ភាគ2:អ្ហឹកៗ...ពូអើយថេហ៍ឃ្លាន!!

1.9K 121 6
                                        

«សម្លឹងមើលយើងអោយចំថេហ្យុង»ឃើញគេងាកមុខចេញក្នុងទ្រូងចាប់ផ្តើមក្តៅឆេវនឹងប្រញាប់បញ្ជាអោយគេងាកមកសម្លឹងមុខខ្លួនវិញ។ថេហ្យុមិនប្រកែកក៏ព្រមងាកមកសម្លឹងមុខជុងហ្គុកតាមការបង្គាប់របស់នាយ ពេលនេះក្រសែភ្នែករបស់ពួកគេកំពុងតែសម្លឹងមើលគ្នាទៅវិញទៅមកក្រសែភ្នែកពីរគូរកំពុងតែត្របាញ់រកគ្នាដោយបញ្ជាក់ពីអារម្មណ៍ដែលគ្មានអ្នកណាអាចទាញដឹងបានថាវាជាអារម្មណ៍អ្វីអោយប្រាកដស្របនឹងពេលនោះជុងហ្គុកមិនអាចហាមឃាត់ចិត្តរបស់ខ្លួនជាប់គេក៏÷
«អ៊ុប»បបូមាត់ក្រាស់ថ្មឹករបស់ជុងហ្គុកបានទម្លាក់យឺតៗទៅប្រថាប់នៅលើបបូមាត់តូចច្រមិចរបស់ថេហ្យុង។នាយថើបថែថមថ្នមៗនឹងបឺតជញ្ជក់ខាំក្រញិចតិចៗរហូតដល់បបូមាត់របស់ថេហ្យុងមានជ្រាបចេញឈាមមករឺមៗដោយសារតែការខាំរបស់នាយ។ថេហ្យុងបើកភ្នែកធំៗភ្លៅមាន់បំពងដែលកាន់ក្នុងដៃក៏ស្រាប់តែរបូតជ្រុះពីដៃអស់ព្រោះតែភ្ញាក់ផ្អើលខ្លាំងពេកជាមួយនឹងទង្វើរបស់ជុងហ្គុកកំពុងធ្វើមកលើខ្លួន។
[ហេតុអ្វីខ្ញុំមិនរើ?ហេតុអ្វីក៏មិនរុញច្រានគាត់ចេញ?]រាងតូចអង្គុយស្ងៀមអោយគេបឺតជញ្ជាក់មាត់តាមចិត្តរួចក៏នឹកគិតក្នុងចិត្ត។ហេតុអ្វីក៏បណ្តោយអោយគេគេថើបដៃមានម្តេចមិនព្រមរុញច្រានគេចេញទៅ?ចំជាឆ្កួតខ្លាំងបំផុតហើយអាថេហ្យុងអើយ។
ឌឹប!!
ដៃតូចៗលើកគក់ប្រអប់ទ្រូងហាប់ណែនខ្លាំងៗតាមកម្លាំងដែលមានប៉ុន្តែអ្នកខ្លះមិនសូម្បីតែស្រែកថាឈឺមួយម៉ាត់គិតតែប្រឹងថើបបបូមាត់ត់ដែលទន់ម្លើយមានរសជាតិផ្អែមដូចជាទឹកឃ្មុំតាមចិត្តដែលខ្លួនប្រាថ្នាដោយពុំបានគិតខ្វល់ដល់ក្មេងខ្លះដែលកំពុងហប់ខ្យល់ដកដង្ហើមមិនកើតជិតស្លាប់ទៅហើយ។ពេលថើបអស់ចិត្តអស់ចង់ទើបនាយព្របដកបបូមាត់ចេញមកវិញឯថេហ្យុងពេលទទួលបានសេរីភាពហើយក៏អង្គុយដកដង្ហើមញាប់គឃូស ដឹងទេមិចនេះបើគេមិនព្រមឈប់សង្ស័យតែគេអស់ខ្យល់ស្លាប់មិនខាតទេអោយតែយ៉ាងៗនឹងទៅ។
