«ហ្ហឹស~ខ្ញុំជាសម្រាមខ្ញុំក៏មិនដែលភ្លេចកំណើតរបស់ខ្លួនឯងហើយចិត្តរបស់ខ្ញុំក៏មិនកខ្វក់ដូចសម្រាមដែរខុសពីនាងជាតិកំណើតជាស្រីសួគ៍តែចិត្តសន្តាតដូចសត្វនរកចាប់ជាតិមិនសាកសមនឹងឋានៈយសស័ក្តិដែលមានសោះ»ថេហ្យុងញញឹមក្បួចហាក់ដូចជាមិនឈឺជាមួយនឹងការដាក់ទោសរបស់រ៉ូសតែក៏ប្រឹងប្រមូលកម្លាំងស្តួចស្តើងដែលមានដៀលក្បាលរ៉ូសធ្វើអោយនាងសើចលេងសមព្រោះខឹងចិត្តដែលថេហ្យុងនៅតែបានសម្តីដូចដើមមិនញញើតជាមួយនាងអីបន្តិចបែបនឹង។
«អាថេហ្យុង-ខ្វាប់ៗៗៗ»ប្រាណតូចឈរខាំមាត់អោយគេវាយតាមចិត្តខណៈពេលកែវភ្នែកកំពុងសម្លឹងមើលមនុស្សប្រុសជាទីស្រលាញ់ដែលឈរមើលគេពីចម្ងាយតាមមាត់បង្អួយមកដោយកែវភ្នែកទទេស្អាតធ្វើអោយចិត្តរឹតគ្រាំឈឺលើសដើម។
(ទោះគេវាយអូនដល់ស្លាប់ក៏បងមិនហាមដែលមែនទេជុងហ្គុក?)ថេហ្យុងប្រើក្រសែភ្នែកយ៉ាងគួរអោយសង្វែកសម្លឹងទៅកាន់ជុងហ្គុកដែលនៅទីឆ្ងាយពីខ្លួន។នាយឃើញនឹងភ្នែកហើយថាស្រីបិសាចនេះកំពុងវាយធ្វើបាបរូបគេបំណងចង់អោយស្លាប់តែនាយនៅឈរមើលធ្វើប្រងើយមិនគិតចង់ចុះមកហាមឃាត់ទេយ៉ាងមិច?ឬមួយក៏ត្រូវការអោយគេស្លាប់ដែរទើបធ្វើមិនដឹងមិនលឺ?
ខ្វាប់ៗៗ!!!!
«អួយ-អ្ហឹកៗ..ឈឺណាស់..ពូជួយថេហ៍ផង..ថេហ៍ឈឺណាស់ពូ..អ្ហឹកៗ..អួយ»ទឹកភ្នែកនឹងសម្លេងស្រែកដង្ហើយហៅរកជំនួយពីអ្នកជាពូស្រែកក្តែងៗសឹងតែដាច់ខ្យល់នៅនឹងកន្លែងទៅហើយតែមើលចុះមើលចរឹករបស់មនុស្សដែលគេសុំជំនួយទៅគេបែរជាជ្រើសរើសងាកមុខចេញរួចពាំនាំខ្លួនប្រាណហាប់ណែនរបស់ខ្លួនចាកចេញពីបង្អួចទៅបាត់ដោយមិនស្រណោះអ្វីបន្តិច។ថេហ្យុងឃើញបែបនេះក៏ស្ងាត់មាត់លេងស្រែកព្រោះដឹងច្បាស់ថាទោះបីស្រែកដល់ស្លាប់ក៏គេមិនមកជួយដដែលស៊ូខាំមាត់ខ្លួនឯងកាត់បន្ថយភាពឈឺចាប់ល្អជាង។
ខ្វាប់ៗ!!
