«ឯងសាកនិយាយពាក្យ-ខ្ញុំ-ម្តងទៀតទៅមើល»
«ខ្ញុំ-អឹម»មិនទាន់ហើបមាត់និយាយស្រួលបួលផងជុងហ្គុកស្រាប់តែចាប់ថេហ្យុងថើបបំបិទមាត់ទាំងកម្រោល។នាយថើបខ្លាំងៗមិនថ្នាក់ថ្នមមិនផ្អែមល្អែមប៉ុន្តែនាយថើបទាំងកំហឹងពេញខ្លួនដែលថេហ្យុងចេះផ្គើនឌឺគេមិនឈប់។
«យ៉ាងមិចឯងនៅហ៊ានឌឺយើងទៀតទេ?»ថើបអស់ចិត្តហើយក៏ដកមាត់ចេញពីបបូរមាត់មានមន្តស្នេហ៍រួចក៏សួរឌឺទៅកាន់ថេហ្យុងវិញទៀតចំណែកថេហ្យុងបានត្រឹមក្រវីក្បាលរលីងរលោងទឹកភ្នែកនឹកហួសចិត្តជាមួយនឹងទង្វើរបស់ជុងហ្គុក÷
«ពូប្រែហើយពូមិនដូចមុនទេ»ទឹកភ្នែកស្រក់គ្មានសម្លេងចង់ប្រាប់ថាវាឈឺចាប់បំផុតគ្មានអ្នកណាអាចថ្លែងបាន។មនុស្សដែលធ្លាប់ល្អជាមួយគេពីមុនពេលនេះប្រែហើយគេប្រែមកជាមនុស្សដែលគ្មានហេតុផលចង់តែឈ្នះមិនយល់ពីអារម្មណ៍របស់ក្មេងប្រុសនេះសូម្បីតែបន្តិចទេឬ?
«យើងប្រែ?ទេឯងទេជាអ្នកផ្លាស់ប្តូរយើងថេហ្យុង»គេមិនបានប្រួលប្រែតែមកពីថេហ្យុងទើបគេក្លាយទៅជាមនុស្សបែបនេះ។
«មែនហើយគឺខ្ញុំផ្លាស់ប្តូរអ្នកខ្ញុំគឺជាអ្នកខុសៗគ្រប់យ៉ាងតើសមចិត្តរបស់លោកហើយនៅ?»ដល់ដំណាក់កាលនេះហើយចង់ប្រកែកក៏គេមិនជឿទើបថេហ្យុងចាក់បណ្តោយទៅតាមអ្វីដែលនាយគិត។គេទទួលរងការចោទប្រកាន់គ្រប់យ៉ាងនៅអ្វីដែលគេមិនបានធ្វើមនុស្សដែលស្រលាញ់ខ្លាំងបំផុតក៏មិនជឿនឹងទុកចិត្តគេតើជីវិតរបស់គេពេលនេះមិនគិតថាគួរអោយអាណិតពេកទេដឹង?
«ថេហ្យុង!!!»នាយហៅថេហ្យុងដោយសង្កត់សម្លេងធ្ងន់ៗសង្រ្គឺតជើងធ្មេញសែនខ្នាញ់នឹងចរឹកផ្គើនរបស់គេជាពន់ពេក។
«អ្ហឹកៗ..ពូមិនមែនអូនពូមិនយល់ទេថាពេលនេះនៅត្រង់នេះរបស់អូនវាឈឺប៉ុណ្ណានៅពេលមនុស្សដែលអូនស្រលាញ់ហើយរំពឹងទុកថានឹងជឿជាក់លើអូនតែគ្រប់យ៉ាងអូនបានត្រឹមការខកចិត្តតែប៉ុណ្ណោះ»ម្រាមដៃតូចៗលើកចង្អុលដើមទ្រូងខាងឆ្វេងបង្ហាញប្រាប់បុរសចំពោះមុខថាពេលនេះវាឈឺណាស់ដឹងទេ?អ្នកមិនមែនគេអ្នកមិនយល់ទេថាគេឈឺខ្លាំងជាងអ្នកមួយមុឺនដងមួយពាន់ដងចិត្តដែលអ្នកកំពុងឈឺប្រៀបមិនស្មើនឹងគេទេ។
«ឯងគិតថាយើងមិនឈឺ?ពេលដែលឃើញឯងនៅជាមួយគេឯងយល់ពីអារម្មណ៍របស់យើងទេ?»
