«អ្ហឹកៗ..ខ្ញុំមិនបានធ្វើទេ..ខ្ញុំមិនបានវាយគាត់ទេ..អ្ហឹកៗ..អត់ទេៗ..អាយៗ..អ្ហឺៗ...»គេយំគេស្រែកក្រវីក្បាលញ័រខ្លួនតតាត់ព្រោះតែរូបភាពដែលខ្លួនបានវាយលោកដេជុងហូលោតផុសពេញប្រព័ទ្ធប្រសាទខួរក្បាលរបស់គេ។គេខ្លាចថាលោកដេជុងហូរនឹងស្លាប់គេប្រាកដជាមានទោសពិបទសម្លាប់មនុស្សមិនខាន។
«ខ្ញុំមិនបានធ្វើៗៗៗទេ»សម្លេងយំពីខ្លាំងប្រែជាខ្សត់ខ្សោយអស់រហូតបាត់ស្ងាត់ជ្រាបសល់តែសម្លេងខ្យល់បក់*វូៗនឹងសម្លេងកូនឆ្កែមួយក្បាលកំពុងថ្ងួចថ្ងូររងូវៗក្បែររាងកាយតូចដែលបានសន្លប់បាត់បន្ទាប់ពីយំឡើងខ្សោះអស់កម្លាំងពីខ្លួន។
.........
ម៉ោង3រសៀលជុងហ្គុកក៏បានត្រឡប់មកពីក្រុមហ៊ុនវិញ។គ្រាន់តែមកដល់មិនទាន់បានសម្រាកអោយបាត់ហត់ស្រួលបួលផងលោកស្រីធំក៏មកទូលពិតអ្វីប្រាប់ដល់ជុងហ្គុកមិនដឹងធ្វើអោយនាយក្រពុលមុខខ្លាំងលើសដើមដូចជាពេលនេះអញ្ចឹង.....
«ទៅហៅថេហ្យុងមកនេះ»រាងក្រាសយកដៃខ្ទប់មុខច្បូតចុងច្រមុះទាំងក្តីតប់ត្រម៉ល់រួចបញ្ជាអោយអ្នកបម្រើទៅតាមថេហ្យុងមកជួបជាមួយនឹងខ្លួន។
«ចា៎!!»អ្នកបម្រើស្រីរហ័សរហួនដើរទៅបន្ទប់របស់ថេហ្យុងដើម្បីតាមគេអោយមកជួបជុងហ្គុកដូចការបញ្ជារបស់នាយជាចៅហ្វាយ។
ប្រម៉ានជាប្រាំនាទីក្រោយអ្នកបម្រើស្រីក៏ត្រឡប់មកវិញជាមួយថេហ្យុងដែលមានទឹកមុខស្លេកស្លាំងស្វាយបបូរមាត់សភាពទ្រុឌទ្រោមមើលមិនយល់ព្រោះអីគេទើបក្រោកពីសន្លប់ចំពេលដែលអ្នកបម្រើទៅហៅទើបមិនបានរៀបចំខ្លួនអោយបានសមរម្យ។
«ពូហៅខ្ញុំមកមានការអីមែនទេ?»រាងតូចក្តោបដៃចូលគ្នាអោនមុខចុះ។ភាពភ័យខ្លាចក៏រសាត់ចូលមកម្តងទៀតពេលឃើញអ្នកស្រីធំជាមួយរ៉ូសព្រមទាំងស្វាមីរបស់គាត់អង្គុយនៅលើសាឡុងសម្លឹងមើលមកកាន់ខ្លួនដូចសាច់មួយដុំដែលសត្វខ្លាឃើញហើយចង់ត្របាក់ស៊ី។(ពួកគេអង្គុយជុំគ្នា)
«អង្គុយចុះទៅ»បញ្ជាទាំងមិនមើលមុខថេហ្យុងសូម្បីបន្តិចធ្វើដូចថេហ្យុងជាខ្យល់អាកាសដែលគ្មានរូបរាងមានតែសម្លេងធ្វើបែបនឹងដឹងទេថាចិត្តរបស់គេឈឺប៉ុណ្ណា?