«អ្ហឹកៗ...ហឹម»ថេហ្យុងខាំបបូរមាត់របស់ខ្លួនឡើងចេញឈាមដ្បិតពេលនេះគេអស់សង្ឃឹមក្នុងការរស់នៅបន្តទៀតហើយគេចង់តែស្លាប់អោយបាត់ៗពីលោកនេះទេលោកអើយដឹងទេថាគេឈឺគេដំបៅទ្រូងកម្រិតណាត្រូវរងនៅការជិះជាន់មើលងាយចោទប្រកាន់ទទួលទារុណកម្មគ្រប់យ៉ាងទាំងគ្មានកំហុសអីសោះ។
«បានហើយអ្នកនាងរ៉ូសនេះវាលើសពី50រំពាត់ហើយណា»ឃើញរ៉ូសនាងវៃមិនដកដៃវៃឡើងខ្នងដែលធ្លាប់តែស្រស់ស្អាតប្រែជាមានសភាពបែកសាច់ស្ញេញស្ញាចដាបដោយឈាមជោគខ្នងអស់ទៅហើយនាងនៅតែមិនព្រមឈប់ទើបឃីយូ៉ប្រញាប់ចូលមកឃាត់ដោយកញ្ឆក់.កដៃនាងមួយទំហឹងក្រវាត់ទៅក្រោយធ្វើអោយរ៉ូសនាងប៊ីសតែដួលទៅហើយតែសំណាងបានអ្នកស្រីមកជួយទប់ទាន់ពេល។
«យើងវៃវាប៉ុន្មានរំពាត់ក៏បានឯងកុំមកចេះឆាប់ថយចេញទៅ»ស្រីជើងល្អប្រឹងដំឡើងរឹងខ្លាំងហំហានដើរចូលទៅរកវៃថេហ្យុងតែកុំសង្ឃឹមថាបានប៉ះទៀតអោយសោះព្រោះឃីយូនៅឈរពាំងពីមុខដោយទឹកមុខមាំកំណាចខុសពីពេលមុននេះព្រមទាំងបានបោះសម្តីគម្រាមទៅកាន់នាងទៀតផង÷
«ខ្ញុំមិនចេញបើនាងហ៊ានប៉ះអ្នកប្រុសរបស់ខ្ញុំមួយរំពាត់ទៀតខ្ញុំនឹងអា.កនាងសម្លាប់ចោលនៅទីនេះមិនខាន»វាជាពាកគម្រាមប៉ុន្តែគម្រាមបែបមែនទែនមិនមែននិយាយចោលអោយរួចពីមាត់បើនាងហ៊ានប៉ះថេហ្យុងមួយសរសៃសក់គេនឹងមិនទុកនាងអោយរស់នៅសើយសុខលើកំនរទុក្ខរបស់អ្នកដ៏ទៃឡើយ។
«ឯងត្រឹមជាអង្គរក្សរបស់ជុងហ្គុកកុំមកធ្វើរឹកគ្រាន់បើជាមួយអនាគតកូនប្រសាយើងអោយសោះ»អ្នកស្រីធំឈរលេងស្ងៀមនៅពេលមានគេមកនិយាយប្រមាថដល់អាយុជីវិតរបស់រ៉ូសទើបប្រញាប់ចេញមុខការពារភ្លាមៗបបួលអោយនាងស្រីល្អតែរូបតែចរឹកមាយាទអន់កាន់តែបានចិត្តបានដៃថែម÷
«ជៀសចេញអាឆ្កែបម្រើគេ»ស្តាប់សម្តីរបស់នាងចុះគួរចង់ទះកញ្ចប់មាត់អប្រិយនឹងណាស់មនុស្សស្រីអីពូកែមើលងាយគេយ៉ាងនេះខ្លួនជាស្រីសមតែមានពាក្យសម្តីពីរោះពីសារផ្អែមល្ហែមតែនេះហ្ហើយពិបាកនិយាយណាស់។
«ខ្ញុំមិនជៀសលុះត្រាតែជាបញ្ជារបស់ចៅហ្វាយខ្ញុំប៉ុណ្ណោះ»ក្នុងភូមិគ្រឹះនេះអ្នកដែលអាចបញ្ជាគេបានគឺជាជុងហ្គុកនឹងថេហ្យុងក្រៅពីនេះគេមិនស្តាប់តាមទាំងអស់ព្រោះមិនមែនជាម្ចាស់របស់គេ។
«ហ្ហឹស!!!»ទាំងអ្នកស្រីនឹងរ៉ូសមិនអាចធ្វើអីបានៗតែខឹងខាំមាត់សម្លក់ឃីយូហើយក៏ដើរចេញទៅបាត់ដោយបៀមកំហឹងជាប់ទ្រូងទៅជាមួយផងដែរ។
«អ្នកប្រុសតូចយ៉ាងមិចទៅហើយ?»គ្រាន់តែពីរនាក់នោះចេញទៅបាត់នាមជាកូនចៅក៏រហ័សរហួនមកស្រាយចំណងចេញពីដៃរបស់រាងតូចព្រមទាំងសួរដោយក្តីបារម្ភ។សភាពរបស់រាងតូចពេលនេះពិបាកមើលខ្លាំងណាស់មុខមាត់ស្លេកស្លាំងឈាមដាបពេញខ្នងថែមទាំងមានឈាមហូរតាមច្រមុះនឹងមាត់ទៀតទើបឃីយូត្រូវបង្ខំចិត្តនាំយកកាយតូចទៅសម្រាកនៅក្នុងបន្ទប់ដើម្បីព្យាបាលរបួសនៅលើខ្នង។
........
