ភាគ34:រួចផុតពីគ្រោះថ្នាក់ទាំងប៉ានឹងកូន

828 77 9
                                        

នៅមន្ទីពេទ្យកើតមានភាពចលាចលវឹកវរផ្អើលគ្រប់គ្រូពេទ្យទាំងអស់នៅពេលមានវត្តមានមនុស្សឈុតខ្មៅជាច្រើនដើរតម្រង់ជួរគ្នាសន្ធឹកសន្ធាប់ព្រមទាំងមានអ្នកជំងឺសភាពធ្ងន់ធ្ងរមកជាមួយរឹតតែធ្វើអោយក្រុមគ្រូពេទ្យរត់ប្រសាចខ្វែងដៃខ្វែងជើងគ្នាយកគ្រែមកទទួលអ្នកជំងឺ.....
«ដាក់អ្នកជំងឺលើគ្រែពេទ្យមក»អ្នកគ្រូពេទ្យវ័យក្មេងប៉ុន្តែចំណាប់ខាងការងារមិនអោយយឺតយ៉ាវបានរុញគ្រែពេទ្យមកទទួលអ្នកជំងឺទៅព្យាបាលអោយទាន់ពេលវេលា។
«អ្នកគ្រូពេទ្យជួយអ្នកប្រុសរបស់ខ្ញុំផង»ម៉ែដោះចាប់ដើមដៃអ្នកគ្រូពេទ្យប្រើក្រសែភ្នែកស្រទន់អង្វរ.កដល់នាងអោយជួយដល់ថេហ្យុង។
«អ្នកជំងឺច្បាស់ជាមិនអីនោះទេខ្ញុំនឹងជួយគេអោយអស់ពីសម្ថភាព»អ្នកគ្រូពេទ្យអង្អែលដៃជ្រៀវជ្រួញរបស់មនុស្សចាស់ញញឹមស្រាលមុននឹងប្រញាប់ចាកចេញរត់ទៅតាមគ្រែពេទ្យដែលមានថេហ្យុងចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
«អ្នកប្រុសតូចកុំកើតអីណាអាណិតម៉ែដោះផង»គាត់ដាក់ខ្លួនអង្គុយនៅកៅអីមុខបន្ទប់សង្រ្គោះបន្ទាន់។ក្នុងចិត្តបន់ស្រន់សូមកុំអោយថេហ្យុងកើតអ្វីទៅព្រោះមិនដូច្នេះទេគាត់មុខជាប្រេះទ្រូងស្លាប់ជាក់ជាមិនខានព្រោះត្រូវបាត់បង់មនុស្សដ៏ល្អម្នាក់ទៅគាត់មិនអាចទទួលយកបានទេបើសិនជាបែបនោះមែន។
ទ្រនិចនាឡិការវិលចុះវិលឡើងពីមួយជុំទៅមួយជុំពីនាវិនាទីប្រែក្លាយជានាទីទៅជាម៉ោងបើរាប់គិតតាំងពីបញ្ជូនថេហ្យុងចូលបន្ទប់សង្រ្គោះបន្ទាន់មកដល់ពេលនេះវាកន្លងទៅអស់រយៈពេលបីម៉ោងជាងទៅហើយប៉ុន្តែមិនទាន់ឃើញវត្តមានរបស់គ្រូពេទ្យណាម្នាក់ចេញមកផ្តល់ដំណឹងអោយបានដឹងសោះថាពេលនេះថេហ្យុងមានអាការៈបែបណាធូស្បើយឬក៏ធ្ងន់ជាងមុនដឹងទេថាអ្នកដែលរង់ចាំនៅខាងក្រៅអន្ទះសារចង់ដឹងនឹងបារម្ភកម្រិតណា។
ចង់អោយគាត់ប្រេះទ្រូងស្លាប់ទាំងមិនទាន់បានដំណឹងប្រាកដណាស់!!!