«ពីពេលនេះទៅថេហ៍ជាកម្មសិទ្ធរបស់យើងតែម្នាក់គត់យើងនឹងមើលថែឯងមិនអោយឯងលំបាកទៀតទេ»ពេលដកមាត់ពីបបូមាត់ថេហ្យុងនាយក៏និយាយឡើងដោយសម្តីផ្អែមធ្វើអោយថេហ្យុងអៀនដល់ថ្នាក់យកដៃខ្ទប់មុខតែក៏ស្រាប់ដកដៃវិញហើយសម្លក់នាយថ្លែនឹងនិយាយឡើង÷
«ថើបនោះថើបធ្វើដូចក្មេងដាច់ដាបត្រូវម៉ែផ្តាច់ដោះ»អៀននឹងសម្តីនាយមធ្យំទេតែងំអៀននឹងការថើបរបស់គេតែម្តងថើបធម្មតាមិនសូវអីទេតែបឺតមាត់គ្នាឡើងស្លេកអស់សមហើយដែលគេហៅក្មេងដាច់ដាបនោះ។
«ឯងថាអ្នកណាដាច់ដាប?»សួរទាំងមុខឌឺ។
«ពូនឹងហើយ មើលចុះថើបអូនឡើងស្លេកបបេអស់..អ្ហឹក»ខឹងចិត្តពេកក៏ស្ទុះឡើងទៅលើគ្រែសំងំពួនយំនៅក្នុងភួយដើម្បីអោយមនុស្សដាច់ដាបខ្លះតាមលួងហើយវាបានផលពិតមែន÷
«យើងសុំទោស កុំខឹងអី»កម្លោះចាស់តាមមកលួងដល់លើគ្រែ នាយផ្តេកខ្លួនដេកក្បែរក្មេងពូកែងរហើយក៏ដាក់ដៃអោបក្រសោបចង្កេះអង្រ្កងតូចមួយក្តាប់យ៉ាងណែនដៃប៉ុន្តែអ្នកនៅក្នុងភួយក៏បំបេះដៃចេញព្រោះតែខឹងទើបមិនចង់អោយប៉ះពាល់÷
«កុំប៉ះអូន!!»មាត់ប្រាប់កុំអោយប៉ះខ្លួនក៏ខិតចេញពីគេបន្តិចដើម្បីកុំអោយប្រុសចាស់ដាច់ដាមចូលក្បែរខ្លួនតែគិតថានាយចាញ់?អត់ទេនាយខិតមករាងតូចហើយក៏អោបគេដូចមុន ថេហ្យុងពេលឃើញបេបនេះក៏ងាកមកខាំមាត់សម្លក់ជុងហ្គុកហើយក៏ចាប់បេះដៃគេចេញពីចង្កេះម្តងទៀតតែលើកនេះមិនបានផលទេព្រោះតែជុងហ្គុកនាយបានអោបរឹតចង្កេះថេហ្យុងឡើងណែនដៃទោះបីថេហ្យុងប្រឹងរើក៏រើមិនចេញដែរស្អិតដូចតុកកែ។
«ឈប់ខឹងនឹងយើងទៅណា!!»នាយលួងលោមដោយសម្តីផ្អែមល្ហែមដែលពីមុនមកគឺគ្មានអ្នកណាធ្លាប់បានស្តាប់លឺ ថេហ្យុងជាមនុស្សដំបូងក៏ប្រហែលជាមនុស្សចុងក្រោយដែលគេនិយាយពាក្យសម្តីស្រទន់ទាំងនេះ។
«...»ស្ងាត់
«!!»ជុងហ្គុកធ្វើមុខជួរហួចបន្ទាប់ពីក្មេងមិនព្រមនិយាយរកមិនព្រមឈប់ខឹង។គេមិនចេះលួងទេតើអោយធ្វើមិចទៅទៅក្មឹងនេះបាត់ខឹង?អរនឹកឃើញហើយ÷
«ស្អែកនេះចេញពីធ្វើការយើងនាំឯងទៅដើរលេងទិញរបស់ញ៊ាំទិញរបស់លេងឯងចង់ទៅទេ?»
