ភាគទី12:បើអូនក្បត់សន្យាពូនឹងស្អប់អូន?

790 53 1
                                        

អោយបានទេ?សុំត្រឹមតែប៉ុណ្ណឹងមួយជីវិតនេះគឺគ្រប់គ្រាន់ហើយសម្រាប់នាយ។
«បាន អូនអោយពូបានទាំងអស់សូម្បីតែជីវិតអូន»
«កុំកុហកព្រោះពូស្អប់មនុស្សកុហកណាស់»
«បើអ៊ីចឹងពេលអូនក្បត់សន្យាឬកុហកពូនឹងស្អប់អូន?»
«វាអាស្រ័យលើហេតុផលរបស់អូន»ជុងហ្គុកតបខណៈពេលដៃរបស់ខ្លួនក៏ដកចេញពីចង្កេះថេហ្យុងរួចបែរខ្លួនសម្លឹងមើលទៅថ្ងៃដែលរះមានកម្ពស់ស្មើចុងឈើខ្ពស់មួយដើមរួចបន្តប្រយោគ÷
«ព្រះអាទិត្យស្អាតណាស់»នាយបង្វែរឿងនិយាយព្រោះមិនចង់អោយចិត្តបន្តគិតខ្វល់ពីរឿងអវជ្ជមានទៀត។
«ស្អាតមិនដល់អូនទេអូនស្អាតជាង»ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ក្មេងនេះមិនភ្លេចសរសើរពីខ្លួនឯងដែរធ្វើអោយជុងហ្គុកអត់នឹងគ្រឺតខ្នាញ់មិនបានក៏ងាកមកចាប់ទាញថ្ពាល់ហែកលេងតាមចិត្តចង់÷
«នេះស្អាតបែបនេះមែនទេ..ហ្ហាសៗ...»ថ្ពាល់ថេហ្យុងត្រូវបានមនុស្សអាក្រក់ឈ្មោះថាជុងហ្គុកចាប់ហែកទាញលេងច្របាញ់ញុលញុកឡើងខ្ទក់អស់នៅឆ្លៀតនិយាយញោះអោយម្ចាស់ថ្ពាល់ខឹងទៀត។
«អូយ..ពូហ្គុកអូនឈឺ..*ផាច់ៗ»ចប់សម្តីបាតដៃតូចទន់រលោងលើកទះស្មារាងមាំ ផាច់ៗ ពីរដៃជាប់គ្នាប្រាប់ថាឈឺៗហើយនៅតែប្រឹងទាញលេងទៀតត្រូវពីរដៃបែបនឹងអោយសមមុខចុះ។
«អង្គុយចុះមក»ទាញដៃថេហ្យុងអោយអង្គុយចុះហើយគេក៏ផ្តេកក្បាលគេងកើយភ្លៅរាងតូចទាំងញញឹមញញែមបិទមាត់មិនជិត។ចំណែកថេហ្យុងស៊កដៃចូលសរសៃសក់ខ្មៅក្រិបរលាស់រលោងរបស់លោកពូច្បូតលេងថ្នមៗ។
«ព្រឹកមិញម៉ាក់ពូនិយាយអីខ្លះជាមួយអូន?»សុខៗជុងហ្គុកក៏សួរពីរឿងនេះ ថេហ្យុងលឺហើយក៏ខ្ចឹបមាត់ចូលគ្នាងើបមុខសម្លឹងមើលដើមឈើយោលយកតាមកម្លាំងខ្យល់បក់បានបន្តិចទើបតប÷
«គាត់មិនបាននិយាយអ្វីទេ»
«ប្រាកទេ?»
«អឹម~ពូមិនជឿអូន?»
«ទេ គ្រាន់តែចម្លែក»ហៅទៅជួបមិននិយាយអ្វីសោះមិនមែនជាទម្លាប់ម៉ាក់របស់គេទេ វាចម្លែកណាស់តែមិនសួរដេញដោលច្រើន មិនមែនមិនចង់ដឹងគ្រាន់តែមិនចូលចិត្តបង្ខំ។
[គាត់និយាយច្រើនណាស់ប៉ុន្តែអូនមិនចង់និយាយប្រាប់ពូ]ថេហ្យុងបានត្រឹមតែនឹកនិយាយក្នុងចិត្ត។មិនមែនមិននិយាយទេម៉ាក់ជុងហ្គុកនិយាយច្រើនណាស់តែគេមិនចង់និយាយវាប្រាប់ជុងហ្គុកទេព្រោះមិនចង់ឃើញនាយមិនសប្បាយចិត្ត។
+ត្រឡប់ទៅវិញកាលពីព្រឹកមិញពេលដែលថេហ្យុងនៅក្នុងបន្ទប់សៀវភៅជាមួយអ្នកស្រីធំ......
