«យើងស្អប់ឯងណាស់ថេហ្យុងយើងស្អប់ឯង*ប្រាវ»បិទភ្នែកបើកភ្នែកឃើញតែមុខរាងតូចខឹងចិត្តពេកដល់ថ្នាក់ស្រែកក្តែងៗបោករបស់របរលើតុចោលអស់។កាន់តែបំភ្លេចកាន់តែនឹកឃើញហេតុអ្វីក៏ខួរក្បាលមួយនេះមិនស្តាប់បង្គាប់គេអញ្ចឹង?
រុឺងៗ!!!
សម្លេងទូរស័ព្ទរោទ៌ឡើងមិនដឹងជាលើកទីប៉ុន្មានដងព្រោះនាយមិនដែលចុចទទួលទើបវាចេះតែរោទ៌រហូតមិនដឹងថាអ្នកណាខ្លះខលមកទេ។
«ហ្ហឹម!!!»គិតថាមិនចង់លើកចង់ងើបដើរចេញទៅអោយផុតៗមិនចង់ដឹងលឺអ្វីទាំងអស់តែចុងក្រោយនៅតែជ្រើសយកទូរស័ព្ទមកចុចទទួលទាំងដកដង្ហើមធំ។
«មានការអីមែនទេម៉ែដោះ?»រាងមាំឈរសម្លឹងមើលទៅអគារខ្ពស់ៗតាមជញ្ជាំងកញ្ចក់ក្រុមហ៊ុនដៃម្ខាងស៊កចូលហោប៉ាវម្ខាងក៏លើកទូរស័ព្ទមកនិយាយឆ្លងឆ្លើយជាមួយអ្នកម្ខាងទៀត។
[អ្នកប្រុសពេលនេះអ្នកប្រុសថេហ៍សម្រាកនៅមន្ទីពេទ្យអការៈធ្ងន់ធ្ងរគួរសមអ្នកប្រុសមកមើលថែអ្នកប្រុសថេហ៍ផង]ម៉ែដោះនិយាយទាំងសម្លេងផ្អែមស្រទន់ដើម្បីអោយជុងហ្គុកទន់ចិត្ត។គាត់ដឹងថាពេលនេះនាយមិនចង់ឃើញមុខមិនចង់ជួបប៉ុន្តែយ៉ាងណារាងតូចទៅជាបែបនេះក៏ដោយសារតែគេទើបខំសុំអោយមកអើតមើលបន្តិចក៏អស់ចិត្ត។
«ខ្ញុំមិនទំនេរទេ»នាយតបតែប៉ុណ្ណឹងក៏ចុចបិទរួចយកទូរស័ព្ទស៊កចូលហោប៉ាវខោផ្លុកបន្តឈរមើលទេសភាពស្រស់ត្រកាលនាពេលយប់យ៉ាងកណ្តោចកណ្តែង។ពេលបានលឺបានដឹងថាមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ថ្នាក់ថ្នមស្ថិតក្នុងមន្ទីពេទ្យក្នុងទ្រូងតឹងណែនស្ទះខ្យល់ដកដង្ហើមមិនចង់ចេញចិត្តក៏ចង់ទៅមើលតែអាការខឹងស្អប់នេះវារំញោចឡើងហាមប្រាមប្រាប់ថាកុំទៅគេជាមនុស្សអាក្រក់គេធ្វើអោយឯងឈឺចាប់ឯងទៅរកគេបានប្រយោជន៍អ្វី?