+ក្នុងបន្ទប់
ថេហ្យុងត្រូវបានដាក់អោយគេងនៅលើកន្ទែលត្រជាក់ស្រេបពេលបានប៉ះដល់មុខរបួសសែនឈឺពឺតផ្សារដល់ថ្នាក់សន្លប់លេងដឹងខ្លួនហើយទឹកភ្នែកនៅតែជ្រាបហូរចេញមកទៀតធ្វើអោយឃីយូអត់នឹងពោលពាក្យអាណិតមិនបាន÷
«ពុទ្ធោអ្នកប្រុសតូចមិនដឹងថាឈឺយ៉ាងណាទេ??»នាយអង្អែលលើមុខរបួសថ្នមៗក្នុងចិត្តលួចអាណិតដល់ថេហ្យុងមិនគួរមកជួបជាមួយរឿងបែបនេះសោះ។
បន្ទាប់ពីអង្គុយមើលរបួសឆ្អែតឆ្អន់ហើយទើបគេក្រោកចេញទៅខាងក្រៅសម្តៅទៅរកផ្ទះបាយតូចដើម្បីដាំទឹកក្តៅអ៊ុនៗយកមកជូតឈាមនឹងលាងរបួសកុំអោយឆ្លងមេរោគ។មួយសន្ទុះក្រោយឃីយូក៏ត្រឡប់មកវិញក្នុងដៃមានកាន់ចានដែកតូចដាក់ទឹកក្តៅនឹងកូនសន្សែងមួយ។នាយដើរសម្តៅទៅរកថេហ្យុងដាក់ចានដែកទុកមួយអន្លើសឹមចាប់ទាញកាយតូចអោយងើបអង្គុយផ្អែកខ្នងនឹងដើមទ្រូងហាប់ណែនរបស់គេរួចចាប់ដោះអាវដែលមានធំក្លិនឈាមឆ្អាបឡប់ចោលទៅម្ខាងនឹងបានយក់កន្សែងជ្រលក់ទឹលក្តៅអ៊ុនៗដែលបានដាំមកជូតលើខ្នងថេហ្យុងថ្នមៗបំផុត។
«ហ្ហឹម!!!»ថេហ្យុងក្រហឹ្ហមក្នុងបំពង់.កប្រហែលជាក្រហាយខ្លាំងទប់មិនបានមើលទៅ។
«សុំទោសអ្នកប្រុសតូចខ្ញុំដៃធ្ងន់បន្តិចហើយ»នាយញញឹមតិចៗបែបមិនសមនិយាយសុំទោសទៅរាងតូចទាំងដឹងហើយថាគេសន្លប់មិនអាចស្តាប់លឺ។ឃីយូបន្តជូតសម្អាតឈាមរហូតជ្រះស្អាតអស់ទើបចាប់ផ្តើមយកថ្នាំមកលាបអោយថេហ្យុងបន្ទាប់ពីលាបរួចក៏យកបង់មករុំលើរបួសដើម្បីការពារកុំអោយមានសត្វល្អិតមកទំឬខាំដ្បិតអីក្នុងបន្ទប់ដែលថេហ្យុងរស់នៅធ្លាប់ជាបន្ទប់ដាក់អីវ៉ាន់ពីមុនមកក៏សម្បូរសត្វល្អិតណាស់ដែរ។
វូសៗៗ!!
