«បោកទៅបើគិតថាក្បាលនឹងមាំ-»មិនរង់ចាំអោយជុងហ្គុកនិយាយចប់ទាន់ថេហ្យុងងាកមុខមករកជើងគ្រែយកក្បាលទៅជល់មួយទំហឹងៗពីរដងផ្ទួនគ្នាលាន់ស៊ូរ÷
*ភូសៗ
«នាងកាថេហ៍!!!»ជុងហ្គុកស្លឺភ្នែកស្រែកមួយវ៉ាសអោយថេហ្យុងបញ្ឈប់សកម្មភាពហើយក៏ចូលទៅលើកគេឡើងអោយអង្គុយរហ័សវែងសក់ដែលបាំងថ្ងាសត្រង់កន្លែងជល់ជាមួយនឹងគ្រែអម្បាញ់មិញ÷
«មិចក៏ធ្វើបែបហ្នឹង?ឃើញទេពកថ្ងាសអស់ហើយ»អាណិតផងខឹងផងលេងអីឡប់ៗបែបនេះ?ប្រលឹងនាយប្រហែលលែងនៅក្នុងខ្លួនហើយបើលេងសុទ្ធតែយកក្បាលទៅជល់នឹងជើងគ្រែធ្វើមើលតែក្បាលតាន់ដូចដែក។
«អ្ហឹកៗៗៗៗ»ថេហ្យុងពេបមាត់យំម្ហបៗដៃលើកអង្អែលថ្ងាសថ្នមៗចង់ប្រាប់ថាឈឺណាស់លោកអើយតែមកពីចង់អោយពូលួងស៊ូខាំមាត់អត់ហ៊ាននិយាយទេ។
«ងើបមក»ជុងហ្គុកក្រសោបស្មារាងតូចចាប់គេអោយក្រោកឡើងយឺតៗដាក់អោយអង្គុយលើពូកសឹមដើរទៅបើកកិះទូរខាងក្រោមគេបង្អស់យកប្រអប់ថ្នាំមកលាបថ្ងាសអោយថេហ្យុង÷
«ថ្ងៃក្រោយកុំធ្វើបែបនឹងទៀត»ដៃលាបមាត់រអ៊ូប្រាប់ពន្យល់ដល់ក្មួយកុំអោយលេងអ្វីបែបនឹងទៀត។ដឹងទេគេភ័យប៉ុណ្ណា?បារម្ភប៉ូណ្ណា?ទោះបីពូកែញោះសម្តីខ្លាំងចិត្តសឿងបញ្ជួសអោយធ្វើតែគោលបំណងមិនមែនបែបនឹងទេវាគ្រាន់តែជាសម្តីលេងសើចមិនស្មានថាក្មេងប្រម៉ាត់ដោះស្នែងនេះហ៊ានធ្វើមែនសោះ។
«មកពីពូហ្នឹង!!!»
«មកពីពូ?»ពូទៀត?ពូខុសរហូតខុសមិនចេះត្រូវតែណ្ហើយបើគិតថាចោទហើយសប្បាយចិត្តអញ្ជើញតាមសេរីទៅចុះ។
«បើពូមិនបញ្ជួសស្មានថាអូនយកក្បាលទៅជល់នឹងជើងគ្រែមែនទេ?»រាងតូចខាំមាត់និយាយតិចៗតាមចិត្តខឹងហើយខឹងខ្លាំងទៀតផងដែលប្រុសចាស់នេះមិនចេះយល់ចិត្តអីតិចសោះកោតតែខ្លួនឯងចេះលង់ស្រលាញ់ទៅកើតដែរ។
«ល្ងង់ខ្លួនឯងមកបន្ទោសពូ?»ជុងហ្គុកមិនព្រមចាញ់ត.មាត់.តប្រយោគមិនអោយបាត់មួយពាក្យកាន់តែធ្វើអោយចិត្តក្មេងប្រម៉ាត់ដោះស្នែងកើតការមិនសុខចិត្តក៏តបទៅវិញ÷