«ពូនិយាយពិតអត់!?»ទីបំផុតក៏ព្រមនិយាយជាមួយជាមួយនឹងប្រុសចាស់ដាច់ដាបវិញបន្ទាប់ពីលឺថាគេនាំទៅដើរលេងទៅទិញរបស់ញ៊ាំ ប្រាប់ការពិតមែនឃើញរបស់ញ៊ាំមិនបានតែបើអត់របស់ញ៊ាំជីវិតស្មើសូន្យ។
«អោយតែឯងព្រមបាត់ខឹងនឹងយើង»
«ក៏បាន តែបើពូខុសសន្យាថេហ្យុងនឹងខឹងទៀតហើយឈប់និយាយចូលពូហើយ»ជុងហ្គុកបានត្រឹមសើចក្នុងដើម.កអស់សំណើចជាមួយអ្នកខ្លះដែលនិយាយថាឈប់លេងចូលនឹងខឹងខ្លួនទៀត។
«គេងទៅម៉ោងពីរជាងហើយ»រវល់តែជជែកនេះជជែកនោះម៉ោងពីរបាត់ទៅហើយទើបនាយប្រញាប់ប្រាប់អោយក្មេងគេងហើយខ្លួនក៏គេងដូចគ្នាព្រោះតែស្អែកនេះគឺត្រូវងើបទៅក្រុមហ៊ុនពីព្រឹក។
ថេហ្យុងថ្មិចភ្នែកគេងក្នុងរង្វងើដៃកក់ក្តៅរបស់ប្រុសចាស់ដែលដៀលកប់មាត់ថាគេដាច់ដាបឥឡូវមកចិត្តទន់ចុះញ៉មក្រោមការល្បួងរបស់ប្រុសដាច់ដាបដដែល។
ថ្ងៃថ្មីបានចូលមកដល់ព្រះអាទិត្យរះពីទិសខាងកើតបញ្ចេញពន្លឺភ្លឺឆ្វាចសម្រាប់បំភ្លឺលោកិយនឹងជារស្មីសំយោគសម្រាប់ដើមរុក្ខជាតិតូចធំអោយបានលូតលាស់។ក្រឡែកមកមើលក្មេងកំពូលខ្ជិលដែលលង់ខ្លួនឈ្លោះជាមួយនឹងមនុស្សចាស់ដល់ម៉ោងទាបភ្លឺវិញពេលនេះនៅដេកជំទិតគូទមិនទាន់ក្រោកនៅឡើយទេ។
«ដេកត្រមួកណាស់តើ»នាយឈរច្រត់ចង្កេះសម្លឹងមើលអ្នកខ្លះដេកជំទិតគូទមិនព្រមងើបសោះមិនដឹងថាដេកដល់ម៉ោងប៉ុន្មានទេ។ជុងហ្គុកបន្ទាប់ពីសើចអស់ចិត្តហើយក៏ដើរចេញពីបន្ទប់បាត់ដោយមិនបានដាស់ឬក៏រំខានដំណេកថេហ្យុងទេ។នាយដើរចុះមកជាន់ខាងក្រោមទាំងញញឹមរីកថ្ពាល់ធ្វើអោយឃីយូដែលបានឃើញអត់នឹងឆ្ងល់មិនបាន÷
«តើអ្នកណាទៅធ្វើអោយចៅហ្វាយខ្ញុំញញឹមរីកដូចគ្រាប់ជីទាំងព្រឹកចឹង?»ជុងហ្គុកធ្វើមុខមាំវិញមួយរំពេចក្រោយទទួលបានពាក្យចម្អន់ពីឃីយូកូនចៅជំនិយរបស់ខ្លួន។
«ឆាប់ទៅ»មិនខ្វល់នឹងសម្តីកូនចៅ កម្លោះចាស់ដែលទើបតែចេះមានស្នេហាដើរឡើងខ្ញង់ចូលក្នុងឡានបាត់ ក៏មិនភ្លេចងាកទៅតឿនឃីយូអោយប្រញាប់បើកឡានទៅក្រុមហ៊ុនដែរ។