«ចង្រៃយ៍អើយ*ឌឹបៗ!!»ពីរកណ្តាប់ដៃធ្ងន់កណ្តុកដាល់ទៅកញ្ចក់កម្ចាញអារម្មណ៍។គេស្មុគស្មាញគេធុញគេស្រ្តេសគ្រប់ពេលអោយតែគិតដល់ថេហ្យុងការស្អប់នឹងស្រលាញ់លាយឡំចូលគ្នាបែងចែកមិនដាច់ថាគួរតែធ្វើបែបណាអោយត្រូវតាមអ្វីដែលខ្លួនចង់បាន។ស្អប់ហើយក៏ចង់សងសឹកអោយគេស្គាល់ពីភាពឈឺចាប់តែក៏ស្រលាញ់ចង់ថ្នាក់ថ្នមដូចមុន។
«បើខ្ញុំមិនជួបឯងតាំងពីដំបូងខ្ញុំក៏មិនជួបរឿងពិបាកយល់បែបនេះបើពេលនោះខ្ញុំជ្រើសការធ្វើមិនដឹងមិនលឺឯងក៏មិនចូលមកក្នុងជីវិតខ្ញុំហើយឯងនឹងខ្ញុំក៏គ្មានអ្វីពាក់ព័ន្ធនឹងគ្នាបើអាចទាញពេលវេលាថយក្រោយបានខ្ញុំមិនចង់ស្គាល់ឯងទេថេហ្យុង»គិតដល់ថ្ងៃជួបគ្នាដំបូងជាមួយថេហ្យុងបើពេលនោះនាយជ្រើសដើរចេញមិនចូលទៅជួយក៏ប្រហែលជីវិតរបស់ពួកគេមិនរញេ៉រញ៉ៃបែបនេះឡើយចង់បង្វិលពេលវេលាអោយត្រឡប់ក្រោយវិញក៏មិនអាចបានត្រឹមតែស្រម៉ៃតែធ្វើមិនបាន។ស្តាយពេលវេលាធ្លាប់ផ្អែមល្ហែមជាមួយគ្នារស់នៅរួមគេងរួមញ៊ាំរួមរយៈពេលកន្លះឆ្នាំដែលមានក្តីសុខជាមួយគ្នាសុខៗក៏មកល្អកកករត្រឹមពេលខ្លី។
.......
ងាកមកមើលថេហ្យុងនៅមន្ទីពេទ្យវិញពេលនេះគេបានផ្លាស់ចេញពីបន្ទប់សង្រ្គោះបន្ទាន់មកបន្ទប់អ្នកជំងឺធម្មតាវិញហើយ។រាងកាយតូចដេកសណ្តូងត្រង់ផ្លឹងមានបំពាក់ជាប់នឹងឧបករណ៍ពេទ្យជាច្រើនមើលឃើញហើយសែនធុញថប់ស្មុគស្មាញឈឺក្បាលជាងអ្នកនៅលើគ្រែពេទ្យទៀតជាពិពេសគឺទើសចិត្តខ្លាំងបំផុតជាមួយខ្យល់អុកស៊ីសែនបំពាក់ជាប់ច្រមុះរបស់គេមិនដឹងថាពិបាកក្នុងខ្លួនកម្រិតណាទេគួរអោយសង្វែគពេកហើយ។
«ខ្ញុំសុំទោស»ឃើញសភាពថេហ្យុងនៅពេលនេះឃីយ៉ូគ្មានអ្វីក្រៅពីពាក្យថាសុំទោសទេ។បើពេលនោះគេប្រុងប្រយ័ត្នតែបន្តិចមិនអោយបបរកំពុបម្លេះហើយក៏គ្មានរឿងយល់ច្រឡំដល់ថ្នាក់ធ្វើអោយថេហ្យុងរងទារុណកម្មពីចៅហ្វាយខ្លួនដែរ។
«កុំបន្ទោសខ្លួនឯងអីគ្មានអ្នកណាខុសទាំងអស់»ម៉ែដោះដើរមកជិតគេលើកដៃអង្អែលខ្នងលួងលោមកុំអោយគេបន្ទោសខ្លួនឯងទៀត។រឿងទាំងអស់កើតឡើងគ្មានអ្នកណាបានដឹងមុនគ្មានអ្នកណាខុសទេព្រោះវាជាព្រហ្មលិខិតកំណត់មកអោយជួបបែបណាគឺបែបនឹងហើយ។