«អូនប្រាប់ហើយថាអូនមិនបានធ្វើទេ»
«ឯងមិនបានធ្វើតែឯងដេកហែងជើ-»
«ឈប់ប្រើសម្តីមើលងាយអូនបានទេ?អូនប្រាប់ហើយថាអូនមិនបានធ្វើៗៗៗ»មិនចាំអោយជុងហ្គុកនិយាយចប់ថេហ្យុងស្រែកញែ៉តៗទាំងទឹកភ្នែកសស្រាក់សស្រាំជោគថ្ពាល់លើកដៃខ្ញាំសក់ខ្លួនឯងប្រកែកញាប់ស្អេក។ប្រាប់ហើយថាមិនបានធ្វើម្តេចក៏នៅតែមិនជឿ?ហេតុអ្វីនៅតែប្រើសម្តីមើលងាយគេ?គិតថាគេជាមនុស្សតណ្ហាក្រាសដើរដេកជាមនុស្សប្រុសមិនរើសមុខមែនទេទើបប្រើសម្តីបែបនឹងដាក់គេ?
«......»ឃើញសភាពថេហ្យុងពេលនេះដូចជាមនុស្សបាត់បង់សតិនាយក៏ស្ងាត់មាត់មិនហ៊ាននិយាយអ្វីទៀតហើយក៏ជ្រើសរើសការដើរចេញជាលើកទីពីរ។គេអាណិតថេហ្យុងចង់ចូលទៅអោបចង់លួងលោមចង់ជូតទេកភ្នែកអោយប៉ុន្តែចិត្តដែលស្អប់វាមានច្រើនជាងទើបជម្រុញចិត្តនាយអោយដើរចេញទៅទាំងគ្មានអាល័យទុកអោយក្មេងប្រុសម្នាក់នេះអង្គុយទ្រហូរយំដូចមនុស្សឆ្កួតក្រោមដើមផ្កាសាគូរ៉ាតែម្នាក់ឯង។
«អ្ហឹកៗៗៗ»ថេហ្យុងអង្គុយខ្ទប់មុខយំលួចសងុវេគខ្លួនឯងជាពន់ពេក។មួយជីវិតនេះតើគេអាចរកក្តីសុខពេញលេញបានទេ?បើបញ្ហាចេះតែរត់តាមគេជាប់ស្អិតមិនព្រមរបូតបិទផ្លូវរបស់គេមិនអោយដើរទៅមុខបានសោះតើជាតិមុនគេសាងកម្មអ្វីទីបានជាតិនេះជួបទុក្ខវេតនាឥតស្រាកស្រានបែបហ្នឹង?
«ជុៗៗ..គួរអោយសង្វែគណាស់កូនឆ្កែតូច»ឆោមតូចងើយមុខឡើងតាមប្រភពសម្លេងក៏ឃើញថាជាមនុស្សស្រីដែលតាមផ្ចាញ់ផ្ចាលខ្លួនមិនលួសមួយថ្ងៃនេះសោះទើបប្រញាប់ប្រើម្រាមដៃតូចស្រលូនមកជូតសម្អាតទឹកភ្នែកនៅលើផែនថ្ពាល់អោយស្ងួតសឹមក្រោកឡើងដើម្បីតតាំងជាមួយស្រីកញ្រ្ជោងបិសាច÷
«មុននឹងសង្វែគខ្ញុំគួរតែសង្វែគខ្លួនឯងសិនទៅ»ថេហ្យុងប្តូរពីយំមកញញឹមស្រស់វាយប្រហារពាក្យសម្តីទៅកាន់ស្រីជើងល្អនេះវិញផាំងៗ។វាជាការពិតដែលគេនិយាយបែបនេះព្រោះគេសង្កេតឃើញថានាងខំណាស់ខំទាក់ជុងហ្គុកតាំងពីពួកគេមិនទាន់ឈ្លោះគ្នារហូតមកដល់ពេលនេះនាងនៅតែទាក់មិនបានសាកគិតទៅតើអ្ន្ណាគួរអោយសង្វែគជាងអ្នកណា?