«បាទ!!»រាងតូចដាក់ខ្លួនចុះអង្គុយបត់ជើងផ្ទាល់ការ៉ូត្រជាក់ស្រេបអោនមុខចុះទាំងលួចអន់ចិត្តជាមួយជុងហ្គុកដែលមិនសួរនាំសុខទុក្ខរបស់គេអីបន្តិចទាំងដែលបានឃើញថាគេពេលនេះគេពិបាកជិតស្លាប់ទៅហើយ។
«ព្រឹកមិញឯងបានចូលទៅបន្ទប់របស់អ្នកម៉ាក់ទេ?»ជុងហ្គុកដកដង្ហើមធំបន្តិចទើបចោលសំនួនសួរទៅរាងតូច។ថេហ្យុងក៏ងក់ក្បាលជំនួសការឆ្លើយតបព្រោះគេគ្មានកម្លាំងហត់នឿយហើបបូរមាត់តបមិនកើត។
«ចុះឯងមានបានលួចគ្រឿងពេជ្ររបស់គាត់ទេ?»
«គ្រឿងពេជ្រអី?ខ្ញុំមិនដឹងអីទេ?»គេចូលទៅពិតមែនគ្រាន់តែចូលទៅសម្អាតតាមបញ្ជារបស់អ្នកស្រីធំនៅមានរឿងប្តីរបស់គាត់ចង់បំពានគេទៀតគេភ័យគិតតែរត់គេចយករួចខ្លួនមិនបានទៅរវល់ជាមួយគ្រឿងពេជ្រស្អីទេហើយសុខៗមកសួរបែបនឹងមិនអោយគេភ្ញាក់ផ្អើលបានយ៉ាងមិច។
«ប្តីរបស់យើងតាមទាន់ឃើញឯងលួចយកគ្រឿងពេជ្ររបស់យើងផ្ទាល់ភ្នែកប៉ុណ្ណឹងហើយឯងនៅចង់កុហកលាក់ពត់លាក់សន្តាតថោកទាបរបស់ឯងទៀតមែនទេ?»អ្នកស្រីពោលសម្តីទាំងសម្លក់សម្លឹងរាងតូចដោយភាពស្អប់ខ្ពើមតាមចិត្តចង់តែយកទៅសម្លាប់ចោលអោយផុតបាត់ពីលោកនេះទេ។
«កុំចោទខ្ញុំបែបនេះខ្ញុំមិនបានដឹងលឺឬក៏លួចរបស់អ្នកស្រីទេ»ថេហ្យុងប្រកែកទាំងញ័រមាត់រកភាពស្អាតស្អំអោយខ្លួនឯង។គេមិនបានលួចច្បាស់ជាមានអ្នកណាទម្លាក់កំហុសអោយគេហើយ។
«ពូកែសម្តែពូកែកុហកខ្ញុំតាមទាន់ឯងយកគ្រឿងពេជ្រឯងវាយក្បាលខ្ញុំអោយរបួសដល់សន្លប់នេះបើប្រពន្ធខ្ញុំទៅមិនទាន់ទេខ្ញុំស្លាប់ដោយសារស្នាដៃចោរដូចជាឯងបាត់ទៅហើយ»រាងចំណាស់មានបង់រុំជាប់នឹងក្បាលព្រោះតែរបួសដោយសារថេហ្យុងជាអ្នកបង្កបានស្រដីទាំងក្តីឈឺចិត្តនឹងការភូតភរចោទប្រកាន់ទម្លាក់កំហុសទៅលើរាងតូចស្រស់ៗទាំងដែលការពិតគេមិនបានដឹងអ្វីពីរឿងគ្រឿងពេជ្រឆ្កួតឡប់អស់នឹងបន្តិចឡើយ។
«ខ្ញុំវាយលោកពិតមែនតែដោយសារលោកចង់បំពានខ្ញុំទៅវិញទេ»ថេហ្យុងមិនព្រមចាញ់ទោះបីក្នុងខ្លួនគ្មានកម្លាំងក៏នៅតែព្យាយាមប្រកែកមិនព្រមទទួលនូវអ្វីដែលគេចោទប្រកាន់មកលើខ្លួន។អោយទទួលយ៉ាងមិចបើមិនបានធ្វើផង?