អាល្អិតម៉ូតៃដើរប៉ាក់ប៉ើកៗបក់កន្ទុយរវិចៗចូលទៅដាក់គូទអង្គុយក្បែរថេហ្យុង។វាលើកជើងមុខខាងស្តាំដាក់លើបាតដៃតូចទន់ត្រជាក់ស្រេបដូចមនុស្សស្លាប់ហើយទីបំផុតទឹកភ្នែករបស់វាមួយដំណក់ក៏ស្រក់ចុះមកបង្ហាញអោយឃីយូបានឃើញថាអាល្អិតនេះស្រលាញ់នឹងបារម្ភពីmommyរបស់វាមិនខុសពីគេទេ។
«ម៉ូតៃហ្ហា៎mommyឯងនឹងមិនអីទេកុំយំ»នាយលើកដៃអង្អែលក្បាលរបស់វាលេងតិចៗលួងលោមកុំអោយវាយំព្រោះខ្លាចខ្លួនយំតាមបាក់មុខអង្គរក្សមុខងាប់របស់គេមិនខាន។
វូសៗៗ!!
ចង់និយាយណាស់ថាកូនបារម្ភmommyកូនចង់អោយmommyដឹងខ្លួនមកលេងជាមួយកូនតែនិយាយមិនបានៗត្រឹមព្រូសលើកជើងខ្វៃៗទះដៃរាងតូចថើៗទឹកភ្នែកក៏ហូរមករហូតមិនព្រមឈប់សោះ។ទោះបីគេជាសត្វតែសាធាតុញាណធ្លាប់នៅជាមួយមនុស្សធ្លាប់ទទួលបានក្តីស្រលាញ់ការបារម្ភបែបនេះហើយគេក៏អាចមានអារម្មណ៍បែបនោះតបទៅកាន់អ្នកផ្តល់មកអោយគេដូចគ្នា។
«ម៉ូតៃឆ្លាតកុំយំ»ឃីយូលើកបីម៉ូតៃមកអោបជាប់ទ្រូងដាក់ចង្កាលើក្បាលរបស់វាបិទភ្នែកសម្រក់ទឹកថ្លាៗមកតក់ៗព្រោះទប់មិនជាប់។នាយយំព្រោះអាណិតថេហ្យុងដែលជួបរឿងមិនគួរជួបនាយយំព្រោះអាណិតម៉ូតៃធ្លាប់តែមានចៅហ្វាយគេនៅក្បែរមើលថែរតែពេលនេះប្រៀបដូចជាកូនឆ្កែដែលគេបោះបង់ចោលហើយយំក៏ព្រោះស្អប់ខ្លួនឯងដែលមិនអាចជួយថេហ្យុងបានគេខឹងខ្លួនឯងណាស់។
«សឺត!!!នៅទីនេះជាមួយអ្នកប្រុសតូចកុំទៅណាយើងទៅដាំបបរទុកអោយmommyឯងលឺទេ!?»ក្រោយយំឆ្អែតខំសម្រួលអារម្មណ៍មកជាធម្មតាលើកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់ស្រស់សង្ហារសឹមដាក់ម៉ូតៃអោយដេកក្បែរថេហ្យុងហើយមុនចេញទៅក៏មិនភ្លេចផ្តាំផ្ញើម៉ូតៃដែលខ្លាចគេដើរទៅណាផ្តេសផ្តាសត្រូវពួកមនុស្សអាក្រក់ចិត្តនរកទាំងចាប់យកទៅធ្វើបាប។
វូសៗ!!
អាល្អិតព្រូសតបធ្វើដូចជាស្តាប់បានណាស់ចឹងតែតាមពិតមិនយល់ពីភាសារដែលឃីយូនិយាយជាមួយអីបន្តិចហើយឃីយ៉ូក៏ចឹងស្តាប់មិនបានមិនដឹងថា*វូសៗនឹងមានន័យមិចទេចេះតែងក់ក្បាលអឺអើតបទៅវិញទៅ។
......