«បាទ!!»ឃីយូរហ័សបើកឡានចេញទៅតាមបង្គាប់របស់ចៅហ្វាយ។ឡានបានបរចេញទៅផុតពីភូមិគ្រឹះប្រហែលជាប៉ុន្មានម៉ែត្រជុងហ្គុកក៏ភ្ញាក់ព្រើតស្របពេលនឹកឃើញថាខ្លួនភ្លេចប្រាប់អោយគេរៀបចំអាហារទុកអោយថេហ្យុងទើបគេប្រញាប់ទាញទូរស័ព្ទខលទៅភូមិគ្រឹះ(ទូរស័ព្ទលើតុសម្រាប់ផ្ទះអ្នកមាន)ប្រាប់អោយអ្នកបម្ររៀបចំអាហារទុកអោយថេហ្យុងបើមិនអញ្ចឹងភ្ញាក់មកឃ្លានហើយបូករួមនឹងមិនឃើញនាយទៀតមុខជារករឿងបែកភូមិគ្រឹះមិនខាន។
«ហាឡូ!! កុំភ្លេចរៀបចំអាហារឆ្ងាញ់ទុកសម្រាប់អ្នកប្រុសតូចពួកឯងផង»ប្រាប់រួចក៏ចុចបិទហើយក៏សំងំបិទភ្នែកផ្អែកក្បាលនឹងកាប៊ីនឡានយកកម្លាំងបន្តិចព្រោះយប់មិញនេះគេគេងបានមិនបានពេញភ្នែកទេរវល់លួងក្មេងរបិលរប៉ូច។
«មើលទៅចៅហ្វាយដូចជាចាប់អារម្មណ៍នឹងក្មេងម្នាក់នឹងខ្លាំងណាស់»ឃើញចៅហ្វាយសម្រាកមិនចង់រំខានតែពេលមើលតាមកញ្ចក់ម្តងទៀតបែជាឃើញនាយញញឹមតិចៗធ្វើអោយឃីយូទាយដឹងបានយ៉ាងច្បាស់ថាមកពីអ្នកណាទើបគេមានបំណងនិយាយញោះចៅហ្វាយលេងសើចអីបែបនឹងហើយគេក៏ទទួលបានចម្លើយមកវិញ÷
«ហ្ហឹស~មែនហើយយើងចាប់អារម្មណ៍គេ»បើគេចាប់អារម្មណ៍មែនវាយ៉ាងមិច?ចង់ប្រឆាំងជាមួយគេ?តែថានាយដឹងកូនចៅម្នាក់នេះមិនហ៊នឡើយអោយតែអ្វីដែលនាយនិយាយថាចូលចិត្តគេក៏ចូលចិត្តបើនិយាយថាស្អប់គេក៏ស្អប់ដូចគ្នា។
«មើលទៅគេអស្ចារ្យណាស់ត្រឹមមួយយប់សោះអាចធ្វើជាចោរឆក់យកបេះដូងលោកអគ្គនាយកអាន់ព្រីតន់ញូខានេសទៅបាន»ឃីយូនិយាយរួចក៏សើចតែក៏ត្រូវបិទមាត់ហើយប្រែជាសកងៀមស្ងាត់វិញបន្ទាប់ត្រូវបានជុងហ្គុកសម្លក់។
ងាកទៅមើលនៅភូមិគ្រឹះវិញការទាយទុករបស់ជុងហ្គុកគឺពិតជាសាកសិទ្ធពិតៗឥតខុសបន្តិចឡើយថេហ្យុងភ្ញាក់ឡើងមកស្រាប់តែពុំបានឃើញជុងហ្គុកគេក៏បានដើររកពេញបន្ទប់ ដំបូងៗមិនទេតែរកយូរទៅហៅខ្លាំងទៅកាន់តែស្ងាត់កាន់តែមិនឃើញធ្វើអោយអារម្មណ៍ដែលខ្លាចបុកកម្សួលចូលពេញដើមទ្រូងហុចផចផលអោយទេកនេត្រាស្រក់ចុះមកតក់ៗគិតថាជុងហ្គុករត់ចោលខ្លួនលេងហើយក្បត់សន្យាកាលពីយប់មិញ ថេហ្យុងអង្គុយសំងំយំអោបក្បាលជង្គង់នៅក្នុងបន្ទប់ពេញមួយថ្ងៃមិនព្រមចុះចេញទៅណាទាំងអស់ត្បិតថាខ្លាចមនុស្សនៅទីនេះធ្វើបាបខ្លួនព្រោះគេមិនស្គាល់អ្នកណាក្រៅពីជុងហ្គុកហើយតែរឹតតែមិនទុកចិត្តអ្នកណាទាំងអស់នៅពេលនេះ....