«បីម៉ោងជាងទៅហើយពេលណាទើបចេញមកវិញទៅ»ម៉េដោះដើរចុះដើរឡើងអង្គុយក៏លេងសុខក្នុងចិត្តរវល់តែបារម្ភពីថេហ្យុងដែលស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅឡើយ។គាតើចង់សុំគ្រូពេទ្យចូលទៅមើលខ្លាំងណាស់តែមិនហ៊ានព្រោះខ្លាចថាខ្លួនចូលទៅហើយបង្កភាពរាំងស្ទះដល់គ្រូពេទ្យក្នុងការព្យាបាល។
«អ្នកប្រុសជុងហ្គុកលើកទូរស័ព្ទរបស់ម៉ែដោះបន្តិចទៅ»គាត់ទាញទូរស័ព្ទព្យាយាមខលទាក់តងទៅជុងហ្គុកម្តងទៀតតែយ៉ាងណាក៏នៅតែគ្មានការឆ្កើយតបពីជុងហ្គុកដដែលមិនដឹងជារវល់ការងារអ្វីខ្លះទេបានជាខលមិនលើកផ្ញើសារក៏មិនតប។
«ម៉ែដោះអ្នកប្រុសយ៉ាងមិចហើយ»ឃីយ៉ូរត់ត្រហេបត្រហបចូលមកក្រសោបម៉ែដោះដែលរកដួលស្រដីសួរទៅកាន់គាត់ភ្លាមៗចង់ដឹងណាស់ថាពេលនេះអ្នកប្រុសរបស់គេយ៉ាងមិចទៅហើយ។
«នៅមិនទាន់បានដំណឹងទេឃី..អ្ហឹកៗ»គាត់ទប់ទឹកភ្នែកលេងជាប់ហើយពេលនេះភ័យខ្លាចតែថេហ្យុងមានគ្រោះថ្នាក់មិនអាចឆ្លងផុតទេបីម៉ោងទៅហើយនៅតែស្ងាត់ជ្រៀបដដែលអោយគាត់សម្រួលអារម្មណ៍មិនអោយភ័យមិនបានឡើយ។
«មិនអីទេម៉ែដោះកុំបារម្ភពេកអី»ឃីយ៉ូអង្អែលខ្នងមនុស្សចាស់ថ្នមៗស្រដីប្រាប់កុំអោយគាត់បារម្ភជ្រុលហួសហេតុពេកគាត់ចាស់ណាស់ហើយបើបណ្តោយអោយគិតច្រើនបារម្ភច្រើនខ្លាចតែសន្លប់បាត់នាំអោយកើតរឿងធំមួយទៀតទេ។
«សភាពរបស់អ្នកប្រុសពុបាកមើលណាស់ឃី-មិនដឹងថាកាលពីយប់មិញនេះអ្នកប្រុសជុងហ្គុកបានធ្វើអ្វីខ្លះដាក់គាត់ទេ»គាត់ស្រដីទាំងចាប់ដៃរាងក្រាសជាប់រូបភាពដ៏សែនខ្លោចចិត្តនៅតែឌិតដាមជាប់ក្នុងខួរក្បាលរបស់គាត់មិនរលុបរហូតមកដល់ពេលនេះហើយនៅតែនឹកឃើញ។ត្រឹមគាត់បានឃើញក៏គិតថាវាឈឺចាប់ហួសថ្លែងណាស់ទៅហើយចុះទម្រាំថេហ្យុងដែលជាអ្នកជួបផ្ទាល់តើគេវេតនាប៉ុណ្ណាទៅ?គេឈឺយ៉ាងណា?