«ចៅហ្វាយមិនមកមើលអ្នកប្រុសទេឬម៉ែដោះ?»ឃីយ៉ូជូតទឹកភ្នែកចេញរួចសឹមងាកមកសួរម៉ែដោះបង្កជាភាពតានតឹងដល់គាត់មិនដឹងគួរឆ្លើយរបៀបណាអោយសម។
«គាត់ប្រាប់ថារវល់»តបតែប៉ុណ្ណឹងក៏ពាំនាំកាយចាស់ជរាទៅអង្គុយក្បែរគ្រែអ្នកជំងឺចាប់ក្រសោបប្រអប់ដៃតូចទន់រលោងមកកាន់ថើៗដាក់ផ្អឹបនឹងសាច់ថ្ពាល់ជ្រៀវជ្រួញរបស់គាត់រួចសំងំបិទភ្នែកបង្ហូរទឹកនេត្រាមកតក់ៗឥតបញ្ចេញសូរសម្លេងអ្វីអោយអ្នកណាលឺឡើយ។
«ឯងថាទៅបើអ្នកប្រុសជុងហ្គុកដឹងថាអ្នកប្រុសថេហ៍មានកូនគាត់នឹងគិតបែបណា?តើគាត់ធ្វើចិត្តបានទេ?»ក្រោយស្ងាត់មួយសន្ទុះម៉ែដោះក៏ងើបមុខមកវិញភ្ជាប់ជាមួយសំនួរជាច្រើនខ្សែក្រដាក់គ្នាអោយឃីយ៉ូឆ្លើយ។
«ខ្ញុំមិនដឹងទេ!!!»រាងសង្ហារបានត្រឹមឈ្ងោងមុខចុះឆ្លើយមិនដឹងព្រោះគេមិនដឹងមែនថាចៅហ្វាយគេមានអារម្មណ៍បែបណាឡើយ។ខឹង?ស្អប់?ឬក៏ខូចចិត្តគេមិនអាចកំណត់ឬទាញទុកមុនបានទេប៉ុន្តែអ្វីដែលដឹងច្បាស់នោះគឺកូនក្នុងពោះថេហ៍ច្បាស់ជាមិនបានឃើញពន្លឺថ្ងៃបើជុងហ្គុកដឹង។
«ហ្ហឹម!!»ក្រៅពីដកដង្ហើមធំគាត់នឹកអ្វីនិយាយមិនចេញទេហត់ណាស់មិនដឹងលាក់ជិតឬក៏អត់មាត់មនុស្សមិនអាចទុកចិត្តបានទាំងអស់ឡើយ។
«ម៉ែដោះខ្ញុំត្រូវទៅហើយ»
«ឯងទៅណា?»
«ផ្ទះតូចនៅជេជូចៅហ្វាយបញ្ជូនខ្ញុំទៅទីនោះមិនអោយមកវិញទេបើគ្មានបញ្ជាពីគាត់»
«ឯងទៅហើយពេលនេះសល់តែយើងម្នាក់អាចទប់ទល់ជួយការពារអ្នកប្រុសថេហ៍បានប៉ុន្មាន?»បាត់ឃីយ៉ូទៅម្នាក់ដូចបាត់ខែលការពារមួយទៅអញ្ចឹងព្រោះពេលដែលរ៉ូសនឹងអ្នកស្រីធំមានបំណងធ្វើបាបថេហ៍តែងតែមានគេនៅការពារឥឡូវជុងហ្គុកដេញគេចេញអោយទៅនៅជេជូដូចបើកផ្លូវអោយពួកគេទាំងពីរចូលទៅធ្វើបាបរាងតូចមិនខុសពឹងគាត់តែម្នាក់មិនអាចទប់ជាប់ទេ។
«ខ្ញុំក៏មិនចង់ទៅប៉ុន្មានដែរម៉ែដោះក៏ដឹងបញ្ជារបស់ចៅហ្វាយមានអ្នកណាអាចជំទាស់បាន?»សំណួរតែងតែគ្មានចម្លើយអោយតែសួរបែបនេះគ្រប់គ្នាដឹងតែស្ងាត់សូម្បីតែគេផ្ទាល់ផងដែរ។មានទេអ្នកដែលអាចជំទាស់បញ្ជាចៅហ្វាយរបស់គេបាន?ច្បាស់ជាគ្មានហើយ....។
«ទៅចុះ!!!»រាងក្រាសងក់ក្បាលបែរខ្នងចាកចេញពីបន្ទប់អ្នកជម្ងឺទាំងមិនចង់តែយ៉ាងណាក៏ត្រូវទៅមិនអាចស្ទាក់ស្ទើឡើយ។