«អ្ហឹកៗ..ពូអើយថេហ៍ឃ្លានណាស់..ហុឺ»ថេហ្យុងយំអង្អែលពោះថ្នមៗគេឃ្លានតែមិនហា៊នចេញពីបន្ទប់គិតបម្តុងនឹងទៅរកមើលអាហារដែលញ៊ាំសល់ពីយប់មិញមកចម្អែតក្រពះតែអាហារទាំងអស់នោះត្រូវបានជុងហ្គុកប្រមូលចាក់ចូលធុងសម្រាមអស់បាត់ទៅហើយ។
«ក្អឹក!!»គេអង្គុយក្បែរធុងសម្រាមដៃអោបពោះជាប់ សម្លឹងមើលអាហារក្នុងសម្រាមរួចលេបទឹកមាត់ក្អឹកៗព្រោះតែឃ្លាន។ ដោយទ្រាំជាមួយនឹងការឃ្លានទៀតលេងបានគេក៏សម្រេចចិត្តរើសយើងអាហារពីធុងសម្រាមមកកាន់ញ៊ាំទាំងពិបាក...
«វាផ្អូមហើយ..អ្ហឹកៗ..តែ-មិនអីទេនៅញ៊ាំបានតើ»មាត់និយាយថាញ៊ាំបានប៉ុន្តែវាពិបាកលេបខ្លាំងណាស់រសជាតិរបស់ភ្លៅមាត់ដែលគេញ៊ាំវាជូរហើយធំក្លិនទៀតប៉ុន្តែធ្វើមិចបើឃ្លានហើយក៏គ្មានជម្រើសទើបត្រូវបង្ខំចិត្តញ៊ាំអើយតែឆ្អែតសិនយ៉ាងមិចយ៉ាងម៉ាចាំគិតពេលក្រោយទៀត។
ស្របនឹងពេលដែលកំពុងអង្គុយញ៊ាំទ្វារបន្ទប់ក៏បើកឡើងថេហ្យុងចាប់ផ្តើមភ័យងាកទៅសម្លឹងមើលទ្វារទាំងបេះដូងលោតដុកដាក់ៗព្រោះខ្លាចៗថាមនុស្សនៅទីនេះឡើងមកធ្វើបាបគេ...
មនុស្សមាឌធំដើរសន្សឹមចូលមកក្នុងបន្ទប់ទាំងញញឹមតែស្នាមញញឹមក៏រលាយបាត់ស្របនឹងទិដ្ឋភាពមួយដែលមិនគួរអោយជឿបេះដូងហាក់ធ្លាក់ដល់ពេលឃើញក្មេងរបិលរប៉ូចរបស់ខ្លួនអង្គុយរើសអាហារពីធុងសម្រាមមកញ៊ាំទាំងទឹកភ្នែករហាមទើបធ្វើអោយគេកើតការខឹងសម្បារយ៉ាងខ្លាំងក៏ដើរទៅកញ្ឆក់ភ្លៅមាន់ពីដៃរាងតួចកប់ចោលក្នុងធុងសម្រាមវិញរួចសម្លុតស្តីបន្ទោសខ្លាំងៗមិនសន្សំចៃមាត់÷
«ហេតុអ្វីក៏ញ៊ាំវា?ដឹងទេថាវាប៉ះពាល់ដល់សុខភាព?យ៉ាងមិចឯងគិតថាយើងក្រខ្លាំងដល់ថ្នាក់យកឯងមកចិញ្ចឹមហើយគ្មានបាយអោយឯងញ៊ាំបានជាមករើសរបស់ពីធុងសម្រាមមកញ៊ាំ?»

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now