«យើងអោយឯងមួយមុឺនដុល្លាហើយចាកចេញពីកូនប្រុសរបស់យើង»លុយមួយមុឺនដុល្លាដាក់នៅចំពោះមុខថេហ្យុងដោះដូរជាមួយនឹងការចាកចេញពីជុងហ្គុក។ថេហ្យុងញញឹមបន្តិចរួចរុញលុយទាំងនោះអោយទៅអ្នកស្រីធំវិញស្របជាមួយនឹងសម្តីកាចឆ្នាស់ពីកំណើតដែលមាន÷
«ទុកលុយរបស់អ្នកស្រីវិញចុះព្រោះមួយមុឺនដុល្លានេះលោកពូក៏គាត់មានអោយខ្ញុំដែរ»មិនខឹង មិនច្រឡោត តបដោយស្នាមញញឹមបែបឈាមត្រជាក់តែក៏អាចធ្វើអោយអ្នកស្រីធំចុកឆ្អល់ពេញដើមទ្រូងព្រោះសម្តីមួយម៉ាត់ៗរបស់ថេហ្យុងដូចជាបន្លាដែលមានពិសយកមកដោតចាក់ជាប់នឹងក្រអៅបេះដូងលឺហើយអត់នឹងឈឺមិនបាន÷
«និយាយមកឯងចង់បានអ្វីពីកូនប្រុសរបស់យើង?»
«ខ្ញុំមិនចង់បានអ្វីទេ»
«ឯងកុហក ឯងឃើញកូនប្រុសរបស់យើងជាអ្នកមានគិតចង់មកស្រវាតោងដើម្បីបោកកូនប្រុសយើងយកលុយចាយមែនទេ?»
«ខ្ញុំមិនមែនមនុស្សធន់នឹងទេ»
«គំនិតរបស់ឯងស្មោគគ្រោងគិតចង់តោងកូនប្រុសយើងស៊ី ឯងគិតថាយើងមើលមិនដឹង?»
«សម្តីនេះប្រើជាមួយនឹងប្តីអ្នកស្រីទើបសម»មើលងាយគេ គេមិនខឹងទេប៉ុន្តែសម្តីនេះប្រើមកខុសមនុស្សហើយព្រោះថេហ្យុងម្នាក់នេះទោះជាក្មេងដែលត្រូវម្តាយយកទៅលក់ក្លាយជាក្មេងសុំទានអត់លុយទិញបាយញ៊ាំវេតនាយ៉ាងណាក៏មិនដែលមានគំនិតគិតថានឹងតោងទាមអ្នកណាដើម្បីដេកស៊ីចាយលុយកម្លាំងញើសឈាមរបស់គេដែរ ប៉ុន្តែតាមសង្កេតមើលសម្តីនេះគួរតែប្រើជាមួយលោកដុងជេហូប្តីរបស់គាត់គឺសាកសមបំផុតព្រោះឃើញថាមនុស្សនោះគ្មានអំណោយទានខាងរកស៊ីខ្លួនឯងទេក្រៅពីពឹងប្រពន្ធ។
«.......»អ្នកស្រីធំគ្មានពាក្យត្រូវតបបានត្រឹមតែអង្គុយសម្លក់មុខថេហ្យុងប៉ុណ្ណោះ។
«ខ្ញុំប្រាប់អ្នកស្រីអោយដឹងទៅចុះលោកពូចាត់ទុកខ្ញុំជាក្មួយតែប៉ុណ្ណោះ»និយាយចប់ជើងស្រលូនទាំងគូរក៏បោះជំហានចាកចេញពីបន្ទប់សៀវភៅទាំងញញឹមព្រោះជ័យជម្នះខាងពាក្យសម្តីលើកនេះខ្លួនជាអ្នកទទួលបានជោគជ័យដោយធ្វើអោយគួរប្រកួតអស់ពាក្យតប.តបានត្រឹមតែបៀបកំហឹងទុកក្នុងចិត្តមិនហ៊ានបញ្ចេញមក។
«ពូក្មួយវាគ្រាន់តែជាការសម្តែង»ពាក្យថាពូក្មួយដែលគេប្រាប់អ្នកស្រីធំមុននេះវាត្រឹមតែជាការសម្តែងប៉ុន្តែទំនាក់ទំនងរបស់ពួកគេមិនមែនត្រឹមពាក្យថាពូក្មួយទេ។
+ត្រឡប់មកបច្ចុប្បន្នវិញ
«អូនឃ្លាននៅ?»