«ហ្ហឹស~ជីវិតយើងពេលនេះប្រៀបដូចព្រះនាងម្ចាស់រស់នៅក្នុងវាំងហេតុអ្វីយើងចាំបាច់សង្វែកខ្លួនឯង?ប្រាប់ឯងអោយដឹងចុះថេហ្យុងមិនយូរមិនឆាប់ទេឯងនឹងខ្ទៀតចេញពីក្នុងភូមិគ្រឹះនេះ»ត្រង់ពាក្យសម្តីចុងប្រយោគនាងក៏បានអោនខ្សឹបប្រាប់ថេហ្យុងអោយស្តាប់លឺតែពីរនាក់ថែមទាំងលួចគួចស្នាមញញឹមចុងមាត់ដាក់ថេហ្យុងមុននឹងបោះជំហ៊ានចាកចេញទៅ។តើនាងគិតចង់ធ្វើអ្វីទៀត?ត្រឹមតែនាងរផបផែនការចោទប្រកាន់ថេហ្យុងប៉ុណ្ណឹងជុងហ្គុកស្អប់ថេហ្យុងណាស់ទៅហើយចុះសម្តីនាងនិយាយនោះតើនាងនៅមានផែនការអីទុកធ្វើបាបថេហ្យុងទៀតមែនទេ?
«ខ្ញុំមិនព្រមចាញ់ងាយៗទេពូហ្គុកត្រូវតែជារបស់ខ្ញុំម្នាក់គត់»គេមិនព្រមចាញ់ទោះត្រូវប្រឈមមុខជាមួយបញ្ហាអ្វីក៏គេត្រូវតែស៊ូដើម្បីថែរក្សាមនុស្សជាទីស្រលាញ់របស់គេអោយបានគេមិនអាចបាត់បង់ជុងហ្គុកអោយទៅរ៉ូសបានឡើយព្រោះគេស្រលាញ់ជុងហ្គុកណាស់។
........
«ឈប់សិន»ថេហ្យុងដើរតាំងៗសម្តៅទៅកាន់បន្ទប់តូចចង្អៀតរបស់គេតែដើរមិនបានប៉ុន្មានជំហ៊ានផងក៏មានសម្លេងមួយហៅគេអោយឈប់ទើបខ្លួនត្រូវឈប់តាមសម្លេងមួយនោះនឹងងាកបែរទៅរកម្ចាស់សម្លេង÷
«អ្នកស្រីមនការអ្វីជាមួយខ្ញុំមែនទេ?»ថេហ្យុងសួរដោយទឹកមុខធុញទ្រាន់ដ្បិតអីមុននេះទើបទាស់សម្តីគ្នាជាមួយនឹងរ៉ូសហើយត្រូវមកជួបជាមួយអ្នកស្រីធំទៀតគិតទៅថាគាត់ហៅបែបនេះមុខជាមានរឿងអីចង់ធ្វើបាបគេច្បាស់ណាស់។
«យកសម្លៀកបំពាក់របស់យើងទៅបោកគក់អោយស្អាតហាមប្រើម៉ាស៊ីនត្រូវបោកដោយដៃ-អរ!!មួយទៀតពេលបោកហើយចាំឡើងទៅសម្អាតបន្ទប់របស់យើងផង»ឃើញទេដូចការគិតមិនខុស។ថេហ្យុងមិនអាចប្រកែកព្រោះពេលនេះខ្លួនជាអ្នកបម្រើទើបទៅប្រមូលយកកន្រ្តកខោអាវរបស់អ្នកស្រីធំលើកក្រដៀតនឹងចង្កេះម្ខាងដើរទៅពាងនៅក្រោយភុមិគ្រឹះដើម្បីបោកគក់តាមបញ្ជារបស់គាត់។