«បងហ្គុកអូនគិតថាសួរនាំបែបនេះគេមិនព្រមឆ្លើយទេយើងគួរតែទៅឆែកឆេបន្ទប់របស់គេមើលទៅល្អជាងតើល្អទេ?»រ៉ូសញញឹមខិលខណៈពេលដែលជុងហ្គុកងាកទៅសម្លក់ថេហ្យុងក្រោយពេលស្តាប់សម្តីរបស់នាងចប់។ប្រាកដណាស់បន្តិចទៀតនេះច្បាស់ជាមានរឿងល្អមើលទៀតហើយ។
«អោយអ្នកបម្រើទៅឆែកមើលអោយសព្វនៅក្នុងបន្ទប់ទៅបើឃើញមានគ្រឿងពេជ្រនៅក្នុងបន្ទប់របស់គេមែនយើងនឹងដាក់ទោសគេតែបើគ្មានអ្នកម៉ាក់ក៏ត្រូវសុំទោសគេវិញដែលចោទប្រកាន់គេ»បើថេហ្យុងប្រព្រឹត្តទង្វើនោះនាយរីករាយនឹងដាក់ទោសគេតាមច្បាប់វិន័យគ្រួសារប៉ុន្តែបើគេមិនខុសទេអ្នកស្រីធំត្រូវសុំទោសថេហ្យុងវិញគេធ្វើបែបនេះគឺសាកសមបំផុតហើយក៏ស្មើភាពមិនលំអៀងទៅខាងណាម្នាក់ឡើយ។
«បាន!!!»អ្នកស្រីធំឆ្លើយយល់ព្រមទាំងមិនស្ទាក់ស្ទើនៅក្នុងចចិត្តព្រោះហ្គេមនេះទោះយ៉ាងណាក៏គាត់ជាអ្នកឈ្នះ។
«ឃីយូឯងនាំអ្នកបម្រើពីរបីនាក់ទៅឆែកមើលបន្ទប់ថេហ្យុងអោយអស់ទៅកុំអោយចន្លោះយល់ទេ?»
«បាទ!!»
ទទួលបញ្ជាពីចៅហ្វាយរួចគេក៏ប្រញាប់នាំអ្នកបម្រើពីរបីនាក់ទៅឆែកមើលក្នុងបន្ទប់របស់ថេហ្យុងកន្លុកកន្លែតគ្មានសល់ប៉ុន្តែមិនបានប្រទះឃើញគ្រឿងពេជ្ររបស់អ្នកស្រីធំនោះទេទើបប្រញាប់នាំគ្នាត្រឡប់មកប្រាប់ដំណឹងអោយគ្រប់គ្នាបានដឹងវិញ....