«អ្នកប្រុសយំមែនទេ?»ពេលឃីយ៉ូចាកចេញទៅផុតបន្តិចម៉ែដោះក៏ងាកមុខមកសម្លឹងមើលថេហ្យុងវិញម្តងខណៈពេលនោះទឹកភ្នែកក៏ស្រាប់តែជ្រៀបចេញមកហូរកាត់តាមកន្ទុយភ្នែករបស់ថេហ្យុងទើបម៉ែដោះគាត់យកដៃទៅជូតសម្អាតថ្នមៗទាំងលួចសួរខ្លួនឯងក្នុងចិត្ត។គេប្រហែលជាបានដឹងហើយថាពេលនេះកំពុងតែមនមនុស្សម្នាក់ទៀតឈានជើងដើរចេញពីទៅហើយទើបបានជាគេយំ។
«កុំខ្លាចមានម៉ែដោះនៅទីនេះហើយគ្មានអ្នកណាមកធ្វើបាបអ្នកប្រុសបានទេ!!»និយាយបានតែមិនដឹងថាធ្វើបាបដូចសម្តីឬអត់ដ្បិតអីពេលនេះគាត់ខ្លួនមួយតែឯងនៅចាំមើលថែគេគ្រប់ពេលវេលាមិនកើតតែក៏ស៊ូរព្យាយាមខំប្រឹងអោយអស់ពីចិត្តនឹងបេះដូងដែលស្រលាញ់ចំពោះថេហ្យុង។អាចថាជានិស្ស័យក៏បានពេលជួបថេហ្យុងដំបូងគាត់ក៏ស្រលាញ់អាណិតថេហ្យុងទុកដូចជាកូនចេញមុខការពារគេរហូតមិនអោយអ្នកណាប៉ះបានរហូតមកដល់ពេលនេះក៏នៅតែរក្សាចិត្តស្រលាញ់ដូចដើមមិនប្រែប្រួលទេ។
.......
+ខុនដូហ្វារីត
ថ្ងៃនេះស្រីស្រស់រ៉ូសកញ្ញាជើងឆើតពូកែរៀបលុបិចអោយពូក្មួយគេស្អប់គ្នាបានចេញមករកប្រុសស្នេហ៍របស់ខ្លួនទាំងថ្ងៃត្រង់មិនដឹងថាមកធ្វើអីនោះទេ.....
«ហៅខ្ញុំមកមានការអី?»តាមពិតនាងមិនមែនមកដោយចិត្តចង់ប៉ុន្តែហ្វារីតជាអ្នកហៅនាងអោយមកសោះ។កម្លោះសង្ហារអង្គុយសើចញឹមៗដាក់អ្នកជាសង្សាររួចក៏តប÷
«នឹកចង់ជួបទើបហៅមកលេងប៉ុណ្ណឹងមិនបានដែរមែនទេ?»នាយដើរមកអង្គុយជិតរ៉ូសលើកចិញ្ចើមម្ខាងសួរទាំងមុខឌឺឆ្លៀតយកដៃមកដាក់លើភ្លៅស្រឡូនអង្អែលថ្នមៗដាស់អោយស្រីស្រស់មានអារម្មណ៍ស្រើបស្រាលទប់មិនចង់ជាប់ទើបរហ័សវាសដៃរបស់គេចេញខ្លាចថាបើអោយគេអង្អែលយូរទៀតមុខជាជ្រុលខ្លួនធ្វើរឿងលើគ្រែជាមួយគ្នាទៀតមិនខានទេ÷
«ដកដៃចេញទៅកុំមកប៉ះ»
«កំណាញ់ខ្លួនសម្បើមម្លេះរាងកាយមួយនេះបងឃើញបងស្ទាប់បងប៉ះគ្រប់កន្លែងអស់ទៅហើយនឹង?»និយាយទៅនៅលើខ្លួនរបស់នាងតើមានកន្លែងដែលគេមិនធ្លាប់ប៉ះ?មិនត្រឹមតែប៉ះធម្មតាទេនៅបានខាំថើបច្របាច់លេងពេញៗដេញទៀតផងចុះមិចក៏ពេលនេះមកធ្វើខ្លួនចរឹកមេមាន់មិនអោយប៉ះទៅវិញ?