«អូនមិនបានល្ងង់ទេកុំដៀលអូនពេក»គេមិនបានល្ងង់គ្រាន់តែចង់ឌឺចង់ឈ្នះចិត្តរបស់រាងក្រាសប៉ុណ្ណោះហើយវាក៏បានផលដូចគិតមែន។
«រួចហើយ»
«អ្ហា៎ៗៗៗៗ...អាក្រក់មើលណាស់»ទឹកភ្នែកដែលទើបនឹងស្ងួតក៏ហូរម្តងទៀតតែម្តងនេះមិនមែនព្រោះឈឺតែខូចចិត្តពេលឃើញថ្ងាសហើមជាំពកប៉ុនណាណីបាក់សម្រស់អស់ហើយឈឺចិត្តណាស់ឈឺខ្លាំងៗមិនគួរជ្រុលខ្លួនដល់ថ្នាល់នឹងទេ-អាអ្ហឹក។
«មិនអីទេពីរបីថ្ងៃទៀតវាស្រកហើយ»ជុងហ្គុកប្រាប់ទៅថេហ្យុងធ្វើដូចជាហំហានណាស់តែមិនដឹងស្រកមែនឬអត់ផងបើពកធំម្លឹងៗ។
«ខ្មាស់គេណាស់ពូអូនមិនហ៊ានចេញក្រៅទែ»ថេហ្យុងស្ទុះហក់ឡើងលើគ្រែទាញភួយមកគ្របពីក្បាលដល់ចុងជើងបង្ហើមតែសូរសៀងអោយជុងហ្គុកបានលឺ។
«មិនអីទេតែតិចតើ»កាយក្រាសទម្លាក់ខ្លួនគេងក្បែរក្មួយចាប់ទាញភួយចេញរួចអង្អែលក្បាលគេថ្នមៗដើម្បីលួងលោមតែក្នុងចិត្តវិញកុំពុងតែសើចពីសភាពហើមជាំឡើងលឹបភ្នែកអស់របស់រាងតូចទៅវិញទេ។
..........
+ជាន់ខាងក្រោម
«ស្ងាត់មាត់ហើយ-ហ្ហឹម»ម៉ែដោះយកដៃរឹតទ្រូងដកដង្ហើមធំសម្រួលសរសៃប្រសាទ។គាត់អាចនឹងគាំងបេះដូងស្លាប់បានបើពូក្មួយគេមួយគូនេះឈ្លោះគ្នាព្រឹកល្ងាចៗមួយថ្ងៃឈ្លោះចង់មួយរយដងរឿងដែលមិនត្រូវឈ្លោះសោះក៏កើតជាជម្លោះដែរ។
«ឆ្ងល់ណាស់ពួកគាត់ឈ្លោះគ្នារហូតចឹងចេះនៅជាមួយគ្នាកើតដែរហ្ន៎?»អ្នកបម្រើស្រីម្នាក់និយាយទាំងលើកដៃក្បាល។ឆ្ងល់អើយឆ្ងល់ផ្អែមល្ហែមជាមួយគ្នា10%ខឹងឈ្លោះងរងក់ដាក់គ្នា90%ចេះនៅជាមួយគ្នាកើតដែរ។
«រឿងរបស់ចៅហ្វាយកុំចេះដឹងពេកមោទៅធ្វើការទៅ»ម៉ែដោះក្រវីក្បាលហើយក៏និយាយឡើងរួចដើរចេញទៅបាត់។អ្នកបម្រើស្រីក៏ប្រញាប់រត់ទៅតាមពីក្រោយបើហ៊ាននៅយូរម៉ែដោះស្តីបន្ទោសមិនខាន។
..........
យប់ស្ងាត់ឈានចូលមកដល់គ្រប់មនុស្សក្នុងភូមិគ្រឹះនាំគ្នាចូលសម្រាកអស់ទៅហើយតែងាកទៅមើលរ៉ូសវិញនាងបែរមកឈរនៅមុខរបងភូមិគ្រឹះអាការៈមានពារុទ្ធគួរអោយសង្ស័យជាខ្លាំង។
*ងុឺត!!!!