«ចៅហ្វាយខ្ញុំនឹងអ្នកបម្រើរកមើលគ្រប់កន្លែងអស់ហើយមិនឃើញមានគ្រឿងពេជ្ររបស់អ្នកស្រីធំទេ»នាមជាកូនចៅអោនគំនាបឆ្ងោកមុខចុះរៀបរាប់អោយនាយនឹងមនុស្សនៅទីនេះទាំងអស់បានលឺធ្វើអោយថេហ្យុងញញឹមអរសប្បាយចិត្តព្រោះត្រូវបានរួចពីការចោទប្រកាន់របស់មនុស្សចិត្តមារឈាមខ្មៅអស់ទាំងនោះហើយ។
«អ្នកម៉ាក់បានលឺហើយមែនទេ?»ខ្លាចអ្នកស្រីធំស្តាប់មិនបានជុងហ្គុកងាកទៅសួរបញ្ជាក់ជាហេតុនាំអោយអ្នកស្រីរៀបរឹកពារលែងសមញញឹមលែងស្រស់ព្រោះត្រូវពោលពាក្យសុំទោសទៅកាន់មនុស្សដែលខ្លួនស្អប់ពេញដើមទ្រូងនៅពេលបន្តិចទៀតនេះ។
«ឈប់សិនបងជុងហ្គុកបន្ទប់ឆែកឆេហើយមិនឃើញចុះមិនគិតចង់ឆែកខ្លួនរបស់ម្ចាស់បន្ទប់ខ្លះទេឬ?»ពេលអ្នកស្រីធំរៀបនឹងសុំទោសថេហ្យុងទៅហើយតែរ៉ូសក៏និយាយកាត់បានមុន។បំណងនាងគឺចង់ឃើញថេហ្យុងត្រូវបានដាក់ទោសដូច្នេះនាងមិនព្រមបញ្ឈប់ងាយៗទេរកក្នុងបន្ទប់មិនឃើញព្រោះនាងមិនបានយកគ្រឿងពេជ្រទៅដាក់ក្នុងបន្ទប់ឯណាតែនាងបានអោយលោកដេជុងហូយកគ្រឿងពេជ្រទៅដាក់ក្នុងហោប៉ាវខោរបស់ថេហ្យុងទៅវិញទេ។កាលដែលអោយទៅឆែកបន្តប់ព្រោះមិនចង់អោយមានគេដាក់ការសង្ស័យមកលើនាងនឹងអ្នកស្រីធំប៉ុណ្ណោះហើយអ្នកស្រីធំក៏បានដឹងពីរឿងនេះគ្រាន់តែចូលរួមសម្តែងធ្វើជាចង់សុំទោសប៉ុណ្ណោះ។
«!!!!»រាងក្រាសមិនមាត់បែរជារេក្រសែភ្នែកសម្លឹងអាល្អិតដែលអររំភើបមុននេះដោយទឹកមុខកាចមុននឹងលើកដៃជាសញ្ញាអោយឃីយូកូនចៅជំនិតតែម្នាក់ឆែកឆេរលើខ្លួនរបស់ថេហ្យុងដ្បិតអីនាយស្អប់ថេហ្យុងមែនតែក៏ហួងហែងមិនចង់អោយអ្នកណាប៉ះបើប៉ះបានមានតែនាយនឹងឃីយូប៉ុណ្ណោះ។
«សុំអនុញាតិ»ថេហ្យុងងក់ក្បាលតិចៗក្រោកឈរឡើងលាដៃសន្ធឹងដូចស្លាបកប៉ាល់ហោះអោយឃីយូឆែកតាមចិត្ត។ឃីយូ៉ក៏បានលូកស្ទាបនៅក្នុងក្នុងហោប៉ាវខោម្ខាងហើយក៏ចូលទៅម្ខាងទៀតក៏ប៉ះជាមួយនឹងរបស់ម្យ៉ាង។មិនគិតសូញសាយយូរក៏ចាប់ហូតដកចេញមកទើបដឹងថាជាខ្សែ.កដែលអ្នកស្រីធំកំពុងតាមរក÷
«ចៅហ្វាយ»មិនដឹងគួរនិយាយបែបណានាយមានតែលើកបង្ហាញខ្សែ.កអោយជុងហ្គុកបានឃើញ។ជុងហ្គុកសម្លឹងមើលខ្សែ.កនឹងថេហ្យុងឆ្លាស់គ្នាដោយក្តីហួសចិត្តមិនស្មានថាថេហ្យុងហ៊ានលួចរបស់មានតម្លៃបែបនេះទាំងដែលនាយក៏ធ្លាប់បានទិញអោយគេរាប់មិនអស់មានទាំងមាសពេជ្រកែវកងមានគ្រប់យ៉ាងប៉ុណ្ណឹងប្រើមិនគ្រប់ទេឬបានជាហ៊ានលួចរបស់អ្នកដ៏ទៃទៀត?