«ខ្ញុំគ្មានអារម្មណ៍ចាំលើកក្រោយទៅ»នាងនិយាយចប់បម្រុងនឹងងើបដើរចេញទៅវិញតែត្រូវបានហ្វារីតមកស្ទាក់ផ្លូវពីមុខឃាំងឃាត់មិនអោយនាងចេញទៅបាន។
«បើមានអីចង់និយាយក៏ឆាប់និយាយមកខ្ញុំអត់មានពេលមកលេងសើចជាបងទេ»នាងសែនធុញបើហៅមកមិនមានការអីដដែលហៅមករកបញ្ចុះសមអីដឹងទេថាគេមានរឿងច្រើនទៀតត្រូវធ្វើដើមិបីអោយទ្រព្យសម្បិត្តត្រកូលចនទាំងអស់ធ្លាក់មកលើគេតែមនុស្សចង្រៃនេះមកបំផ្លាញពេលវេកាដេកគិតរៀបគម្រោងគេអស់។
«បងត្រូវការលុយសងបំណុលគេអូនអោយបងខ្ចី20លានសិនបាន?»ហ្វារីសសុលខ្លួនដើរតិចៗមកស្រាក់ដៃអោបចង្កេះអង្រ្កងបន្លំអង្លែងសាច់ត្រគៀកត្រលុកត្រលុនលេងបន្តិចមុននឹងដ្រសីប្រាប់មនុស្សក្នុងរង្វង់ដៃ។
«20លាន?ហេតុអ្វីក៏បងជំពាក់គេច្រើនយ៉ាងនេះហ្វា?»នាងបើកភ្នែកធំៗស្រែកលាន់មាត់ភ្ញាក់ផហអើលចង់លួសប្រលឹង។20លានមិនតិចទេទៅធ្វើស្អីខ្លះបានជំពាក់គេដល់ម្លឹង?
«បងក៏មិនចង់ដែរប៉ុន្តែបងជ្រុលខ្លួនហើយអូនជួយបងបន្តិចទៅទុកថាជាការតបស្នងដែលបងបានជួយអោយកម្ចាត់អាក្មេងម្នាកើនោះទៅចុះ»
«ខ្ញុំមិនមានលុយច្រើនដល់ម្លឹងទេតែ....»និយាយដល់ត្រឹមនេះក៏ស្ងាត់រួចឈរភ្លឹកតែម្នាក់ឯងដើម្បីគិតមួយសន្ទុះ។គេគ្មានទេលុយ20លានតែម៉ាក់ជុងហ្គុកមានហើយមានលើសនឹងទៅទៀត។
«ខ្ញុំមានវិធីមួយដើមុបីអោយបងបានលុយហើយវាលើសពី20លានដែលបងត្រូវការ»គិតបានបន្តិចនាងក៏ញញឹមចុងមាត់ហើយងាកមកនិយាយជាមួយហុវារីប្រុសស្នេហ៍កំពូលដួងចិត្ត។
«ឆាប់និយាយមក»លុយត្រូវការបន្ទាន់មានមនុស្សមកអោយយោបល់តែតែរហន់ចង់ដឹងជារឿងធម្មតាទេត្រូវអត់?ឃីយ៉ូក៏ដូចគ្នាគេអន្ទះសារចង់ដឹងមានវិធីអីអាចអោយគេបានលុយទៅសងបំណុល?
«ប្លន់ផ្ទះត្រកូលចន»
«អូនថាមិច?»
ហ្វារីតតម្លើងសម្លេងខ្លាំងៗដកខ្លួនចេញពីរ៉ូសជាប្រញាប់។នេះនាងកំពុងបង្រៀនគេអោយខ្លាចជាចោរហើយកូននាយករដ្ឋមន្រ្តីស្អីបែបនឹង?