បន្តិចក្រោយមកមានឡានពណ៍ខ្មៅសេរីទំនើបមួយគ្រឿងបានមកឈប់នៅពីមុខរបស់នាង។មិនបង្អន់យូរនាងរហ័សឡើងឡានចេញទៅបាត់។ពេលទៅដល់កន្លែងស្ងាត់មួយឡានក៏ឈប់ងក់អៀបនឹងផ្លូវខាងស្តាំដៃដើម្បីនិយាយគ្នា÷
«មានការអីបានខលហៅទាំងយប់បែបនេះ?»កម្លោះសង្ហារមុខខិលញញឹមសួរ។យប់ប្រឡប់ស្មើនេះទៅហើយនៅខលហៅគេអោយមកជួបទៀតមិនខ្លាចមនុស្សក្នុងភូមិគ្រឹះសង្ស័យទេឬ?
«ខ្ញុំមានការងារមួយអោយបងធ្វើ»
«ការងារស្អី?»
«សម្លាប់មនុស្សម្នាក់អោយខ្ញុំ»
«គេមានគុំនុំស្អីជាមួយអូនទើបដល់ថ្នាក់លេងដល់ស្លាប់?»ហ្វារីតជ្រឹមភ្នែកជ្រួញចិញ្ចើមឆ្ងល់មួយរំពេច។សម្លាប់មនុស្ស?តើទៅមានរឿងជាមួយអ្នកណា?មានគំនុំអ្វីជាមួយគ្នាបានជាចង់សម្លាប់?
ហ្វារីតជាប្រុសស្នេហ៍លួចលាក់របស់រ៉ូសពួកគេទាក់ទងគ្នាយូរមកហើយតាំងពីរ៉ូសនៅសហារដ្ឋអាមេរិកម្លេះប៉ុន្តែនាងចង់ធ្វើមនុស្សស្រីអស្ចារ្យខ្លួនមួយចង់ជិះទូកពីរស្រវាចាប់ម្នាក់ហើយចង់បានម្នាក់ទៀតទោះដឹងថាខុសក៏ដោយតែនាងមិនខ្វល់ទេហ្វារីតគ្រាន់ជាប្រុសកំដរអារម្មណ៍មួយឆាវៗនឹងទុកគ្រាន់ប្រើប្រាស់ប៉ុណ្ណោះមនុស្សដែលនាងចង់បានពិតប្រាកដគឺជុងហ្គុកទៅវិញទេ។
«គេធ្វើអោយខ្ញុំមិនសប្បាយចិត្ត»
«គ្រាន់តែរឿងប៉ុណ្ណឹងសោះចាំបាច់លេងដល់ស្លាប់ធ្វើអីរ៉ូស?ប្រដៅគេធម្មតាៗទៅបានហើយ»
«ទេ!!វាត្រូវតែស្លាប់»នាងមិនខ្វល់អ្វីដែលនាងត្រូវការគឺត្រូវតែបាន។ដូចពេលនេះនាងត្រូវការអោយថេហ្យុងស្លាប់ហ្វារីតត្រូវតែសម្លាប់គេអោយនាងបើមិនអ៊ីចឹងគេនៅមិនស្ងប់ចិត្តកើតទុក្ខបុកម្នេញរាល់ថ្ងៃមិនខាន។
«ក៏បានប្រាប់មកថាអ្នកណា»ហេតុតែស្រលាញ់ទោះគេបញ្ជាអោយធ្វើអ្វីក៏ធ្វើទាំងដែលមិនដឹងថាខ្លួនឯងត្រឹមជាឧបករណ៍សម្រាប់គេប្រើប្រាស់ជាឈ្នាន់ដើម្បីសម្រេចគោលដៅរបស់គេពេលអស់តម្លៃកាលណាគេមុខជាទាត់ចោលមិនខាន។
«ល្អណាស់បែបនេះទើបគួរអោយស្រលាញ់-ជុប៎»បបូរមាត់ក្រហមឌិតអោនថើបបបូរមាត់រាងក្រាសមួយជុប៎បង្ហាញការពេញចិត្តជាមួយនឹងចម្លើយហ្វារីតជាខ្លាំង។
«នេះរូបថតរបស់គេធ្វើបែបណាក៏បានអោយតែវាបាត់វត្តមានពីផែនដីនេះ»នាងដកយករូបថតថេហ្យុងមួយសន្លឹកហុចអោយទៅហ្វារីត។កម្លោះសង្ហារក៏ទទួលយកមកមើលហើយនិយាយ÷
«គេស្អាតណាស់តើជាប្រុសឬស្រី?»ឃើញត្រឹមរូបថតនាយក៏លាន់មាត់សរសើរស្មានមើលមិនដឹងថាប្រុសឬស្រីទើបរហ័សសួរទៅកាន់នាងជាសង្សារ។
«ជាប្រុសយ៉ាងមិចពេញចិត្តវា?»