«ឃ្លានហើយ ខ្លាំងទៀតផង»
«តស់ពួកយើងទៅរកអីញ៊ាំទៅ»
«អឹម»ថេហ្យុងងក់ក្បាលផ្ងក់ៗរួចក៏ងើបក្រោកដើរតាមលោកពូទៅឡានវិញដើម្បីជិះទៅរកអីញ៊ាំ។
.......
ចេញពីជើងភ្នំបើកហួសមកប្រហែលជា30ម៉ែត្រមានតូបលក់របស់ញ៊ាំជាច្រើននៅតាមដងផ្លូវ។ជុងហ្គុកនឹងថេហ្យុងក៏មិនបានបើកទៅណាឆ្ងាយទៀតដែរសម្រេចចិត្តថាឈប់ចតឡាននៅក្រោមដើមឈើធំមួយហើយក៏ដឹងដៃគ្នាដើរមកទិញរបស់យកទៅញ៊ាំព្រោះមកនេះមកដើរលេងបែបសាមញ្ញៗមិនចង់ហឺហារចូលហាងទំនើបអីទេ.....
«ពូសាកមួយម៉ាត់ទៅ»ថេហ្យុងយកសាច់អាំងមួយចង្កាក់មកបញ្ចុកជុងហ្គុក។
«ឆ្ងាញ់ណាស់»
«ត្រូវហើយអូនប្រាប់ពូចុះអាហារដែលដាក់លក់តាមផ្លូវទាំងអស់នេះមានរសជាតិឆ្ងាញ់មិនខុសពីហាងទំនើបប៉ុន្មានទេ»
«ពិតមែន?»
«ហ្ហឹម!!»ក្រហ្ហឹមហើយក៏ដើរទៅយកសាច់អាំងអោយអ្នកលក់ច្រកថង់ដែលមានជុងហ្គុកជាអ្នកចេញលុយ។
ពួកគេទាំងពីរដើរទិញរបស់ញ៊ាំគ្រប់មុខព្រោះជុងហ្គុកគេចង់សាកចង់ដឹករសជាតិថាម្ហូបទាំងអស់នេះមានរសជាតិឆ្ងាញ់ពិតដូចជាថេហ្យុងនិយាយឬក៏អត់។
..........
ភូមិគ្រឹះអាន់ព្រីតន់
ពីរនាក់ពូក្មួយចុះពីឡានដឹងដៃគ្នាបណ្តើរចូលក្នុងភូមិគ្រឹះយ៉ាងអើងហើយអត់មានចាប់អារម្មណ៍ឬក៏ខ្វល់ខ្វាយជាមួយក្រសែភ្នែកកំណាចរបស់អ្នកជាម្តាយកំពុងសម្លឹងមកកាន់ពួកគេនោះទេ÷
«ទើបតែមកពីណា?»