«ធ្វើទេ?បើមិនធ្វើក៏អត់ទៅខ្ញុំជួយបងមិនបានព្រោះពេលខ្ញុំនៅកូរ៉េគ្មានលុយចាយច្រើនដូចនៅជាមួយប៉ាខ្ញុំទេអោយយល់ផងទៅ»
«អឹម~ហ្ហើយចុះយ៉ាងមិចក៏យ៉ាងមិចទៅ..បងព្រម»ទាល់ច្រកហើយមានតែតាមនាងម្តងទៅចុះបើមិនលួចគឺមិនបានលុយថែមទាំងត្រូវស្លាប់បើគ្មានលុយទៅសងបំណុលប្រថុយជីវិតមួយក្តាហើយពេលនេះ។
«ល្អណាស់មានឱកាសពេលណាខ្ញុំនឹងផ្តល់ដំណឹងហើយកុំភ័យអូននឹងជួយបងអោយចូលទៅបានងាយមិនមានអ្នកណាអាចចាប់បងបានទេ»
«បងទុកចិត្តលើអូនហើយ»
ព្រមព្រៀងគ្នាចប់អស់រ៉ូសក៏ត្រឡប់មកភូមិគ្រឹះវិញមកភ្លាមរហ័សដើរចូលទៅក្នុងបន្ទប់យ៉ាងលឿនស្លេវរកតែអ្នកស្រីធំឃាត់សួរមិនទាន់.....
«អេ!!ចម្លែកម្លេះ??»អ្នកស្រីធំក្រវីក្បាលជ្រួញចញ្ចើមឆ្ងល់ពីចរឹកប្លែកៗរបស់នាង។មួយរយៈក្រោយមកនេះនាងមិនសូវចេញពីបន្ទប់ប៉ុន្មានទេពេលខ្លះក៏សំងំនៅក្នុងបន្ទប់ពេញមួយថ្ងៃក៏មានទើបគាត់ចេះតែបារម្ភចង់សួរសុខទុក្ខនឹងណា។
+ក្នុងបន្ទប់
«ហ្ហឹម!!!»កាយស្តើងទម្លាក់ខ្លួនប្រូសដេកផ្ងារលើពូកដកដង្ហើមធំៗខ្សាកៗដូចជាធុញថប់ក្នុងទ្រូងណាស់អញ្ចឹង។
«កូន???»នាងដាក់ដៃអង្អែលពោះរាបស្មើថ្នមៗ។មិនខុសទេនាងកំពុងតែមានទម្ងន់ហើយកូននេះជាកុនរបស់ហ្វារីតព្រោះពេលពួកគេគេងជាមួយគ្នាហ្វារីតមិនដែលការពារឡើយនេះជាមូលហេតុដែលនអសំងំនៅតែក្នុងបន្ទប់រកនឹកធ្វើបែបណាដើម្បីអោយបានរៀបការជាមួយជុងហ្គុកហើយត្រូវរកឱកាសសម្លាប់ថេហ្យុងនឹងហ្វារីតមុននឹងរឿងរ៉ាវគ្រប់យ៉ាងបែកធ្លាយអស់ជាពិសេសរឿងដែលនាងរួមដៃគ្នាជាមួយហ្វារីតចោទប្រកាន់ថេហ្យុង។សម្លាប់ថេហ្យុងនាងនឹងបានជុងហ្គុកសម្លាប់ហ្វារីតអាថ៍កំបាំងគ្រប់យ៉ាងនឹងស្លាប់ទៅជាមួយគេគ្មានវិធីណាផ្សេងទៀតទេនាងសម្រេចចិត្តរួចហើយថានឹងធ្វើវា។
ភាពច្រណែនការលោភលន់ធ្វើអោយនាងហ៊ានប្រព្រឹត្តគ្រប់យ៉ាងទាំងដឹងថាវាខុស!!!!The Cuntine 💕
By: Jinna

YOU ARE READING
💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐
Short Storyស្រលាញ់គ្នាសុខៗប្រែជាស្អប់ ចងចាំគ្នាសុខៗស្រាប់តែភ្លេចអស់ ហើយក៏វិលមកចងចាំគ្នាវិញភ្ជាប់ជាមួយនឹងរឿងអនុស្សាវរីយ៍៍ដ៏ព្រៃផ្សៃមិនគួរអោយចង់ចងចាំទាល់តែសោះ....