«ឆឹស~ហាមប្រើម៉ាស៊ីនត្រូវបោកដោយដៃ~អ្ហួកៗៗ»ថេហ្យុងទម្លាក់កន្រ្តកខោអាវចោលប្រូសនឹកគិតដល់សម្តីរបស់អ្នកស្រីធំហើយក៏យកមកនិយាយត្រាប់តាមរួចក៏ធ្វើជាក្អួតព្រោះជ្រេញសម្តីពេកសុទ្ធតែហាមមិនអោយបោកម៉ាស៊ីន។គិតថាគេខ្វល់មែន?ប៉ុណ្ណឹងមិនមែនបញ្ហាទេព្រោះថេហ្យុងគេពីមុនក៏ធ្លាប់ស៊ីឈ្នួលបោកគក់អោយគេដែរត្រឹមខោអាវមួយកន្រ្តកគិតថាធ្វើបាបគេបានមែនទេ?គិតខុសហើយបាទ។
«អាក្រក់រឹកណាស់សូមុបីតែខោលីអូអាវត្រនាប់ក៏យកមកអោយយើងបោកដែរមិនដឹងជាស្រីម៉ាកស្អីទេ??»អាល្អិតចាប់រើខោអាវចេញពីកន្រ្តកមកដាក់ក្នុងចានដែកតែក៏ប្រទះជាមួយនឹងឈុតក្នុងរបស់អ្នកស្រីធំឃើញហើយហួសចិត្តមិនដឹងថាគាត់គិតអីទេបើសូម្បីតែរបស់បែបនឹងក៏យកមកអោយគេជាមនុស្សប្រុសបោកអោយដែរ។ដៃតូចចាប់ច្បិចៗចុងខ្សែដៃអាវតូចបោសប្រូសសម្តៅទៅចានដែកតែវាមិនចូលបែរជាលោតប្លោងហោះផ្ទុយទៅទើលើចុងឈើវិញទើបអាល្អិតស្ទុះងើបបើកភ្នែកធំៗសម្លឹងអាវក្នុងពណ៍ក្រហមឆើតទើលើចុងឈើនោះទាំងភ័យតិចៗ÷
«អឹស~ងាប់ហើយអញគិតមិញទៅ?»ថេហ្យុងឈរច្រត់ចង្កេះខាំមាត់សង្រ្គឺតធ្មេញនឹកគិតរកវិធីធ្វើយ៉ាងមិចយកអាវក្នុងអ្នកស្រីធំមកវិញបានទៅបើដើមឈើខ្ពស់យ៉ាងនេះចង់ឡើងយកក៏ពិបាកព្រោះមិនហ៊ានកាន់បើយកឈើរុកខ្លាចដាច់ធ្លុះធ្លាយរបស់គាត់។
«ណ្ហើយចុះព្យួរចោលចឹងហើយល្អមើលម្យ៉ាងដែលតើ..ហិ..ហិ»សម្លឹងចុះសម្លឹងឡើងរកកន្លែងយកមិនឃើញក៏សម្រេចចិត្តថាទុកចោលចឹងទៅម៉ងទៅខ្ជិលគិតច្រើនណាស់។រាងតូចក៏បន្តរើខោអាវដែលនៅសល់ដាក់ចានដែកទាល់តែអស់ទើបចាក់ទឹកចាក់សាប៊ូដាក់ឡើងជាន់ជ្រុំយកៗម៉ាសប្បាយដៃ។
«ពូកែប្រើណាស់មែនទេ...នៀក៎ៗៗ»អាល្អិតហក់ជាន់ខោអាវក្នុងចានដែកឡើងខ្ទក់វល់មើលលែងយល់អស់ទើបឈប់។ខឹងពូកែប្រើៗហើយហាមនេះហាមនោះទៀតសមនឹងជួបជាមួយមនុស្សពូកែឌឺពូកែសងសឹកដូចជាថេហ្យុងគឺត្រូវប៉ក់គ្មានខុសបន្តិច។