«.....»រាងក្រាសបានត្រឹមឈ្ងោកមុខចុះចាប់ឆួលចុងច្រមុះគ្រាប់ភ្នែកក្តៅហួលក្រហមងាំងមួយសន្ទុះទឹកថ្លាៗក៏រមៀលស្រក់ចុះកាត់ថ្ពាល់ស្រស់សង្ហារដោយមិនមានសម្លេងបន្តិច។ស្តាប់តាមការរៀបរាប់របស់ម៉ែដោះស្រម៉ៃដល់សភាពរបស់ថេហ្យុងទើបមិនអាចហាមឃាត់ទឹកភ្នែកបានមានតែពន្លែងវាអោយហូរមកតាមចិត្តចង់ទៅចុះណាមួយគេមកនេះមកមើលថេហ្យុងជាលើកចុងក្រោយព្រោះអីគេនឹងត្រូវទៅផ្ទះតូចនៅឯជេជូតាមបញ្ជារបស់ចៅហ្វាយគេមិនអាចជំទាស់បានទេ។
«ខ្ញុំថាម៉ែដោះទៅសម្រាកសិនទៅចាំពេលគ្រូពេទ្យចេញមកខ្ញុំនឹងប្រាប់ម៉ែដោះមុនគេ»
«អឹម!!»ម៉ែដោះងក់ក្បាលៗផ្ងក់ៗគាត់រាងអស់កម្លាំងស្រាប់ផងបានសម្រាកបន្តិចក៏ល្អដែរ។
ឃីយ៉ូដឹងដៃម៉ែដោះមកអង្គុយសម្រាកនៅកៅអីរង់ចាំវាមិនឆ្ងាយពីបន្ទប់សង្គ្រោះបន្ទាន់ប៉ុន្មានទេ។នាយអង្គុយក្បែរម៉ែដោះមាត់ប្រាប់កុំអោយគាត់បារម្ភប៉ុន្តែនាយិញបារម្ភលើសពីម៉ែដោះទ្វេដងថែមទាំងបានលួចស្តីបន្ទោសអោយខ្លួនឯងទៀតផងបើមិនមែនមកពីគេថេហ្យុងក៏មិនស្ថិតក្នុងស្ថានភាពស្លាប់រស់ដែរ។
«សាច់ញាតិអ្នកជំងឺសូមអញ្ជើញចូលមកខាងក្នុង»អង្គុយភ្លេចៗអ្នកគ្រូពេទ្យម្នាក់ចេញពីបន្ទបសង្រ្គោះបន្ទាន់មកហៅនាយជាមួយម៉ែដោះអោយចូលទៅខាងក្នុង។បានលឺបែបនោះហើយពួកគេទាំងពីរមិនអែលអង់យូរក៏រហ័សដើរតាមអ្នកគ្រូពេទ្យដើមុបីអោយបនដឹងច្បាស់ថាតើមានរឿងអ្វីទៅបានជាមកហៅទៅជួបអញ្ចឹង។
តើរឿងល្អឬក៏អាក្រក់?គ្មនអ្នកណាអាចស្មានដឹងទេមានតែចាំមើលពេលចូលទៅដល់ប៉ុណ្ណោះ!!!
«អ្នកគ្រូពេទ្យ»ចូលមកដល់ឃើញតែអ្នកគ្រូពេទ្យដែលបានជួបកាលពីប៉ុន្មានម៉ោងមុនចំណែករាងតូចបែជាមិនឃើញទើបគាត់ស្ទុះចូលទៅរកអ្នកគ្រូពេទ្យចង់សួរទាក់ទងពីរឿងនេះ។
«កុំបារម្ភគេរួចផុតពីក្រោះថ្នាក់ហើយពេលនេះកំពុងរៀបចំផ្លាសទៅបន្ទប់ផ្សេង»មើលឃើញក្រសែភ្នែករបស់គាត់នាងក៏ទាញដឹងទៅហើយថាគាត់ចង់សួរពីអ្វីទើបឆ្លើយប្រាប់មុនបបួលអោយម៉ែដោះនឹងឃីយ៉ូញញឹមឡើងរីកថ្ពាល់ចង់ដល់គុម្ពត្រចៀកព្រោះពេលនេះអ្នកប្រុសរបស់ពួកគេលែងអីហើយ។
«ប៉ុន្តែ....!»ត្រង់ពាក្យថាប៉ុន្តែនេះបានឆក់យកស្នាមញញឹមរបស់ទាំងពីរទៅអស់រលីងគ្មាន។ប៉ុន្តែអី?តើនៅមានអ្វីដែលគួរអោយបារម្ភចំពោះថេហ្យុងទៀតមែនទេ?ឬក៏មានបញ្ហាអ្វីផ្សេងទៀត?ហេតុអ្វីក៏មិននិយាយអោយអស់មក?