«ហេតុអ្វីក៏វាមកនៅក្នុងហោប៉ាវខោរបស់ខ្ញុំ?»កាយតូចចាប់ផ្តើមចុះខ្សោយទន់ខ្លួនដួលដល់ឥដ្ឋនឹកមិនឃើញថាតើខ្សែ.កនោះមកនៅជាមួយខ្លួនបានយ៉ាងមិច?បើគេមិនបានប៉ះពាល់ឬបានឃើញវាឡើយនៅពេលដែលចូលទៅក្នុងបន្ទប់របស់អ្នកស្រីធំ។
នៅចាំទេពេលដែលលោកដេជុងហូបានលូកលាន់ថេហ្យុងពេលនោះហើយដែលគាត់ឆ្លៀតឱកាសយកគ្រឿងពេជ្រចូលទៅក្នុងហោប៉ាវខោរបស់ថេហ្យុងតាមបញ្ជារបស់រ៉ូសនឹងអ្នកស្រីធំ។
«មានអ្វីចង់ប្រកែកទៀតដែលទេ?»សម្លេងសួរចេញពីបបូរមានមន្តស្នេហ៍របស់ជុងហ្គុកធ្វើអោយថេហ្យុងេមង៉ាមឆ្លើយមិនចេញបានត្រឹមខាំសាច់បបូរាត់ខ្លួនឯងឈ្ងោងមុខចុះសម្រក់ទឹកភ្នែកតក់ៗដោយមិនបញ្ចេញសម្លេងអោយនរណាលឺទាំងអស់។គេចង់បកស្រាយណាស់តែទោះបីបកស្រាយយ៉ាងណាក៏គ្មានអ្នកជឿមានតែអ្នកចោទប្រកាន់ថែមសុខចិត្តខាំមាត់ទទួលយករឿងដែលខ្លួនមិនបានធ្វើទៅចុះ។
«យកគេទៅចងនឹងដើមឈើក្រោយផ្ទះវាយ50រំពាត់បង្អត់បាយបង្អត់ទឹកបីថ្ងៃអោយសមនឹងទោសកំហុសរបស់គេ»បេះដូងតូចមួយក្នុងសាច់ទ្រូងប្រេះបែកជារយបំណែកពេលស្តាប់សម្តីបុរសកំពូលស្នេហ៍ស្រែកក្តែងៗអោយគេយកខ្លួនទៅដាក់ទោសបង្អន់បាយបង្អត់ទឹកធ្វើដូចគេជាសត្វធាតុដែលនាយរើសមកចិញ្ចឹមទុកគ្រាន់តែកម្សាន្តអារម្មណ៍ពេលអស់ចិត្តក៏ដោះដៃធ្វើបាបមិនអាសូរដើមទ្រូងរបស់គេបន្តិចសោះ។
«ខ្ញុំយល់ហើយពេលនេះក្នុងចិត្តពូគឺគ្មានអូនទៀតទេ»កន្លងមកធ្លាប់គិតថានាយនៅស្រលាញ់នៅអាណិតទើបព្រមអោយស្នាក់អាស្រ័យបន្តតែមកដល់ពេលនេះនាទីនេះគេយល់ហើយតាមពិតវាមិនមែនជាក្តីស្រលាញ់ទៀតទេផ្ទុយទៅវិញវាគ្រាន់តែជាការសងសឹកតែប៉ុណ្ណោះព្រោះបើគេនៅស្រលាញ់ខ្លួនមែនគេមិនដាច់ចិត្តដាក់ទោសខ្លួនដល់ថ្នាក់នឹងនោះទេ។
..........