«ជាន់ៗញីៗ..ជ្រលក់លើកៗ..ហិ..ហិ..រួចយកហាល..ហ្ហាសៗ»ថេហ្យុងសើចៗខ្លាំងដូចជាតួឯកលេងរឿងបិសាចព្រោះសប្បាយចិត្តដែលបានសងសឹកអ្នកស្រីធំដោយវិធីនេះ។សម្លៀកយកមកមិនសូវជាប្រឡាក់ទេប៉ុន្តែពេលបោកគក់ហើយសភាពយ៉ាប់មើលខ្លាំងណាស់ដូចខោអាវជជូសបើកក្បាលកីបយកមកលក់អញ្ចឹងមិនដឹងថាពេលអ្នកស្រីធំបានឃើញហើយស្ទះខ្យល់យ៉ាងមិចទេបើថេហ្យុងលេងធ្ងន់ដៃយ៉ាងនេះ។
បន្ទាប់ពីហាលខោអាវអស់គេក៏បន្តទៅបោសសម្អាតនៅក្នុងបន្ទប់របស់អ្នកស្រីធំតាមអ្វីដែលគាត់បានបញ្ជាមុននេះ.....
«បន្ទប់ស្អាតហើយតើចាំបាច់មកសម្អាតធ្វើអីទៀត?»ចូលមកដល់ក្នុងបន្ទប់គេឃើញថាបន្ទប់នេះក៏បានបោសសម្អាតរួចរាល់អស់ហើយធូលីដីមួយគ្រាប់ក៏គ្មានដែរតែហេតុអ្វីក៏អ្នកស្រីធំអោយមកបោសសម្អាតទៀត?
ក្រឹប!!!!
ថេហ្យុងភ្ញាក់ព្រើតពេលដឹងដល់ទ្វារបានបិទស្របពេលមានមនុស្សប្រុសម្នាក់ដើរចូលមកខ្លួននឹងប្រើខ្សែភ្នែកសម្លឹងមើលមកគេដូចចង់ចាប់ហែកស៊ីទាំងរស់។
«លោកម្ចាស់!!!»បបូរមាត់តូចមានមន្តស្នេហ៍ហើបតិចៗហៅអ្នកចំពោះមុខទាំងភ័យខ្លាចព្រោះមិនដឹងថាលោកម្ចាស់ពុកមាត់ស្រម៉ូមនេះមានបំណងអ្វីមកលើខ្លួនឡើយ។
«ស្អាតចឹងតើបានជាកូនចុងរបស់យើងវក់នឹងឯងដល់ម្លឹង»លោកដុងជេហូញោចស្នាមញញឹមខិលឡើងជើងទាំងគូបោះទៅរកថេហ្យុងមិនឈប់ឯរាងតូចគិតតែពីដរថយក្រោយដើរទាល់តែខ្នងទល់ជាមួយនឹងជញ្ជាំងអស់ផ្លូវត្រូវថយទៀតទើបឈប់នឹងស្រែកឃាត់លោកជេដុងហូកុំអោយចូលមកជិតខ្លួន÷
«ឈប់ភ្លាមណាកុំចូលមកជិតខ្ញុំអោយសោះប្រយ័ត្នខ្ញុំវៃលោកបែកក្បាល»គេមិនបាននិយាយគម្រាមទេតែបើគាត់មិនឈប់គេច្បាស់ជាវៃពិតមែនហើយដើម្បីការពារខ្លួនបុរសចំណាស់ម្នាក់នេះ។
«ហ្ហឹស~ចំណីដល់មាត់ហើយអ្នកណាទៅភ្លើប្រលែងចោលងាយៗនោះ»
«ខ្ញុំប្រាប់ថាកុំចូលមក-អាយលេងខ្ញុំ..អ្ហឹកៗ..លេងខ្ញុំ»ថេហ្យុងស្រែកចាចខណៈពេលដែលលោកដេជុងហូចូលទៅចាប់ទាញគេមកថើបញីញក់នៅលើកញ្ចឹង.ក.សខ្ចីល្ហក់របស់ខ្លួន។