«លោកពូជូនខ្ញុំទៅដើរលេង»
អ្នកស្រីធំសួរជុងហ្គុកតែថេហ្យុងឆ្លើយជំនួសព្រោះដឹងចិត្តលោកពូច្បាស់ថាមិនចង់និយាយជាមួយនឹងគាត់។
«ខ្ញុំមិនបានសួរឯងទេ»
«គេមានសិទ្ធឆ្លើយជំនួសខ្ញុំគ្រប់យ៉ាង»ជុងហ្គុកក្រសោបកាយតូចអោបរឹតចំពោះមុខអ្នកម៉ាក់ពោលពាក្យប្រាប់ច្បាស់ៗអោយគាត់បានដឹងថាគេម្នាក់នេះមានសិទ្ធឆ្លើយជំនួសគេគ្រប់យ៉ាងនូវអ្វីដែលគេមិនចង់ឆ្លើយហើយក៏មានសិទ្ធគ្រប់យ៉ាងនៅក្នុងភូមិគ្រឹះនេះដូចគ្នា។
«ម៉ាក់មើលទៅឯងដូចជាការពារក្មេងតាមចិញ្ចើមផ្លូវនេះដល់ហើយជុងហ្គុក ឯងមិនមែនមានទំនាក់ទំនងអ្វីជាមួយគេទេឬ?»នឹកមិនយល់កាន់តែឆ្ងល់បើមិនបានសួរច្បាស់ជានៅមិនសុខ។តើក្មេងនេះមានអ្វីអស្ចារ្យទៅបានជាកូនប្រុសរបស់គាត់តែងតែចេញមុខការពារគេរាល់លើកបែបនេះ?
«គេជាមនុស្សសំខាន់»សម្តីស្រាលៗ មិនសម្លត់ មិនកំហគ ត្រជាក់ដូចជាទឹកកកប៉ុន្តែធ្វើអោយអ្នកស្រីធំក្តៅអន្ទះអន្ទែងពេញខ្លួនអត់ទ្រាំសឹងតែមិនចង់បាន÷
«ឯងកុំភ្លេចខ្លួនអោយសោះថាឯងមានគូដណ្តឹងហើយណាជុងហ្គុកមុននឹងធ្វើអីនិយាយអីចេញមកអោយចេះគិតគូខ្លះផង»
«គូដណ្តឹងដែលខ្ញុំមិនពេញចិត្ត? គូដណ្តឹងដែលម៉ាក់រៀបចំទាំងដែលខ្ញុំមិនបានដឹងដំណឹងអ្វីសោះ? គូដណ្តឹងដែលមិនទាន់បានប្រារព្ធពិធីភ្ជាប់ពាក្យ?នឹងហៅថាគូដណ្តឹង?»
«មុននឹងក្រោយឯងក៏ភ្ជាប់ពាក្យដដែលទេ គេចយ៉ាងណាក៏មិនផុតដែរ»
«កុំជឿជាក់ខ្លាំងពេក»ថេហ្យុងតបត្បកទៅអ្នកស្រីធំវិញដោយមិនខ្លបខ្លាចសូម្បីតែបន្តិច។អ្វីក៏ដោយកុំរំពឹងខ្ពស់ពេកវាក៏អាចនឹកខកចិត្តខ្លាំងដូចគ្នា។
«ទៅ!!!»មិនខ្វល់ជាមួយនឹងអ្នកស្រីធំជុងហ្គុកក៏ក្រសោបចង្កេះតូចអោបបណ្តើរឡើងទៅបន្ទប់បាត់។ចំណែកអ្នកស្រីធំបានត្រឹមតែឈរមើលពួកគេទាំងពីរគៀកកើយបណ្តើរគ្នាដើរចេញទៅព្រោះគាត់មិនទាន់ចង់អោយសង្រ្គាមរវាងគាត់នឹងថេហ្យុងចាប់ផ្តើមនៅពេលនេះទេ។
«ខ្ញុំនឹងរកគ្រប់វិធីធ្វើអោយឯកចាកចេញពីភូមិគ្រឹះនេះអោយបាន»អ្នកស្រីធំ
.........
«ហ្ហឹម~»សម្លេងដកដង្ហើមធំបន្លឺឡើងខណៈរាងក្រាសរាងតូចផ្តួលខ្លួនគេងទៅលើពូកព្រមគ្នាដោយការអស់កម្លាំងជាខ្លាំង.....
«ហត់ណាស់ខ្លាំងពូ!!»
«នៅមិនទាន់បានធ្វើអីទេមិចក៏ហត់?»