«អត់ទេគ្រាន់តែសួរលេងតើ»ដំបូងក៏រាងពេញចិត្តមែនប៉ុន្តែពេលដឹងថាជាប្រុសអស់អារម្មណ៍បាត់ទៅហើយព្រោះគេមិនចូលចិត្ត។
«ជូនខ្ញុំត្រឡប់ទៅវិញ»និយាយគ្នាចប់នាងក៏អោយហ្វារីតជូនត្រឡប់ទៅភូមិគ្រឹះវិញប៉ុន្តែនាយកម្លោះមិនធ្វើតាមព្រោះខានភ្លក់រសជាតិរាងកាយមួយនេះយូរមកហើយទើបគិតថាយប់នេះ÷
«ពួកយើងខានធ្វើវាជាមួយយូរហើយអូនមិនចង់ខ្លះទេឬ?»មិនសួរតែមាត់ដៃមាំក៏លើកអង្អែលស្មាសិចស៊ីថើៗបោសអង្អែលថ្នមធ្វើអោយនាងក្រមុំអង្គុយមិនសុខមានអារម្មណ៍ស្រៀវស្រើបក្តៅភាយៗពេញមុខពេញខ្លួន។
«ប្រញាប់ធ្វើទៅនឹងអាងត្រឡប់ទៅវិញ»នាងនិយាយទាំងទឹកមុខមិនពេញចិត្តប៉ុន្តែព្រោះចង់ល្បួងអោយហ្វារីតជួយសម្រេចកិច្ចការទើបព្រមតាមនាយប៉ុន្តែពេលកម្ចាត់ថេហ្យុងបានហើយនាងក៏មិនទុកហ្វារីតទៀតដែរ។
សង្រ្គាមស្នេហ៍ក្តៅគគុកក៏ចាប់ផ្តើមឡើងនៅវិនាទីបន្ទាប់។ពួកគេធ្វើវាជាមួយគ្នាក្នុងឡានមិនបានទៅCondoឬចូលសណ្ឋាគារអីទេណាមួយផ្លូវនេះស្ងាត់គ្មានអ្នកជិះកាត់ទើបបង្កាត់ភ្លើងស្នេហ៍នៅទីនោះតែម្តង។
.......
+ថ្ងៃថ្មី
ព្រឹកឡើងថ្ងៃនេះចម្លែកខុសពីរាល់ដង។ថេហ្យុងភ្ញាក់ពីប្រលឹមស្រាងៗងើបដើរសម្តៅទៅក្រោយផ្ទះក្នុងដៃមានកាន់កូនឆ្កែមួយក្បាលមិនដឹងថាទៅធ្វីអីនោះ។
«ម៉ូតៃនៅអោយស្ងៀមៗmommyងូតទឹកក់សក់អោយកូនណា»ថេហ្យុងដាក់ម៉ូតៃនៅក្នុងចានដែករួចបើកទឹកដាក់កន្លះចានដែកដើម្បីងូតទឹកអោយកូនសំណព្វចិត្តរបស់ខ្លួន។
វូសៗ...វូស..
ម៉ូតៃខ្វៃដៃខ្វៃជើងពេញចានដែកព្រូស*វូសៗទាំងរងារញ័រញាក់ទទ្រើង។មិនចម្លែកទេអាកាសធាតុមួយរយៈនេះត្រជាក់ខ្លាំងណាស់តែថេហ្យុងបែរជាចាប់កូនមកងូតទឹកទាំងប្រលឹមថែមទាំងងូតទឹកត្រជាក់អោយទៀត។
ហ្ហឹមអាណិតម៉ូតៃណាស់បានម៉ែមួយឆ្លាតហួសឆ្លាតខ្លាំងពេកហើយ!!