«នៅអោយស្ងៀមរើធ្វើអីបើឯងគង់តែក្លាយជារបស់យើងដដែល»គាត់និយាយទាំងញញឹមចុងមាត់ព្រោះអីបន្តិចទៀតនេះនឹងបានភ្លក់រសជាតិប្រុសក្មេងសាច់ផ្អែមដូចទឹកឃ៊ុំនេះហើយ។
«អ្ហឹកៗ..អត់ទេលេងខ្ញុំ..»ថេហ្យុងព្យាយាមរើបម្រាស់ខ្លាំងៗតាមកម្លាំងដែលគេមានប៉ុន្តែហាក់មិនបានផលទាល់តែសោះគេនៅតែស្ថិតក្នុងចន្លោះរងុវង់ដៃប្រុសចាស់ល្មោភកាមតណ្ហាក្រាសនេះដដែល។
ផូស!!!!
ដោយអស់ជម្រលសខ្លួនក៏គ្មានកម្លាំងតតាំងងាកទៅឃើញអំពូលភ្លើងលើតុនៅក្បែរក៏ស្រវាឈោងយកមកវាយក្បាលលោកដេជុងហូរពីក្រោយមួយទំហឹងបង្កជាភាពឈឺចុកចាប់យ៉ាងខ្លាំងដល់លោកទើបប្រញាប់លេងថេហ្យុងអោយមានសេរីភាពហើយលើកដៃមកខ្ទប់ត្រង់កន្លែងថេហ្យុងវាយទាំងធីងធោងវិលមុខរកដួល។
«អ្ហឹកៗ...សទោសលោកបង្ខំខ្ញុំខ្លួឯងទេ*ផូស»និយាយចប់ក៏លើកអំពូលក្នុងដៃវាយទៅលើលោកដេជុងហូរជាលើកទីពីរធ្វើអោយគាត់សន្លប់ស្តូកនៅក្បែរជើងរបស់ខ្លួនទើបថេហ្យុងប្រញាប់ទម្លាក់អំពូលភ្លើងក្នុងដៃចោលរត់ចាកចេញពីបន្ទប់របស់អ្នកស្រីធំទៅកាន់បន្ទប់អ្នកបម្រើរបស់ខ្លួនយ៉ាងលឿន។
«ហឹស~គ្រប់យ៉ាងដើរតាមផែនការរបស់យើងហើយម៉ាក់»រ៉ូសញញឹមសមចិត្តពេលផែនការទីពីររបស់នាងបានសម្រេច។
«ចាំមើលចុះពេលជុងហ្គុកត្រឡប់មកវិញម៉ាក់យករឿងនេះទៅផ្លុំត្រចៀកជុងហ្គុកអោយគេកាន់តែស្អប់វាថែម»អ្នកស្រីធំពោលឡើងទាំងស្នាមញញឹមជឿជាក់។
ងាកមកមើលថេហ្យុងវិញតាំងពីមកដល់បន្ទប់គេគិតតែពីអង្គុយយំអោបក្បាលជង្គង់នឹកឃើញពីរូបភាពមុននេះចេះតែធ្វើអោយគេភ័យខ្លាចស្ទើបាត់បង់សតិទៅហើយ....
«អ្ហឹកៗ..ខ្ញុំមិនបានធ្វើទេ..ខ្ញុំមិនបានវាយគាត់ទេ..អ្ហឹកៗ..អត់ទេៗ..អាយៗ..អ្ហឺៗ...»The Cuntine 💕
By: JINNA

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....