«គឺ ហត់នឹងឈ្លោះជាមួយម៉ាក់ពូនឹងហើយ»ដែលប្រាប់ថាហត់មិនមែនហត់ព្រោះបញ្ចេញកម្លាំងទៅលើការងារទេតែហត់នឹងឈ្លោះទាស់ទែងជាមួយអ្នកស្រីធំនេះឯង។
«ធ្វើធម្មតាៗទៅមានពូជាខ្នងបង្អែកហើយអូនកុំខ្លាច»
«អូនមិនបានខ្លាចទេគ្រាន់តែមិនចង់មានបញ្ហាជាមួយមនុស្សចាស់ប៉ុណ្ណោះ»
«អូនមិនចង់មានតែគាត់ចង់អ៊ីចឹងអូនជូនតាមបំណងគាត់ទៅពូមិនហាមទេ»មិនហាមមិនមែនបង្រៀនក្មេងអោយខូចតែចង់អោយម៉ាក់របស់គេបានស្គាល់របស់ខ្លាំងខ្លះចង់អោយថេហ្យុងជាអ្នកកាច់បំបាក់ស្លាបរបស់ម៉ាក់គេអោយរាងចាលម្តងកុំអោយគាត់យល់តែចិត្តខ្លួនឯងពេក។ចំណែកនាយវិញពីពេលនេះទៅក៏លេងស្តាប់តាមការបញ្ជារបស់គាត់ទៀតដែរគេនឹងប្រើសិទ្ធផ្ទាល់ខ្លួនសិទ្ធជាម្ចាស់ភូមិគ្រឹះនេះពាក់កណ្តាលទៀត តតាំងជាមួយនឹងម៉ាក់របស់គេម្តង។
...........
និយាយដោយថេហ្យុង
រាត្រីឯកាបានចូលមកដល់ផ្ទៃមេឃប្រែជាងងឹតបាំងបិទអស់ពន្លឺរស្មីព្រះចន្ទប្រៀបដូចជាជីវិតខ្ញុំនៅពេលនេះ ទោះបីខ្ញុំបានជួបជាមនុស្សល្អដូចជាលោកពូទទួលបានក្តីស្រលាញ់នឹងការមើលថែរឌិតដល់យ៉ាងណាក៏ខ្ញុំនៅតែមានអារម្មណ៍ថាឯកាជីវិតនៅតែងងឹតស្វែងរកពន្លឺមិនឃើញ។មិនដឹងថាជីវិតនៅថ្ងៃមុខជួបជាមួយនឹងអ្វីខ្លះនោះទេ តែខ្ញុំបានត្រៀមខ្លួនរួចហើយក្នុងការទទួលយករឿងរ៉ាវដែលវាប្រុងនឹងកើតឡើងនាពេលខាងមុខនេះ។
«ដួងចន្ទអើយអ្នកមើលទៅឯកាណាស់ដូចជារូបខ្ញុំអ៊ីចឹង!!»ភ្នែកសម្លឹងមើលទៅដួងចន្ទដែលរះកណ្តាលផ្ទៃមេឃបាំងបិទដោយពពកខ្មៅអួអ័ព្ទមើលទៅសែនកន្តោចកណ្តែងគួរអោយអាណិតពន់ពេក។
«ហ្ហឹម!!!!»ដកដង្ហើមធំរួចក៏ឡើងទៅបន្ទប់គេងវិញព្រោះខ្លួនចេញមកខាងក្រៅយូរគួរសមហើយខ្លាចតែនៅបន្តិចទៀតលោកពូចិញ្ចឹមរបស់ខ្លួនចុះមកតាមមិនខាន។
«លោកពូ!!»បម្រុងនឹងដើរត្រឡប់ទៅបន្ទប់វិញហើយងាកមកក៏ឃើញជុងហ្គុកឈរពីក្រោយនេះមិនដឹងថាមកដល់តាំងពីស្មើណានោះទេ។
«មិនសប្បាយចិត្តរឿងអី?ហេតុអ្វីក៏សោកសៅម្លេះ?»ជុងហ្គុកអង្អែលក្បាលថេហ្យុងថ្នមៗតាមទម្លាប់ចោទសួរដោយក្រសែភ្នែកតាមសម្លឹងមុខថេហ្យុងមិនដកបបួលអោយរាងតូចចាប់ផ្តើមពេបមាត់កលរកយំភ្លាម ហើយក៏យំមែននៅពេលដែលជុងហ្គុកចាប់ផ្ងើយចង្កាខ្លួនឡើងប្រឈមមុខជាមួយនឹងនាយ÷
«ថេយ៌..នឹកផ្ទះ..នឹកម៉ែ..ថេយ៌នឹកគាត់ណាស់»
The Cuntine 💕
សរសេរដោយ:ជីនណា

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now