«កុំរើប្រយ័ត្នmommyវៃណា»រាងតូចល្អិតលើកដៃវៃគូទអាម៉ូតៃផាច់ៗខ្នាញ់ណាស់នៅមិនចេះស្ងៀមគេលំបាកក្នុងការងូតទឹកអោយសឹងស្លាប់ហើយ។
«អ្នកប្រុសតូចធ្វើអីនឹង?»ឃីយូដើរមើលជុំវិញភូមិគ្រឹះសុខៗងាកខ្វាច់ឃើញអ្នកប្រុសតូចអង្គុយចោងហោងរអ៊ូរងូវៗនៅក្បែរពាងក៏ដើរមកសួរ។
«ងូតទឹកអោយកូន»ថេហ្យុងឆ្លើយទាំងមិនបានងាកមុខមកមើលឃីយូសូម្បីតែបន្តិចព្រោះរវល់តែចាប់ដៃចាប់ជើងម៉ូតៃអោយនៅស្ងៀម។
«កូនណាទៅ?»កូន?ហើយមានកូនតាំងពីពេលណា?ម្តេចក៏គេមិនដឹង?
«នេះអី»ថេហ្យុងចាប់លើកម៉ូតៃមកបង្ហាញដើម្បីរំសាយចម្ងល់របស់ឃីយូ៉។
«អូរ!!ខ្ញុំស្មានថាកូនមនុស្សតាមពិតកូនឆ្កែសោះ..ហិ..ហិ»នាយហួសចិត្តដល់ថ្នាក់សើចចេញមក។ដឹងទេមុនននឹងពេលលឺថាកូនគេស្មានថាជាកូនមនុស្សខំតែឆ្ងល់មិចសុខៗថេហ្យុងមានកូនហើយមានតាមណាបើគេជាប្រុសសោះ។
«រួចហើយ-សឺតៗ..បែបនេះគ្រាន់ក្រអូបបន្តិច»ថេហ្យុងថើមម៉ូតៃខ្សឺតៗមុននឹងបីនាំត្រឡប់ទៅបន្ទប់វិញ។
«ទើបមកពីណា?»ចូលមកដល់បន្ទប់ក៏មានរាងក្រាសអង្គុយចាំជាស្រេច។នាយសួរតិចៗដោយទឹកមុខពេបចង់យំភ្ញាក់មកក៏បាត់ស្រមោលមនុស្សបាត់ទាំងកូនទៀតស្មានថានាំគ្នារត់ចោលប្តីចាស់ម្នាក់នេះបាត់ទៅហើយ។
«យកកូនទៅងូតទឹក»និយាយតបតែមាត់ជើងវិញដើរទៅតុសម្អាងញាប់ស្អេកព្រោះប្រញាប់សំងួតរោមអោយកូន។
«ងូតទឹកអោយប្តីដែរមក»ជុងហ្គុកសសៀរខ្លួនតិចៗមកអង្រួនដើមដៃថេហ្យុងថ្នមៗសុំអោយគេងូតទឹកអោយដែរ។
«ប្តី?ពូក្លាយជាប្តីអូនពេលណា?»ថេហ្យុងខាំមាត់និយាយទាំងសម្លក់ធ្វើដូចជាមិនពេញចិត្តនឹងសម្តីរាងក្រាសតែការពិតលួចរំភើបញាប់ញ័រក្នុងចិត្តរកថាមិនត្រូវ។
«ចង់អោយប្តីរំលឹងទេ?»
«រំលឹកស្អី?»
«រំលឹករឿងយប់នោះ»លឺសម្តីនាយហើយថេហ្យុងចាប់ផ្តើមក្រហមមុខអៀនយ៉ាងខ្លាំងប្រុសចាស់ម្នាក់នេះនិយាយស្អីមិនចេះខ្មាសកូនសោះ។
«សឺត-បងឃ្លានហើយសុំមួយមក»
«សុំអី?»
«សុំញ៊ាំអូន»The Cuntine 💕
By: JINNA

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....