«ចៅហ្វាយ»ចេញផុតពីមុខបន្ទប់បានបន្តិចស្រាប់តែជួបជាមួយជុងហ្គុកកំពុងអង្គុយកងអន្ទាក់ខ្លាលើសាឡុងផឹកការហ្វេរយ៉ាងអើងហើយទើបនាយជាកូនចៅដើរតាំងៗទៅក្បែរនាយស្របពេលបបូរមាត់ក្រាសមានមន្តស្នេហ៍ដង្ហើយហៅនាយទាំងក្នុងចិត្តជ្រួលច្របល់រកប្រាប់មិនត្រូវ។
«មានការអី?»
«ចៅហ្វាយមិនគិតទៅមើលអ្នកប្រុសថេហ៍ខ្លះទេឬយ៉ាងមិច?»
«គេស្លាប់ហើយឬនៅ?»នាយដាក់កែវការហ្វេរចុះដកបារីមួយដើមពីក្នុងកញ្ចប់មកអុយនឹងភ្លើងទានជក់បង្ហុយផ្សែងមួយដង្ហើមធំទើបសម្រេចចិត្តឆ្លើយតបទៅកាន់កូនចៅវិញហើយវាពិតជាធ្វើអោយឃីយូសែនហួសចិត្តនឹងសម្តីរបស់នាយណាស់ទើបសួនាយវិញទាំងក្តៅក្រហាយ÷
«ចិត្តចៅហ្វាយសាងពីអ្វី?ម្តេចក៏អត្មានិយមម្លេះ?ជឿសម្តីរបស់អ្នកដ៏ទៃជាងមនុស្សដែលខ្លួនស្រលាញ់ខ្ញុំមិនដែលធ្លាប់ឃើញនោះទេ»តាំងពីគេរស់នៅជាមួយជុងហ្គុកគេមិនដែលដឹងសោះថាចៅហ្វាយរបស់គេជាមនុស្សអាត្មានិយមយ៉ាងនេះ។ពីមុនទោះនាយជាម៉ាហ្វៀដៃប្រលាក់ឈាមសម្លាប់មនុស្សរាប់ភ្លេចតែយ៉ាងណាក៏គេមានហេតុផលនឹងសតិស៊ើបរកឬសគល់មុននឹងដាក់ទោស។តែចំពោះទង្វើរបស់នាយជាមួយថេហ្យុងវិញខុសដាច់ស្រឡះដាក់ទោសគេទាំងគ្មានភស្តុតាងច្បាស់លាស់កាំមេរ៉ាមានក៏មិនឆែកមើលមិនដឹងថាក្នុងចិត្តរបស់ចៅហ្វាយគេគិតអីទេរាល់ថ្ងៃនេះបានឆ្កួតដល់ថ្នាក់នឹង។
«យើងអត្មានិយមតាំងពីដើមឯងមិនមែនមិនដឹងឯណា?»នាយញញឹមក្បួចមិនខ្ចីឈឺក្បាលជាមួយពាក្យសម្តីកូនចៅទេ។ថាគេអត្មានិយមគេព្រមទទួលព្រោះគេជាមនុស្សបែបនឹងពិតមែនតាំងពីដើមមកម្លេះចិត្តមិនទៀងជួនល្អជួនអាក្រក់នេះជាចរឹករបស់គេស្រាប់ទៅហើយមានអីត្រូវវែកញែកគិតគូរច្រើនធ្វើអី?
