរទាំងចង់ដឹង។ខ្លួនគេជាប្រុសតែហេតុអ្វីក៏មកហៅថាគេនេះជាស្រីទៅវិញ។
«បងពីបងស្អាតមុខស្រទន់ដូចមនុស្សស្រីទើបអូនហៅបងថាបងស្រីស្អាត»ក្មេងមិនដែលចេះនិយាយកុហកឬបញ្ជោទេឃើញស្អាតសរសើរថាស្អាតឃើញអាក្រក់ក៏ថាអាក្រក់ដូចជាពេលនេះឃើញថេហ្យុងជាមនុស្សមានមុខមាត់ស្អាតបាតស្រស់ស្រទន់ទើបនាងតូចហៅថាបងស្រីព្រោះទាំងរូបរាងនឹងដៃជើងគឺតូចៗស្រលូនដូចមនុស្សស្រីចឹង។
«ពូកែសម្តីណាស់ឯងហ្នឹង»ថេហ្យុងញញឹមលិបភ្នែកអស់ក្មេងអីម្តេចក៏ពូកែនិយាយសម្តីផ្អែមយ៉ាងនេះទេ។
«នាងតូចឈ្មោះអី?»
«អូនឈ្មោះវ៉ាន់ស៊ី»
«ពីរោះណាស់»
«ចុះបងស្រីស្អាតវិញនោះ?»
«បងឈ្មោះថេហ្យុង ហៅបងថេហ៍ក៏បាន»
«ចាស៎! បងថេហ៍»
ពួកគេទាំងពីរសើចស្ញេញដាក់គ្នា ហើយក៏នាំគ្នារត់លេងប្រលែងគ្នាពេញទីធ្លានៅខាងមុខផ្ទះ។ម៉ែដោះនឹងនាងអេនដែលជាម្តាយនាងតូចវ៉ាន់ស៊ីនាំគ្នាឈរសើចកក្អឹកនៅពេលដែលបានឃើញទិដ្ឋភាពដ៏រីករាយមួយមិនធ្លាប់មានពីមុនមក។
«ម៉ែដោះមើលទៅអ្នកប្រុសតូចរួសរាយគួរអោយស្រលាញ់សូម្បីតែវ៉ាន់ស៊ីដែលជាក្មេងរឹងរូសមិនងាយនិយាយចូលអ្នកណាក៏ស្រលាញ់ពេញចិត្តជាមួយគាត់ដែរ»នាងអេននិយាយទាំងញញឹម។វ៉ាន់ស៊ីជាក្មេងស្រងូតស្រងាត់សូម្បីតែពេលខ្លះនាងដែលជាម្តាយក៏ក្មេងមិនចង់និយាយរកមិនចង់លេងជាមួយផងប៉ុន្តែថេហ្យុងវិញមិនបានមួយនាទីផងក្មេងក៏ស្រលាញ់ចូលចិត្តហើយលេងជាមួយស្និតដូចមនុស្សស្គាល់គ្នារាប់ឆ្នាំ។
«មនុស្សល្អទៅណាក៏មានតែអ្នកស្រលាញ់ចូលចិត្ត»គាត់ញញឹមហើយនិយាយតបនឹងបន្តឈរមើលសកម្មភាពរត់លេងដេញចាប់គ្នារវាងថេហ្យុងវ៉ាន់ស៊ីបន្តទៀត។
+យប់ឡើងម៉ោង7:35នាទី
ងុឺត!!
ឡានសេរីទំនើបចុងក្រោយគេបង្អស់បានបរមកឈប់នៅមុខភូមិគ្រឹះ ហុចផលអោយអ្នកខ្លះដែលអង្គុយអោបអាតូណូបណ្តើរញាំនំមើលទូរទស្សន៍បណ្តើរងាកសម្លឹងទៅមាត់ទ្វារភូមិគ្រឹះចង់បាក.កតែនៅពេលឃើញវត្តមានប្រុសចិត្តដាច់កាលពីព្រឹកមិញនេះដើរចូលមកក្នុងភូមិគ្រឹះគេក៏ងាកមកទូរទស្សន៍វិញ។
«ពូមកពីធ្វើការវិញហើយ នឹកណាស់សុំអោបមួយមក»រាងមាំហុចការបូបធ្វើការនឹងអាវធំរបស់ខ្លួនអោយឃីយូ ហើយក៏ដើរសម្តៅទៅរកថេហ្យុងនៅលើសាឡុង។នាយលាដៃសុំអោបក្មួយចិញ្ចឹមសំណព្វចិត្តអោយរសាយចិត្តនឹកតែមានបានអោបទេក្មេងខ្លះរហ័សគេចវឹងធ្វើអោយជុងហ្គុកអោបបានត្រឹមតែខ្យល់ប៉ុណ្ណោះ។
«ហ្ហឹសៗ.»ឃីយូសើចតិចៗបន្ទាប់ពីឃើញចៅហ្វាយខ្លួនអោបបានត្រឹមតែខ្យល់តែក៏ឈប់វិញភ្លាមនៅពេលរាងក្រាសបែមកសម្លក់ថ្លែចង់ធ្លាក់គ្រាប់ភ្នែកមកក្រៅ។
«ថេហ៍ពូអោបតិចមកនឹកណាស់ម្ចាស់ចិត្តម្ចាស់បេះដូងថ្លើមប្រម៉ាត់របស់ពូ»
«អ៊ួក~ខ្ពើមសម្តីណាស់ចង់ក្អួត បងឃីយូរជួយរកកន្ថោអោយថេហ៍តិចក្អួតឥឡូវហើយ»
សរសេរដោយ ជីនណា
The Cuntine 💕

VOUS LISEZ
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Nouvellesស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....