«អ្នកជំងឺមានផ្ទៃពោះពីរសប្តាហ៍ហើយទារកក្នុងផ្ទៃក៏មានការប៉ះទង្គិចខ្លាំងប៊ីសតែនឹងរលូតទៅហើយសំណាងដែលខាងយើងជួយសង្រ្គោះបានខ្ញុំចង់អោយអ្នកទាំងពីរជួយមើលថែអ្នកជំងឺអោយបានឌិតដល់ផងជាពិសេសគឺរឿងផ្លូវចិត្ត»ជួយសង្រ្គថេហ្យុងជារឿងមួយផ្នែកតែជួយសង្រ្គោះកូនរបស់គេជារឿងមួយទៀតទើបយូរដលើថ្នាក់នេះតែឥឡូវទាំងmommyនឹងbabeបានរួចផុតពីគ្រោះថ្នាក់ហើយទើបគាត់ហៅសាច់ញាតិអ្នកជំងឺអោយមកជួបចង់នែនាំរឿងខ្លះៗពីរបៀបមើលថែទាំអ្នកជំនឹងទារកក្នុងផ្ទៃជៀសវាងកើតមានរឿងមិនល្អណាមួយឡើងមក។
«អ្នកប្រុសមានកូន?មិនអាចទេគាត់ជាប្រុសណាអ្នកគ្រូពេទ្យ?»ដំណឹងនេះពិតជារឿងដែលគួរអោយភ្ញាក់ផ្អើល។ថេហ្យុងមានកូនឃីយ៉ូគេមិនជឿទេមនុស្សប្រុសមិចក៏មានកូនបាន?ឆ្កួតហើយគេច្បាស់ជាឆ្កួតជាមួយនឹងដំណឹងនេះមិនខានទេលោកអើយ។
«ដំបូងខ្ញុំក៏មិនចង់ជឿដែរប៉ុន្តែពួកយើងបានពិនិត្យមើលច្រើនដងហើយថាគេពិតជាមានកូនក្នុងផ្ទៃពិតមែននេះក៏មកពីគេជាបុរសOmegaហើយដៃគូររួមមេត្រីជាAlphaទើបធ្វើអោយគេអាចពពោះបានដូចជាមនុស្សស្រី»
«ចុះកូននោះជាកូនរបស់អ្នកណា?»ម៉ែដោះជ្រួញចិញ្ចើមឆ្ងល់ភ្លាមៗ។រាងតូចមានកូនហើយកូនក្នុងពោះជាកូនរបស់អ្នកណា?