«ទេ!!ចៅហ្វាយខ្ញុំពីមុនមិនមែនបែបនេះ»នៅជាមួយគ្នារាប់ឆ្នាំតាំងពីកុមារភាពចរឹកនាយបែបណាគេស្គាល់ច្បាស់ជាងថ្ងៃទៅទៀត។ទទួលស្គាល់ថាគេអាត្មានិយមតាំងពីដើមពិតមែនតែមិនមែនហួសហេតុដូចពេលនេះទេចរឹករបស់គេប្តូរ360°តាំងពីមានរឿងនៅថ្ងៃនោះមកថ្ងៃដែលនាយតាមទាន់ចាប់បានថេហ្យុងកំពុងតែដេកជាមួយប្រុសផ្សេង។
«បើឈប់ស្រលាញ់គួរតែដោះលែងគេអោយមានសេរីភាពវិញទៅចៅហ្វាយ»នាយនិយាយដោយសម្តីផ្អែមល្ហែមទន់ភ្លន់អង្វរ.កជុងហ្គុកសុំអោយដោះលេងថេហ្យុងបើជ្រុលជាស្អប់ឈប់ស្រលាញ់ទៅហើយកុំគេអោយនៅរងទុក្ខវេតនារាល់ថ្ងៃបែបនេះអី។
«យើងដោះលេងគេហើយគេមិនទៅខ្លួនឯងដូច្នេះកុំមកបន្ទោសយើង»អ្នកថានាយមិនដោះលេងគេ?នាយដេញថេហ្យុងអោយចេញពីជីវិតរបស់គេហើយតែថេហ្យុងទេតើដែលជ្រើសរើសនៅទីនេះចង់បន្ទោសនាយមិនបានដាច់ខាត។
«ខ្ញុំសួរចៅហ្វាយត្រង់ចុះតើចៅហ្វាយនៅស្រលាញ់អ្នកប្រុសតូចទៀតដែលទេ?»
«ឯងចង់ដឹងធ្វើអី?»
«ចៅហ្វាយឆ្លើយមក»
«ទេ!!»មួយម៉ាត់យ៉ាងខ្លីងាយយល់ងាយស្តាប់។ថេហ្យុងដែលពួនចាំស្តាប់ពួកគេសន្ទាគ្នានៅក្បែរទូរតាំងវត្ថុបុរាណបានលឺគ្រប់ពាក្យសម្តីទាំងអស់របស់ជុងហ្គុក។ក្នុងដៃមានអោបម៉ូតៃសំងំយំខ្សឹមខ្សួលទាំងក្នុងទ្រូងឈឺពឺតផ្សារពិបាកអ្វីម្លេះដកដង្ហើមក៏ចេះតែថប់ទឹងទ្រូងចង់ធ្លាយចេញមកក្រៅចង់តែស្រែកយំអោយរហែកមេឃដីជាពីរចំណែកទេព្រះអើយ។
(ថេហ្យុងដឹងខ្លួនស្របពេលឃីយូចេញពីបន្ទប់របស់គេ។ដោយសារតែចង់ចេញមករកអីញ៊ាំព្រោះឃ្លានទើបក្រសោបម៉ូតៃអោបជាប់នឹងដើមទ្រូងខំដើរមកទាំងត្រដាបត្រដួសពេលមកដល់ក្បែរទូរស្រាប់តែបានលឺជុងហ្គុកនឹងឃីយូកំពុងនិយាយគ្នាដូចជាទាក់ទងនឹងរឿងរបស់គេបានជានៅចាំលួចស្តាប់។)
«អ្ហឹក...ម៉ូតៃ..ហ្ហា៌..កូនស្តាប់លឺទេdaddyរបស់កូនគេឈប់ស្រលាញ់mommyទៀតហើយ..អ្ហឹកៗ..mommyឈឺចិត្តខ្លាំងណាស់កូន»ឈឺគ្មានអ្នកដឹងគ្មានអ្នកណាយល់មានតែកូនប្រុសតែម្នាក់ដែលជាសត្វប៉ុន្តែតែងតែកំដរគេគ្រប់ពេលដែលខ្លួនកើតទុក្ខ។មានពាក្យក្នុងចិត្តចង់និយាយអោយគេស្តាប់តែគ្មានអ្នកស្តាប់មានតែមកតម្អូញដាក់កូនក្តែងៗទាំងទឹកភ្នែករហាម។សួរថាអ្នកណាខ្លះយល់អារម្មណ៍មួយនេះ?នៅពេលដែលយើងឈឺខ្លាំងបំផុតមនុស្សដែលយើងត្រូវការគេមិនក្បែរមិននៅចាំលើកទឹកចិត្តមានតែស្តីជេប្រមាថមើលងាយលើសដើមវាឈឺខ្លាំងណាស់ឈឺខ្លាំងដល់ថ្នាក់ចង់ស្លាប់ទាំងនៅមានដង្ហើមដក។
«អ្ហឹកៗ..ពួកយើងចាកចេញពីទីនេះទៅល្អទេកូនសម្លាញ់?»The Cuntine 💕
By:jinna

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....