ថេហ្យុងត្រូវបានឃីយូនាំយកមកចងព្យួរដៃឡើងលើក្រោមដើមឈើធំមួយនៅខាងក្រោយភូមិគ្រឹះដើម្បីធ្វើការដាក់ទោសតាមបញ្ជាចៅហ្វាយរបស់គេ។
«អ្នកប្រុសអាចទ្រាំបានទេ?»50រំពាត់មិនតិចទេរាងកាយថេហ្យុងក៏ចុះខ្សោយឃើញហើយពិបាកចិត្តអត់នឹងសួរមិនបាន។
«ខ្ញុំមិនអីទេវាយមកចុះអោយសមតាមបំណងដែលចៅហ្វាយបងចង់បាន»
«តែ-»
«បើឯងមិនហ៊ានវាយទុកអោយយើងជាអ្នកវាយវា»
រកតែឃីយូនិយាយចប់មិនទាន់រ៉ូសព្រមជាមួយអ្នកស្រីធំក៏ដើរមកកញ្ឆក់រំផ្តៅប៉ុនពីរផ្នត់ដៃមកកាន់នឹងរុញច្រានកាយសង្ហារចេញទុកអោយនាងជាអ្នកចាត់ការដាក់ទោសទៅលើរាងតូចជំនួស។
«នេះជាតួនាទីរបស់ខ្ញុំអ្នកនាងគ្មានសិទ្ធនោះទេអោយរំពាត់មកខ្ញុំ»នាយលាដៃសុំរំពាត់ពីរ៉ូសព្រោះការងារដាក់ទោសនេះជាការងាររបស់នាយតាំងពីដើមម្លេះគិតចង់មកដណ្តើមធ្វើបែបនឹងគេមិនសុខចិត្តទេ។
«តែយើងបានសុំបងហ្គុករួចហើយគាត់ក៏អនុញាតិអោយយើងដាក់ទោសអាក្មេងនេះ»នាងងាកមកដំឡើងសម្លេងជច្រែតដាក់ឃីយូធ្វើអោយនាយសង្ហារអត់ទ្រាំមិនបានចង់តែចូលទៅចាប់ហែងមាត់ស្រីជើងល្អនោះដល់គុម្ពត្រចៀកកម្ចាយកំហឹងដែលកំពុងមាន។
«បងឃីយូមិនអីទេ»នាយងក់ក្បាលកាលបើលឺថេហ្យុងនិយាយបែបនោះហើយប្រញាប់ដកខ្លួនចេញទៅម្ខាងរង់ចាំមើលថារ៉ូសនាងដាក់ទោសថេហ្យុងយ៉ាងមិចខ្លាំងឬខ្សោយបើតាមទាយទុកប្រហែលមិនខ្សោយទេព្រោះរ៉ូសស្រីកញ្រ្ជោងនោះរង់ចាំឱកាសធ្វើបាបថេហ្យុងមកជាយូរណាស់ហើយ។
«ទីបំផុតឯងក៏មានថ្ងៃនេះអាឆ្កែសម្រាមៗនៅតែសម្រាមគ្មានថ្ងៃបានឡើងផុតពីភក់ជ្រាំដែលជាកន្លែងរបស់ឯងរស់នៅទេ*ខ្វាប់»និយាយចប់ស្រីស្រស់ទងវងយារំពាត់វាត់ទៅលើផែនខ្នងរាងតូចមួយទំហឹងដៃតាមអារម្មណ៍ដែលខឹងស្អប់គំគួនធ្លាប់មានកន្លងមក។ត្រឹមមួយរំពាត់សោះឈាមក៏ចេញតាមស្នាមរំពាត់ជ្រាបប្រលាក់អាវ.សស្តើងស្លៀកអោយឃើញច្បាស់នឹងភ្នែកពិតៗថាជាឈាមមែនទែនមិនមែនលេងៗយកលាក់មកដាក់។
«ហ្ហឹស~ខ្ញុំជាសម្រាមខ្ញុំក៏មិនដែលភ្លេចកំណើតរបស់ខ្លួនឯងហើយចិត្តរបស់ខ្ញុំក៏មិនកខ្វក់ដូចសម្រាមដែរខុសពីនាងជាតិកំណើតជាស្រីសួគ៍តែចិត្តសន្តាតដូចសត្វនរកចាប់ជាតិមិនសាកសមនឹងឋានៈយសស័ក្តិដែលមានសោះ»The Cuntine 💕
By: jinna

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....