មិនបាច់ឆ្ងល់ទេថាហេតុអ្វីក៏ម៉ែដោះឆ្ងល់ពីរឿងនេះព្រោះទំនាក់ទំនងជុងហ្គុកនឹងថេហ្យុងគាត់បានមើលឃើញនឹងដឹងត្រឹមតែមួយចំណុចតូចប៉ុណ្ណោះឯរឿងពួកគេធ្លាប់បានគេងជាមួយគ្នាគ្មានអ្នកណាដឹងទេសូម្បីតែឃីយ៉ូជាកូនចៅជំនិតផ្ទាល់ខ្លួនរបស់ជុងហ្គុក។
«ឬក៏ជាកូន...!??»ឃីយ៉ូបើកភ្នែកភ្លឹះៗនិយាយបានបន្តិចក៏ស្ងាត់រួចងាកមើលមុខម៉ែដោះ។គេចាំបានថាចៅហ្វាយគេធ្លាប់ចាប់បានថេហ្យុងគេងជាមួយនឹងប្រុសក្នុងសណ្ឋាគារទើបគំនិតឆ្កួតមួយក៏ផុសឡើងក្នុងខួរក្បាលយល់ច្រឡំថាកូនក្នុងពោះថេហ្យុងជាកូនរបស់ប្រុសម្នាក់នោះទាំងដែលការពិតកូននោះជាកូនរបស់ជុងហ្គុកទៅវិញទេ។
«ចប់ហើយរឿងនេះត្រូវតែលាក់អោយជិតហាមមិនអោយចៅហ្វាយដឹងដាច់ឋាតមិនអញ្ចឹងអ្នកប្រុសតូចមិនសល់ឆ្អឹងទុកកប់ទេម៉ែដោះ»ឃីយ៉ូនិយាយទាំងភ័យសាកស្រម៉ៃទៅត្រឹមចាប់បានថាដេកជាមួយមនុស្សប្រុសជុងហ្គុកធ្វើបាបថេហ្យុងក្បែរស្លាប់ចុះទម្រាំដឹងថាមានកូនជាមួយគ្នាទៀតគេប្រាកដជាសម្លាប់ថេហ្យុងនឹងក្មេងក្នុងពោះនោះមិនខាន។
«ហ្ហឹម!!»ម៉ែដោះបានត្រឹមដកដង្ហើមធំបណ្តេញភាពស្មុគស្មាញចេញប៉ុណ្ណោះ។រឿងលាក់គឺប្រាកដហើយតែសួរថាលាក់បានយូរប៉ុណ្ណាទៅបើនៅក្នុងផ្ទះមានមនុស្សអាក្រក់ចាំតែលួចវាយឆ្មក់ថេហ្យុងគ្រប់ពេលគាត់មិននិយាយឃីយ៉ូមិននិយាយតែមិនប្រាកដថាគ្មានអ្នកណាផ្សេងមិននិយាយឯណាអោយតែលុយច្រើនដល់ដៃការពិតច្បាស់ជាលាតត្រដាងទាំងអស់គ្មានសល់។
«យើងនឹងឯងមិននិយាយតែអ្នកផ្សេងគេនឹងនិយាយបើគេសម្លឹងមើលឃើញលុយធំជាង»
«ម៉ែដោះចង់សម្តៅទៅលើគ្រូពេទ្យទាំងអស់នេះមែនទេ?»អោនមកខ្សឹមសួរល្មមស្តាប់លឺតែពីរនាក់ដែលកាយវិការនេះបានធ្វើអោយអ្នកគ្រូពេទ្យកើតការឆ្ងល់នឹកមិនយល់ភ្លាមថាពួកគេទាំងពីរខ្សឹមគ្នាពីអី?
«អឹម!!»គាត់ងក់ក្បាលផ្តល់ចម្លើយអោយ។មនុស្សទុកចិត្តមិនបានទេហើយក៏មិនអាចមើលដឹងថាគេល្អឬអាក្រក់ដែរ។
.......
ងាកមកមើលជុងហ្គុកវិញតាំងពីចេញពីភូមិគ្រឹះមកក៏មិនបានទៅណាឆ្ងាយក្រៅពីមកសំងំ៥ក្រុមហ៊ុនធ្វើការនេះធ្វើការនោះមានតែវិធីនេះទេធ្វើអោយគេបាត់ស្រ្តេសបាត់ធុញថប់លេងគិតពីរឿងថេហ្យុងនឹងឃីយ៉ូដែលបានឃើញកាលពីព្រឹកមិញទៀតតែវាមិនបាត់ទាំងស្រុងទេនៅតែនឹកឃើញស្រពិចស្រពិលដដែល។
«យើងស្អប់ឯងណាស់ថេហ្យុងយើងស្អប់ឯង*ប្រាវ»

The Cuntine 💕
By: Jinna

💐ភ្លើងស្នេហ៍អន្ទាក់កម្ម💐Where stories live. Discover now